ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
Sunday 01 November 2020
សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបានទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈលិខិតលេខ៧៩៤ ស.ជ.ណ។ ប.យ.កគឺជាសមាគមយុវជនសមាជិកភាព ឯករាជ្យ និងប្រជាធិបតេយ្យដែលកំពុងធ្វើការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់យុវជន ពង្រឹងសិទ្ធិអំណាច យុវជនតាមរយៈការចងក្រង អភិវឌ្ឍន៍សមត្ថភាពនិងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គមដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន និងធនធានធម្មជាតិនិងការអភិវឌ្ឍប្រកបដោយនិរន្តភាព។ បច្ចុប្បន្ន ប.យ.ក ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣នាក់ ដែលមានសមត្ថភាពក្នុងការបំពេញការងារក្នុងមុខតំណែងជាប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ចំនួន១នាក់ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាចយុវជន ១នាក់ និង មន្រ្តីផ្នែករដ្ឋបាល ចំនួន១នាក់ ប្រចាំនៅការិយាល័យរាជធានីភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសមានកាតព្វកិច្ច និងការទទួលខុសត្រូវ ដូចខាងក្រោម៖ Announcement Positions ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន (Program Manager of Youth Organizing and Empowerment) Exec. / Management, Research / Development, Social Work Location: Phnom Penh Capital Schedule: Full-time Salary: $761 – $839 ទីកន្លែងការងារ ៖ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ របាយការណ៍ជូន ៖ ប្រធានប្រតិបត្តិ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន ទទួលខុសត្រូវក្នុងការជួយប្រធានប្រតិបត្តិរៃអង្គាសថវិកា ដឹកនាំនិងគាំទ្រសកម្មភាពអនុវត្តកម្មវិធីការងារជាមួយមួយបុគ្គលិកគម្រោងនិងយុវជន, ត្រួតពិនិត្យនិងវាយតម្លៃ[…]
ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ
Sunday 01 November 2020
សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបានទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈលិខិតលេខ៧៩៤ ស.ជ.ណ។ ប.យ.កគឺជាសមាគមយុវជនសមាជិកភាព ឯករាជ្យ និងប្រជាធិបតេយ្យដែលកំពុងធ្វើការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់យុវជន ពង្រឹងសិទ្ធិអំណាច យុវជនតាមរយៈការចងក្រង អភិវឌ្ឍន៍សមត្ថភាពនិងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គមដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន និងធនធានធម្មជាតិនិងការអភិវឌ្ឍប្រកបដោយនិរន្តភាព។ បច្ចុប្បន្ន ប.យ.ក ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣នាក់ ដែលមានសមត្ថភាពក្នុងការបំពេញការងារក្នុងមុខតំណែងជាប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ចំនួន១នាក់ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាចយុវជន ១នាក់ និង មន្រ្តីផ្នែករដ្ឋបាល ចំនួន១នាក់ ប្រចាំនៅការិយាល័យរាជធានីភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសមានកាតព្វកិច្ច និងការទទួលខុសត្រូវ ដូចខាងក្រោម៖ Announcement Positions ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ (Program Manager of Research and Advocacy) Exec. / Management, Social Work, Advocacy, Research / Development Location: Phnom Penh Capital Schedule: Full-time Salary:$761 – $838 ទីកន្លែងការងារ ៖ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ របាយការណ៍ជូន ៖ ប្រធានប្រតិបត្តិ ប្រធានកម្មវិធី ស្រាវជ្រាវនិងតស៊ូមតិ ទទួលខុសត្រូវក្នុងការជួយប្រធានប្រតិបត្តិក្នុងការកៀរគរធនធាន[…]
At Least 14 Activists Arrested in Cambodia since August
Thursday 10 September 2020
An unprecedented string of arrests has taken place since early August 2020 and shows no sign of slowing down as the government targets youth and environmental activists. PHNOM PENH–Some 14 activists have been arrested by the Cambodian authorities over the course of the past month, with youth activists, environmentalists, politicians, a rapper and a monk being rounded up in the wake of outspoken unionist Rong Chhun’s arrest. Throughout August[…]
សេចក្ដីថ្លែងការណ៍រួម សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីពដែលត្រូវបានចាប់ខ្លួន
Wednesday 09 September 2020
០៩-កញ្ញា-2020៖ យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង អំពី ការចាប់ខ្លួនសកម្មជនជាយុវជនក្មេងៗចំនួន ៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសូមអំពាវ នាវ ឱ្យអាជ្ញាធរទំលាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដែលត្រូវបានធ្វើឡើងចំពោះក្រុមយុវជនទាំង នោះ ។ យើងខ្ញុំ ក៏ស្នើសុំឱ្យអាជ្ញាធរបញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាប មកលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានវ័យក្មេង និងការតវ៉ាដោយអហិង្សារបស់អ្នកទាំងនោះ ហើយនិងស្នើសុំឱ្យអាជ្ញាធរធានានូវការ គោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសិទ្ធិរបស់អ្នក ទាំងនោះ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ដែលអ្នកទាំងនោះរស់នៅ ។ កាលពីថ្ងៃច័ន្ទ ទី៧ ខែកញ្ញា សមាជិកក្រុមយុវជន ខ្មែរថាវៈ លោក ថា ឡាវី ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលដែលលោកបំរុងចេញពីមកកង់ ដើរទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមពីវាដោយ អហិង្សាអំពាវនាវសូមឱ្យមានការដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន ។ សមាជិកក្រុមយុវជន ខ្មែរ ថាវៈ ម្នាក់ទៀត កញ្ញា អេង ម៉ាឡៃ ត្រូវបាននគរបាលតាមដាន ក្រោយពីចូលរួមតវ៉ាអហិង្សា ហើយត្រូវបាន ចាប់ខ្លួន ក្រោយពេលដែលកញ្ញាចាកចេញពីការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួល (UNOHCHR) 1 ការឃុំខ្លួនយុវជនទាំងនោះ ត្រូវបានធ្វើឡើងក្រោយពេលដែលសកម្មជនបរិស្ថានជាយុវជនចំនួន ៣ នាក់ ត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែកញ្ញា ។ ការចាប់ខ្លួន ត្រូវបានធ្វើឡើង នៅ[…]
សង្គមស៊ីវិលជំរុញឲ្យចែករំលែកសេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលអ្នកជំនាញអាមេរិកចូលរួមផ្តល់យោបល់
Friday 28 August 2020
នាយកប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាលោក សឿង សារឿន ថ្លែងថា សង្គមស៊ីវិលចង់ផ្តល់ធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់នេះ ហើយវាជាពេលវេលាសំខាន់មួយ ដោយសារអវត្តមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាក្នុងការត្រួតពិនិត្យសេចក្តីព្រាងច្បាប់នេះ។ ភ្នំពេញ — អង្គការសង្គមស៊ីវិលជាង៥០០ បានដាក់លិខិតមួយច្បាប់ទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីស្នើសុំសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលពួកគេបង្ហាញក្តីព្រួយបារម្ភថា ច្បាប់នេះ នឹងរឹតបន្តឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេសបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកប្រើប្រាស់ដល់ទៅជិត៩លាននាក់ ក្នុងប្រទេសកម្ពុជា។ ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ និងបានដាក់ទៅក្រសួងមហាផ្ទៃជាង២សប្តាហ៍មកហើយនោះ សង្គមស៊ីវិលដែលមានគណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជាហៅកាត់ថា CCC ជាតំណាង បានស្នើសុំជួបពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ចំនួនពីរ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងដើម្បីយកធ្វើជាមូលដ្ឋាននៃការសិក្សា វិភាគ និងរួមចំណែកដើម្បីផ្តល់ជាធាតុចូល។ លិខិតរបស់អង្គការសង្គមស៊ីវិលបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ អង្គការសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និងមហាជនទូទៅ ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនៅកម្ពុជា ក៏បាននិងកំពុងទន្ទឹងរង់ចាំមើល និងចង់ឈ្វេងយល់នូវខ្លឹមសារពិតប្រាកដជាក់ស្តែងនៃសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលទើបតែត្រូវបានបញ្ចប់ការពិភាក្សាលើសេចក្តីព្រាងសូន្យរវាងក្រុមការងារអន្តរអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃកន្លងទៅថ្មីៗនេះ»។ នាយកប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាលោក សឿង សារឿន ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា មានអង្គការជាង៥០០ ដែលជាសមាជិកនៃអង្គការរបស់លោក បានស្នើសុំសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ ដោយសារពួកគេចង់ឲ្យច្បាប់មួយនេះ គោរពទៅតាមស្តង់ដារ ដែលធានាសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបន្តថា នេះជាការស្នើសុំលើកទីពីរហើយ ដោយកាលពីជាងមួយឆ្នាំមុនក្រុមអង្គការសង្គមស៊ីវិលបានស្នើសុំសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែមិនមានការឆ្លើយតបជាផ្លូវការណាពីក្រសួងមហាផ្ទៃនោះទេ។ លោកមានប្រសាសន៍ថា៖ «អង្គការសង្គមស៊ីវិលគាត់ចង់ចូលរួមមើលខ្លឹមសារច្បាប់ហ្នឹងបន្ថែមទៀតដើម្បីជួយឲ្យខ្លឹមសារនៃសេចក្តីព្រាងច្បាប់ហ្នឹងមានសុគតភាពទៅនឹងរដ្ឋធម្មនុញ្ញរបស់ជាតិយើង ក៏ដូចជាច្បាប់នានាដែរ ដែលកម្ពុជាបានផ្តល់សច្ចាប័នកន្លងមកហ្នឹង»។ លោកបន្តថា សង្គមស៊ីវិលចង់ផ្តល់ធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់នេះ ហើយវាជាពេលវេលាសំខាន់មួយ ដោយសារអវត្តមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាក្នុងការត្រួតពិនិត្យសេចក្តីព្រាងច្បាប់នេះ។ លោកមានប្រសាសន៍ថា៖[…]
សេចក្ដីថ្លែងការណ៍រួម: សេចក្ដីព្រាងច្បាប់ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈ ដែលរំលោភបំពានសិទ្ធិស្រ្តី
Friday 28 August 2020
យើងខ្ញុំជាតំណាងអង្គការ និងសមាគមដែលកំពុងបំពេញបេសកកម្មដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមសម្តែងកង្វល់យ៉ាងខ្លាំងចំពោះមាត្រាជាច្រើនដែលមានចែងនៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ (DLPO) ដែលរំលោភបំពានសិទ្ធិស្រ្តី។ យើងខ្ញុំក៏ចូលរួមគាំទ្រសំណើឱ្យទម្លាក់ចោលសេចក្ដីព្រាងច្បាប់នេះដែលបានលើកឡើងនៅក្នុង សេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ដែលបានផ្ញើជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ផងដែរ។ យើងខ្ញុំទទួលស្គាល់ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការវិជ្ជមានមួយចំនួន ដើម្បីដោះស្រាយបញ្ហាវិសមភាពយេនឌ័រ តាមរយៈការផ្ដួចផ្ដើមគំនិតក្នុងការបង្កើតគោលនយោបាយជាច្រើន រួមមាន ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ដំណាក់កាលទីបី (NAPVAW III) ដែលនឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ និងផែនការយុទ្ធសាស្ត្រលើកទីប្រាំ ដើម្បីសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីក្នុងប្រទេសកម្ពុជា (យុទ្ធសាស្ត្រនារីរតនៈទីV)។ ទោះជាយ៉ាងនេះក្ដី សេចក្ដីព្រាងច្បាប់នេះ បានធ្វើឱ្យពួកយើងមានការខ្វល់ខ្វាយយ៉ាងខ្លាំង ពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់នេះ ក្នុងការដាក់ទណ្ឌកម្មស្ត្រីចំពោះការស្លៀកពាក់ និងអាកប្បកិរិយា ដែលត្រូវបានបកស្រាយថាមានការបំពានលើក្រឹត្យក្រមសង្គមដែលមានលក្ខណៈរើសអើងទាក់ទងទៅនឹងការស្លៀកពាក់ និងការប្រព្រឹត្តរបស់ស្រ្តី។ យើងខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនអាចបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសម្រេចឱ្យបានសមភាពយេនឌ័រនោះទេ ខណៈដែលរាជរដ្ឋាភិបាលនៅតែបន្តបន្ទាបតម្លៃស្រ្តី និងដាក់ទោសទណ្ឌមកលើស្រ្តី ព្រោះតែស្រ្តីមិនប្រតិបត្តិតាមក្រមសីលធម៌ និងស្តង់ដារនៃការស្លៀកពាក់ ដែលមានចរិតបែបអភិរក្សនិយម និងរឹតត្បឹត ក្រោមលេសចោទប្រកាន់ថាស្រ្តីហាក់កំពុងបង្កគ្រោះថ្នាក់ដល់សង្គម ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏មិនអាចដោះស្រាយបញ្ហាអំពើហិង្សាផ្លូវភេទ និងការបៀតបៀនផ្លូវភេទក្នុងសង្គមដែលកំពុងតែមានអត្រាដ៏ខ្ពស់បានដែរ បើសិនជារាជរដ្ឋាភិបាលមិនមានការលើកកម្ពស់សិទ្ធិអំណាចពេញលេញរបស់ស្ត្រីក្នុងការគ្រប់គ្រងលើរាងកាយ និងស្វ័យភាពផ្នែកផ្លូវភេទដោយស្រ្តីខ្លួនឯង មិនថ្កោលទោស និងផ្តន្ទាទោសជនប្រព្រឹត្តអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់នោះ។ អនុសាសន៍ខាងលើនេះ ក៏ត្រូវបានគណៈកម្មាធិការទទួលបន្ទុកអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងលើស្ត្រី (គណៈកម្មាធិការ ស៊ីដ) លើកឡើងនៅក្នុងសេចក្ដីសង្កេតសន្និដ្ឋានឆ្នាំ ២០១៩ ជាពិសេសនៅក្នុងកថាខណ្ឌទី ១១(ង) ទី២៤(ក) និងទី ២៥។ សេចក្ដីព្រាងច្បាប់ដែលត្រូវបានស្នើឡើងនេះ អាចធ្វើឱ្យស្ត្រីបាត់បង់លទ្ធភាពទទួលបានសិទ្ធិរបស់ខ្លួន[…]
សេចក្ដីថ្លែងការណ៍រួម៖ សូមអាជ្ញាធរបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងការចាប់ខ្លួនអ្នកតវ៉ាដោយសន្ដិវិធី
Tuesday 18 August 2020
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះអាជ្ញាធរដែលបានប្រើប្រាស់អំពើហិង្សាទៅលើអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនជាង១០នាក់ កាលពីពេលថ្មីៗនេះ ។ កាលពីប៉ុន្មានសប្ដាហ៍មុន អាជ្ញាធរបានប្រើប្រាស់ការបង្រ្កាបបែបហិង្សាជាបន្តបន្ទាប់ទៅលើការតវ៉ាដោយសន្ដិវិធី ដែលបានចាប់ផ្ដើមកើតឡើងបន្ទាប់ពីការចាប់ខ្លួននិងការឃុំខ្លួនប្រធានសហជីព លោក រ៉ុង ឈុន ដាក់ពន្ធនាគារ កាលពីដើមខែសីហា ឆ្នាំ២០២០នេះ ។ ចាប់តាំងពីការចាប់ខ្លួនលោក រ៉ុង ឈុន មនុស្សចំនួន៦នាក់ទៀត ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ បន្ទាប់ពីអ្នកទាំងនោះ តស៊ូមតិទាមទារឱ្យដោះលែងលោក រ៉ុង ឈុន វិញ ។ អាជ្ញាធរក៏បានប្រើប្រាស់អំពើហិង្សា និងចាប់ខ្លួនសាច់ញាតិរបស់អតីតសមាជិកគណបក្សជំទាស់ដែលត្រូវបានរំលាយផងដែរ ខណៈដែលពួកគាត់ភាគច្រើនជាស្រ្តី កំពុងតវ៉ាប្រឆាំងនឹងការចាប់ខ្លួនសមាជិកក្រុមគ្រួសាររបស់ពួកគាត់ ។ ការអំពាវនាវឱ្យសមាជិកគ្រួសាររបស់អ្នកមានសេរីភាពពីពន្ធនាគារមកវិញ មិនមែនជាបទល្មើសទេ ។ ការសម្ដែងមតិជំទាស់ទៅនឹងការចាប់ខ្លួនមិត្តភក្ដិរបស់អ្នក មិនមែនជាបទល្មើសទេ ។ ការឈរគៀកស្មាគ្នាជាមួយមនុស្សនៅក្នុងសហគមន៍របស់អ្នក និងការទាមទាររកយុត្តិធម៌ ក៌មិនមែនជាបទល្មើសដែរ ។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិក្នុងការតវ៉ាដោយអហិង្សា ដែលមិនគួរត្រូវប្រឈមជាមួយនឹងការរុញច្រាន ការប្រើប្រាស់អំពើហិង្សា ឬអូសទាញ ពីសំណាក់នគរបាលទេ ។ យើងខ្ញុំសង្ឃឹមថា តុលាការនឹងអាចដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើពួកគាត់ឱ្យបានឆាប់ និងសង្ឃឹមថា រាជរដ្ឋាភិបាលនឹងអាចគោរពសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានពេញលេញ ។ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកទាំងយប់ និងកំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ បន្ទាប់ពីលោកបានអត្ថាធិប្បាយអំពីបញ្ហារបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយ ព្រំដែនជាមួយប្រទេសវៀតណាម ។ មុនពេលចាប់ខ្លួនលោកពីរបីថ្ងៃ លោកបានចូលរួមការតវ៉ាជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេររាប់រយនាក់ បន្ទាប់ពីរោងចក្រដែលពួកគាត់ធ្វើការត្រូវបានបិទដំណើរការ ដោយសារបញ្ហា […]
ការសិក្សាមួយ រកឃើញថា រយៈពេល២០ឆ្នាំ កម្ពុជា បាត់ព្រៃឡង់ជាង១សែនហិកតា
Tuesday 11 August 2020
ភ្នំពេញ៖ របាយការណ៍សិក្សាថ្មីមួយរបស់អង្គការ Jesuit of Service Cambodia(JSC) ក្រោមកិច្ចសហការជាមួយបណ្ដាញយុវជនកម្ពុជា (CYN) បង្ហាញថា រយៈពេល២០ឆ្នាំ កម្ពុជា បាត់បង់ព្រៃឡង់ជាង១សែនហិកតា គឺស្មើនឹង២៤ភាគរយនៃផ្ទៃដីព្រៃឡង់សរុប។ ការសិក្សានេះ គឺឡើងតាមការមើលទិដ្ឋភាពព្រៃឡង់នៅកម្ពុជា ពីផ្កាយរណប (Satellite) ៤លើកឡើង គឺឆ្នាំ១៩៩៩ ឆ្នាំ២០០០ ឆ្នាំ២០១៨ និង ឆ្នាំ២០១៩។ របាយការណ៍របស់ JSC និង CYN ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ សរសេរថា ព្រៃឈើនៅតំបន់ព្រៃឡង់ជាង១សែនហិកតា (១០២ ៤៣៦ហិកតា) ត្រូវបានបំប្លែងទៅជាដីចម្ការ និងទីតាំងស្នាក់នៅរបស់ពលរដ្ឋ។ របាយការណ៍ បន្តថា រូបភាពនៃការបាត់បង់ព្រៃឈើនេះ គឺអាចមើលឃើញយ៉ាងច្បាស់តាមរយៈផ្កាយរណប ដែលថតនៅអំឡុងឆ្នាំ២០១៩និង២០២០។ ផ្អែកលើរបាយការណ៍ដដែល ផ្ទៃដៃនៃព្រៃឡើងជាង១សែនហិកតា ដែលបាត់បង់នោះ បានក្លាយជាទីរហោឋាន ក្លាយជាចម្ការដំណាំផ្សេងៗ ក្លាយជាតំបន់ដើមឈើឡើងវិញ ដូចជា កៅស៊ូ ជាដើម និង ក្លាយជាតំបន់រស់នៅរបស់ប្រជាជន។ ព្រៃឡង់ ស្ថិតក្នុងខេត្ត៤ គឺក្រចេះ ស្ទឹងត្រែង កំពង់ធំ និង ព្រះវិហារ ត្រូវបានដាក់ជាតំបន់ការពារកាលពីឆ្នាំ២០១៦។ យ៉ាងណាក៏ដោយ បណ្ដាញសហគមន៍ព្រៃឡង់ នៅតែបន្តរាយការណ៍ពីការកើនឡើងនៃសកម្មភាពកាប់ព្រៃឈើនៅតំបន់ព្រៃឡង់ដដែល។ របាយការណ៍របស់អង្គការ Global Forest Watch បានបង្ហាញថា នៅចន្លោះឆ្នាំ២០០១ ដល់២០១៨[…]
ការសិក្សាបង្ហាញថាព្រៃឡង់ជាង១០ម៉ឺនហិកតាត្រូវបានបាត់បង់ក្នុងរយៈពេល២០ឆ្នាំ
Tuesday 11 August 2020
ការសិក្សាថ្មីមួយបង្ហាញថា ព្រៃឈើក្នុងតំបន់ព្រៃឡង់ ជាង១០ម៉ឺនហិកតា បានក្លាយទៅជាវាលរហោឋានឬត្រូវបានបំលែងទៅជាចំការដំណាំ ក្នុងរយៈពេល២០ឆ្នាំមកនេះ។ ការសិក្សានេះគឺគេចង់បង្ហាញថា ព្រៃឈើដ៏សំខាន់នៅតំបន់អាស៊ីមួយនេះកំពុងប្រឈមនឹងការបាត់បង់បន្តទៀត។ បើទោះបីជារដ្ឋាភិបាលបានដាក់តំបន់ព្រៃឡង់ទៅជាតំបន់ការពារកាលពីឆ្នាំ២០១៦ក៏ដោយ ក៏ព្រៃឡង់នៅតែបន្តបាត់បង់ដោយសារកត្តាជាច្រើន។ របាយការណ៍ដែលសរសេរជាភាសាអង់គ្លេស ដោយកម្មវិធីអេកូឡូស៊ីនៃអង្គការ Jesuit Service Cambodia (JSC) សហការជាមួយបណ្តាញយុវជនកម្ពុជា (CYN) ផ្សាយនៅថ្ងៃ១០សីហានេះ បង្ហាញថាព្រៃឈើទំហំ១០២.៤៣៦ ហិកតា ឬ២៤% នៃព្រៃឡង់ ត្រូវបានបាត់បង់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩។ គឺជាការប្រៀបធៀបតាមរយៈរូបភាពដែលថតបានពីផ្កាយរណប ដែលត្រូវបានថតក្នុងកំឡុងឆ្នាំ ១៩៩៩, ២០០០, ២០១៨ និង ២០១៩។ របាយការណ៍នេះ អះអាងថា ព្រៃឈើចំនួន ១០២.៤៣៦ ហិកតាត្រូវបានបាត់បង់ ដែលក្នុងនោះមានផ្ទៃដី ៥៨.១៣៨ ហិកតាត្រូវបានប្តូរពីព្រៃទៅជាចម្ការ ខណៈផ្ទៃដីចំនួន ១,១១១ ហិកតាត្រូវបានដុះព្រៃឡើងវិញដោយធម្មជាតិ និងការដាំដុះដោយកម្មវិធីដាំដើមឈើគិតត្រឹមឆ្នាំ ២០១៩។ លោក ស ម៉ូរី អ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃបណ្តាញយុវជនកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIបន្ថែមថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច នៅតំបន់ព្រៃឡង់ ទៅឲ្យក្រុមហ៊ុនឯកជន មុនពេលព្រៃឡង់ដាក់ទៅជាតំបន់ការពារ គឺជាមូលហេតុចំបងមួយនាំឲ្យមានការបាត់បង់ព្រៃឡង់។ ប៉ុន្តែទោះបីជាតំបន់នេះត្រូវបានដាក់ទៅជាតំបន់ការពារ នៅឆ្នាំ២០១៦ក៏ដោយ តែការលួចកាប់ឈើ និងការទន្ទ្រានយកដីព្រៃដើម្បីធ្វើកសិកម្មនៅតែបន្តកើតមាននៅតំបន់ព្រៃឡង់។ នេះបើតាម លោក ស ម៉ូរី។ លោក[…]
ព្រៃឡង់ជាង១០ម៉ឺនហិកតាត្រូវបាត់បង់ក្នុងរយៈពេល២០ឆ្នាំ
Tuesday 11 August 2020
លោក ស ម៉ូរី៖ «បើសិនបាត់បង់ព្រៃឡង់ទៅ នឹងបាត់ជីវៈចម្រុះ ធ្វើឱ្យបាត់បង់ដល់ជម្រកសត្វព្រៃជាង១០០ប្រភេទនៅក្នុងព្រៃឡង់។ ខ្ញុំគិតថា ការបាត់បង់ព្រៃនឹងប៉ះពាល់ទីជម្រាលហើយនិងការផ្គត់ផ្គង់ទឹកស្ទឹងជីនិតនិងស្ទឹងសែន ដែលស្ទឹងទាំងពីរដើរតួនាទីសំខាន់ក្នុងផ្គត់ផ្គង់ទឹកក្នុងអាងទន្លេសាប។
Recent Posts
- កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
- ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
- ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
- វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
- អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
- សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
- កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025
