Cambodian Youth NetworkCambodian Youth Network
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English

លោកហេង គឹមហុង៖ត្រឹមតែ៥ថ្ងៃ បទល្មើសព្រៃឈើជាង៣០០ករណីបានកើតឡើងនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ

Thursday 26 August 2021
សមាគមបណ្ដាញ​យុវជនកម្ពុជា(​CYN) ​និងបណ្ដាញ​សហគមន៍​ព្រៃឡង់​បានរកឃើញ​បទល្មើស​ព្រៃឈើ​ដល់ទៅ​៣៦៦​ករណី​នៅក្នុង​តំបន់​ព្រៃឡង់​ខេត្តព្រះវិហារ​ក្នុងរយៈពេល​ត្រឹមតែ​៥ថ្ងៃ​ប៉ុណ្ណោះ ​ពោល គឺ​ពីថ្ងៃទី​០៩ដល់ថ្ងៃទី​១៣ ខែកក្កដា ​ឆ្នាំ២០២១​។​ លោកហេង គឹមហុង​ ប្រធានកម្មវិធី​ផ្នែកស្រាវជ្រាវ​ និងតស៊ូ​មតិ​នៃសមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN)​បានកត់សម្គាល់ថា​ នេះ គឺជា​បទល្មើស​ព្រៃឈើ​ដ៏ច្រើន​ករណី ​ហើយថា ​វាបាន​បង្ហាញពី​ស្ថានភាព​នៃការ​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​នៅតែកើត​មានដដែល​។​ បើតាមលោក​ហេង គឹមហុង​ ក្រសួងបរិស្ថាន​ និងអាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចាប់ដៃ​សហការគ្នា​ជាមួយក្រុម​អ្នកការពារ​ព្រៃឈើ ​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព​។
0
Read More

ប្រធានផ្នែក​កម្មវិធីស្រាវជ្រាវ និង​តស៊ូមតិនៃ​សមាគម​បណ្ដាញ​យុវជនកម្ពុជា​ (CYN) លោក ហេង គឹមហុង មាន​ប្រសាសន៍ថា ចក្រភព​អង់គ្លេស​ក៏​គួរ​ធ្វើការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល សកម្មជន និង​សហគមន៍​មូលដ្ឋាន

Monday 28 June 2021
ប្រធានផ្នែក​កម្មវិធីស្រាវជ្រាវ និង​តស៊ូមតិនៃ​សមាគម​បណ្ដាញ​យុវជនកម្ពុជា​ (CYN) លោក ហេង គឹមហុង មាន​ប្រសាសន៍ថា ចក្រភព​អង់គ្លេស​ក៏​គួរ​ធ្វើការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល សកម្មជន និង​សហគមន៍​មូលដ្ឋានលើការងារ​ការពារបរិស្ថានដែរ៖ «ទាំង​សង្គម​ស៊ីវិល ទាំងប្រជាពលរដ្ឋ​ ទាំង​ទីភ្នាក់ងារ​អង្គការ​អន្តរជាតិ​ផ្សេងៗ​ដែល​នៅកម្ពុជា​ហ្នឹង គួរ​តែ​ជា​ចំណែក​មួយ​នៃកិច្ច​សហប្រតិបត្តិការ​ក្នុងការ​ប្រតិបត្តិការ​ការងារ​របស់ខ្លួន (ចក្រភពអង់គ្លេស) ជាជាង​តែ​ការធ្វើ​កិច្ច​សហប្រតិបត្តិការជាមួយរដ្ឋាភិបាល​​តែម្យ៉ាង ហើយ​ទទួល​បាន​ព័ត៌មាន​តែ​ពីរដ្ឋាភិបាល​តែម្យ៉ាង។ កន្លងមក​យើង​ដឹង​ហើយថា រដ្ឋាភិបាល​តែងតែ​ព្យាយាម​បង្ហាញ​តែចំណុច​ល្អ មិន​ហ៊ាន​បង្ហាញពី​ចំណុច​អាក្រក់។ បើ​អង់គ្លេស​ធ្វើ​បែបនេះ ហាក់​បីដូចជា គ្រាន់​តែ​មក​ធ្វើកិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋ និង​រដ្ឋ ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុកដាក់​ចំពោះជន​រងគ្រោះ ចំពោះប្រជាពលរដ្ឋ និង​ចំពោះ​អនាគត​ធនធាន​ធម្មជាតិ និង​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​នោះទេ»។
0
Read More

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លោក អ៊ុល វ៉ាន់ សង្កេត​ឃើញ​ថា ​​យុវជន​​បរិស្ថាន​ទាំង​ ៦នាក់​ មាន​សក្ដានុពល​​ក្នុង​ការ​ការពារ​បរិស្ថាន

Monday 28 June 2021
ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លោក អ៊ុល វ៉ាន់ សង្កេត​ឃើញ​ថា ​​យុវជន​​បរិស្ថាន​ទាំង​ ៦នាក់​ មាន​សក្ដានុពល​​ក្នុង​ការ​ការពារ​បរិស្ថាន។ លោក​បន្ត​ថា ​​​​ពួកគេ​ក៏​ជា​យុវជន​​មាន​ចំណេះ​ដឹង​​ មាន​ជំនាញ​​​​ផ្នែក​បរិស្ថាន​និង​មាន​បេះដូង​ស្រលាញ់​​ធនធាន​ធម្មជាតិ។​ លោក​ក៏​សង្កេត​ឃើញ​ថា​​ សកម្មភាព​របស់​ពួកគេ​កន្លង​មក​​​ជា​ផ្នែក​មួយ​​​ជួយ​​​ដល់​​កិច្ចការ​ងារ​បរិស្ថាន​​ឲ្យ​មាន​ភាព​​ប្រសើរ​នៅ​កម្ពុជា​។ អ្នក​ឃ្លាំ​មើល​​​​សិទ្ធិ​​​​រូប​នេះ ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​
0
Read More

ក្រុម​យុវជន​ថា អំពើ​ពុករលួយ​នៅតែ​មាន​ក្នុង​ចំណោម​អ្នក​មាន​អំណាច​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ

Tuesday 15 June 2021
ក្រុម​យុវជន​ថា អំពើ​ពុករលួយ​នៅតែ​មាន​ក្នុង​ចំណោម​អ្នក​មាន​អំណាច​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ មេដឹកនាំ​អង្គការ​យុវជន​ដែល​ធ្វើ​ការ​ងារ​ផ្នែក​​សិទ្ធិមនុស្ស​ បរិស្ថាន និង​យុវជន​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ​រដ្ឋាភិបាល​​ត្រូវ​តែ​ចាត់វិធានការ​បោស​សំអាត​អំពើ​ពុករលួយ​ក្នុង​ចំណោម​មន្ត្រី​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ដើម្បី​ទប់ស្កាត់​មហន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា។ លោក​ អ៊ុល វ៉ាន់ ប្រធាន​អង្គការ​សមាគម​បណ្តាញ​យុវជន​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ ខែ​មិថុនា​ថា៖ «‍‍ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​​​ ​មាន​ក្រសួង​បរិស្ថាន​ ឬ​ក្រសួង​កសិកម្ម​ជាដើម​ហ្នឹង យើង​ឃើញ​ថា​ ប្រសិទ្ធភាព​នៅ​តែ​មិន​អាច​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន ដោយសារ​តែ​យើង​សង្កេត​ឃើញ​ថា​ មាន​អំពើ​ពុករលួយ មាន​ការ​ឃុប​ឃិត[គប់គិត] គ្នាជា​ប្រព័ន្ធ​ ការ​សហការ​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ចំណោម​ក្រុមហ៊ុន​ក៏​ដូច​ជា​អ្នក​មាន​អំណាច​ក្នុង​ប្រទេស​កម្ពុជា»៕
0
Read More

ទិវាបរិស្ថានពិភពលោកឆ្នាំ២០២១ សង្គមស៊ីវិលចំនួន ១២ ស្នើឱ្យអាជ្ញាធរបញ្ឈប់ការរឹតត្បឹត

Friday 04 June 2021
ចាប់ពីពីថ្ងៃទី១ ដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ  សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានសហការជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័ន នឹងរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោក២០២១
0
Read More

លិខិតចំហស្តីពី “ការស្នើសុំទម្លាក់ចោលបទចោទលើសកម្មជនបរិស្ថានចំនួន បីរូប”

Friday 04 June 2021
(ភ្នំពេញ, ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១)   គិតត្រឹមខែ ឧសភា ឆ្នាំ ២០២១ នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសកម្មជន បរិស្ថានចំនួនបីរូប
0
Read More

សេចក្តីថ្លែងការណ៍ ស្តីពី ស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពីរដូសជាមុន

Friday 04 June 2021
រាជធានីភ្នំពេញ,ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ សមាគម សហជីព អង្គការសង្គមស៊ីវិល មានកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ លេខ១៧៨៣ មស.សជណ បានតម្រូវឱ្យបេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ចំនួន៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយ
0
Read More
ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ

ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ

Monday 12 April 2021
សេចក្តីប្រកាសព័ត៌មានអំពី ការចេញផ្សាយរបាយការណ៍ស៊ើបអង្កេត និង​ ស្រាវជ្រាវស្តីពី ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា សមាគមបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតនិងស្រាវជ្រាវ ស្តីពី ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃសហគមន៍ភ្នំសេះ ក្នុងភូមិសាស្រ្តឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលបានធ្វើឡើងចាប់​ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។ ការស៊ើបអង្កេតនិងស្រាវជ្រាវនេះ បានធ្វើឡើងតាមរយៈការប្រមូលទិន្នន័យមកពីការសម្ភាសន៍ប្រជាសហគមន៍ ការត្រួតពិនិត្យទីតាំងកាប់រានទន្ទ្រានដីព្រៃជាក់ស្តែង ការថតរូប ការថតវីដេអូអំពីទិដ្ឋភាពជាក់ស្ដែង និងការកំណត់កូអរដោណេភូមិសាស្ត្រនៃការកាប់រានទន្ទ្រានដីព្រៃសហគមន៍។
0
Read More
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ

Monday 29 March 2021
  សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា ក្រុមការងាររបស់សមាគមបានរកឃើញមានការកើតឡើងបទល្មើសកាប់បំផ្លាញព្រៃឈើ ចំនួន ១០០ករណី ព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចាប់តាំងពីមានការរារាំងមិនឱ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលរួមល្បាតនៅក្នុងដែនជម្រកនេះមក។ នៅចន្លោះពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារគម្រោង អ្នកការពារព្រៃឈើ របស់បណ្តាញយុវជនកម្ពុជាបានប្រមូលភ័ស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលស្ថិតនៅក្នុងប្រជុំស្រុកចំនួនបីនៃខេត្ត ព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ ក្នុងរយៈចំងាយអង្កេតប្រវែង ៥៥គីឡូម៉ែត្រដោយចាប់ផ្តើមពីចំណុច(X= 503592 Y= 1531900) រហូតដល់ចំណុចភូមិសាស្ត្រភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ត្រង់ចំណុច(X=528854 Y=1527360) យើងបានរកឃើញបទល្មើសនៃការកាប់បំផ្លាញដើមឈើចំនួន ១០០ ករណី ភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃពុំអាចកាត់ថ្លៃ ដែលមានទំហំមុខកាត់ចាប់ពី ៤៥សង់ទីម៉ែត្រ រហូតដល់ ១.៣៥ ម៉ែត្រនៅក្នុងតំបន់ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគី និងសុក្រំជាដើម ហើយព្រមទាំងមានការដុតនិងឆ្ការ ផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។ សូមបញ្ជាក់ផងដែរថាសមាគមបណ្តាញយុវជនកម្ពុជា ធ្លាប់បានជូនដំណឹងពីការចុះទៅល្បាតការពារព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការតាមរយៈលិខិតលេខ០១៥/២១ប.យ.ក ចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ តែត្រូវបានមន្ទីរបរិស្ថានខេត្តព្រះវិហារ[…]
0
Read More

មន្រ្តីផ្នែករដ្ឋបាល

Sunday 01 November 2020
សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបាន​ទទួល​ស្គាល់ពីក្រសួង​មហាផ្ទៃ​នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈ​លិខិត​លេខ៧៩៤ ស.ជ.ណ​។ ប.យ.ក​គឺជា​សមាគម​យុវជន​​សមាជិក​ភាព ឯករាជ្យ និង​ប្រជា​ធិប​​តេយ្យ​​ដែល​កំពុង​​ធ្វើ​ការ​​លើក​​កម្ពស់​​​សិទ្ធិ និង​ផលប្រយោជន៍​របស់​យុវជន ពង្រឹង​​សិទ្ធិ​អំណាច ​​​យុវជន​តាម​​​​រយៈ​ការ​ចង​ក្រង អភិវឌ្ឍ​​​​ន៍​សមត្ថ​ភាព​​​និងលើក​​កម្ពស់ការចូលរួមរបស់យុវជន​ក្នុងសកម្មភាពសង្គម​ដើម្បីជំរុញ​ឱ្យ​មាន​​ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន និងធនធានធម្មជាតិ​និងការ​អភិវឌ្ឍ​​ប្រកប​ដោយ​និរន្តភាព។ បច្ចុប្បន្ន ប.យ.ក ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣នាក់ ដែលមានសមត្ថភាពក្នុង​ការបំពេញ​ការងារ​ក្នុងមុខតំណែងជា​ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ចំនួន១នាក់ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាចយុវជន ១នាក់ និង មន្រ្តីផ្នែករដ្ឋបាល ចំនួន១នាក់ ប្រចាំនៅការិយាល័យ​រាជធានី​ភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសមានកាតព្វកិច្ច និងការទទួលខុសត្រូវ ដូចខាងក្រោម៖ Announcement Positions Admin / Supervisory, Accounting, Banking / Finance Location:Phnom Penh Capital Schedule:Full-time Salary:$354 – $406 ទីកន្លែងការងារ ៖ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ របាយការណ៍ជូន ៖ ប្រធានផ្នែកប្រតិបត្តិការ មន្រ្តីរដ្ឋបាល ធ្វើការងារប្រចាំនៅការិយាល័យ និងជាជំនួយការ​របស់គណៈកម្មការ​ប្រតិបត្តិ។ មន្ត្រីរដ្ឋបាល ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងឯកសាររដ្ឋបាល​ទាំងអស់​របស់ស្ថាប័ន ផ្គត់ផ្គង់​សម្ភារៈ​ការិយាល័យ និងសម្ភារៈ​ចាំ​បាច់​មួយ​ចំនួន​​ដែលជាតម្រូវការរបស់អង្គភាព។ បុគ្គ​លិក​​ផ្នែករដ្ឋបាលជាជំនួយការ​ដល់គណៈកម្មការប្រតិបត្តិ ក្នុងការតាម​ដាន​វត្តមាន​របស់បុគ្គលិក​ដទៃទៀតក្នុង​ការ​​​​មក​បំពេញ​ការងារ។មន្ត្រីរដ្ឋបាលមានភារកិច្ចនិងការទទួលខុសត្រូវជាក់លាក់លើ​ការងារ​ដូចខាងក្រោម៖ Duties ការទទួលខុសត្រូវផ្នែករដ្ឋបាល ទទួលខុសត្រូវក្នុងការរៀបចំ និងគ្រប់គ្រងលិខិតរដ្ឋបាលនានាដើម្បីដាក់ជូនប្រធានប្រតិបត្តិ​ឬប្រធានផ្នែកប្រតិបត្តិការ[…]
0
Read More
Page 8 of 14« First«...678910...»Last »

Recent Posts

  • កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
  • ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
  • ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
  • វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
  • អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
  • កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

អាសយដ្ឋាន៖ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖+៨៥៥ (០) ១២ ៨៥៨ ៦៤២
អាសយដ្ឋាអ៊ីម៉ែលៈ[email protected]
[email protected]

 

មុីនុយ

  • ទំព័រដេីម
  • អំពីយេីង
  • ទាក់ទងមកយេីង
  • ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ
    • ប.យ.ក ក្នុងសារព័ត៌មាន

បណ្តាញសង្គម

 

Copyright © 2009-2023 Cambodian Youth Network All Right Reserve.