Cambodian Youth NetworkCambodian Youth Network
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English

ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន

Sunday 01 November 2020
សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបាន​ទទួល​ស្គាល់ពីក្រសួង​មហាផ្ទៃ​នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈ​លិខិត​លេខ៧៩៤ ស.ជ.ណ​។ ប.យ.ក​គឺជា​សមាគម​យុវជន​​សមាជិក​ភាព ឯករាជ្យ និង​ប្រជា​ធិប​​តេយ្យ​​ដែល​កំពុង​​ធ្វើ​ការ​​លើក​​កម្ពស់​​​សិទ្ធិ និង​ផលប្រយោជន៍​របស់​យុវជន ពង្រឹង​​សិទ្ធិ​អំណាច ​​​យុវជន​តាម​​​​រយៈ​ការ​ចង​ក្រង អភិវឌ្ឍ​​​​ន៍​សមត្ថ​ភាព​​​និងលើក​​កម្ពស់ការចូលរួមរបស់យុវជន​ក្នុងសកម្មភាពសង្គម​ដើម្បីជំរុញ​ឱ្យ​មាន​​ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន និងធនធានធម្មជាតិ​និងការ​អភិវឌ្ឍ​​ប្រកប​ដោយ​និរន្តភាព។ បច្ចុប្បន្ន ប.យ.ក ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣នាក់ ដែលមានសមត្ថភាពក្នុង​ការបំពេញ​ការងារ​ក្នុងមុខតំណែងជា​ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ចំនួន១នាក់ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាចយុវជន ១នាក់ និង មន្រ្តីផ្នែករដ្ឋបាល ចំនួន១នាក់ ប្រចាំនៅការិយាល័យ​រាជធានី​ភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសមានកាតព្វកិច្ច និងការទទួលខុសត្រូវ ដូចខាងក្រោម៖ Announcement Positions ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន (Program Manager of Youth Organizing and Empowerment) Exec. / Management, Research / Development, Social Work Location: Phnom Penh Capital Schedule: Full-time Salary: $761 – $839 ទីកន្លែងការងារ​ ៖​ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ របាយការណ៍ជូន ៖ ប្រធានប្រតិបត្តិ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន ទទួលខុសត្រូវក្នុងការជួយប្រធានប្រតិបត្តិរៃអង្គាសថវិកា ដឹកនាំនិងគាំទ្រសកម្មភាពអនុវត្តកម្មវិធីការងារជាមួយមួយបុគ្គលិកគម្រោងនិងយុវជន, ត្រួតពិនិត្យនិងវាយតម្លៃ[…]
0
Read More

ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ

Sunday 01 November 2020
សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបាន​ទទួល​ស្គាល់ពីក្រសួង​មហាផ្ទៃ​នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈ​លិខិត​លេខ៧៩៤ ស.ជ.ណ​។ ប.យ.ក​គឺជា​សមាគម​យុវជន​​សមាជិក​ភាព ឯករាជ្យ និង​ប្រជា​ធិប​​តេយ្យ​​ដែល​កំពុង​​ធ្វើ​ការ​​លើក​​កម្ពស់​​​សិទ្ធិ និង​ផលប្រយោជន៍​របស់​យុវជន ពង្រឹង​​សិទ្ធិ​អំណាច ​​​យុវជន​តាម​​​​រយៈ​ការ​ចង​ក្រង អភិវឌ្ឍ​​​​ន៍​សមត្ថ​ភាព​​​និងលើក​​កម្ពស់ការចូលរួមរបស់យុវជន​ក្នុងសកម្មភាពសង្គម​ដើម្បីជំរុញ​ឱ្យ​មាន​​ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន និងធនធានធម្មជាតិ​និងការ​អភិវឌ្ឍ​​ប្រកប​ដោយ​និរន្តភាព។ បច្ចុប្បន្ន ប.យ.ក ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣នាក់ ដែលមានសមត្ថភាពក្នុង​ការបំពេញ​ការងារ​ក្នុងមុខតំណែងជា​ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ចំនួន១នាក់ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាចយុវជន ១នាក់ និង មន្រ្តីផ្នែករដ្ឋបាល ចំនួន១នាក់ ប្រចាំនៅការិយាល័យ​រាជធានី​ភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសមានកាតព្វកិច្ច និងការទទួលខុសត្រូវ ដូចខាងក្រោម៖ Announcement Positions ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ​ (Program Manager of Research and Advocacy) Exec. / Management, Social Work, Advocacy, Research / Development Location: Phnom Penh Capital Schedule: Full-time Salary:$761 – $838 ទីកន្លែងការងារ ៖​ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ របាយការណ៍ជូន ៖ ប្រធានប្រតិបត្តិ ប្រធាន​កម្មវិធី ស្រាវជ្រាវនិងតស៊ូមតិ ទទួលខុសត្រូវក្នុងការជួយប្រធានប្រតិបត្តិក្នុងការកៀរគរធនធាន[…]
0
Read More

At Least 14 Activists Arrested in Cambodia since August

Thursday 10 September 2020
An unprecedented string of arrests has taken place since early August 2020 and shows no sign of slowing down as the government targets youth and environmental activists.   PHNOM PENH–Some 14 activists have been arrested by the Cambodian authorities over the course of the past month, with youth activists, environmentalists, politicians, a rapper and a monk being rounded up in the wake of outspoken unionist Rong Chhun’s arrest. Throughout August[…]
0
Read More

សេចក្ដីថ្លែងការណ៍រួម សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីពដែលត្រូវបានចាប់ខ្លួន

Wednesday 09 September 2020
០៩-កញ្ញា-2020៖ យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង អំពី ការចាប់ខ្លួនសកម្មជនជាយុវជនក្មេងៗចំនួន ៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសូមអំពាវ នាវ ឱ្យអាជ្ញាធរទំលាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដែលត្រូវបានធ្វើឡើងចំពោះក្រុមយុវជនទាំង នោះ ។ យើងខ្ញុំ ក៏ស្នើសុំឱ្យអាជ្ញាធរបញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាប មកលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានវ័យក្មេង និងការតវ៉ាដោយអហិង្សារបស់អ្នកទាំងនោះ ហើយនិងស្នើសុំឱ្យអាជ្ញាធរធានានូវការ គោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសិទ្ធិរបស់អ្នក ទាំងនោះ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ដែលអ្នកទាំងនោះរស់នៅ ។ កាលពីថ្ងៃច័ន្ទ ទី៧ ខែកញ្ញា សមាជិកក្រុមយុវជន ខ្មែរថាវៈ លោក ថា ឡាវី ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលដែលលោកបំរុងចេញពីមកកង់ ដើរទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមពីវាដោយ អហិង្សាអំពាវនាវសូមឱ្យមានការដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន ។ សមាជិកក្រុមយុវជន ខ្មែរ ថាវៈ ម្នាក់ទៀត កញ្ញា អេង ម៉ាឡៃ ត្រូវបាននគរបាលតាមដាន ក្រោយពីចូលរួមតវ៉ាអហិង្សា ហើយត្រូវបាន ចាប់ខ្លួន ក្រោយពេលដែលកញ្ញាចាកចេញពីការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួល (UNOHCHR) 1 ការឃុំខ្លួនយុវជនទាំងនោះ ត្រូវបានធ្វើឡើងក្រោយពេលដែលសកម្មជនបរិស្ថានជាយុវជនចំនួន ៣ នាក់ ត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែកញ្ញា ។ ការចាប់ខ្លួន ត្រូវបានធ្វើឡើង នៅ[…]
1
Read More

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ចែក​រំលែក​សេចក្តី​ព្រាង​ច្បាប់​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន ដែល​អ្នកជំនាញ​អាមេរិក​ចូលរួម​ផ្តល់​យោបល់

Friday 28 August 2020
នាយក​ប្រតិបត្តិ​នៃ​អង្គការ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​លោក ​សឿង សារឿន ​ថ្លែង​ថា​ សង្គម​ស៊ីវិល​ចង់​ផ្តល់​ធាតុ​ចូល​សម្រាប់​សេចក្តី​ព្រាង​ច្បាប់​នេះ ​ ហើយ​វា​ជា​ពេល​វេលា​សំខាន់​មួយ ​ដោយសារ​អវត្តមាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋ​សភា​ក្នុង​ការ​ត្រួត​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​នេះ។​ ភ្នំពេញ — អង្គការ​សង្គម​ស៊ីវិល​ជាង​៥០០ ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង​ ដើម្បី​ស្នើ​សុំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ ដែល​ពួកគេ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា​ ច្បាប់​នេះ​ នឹង​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ជាពិសេស​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​មាន​អ្នក​ប្រើប្រាស់​ដល់ទៅជិត​៩​លាន​នាក់ ​ក្នុង​ប្រទេស​កម្ពុជា។​ ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២០​ និង​បាន​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ​ជាង​២​សប្តាហ៍​មក​ហើយ​នោះ សង្គម​ស៊ីវិល​ដែល​មាន​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​ ដើម្បី​កម្ពុជា​ហៅ​កាត់​ថា​ CCC​ ជា​តំណាង​ បាន​ស្នើ​សុំ​ជួប​ពិភាក្សា​លើ​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ ​ក្នុង​នោះ​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ​ក្នុង​គោល​បំណង​ដើម្បី​យក​ធ្វើ​ជា​មូលដ្ឋាន​នៃ​ការ​សិក្សា ​វិភាគ ​និង​រួម​ចំណែក​ដើម្បី​ផ្តល់​ជា​ធាតុ​ចូល។​ លិខិត​របស់​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា៖​ «បច្ចុប្បន្ន​នេះ ​អង្គការ​សង្គមស៊ីវិល​ អ្នក​សិក្សា​ស្រាវជ្រាវ​ និង​មហា​ជន​ទូទៅ​ ជាពិសេស​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​នៅ​កម្ពុជា ​ក៏​បាន​និង​កំពុង​ទន្ទឹង​រង់​ចាំ​មើល ​និង​ចង់​ឈ្វេង​យល់​នូវ​ខ្លឹម​សារ​ពិត​ប្រាកដ​ជាក់​ស្តែង​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ ដែល​ទើប​តែ​ត្រូវ​បាន​បញ្ចប់​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​សូន្យ​រវាង​ក្រុម​ការងារ​អន្តរ​អគ្គ​នាយកដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ​កន្លង​ទៅ​ថ្មីៗ​នេះ»។​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​លោក ​សឿង សារឿន ​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មាន​អង្គការ​ជាង​៥០០​ ដែល​ជា​សមាជិក​នៃ​អង្គការ​របស់​លោក​ បាន​ស្នើ​សុំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​នេះ ​ដោយ​សារ​ពួកគេ​ចង់​ឲ្យ​ច្បាប់​មួយ​នេះ ​គោរព​ទៅ​តាម​ស្តង់ដារ ​ដែល​ធានា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​ លោក​បន្ត​ថា​ នេះ​ជា​ការ​ស្នើ​សុំ​លើក​ទីពីរ​ហើយ​ ដោយ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​សុំ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ណា​ពី​ក្រសួង​មហាផ្ទៃ​នោះ​ទេ។​ លោក​មាន​ប្រសាសន៍​ថា៖ ​«អង្គការ​សង្គម​ស៊ីវិល​គាត់​ចង់​ចូលរួម​មើល​ខ្លឹម​សារ​ច្បាប់​ហ្នឹង​បន្ថែម​ទៀត​ដើម្បី​ជួយ​ឲ្យ​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​មាន​សុគត​ភាព​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​ជាតិ​យើង​ ក៏​ដូច​ជា​ច្បាប់​នានា​ដែរ ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​កន្លង​មក​ហ្នឹង»។​ លោក​បន្ត​ថា​ សង្គម​ស៊ីវិល​ចង់​ផ្តល់​ធាតុ​ចូល​សម្រាប់​សេចក្តី​ព្រាង​ច្បាប់​នេះ ​ ហើយ​វា​ជា​ពេល​វេលា​សំខាន់​មួយ ​ដោយសារ​អវត្តមាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋ​សភា​ក្នុង​ការ​ត្រួត​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​នេះ។​ លោក​មាន​ប្រសាសន៍​ថា៖​[…]
0
Read More

សេចក្ដីថ្លែងការណ៍រួម: សេចក្ដីព្រាងច្បាប់ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈ ដែលរំលោភបំពានសិទ្ធិស្រ្តី

Friday 28 August 2020
យើង​ខ្ញុំជាតំណាងអង្គការ និងសមាគមដែលកំពុងបំពេញបេសកកម្មដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមសម្តែងកង្វល់យ៉ាងខ្លាំងចំពោះមាត្រាជាច្រើនដែលមានចែងនៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ (DLPO) ដែលរំលោភបំពានសិទ្ធិស្រ្តី។ យើងខ្ញុំក៏ចូលរួមគាំទ្រសំណើ​ឱ្យទម្លាក់ចោលសេចក្ដីព្រាងច្បាប់នេះដែលបានលើកឡើងនៅក្នុង សេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល​​ ដែលបា​នផ្ញើជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ផងដែរ។ យើងខ្ញុំទទួលស្គាល់ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការវិជ្ជមានមួយចំនួន ដើម្បីដោះស្រាយបញ្ហា​វិសមភាពយេនឌ័រ តាមរយៈការផ្ដួចផ្ដើមគំនិតក្នុងការបង្កើតគោលនយោបាយជាច្រើន រួម​មាន​ ​​ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ដំណាក់កាលទីបី (NAPVAW III) ដែល​នឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ និងផែនការយុទ្ធសាស្ត្រលើកទីប្រាំ ដើម្បីសមភាពយេនឌ័រ ​និងការបង្កើនភាពអង់អាចដល់​ស្ត្រីក្នុងប្រទេសកម្ពុជា (យុទ្ធសាស្ត្រ​នារីរតនៈទីV)។ ទោះជាយ៉ាងនេះក្ដី សេចក្ដីព្រាងច្បាប់នេះ​ បានធ្វើឱ្យពួកយើងមានការខ្វល់ខ្វាយយ៉ាងខ្លាំង ពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់នេះ ក្នុងការដាក់ទណ្ឌកម្មស្ត្រីចំពោះការស្លៀកពាក់ និងអាកប្បកិរិយា ដែលត្រូវបានបកស្រាយថាមានការបំពានលើក្រឹត្យក្រមសង្គមដែលមានលក្ខណៈរើសអើងទាក់ទងទៅនឹងការស្លៀកពាក់ និងការប្រព្រឹត្តរបស់ស្រ្តី។ យើងខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនអាចបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសម្រេចឱ្យបានសមភាពយេនឌ័រនោះទេ ខណៈដែល​រាជរដ្ឋាភិបាលនៅតែបន្តបន្ទាបតម្លៃស្រ្តី និងដាក់ទោសទណ្ឌមកលើស្រ្តី ព្រោះតែស្រ្តីមិនប្រតិបត្តិតាមក្រមសីលធម៌ និងស្តង់ដារនៃការស្លៀកពាក់ ដែលមានចរិតបែបអភិរក្សនិយម និងរឹតត្បឹត ក្រោមលេសចោទប្រកាន់ថាស្រ្តីហាក់កំពុងបង្កគ្រោះថ្នាក់ដល់សង្គម ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏មិនអាចដោះស្រាយបញ្ហាអំពើហិង្សាផ្លូវភេទ និងការបៀតបៀនផ្លូវភេទក្នុងសង្គមដែលកំពុងតែមាន​​អត្រា​ដ៏​ខ្ពស់បានដែរ  បើសិនជារាជ​រដ្ឋាភិបាល​មិនមានការលើកកម្ពស់សិទ្ធិអំណាចពេញលេញរបស់ស្ត្រីក្នុងការគ្រប់គ្រងលើរាងកាយ និង​ស្វ័យភាព​ផ្នែក​ផ្លូវភេទ​ដោយស្រ្តី​ខ្លួនឯង មិនថ្កោលទោស និងផ្តន្ទាទោស​ជនប្រព្រឹត្តអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់នោះ។ អនុសាសន៍​ខាងលើនេះ ក៏ត្រូវបានគណៈកម្មាធិការទទួលបន្ទុកអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងលើស្ត្រី (គណៈកម្មាធិការ ស៊ីដ) លើកឡើង​នៅ​ក្នុងសេចក្ដីសង្កេតសន្និដ្ឋានឆ្នាំ ២០១៩ ជាពិសេស​នៅ​ក្នុង​កថាខណ្ឌទី ១១(ង) ទី២៤(ក) និងទី ២៥។ សេចក្ដីព្រាងច្បាប់​ដែលត្រូវបានស្នើឡើងនេះ អាចធ្វើឱ្យ​ស្ត្រី​បាត់បង់លទ្ធភាព​ទទួលបានសិទ្ធិរបស់ខ្លួន[…]
0
Read More

សេចក្ដីថ្លែង​ការណ៍រួម៖ សូម​អាជ្ញាធរ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ និង​ការ​ចាប់ខ្លួន​អ្នកតវ៉ា​ដោយ​សន្ដិវិធី

Tuesday 18 August 2020
យើងខ្ញុំ​ ជាក្រុម​សង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាងក្រោម​ សូម​សម្ដែង​ការសោក​ស្ដាយ​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​ដែលបាន​ប្រើប្រាស់​អំពើហិង្សា​ទៅលើ​អ្នកតវ៉ា​ដោយ​សន្តិវិធី​ និង​ការ​ចាប់ខ្លួន​សកម្មជន​ជាង​១០នាក់​ កាល​ពី​ពេល​ថ្មីៗ​នេះ ។​ កាលពី​ប៉ុន្មាន​សប្ដាហ៍មុន​ អាជ្ញាធរ​បាន​ប្រើប្រាស់​ការបង្រ្កាប​បែប​ហិង្សា​ជាបន្តបន្ទាប់​ទៅលើ​ការតវ៉ា​ដោយសន្ដិវិធី​ ដែល​បាន​ចាប់ផ្ដើម​កើតឡើង​បន្ទាប់ពី​ការចាប់ខ្លួន​និង​ការឃុំខ្លួន​ប្រធាន​សហជីព​ លោក រ៉ុង ឈុន​ ដាក់ពន្ធនាគារ​ កាល​ពីដើម​ខែសីហា​ ឆ្នាំ២០២០នេះ ។​ ចាប់តាំងពី​ការចាប់ខ្លួន​លោក រ៉ុង ឈុន​ មនុស្ស​ចំនួន៦នាក់​ទៀត​ ត្រូវបាន​ចាប់ខ្លួន​និង​បញ្ជូន​ទៅឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ ​បន្ទាប់ពី​អ្នកទាំងនោះ​    តស៊ូមតិ​ទាមទារ​ឱ្យដោះលែង​លោក រ៉ុង ឈុន វិញ ។​ អាជ្ញាធរ​ក៏បាន​ប្រើប្រាស់​អំពើហិង្សា​ និង​ចាប់ខ្លួន​សាច់ញាតិ​របស់​អតីត​សមាជិក​គណបក្ស​ជំទាស់​ដែល​ត្រូវបាន​រំលាយ​ផងដែរ​ ខណៈដែល​ពួកគាត់​ភាគច្រើន​ជាស្រ្តី ​កំពុងតវ៉ា​ប្រឆាំងនឹង​ការចាប់ខ្លួន​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគាត់ ។​ ការអំពាវនាវ​ឱ្យ​សមាជិក​គ្រួសារ​របស់​អ្នក​មាន​សេរីភាព​ពី​ពន្ធនាគារ​មកវិញ​ មិនមែន​ជាបទល្មើសទេ ។​ ការសម្ដែង​មតិ​ជំទាស់​ទៅនឹង​ការចាប់ខ្លួន​មិត្តភក្ដិ​របស់​អ្នក មិនមែន​ជាបទល្មើសទេ ។​ ការឈរគៀកស្មា​គ្នាជាមួយ​មនុស្ស​នៅក្នុង​សហគមន៍​របស់អ្នក​ និង​ការ​ទាមទារ​រកយុត្តិធម៌​ ក៌មិនមែន​ជាបទល្មើសដែរ ។​ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មានសិទ្ធិ​ក្នុងការ​តវ៉ា​ដោយ​អហិង្សា​ ដែល​មិនគួរ​ត្រូវប្រឈម​ជាមួយ​នឹង​ការរុញច្រាន​ ការប្រើប្រាស់​អំពើហិង្សា ​ឬអូសទាញ​ ពីសំណាក់​នគរបាលទេ ។​ យើងខ្ញុំ​សង្ឃឹមថា​ តុលាការ​នឹងអាច​ដោះលែង​អ្នកដែល​ត្រូវបាន​ចាប់ខ្លួន​ និង​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​ទៅលើ​ពួកគាត់​ឱ្យបានឆាប់​ និង​សង្ឃឹមថា​ រាជរដ្ឋាភិបាល​នឹងអាច​គោរពសិទ្ធិ​ក្នុងការ​បញ្ចេញមតិ ​និងសិទ្ធិ​ក្នុងការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យបានពេញលេញ ។​ លោក ​រ៉ុង ឈុន​ ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​របស់​លោក​ទាំងយប់​ និង​កំពុង​ស្ថិតនៅ​ក្រោមការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ បន្ទាប់​ពី​លោក​បាន​អត្ថាធិប្បាយ​អំពី​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដោយ ​  ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ។​​ មុនពេល​ចាប់ខ្លួន​លោក​ពីរបីថ្ងៃ ​លោក​បាន​ចូលរួម​ការតវ៉ា​ជាមួយ​កម្មករ​ កម្មការិនីរោងចក្រ​កាត់ដេរ​រាប់រយនាក់​ បន្ទាប់ពី​រោងចក្រ​ដែល​ពួកគាត់​ធ្វើការ​ត្រូវបានបិទ​ដំណើរការ​ ដោយសារ​បញ្ហា​ […]
1
Read More

ការសិក្សា​មួយ រកឃើញថា រយៈពេល​២០​ឆ្នាំ កម្ពុជា បាត់​ព្រៃ​ឡង់​ជាង​១​សែន​ហិកតា

Tuesday 11 August 2020
ភ្នំពេញ​៖ របាយការណ៍​សិក្សា​ថ្មី​មួយ​របស់​អង្គការ Jesuit of Service Cambodia(JSC) ក្រោម​កិច្ចសហការ​ជាមួយ​បណ្ដាញ​យុវជន​កម្ពុជា (CYN) បង្ហាញថា រយៈពេល​២០​ឆ្នាំ កម្ពុជា បាត់បង់​ព្រៃ​ឡង់​ជាង​១​សែន​ហិកតា គឺ​ស្មើនឹង​២៤​ភាគរយ​នៃ​ផ្ទៃដី​ព្រៃ​ឡង់​សរុប​។ ការសិក្សា​នេះ គឺ​ឡើង​តាម​ការមើល​ទិដ្ឋភាព​ព្រៃ​ឡង់​នៅ​កម្ពុជា ពី​ផ្កាយរណប (Satellite) ៤​លើកឡើង គឺ​ឆ្នាំ​១៩៩៩ ឆ្នាំ​២០០០ ឆ្នាំ​២០១៨ និង ឆ្នាំ​២០១៩​។ របាយការណ៍​របស់ JSC និង CYN ចេញផ្សាយ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ សរសេរថា ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ជាង​១​សែន​ហិកតា (១០២ ៤៣៦​ហិកតា​) ត្រូវបាន​បំប្លែង​ទៅជា​ដីចម្ការ និង​ទីតាំង​ស្នាក់នៅ​របស់​ពលរដ្ឋ​។ របាយការណ៍ បន្តថា រូបភាព​នៃ​ការបាត់បង់​ព្រៃឈើ​នេះ គឺអាច​មើលឃើញ​យ៉ាងច្បាស់​តាមរយៈ​ផ្កាយរណប ដែល​ថត​នៅ​អំឡុង​ឆ្នាំ​២០១៩​និង​២០២០​។ ​ផ្អែកលើ​របាយការណ៍​ដ​ដែល ផ្ទៃ​ដៃ​នៃ​ព្រៃ​ឡើង​ជាង​១​សែន​ហិកតា ដែល​បាត់បង់​នោះ បានក្លាយ​ជាទី​រហោឋាន ក្លាយជា​ចម្ការ​ដំណាំ​ផ្សេងៗ ក្លាយជា​តំបន់​ដើមឈើ​ឡើងវិញ ដូចជា កៅស៊ូ ជាដើម និង ក្លាយជា​តំបន់​រស់នៅ​របស់​ប្រជាជន​។ ​ព្រៃ​ឡង់ ស្ថិតក្នុង​ខេត្ត​៤ គឺ​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង ព្រះវិហារ ត្រូវបាន​ដាក់​ជា​តំបន់​ការពារ​កាលពី​ឆ្នាំ​២០១៦​។ យ៉ាងណាក៏ដោយ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ នៅតែ​បន្ត​រាយការណ៍​ពី​ការកើនឡើង​នៃ​សកម្មភាព​កាប់​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ដដែល​។ ​របាយការណ៍​របស់​អង្គការ Global Forest Watch បាន​បង្ហាញថា នៅ​ចន្លោះ​ឆ្នាំ​២០០១ ដល់​២០១៨[…]
0
Read More

ការសិក្សាបង្ហាញថាព្រៃឡង់ជាង១០ម៉ឺនហិកតាត្រូវបានបាត់បង់ក្នុងរយៈពេល២០ឆ្នាំ

Tuesday 11 August 2020
ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា​ ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ ជាង​១០​ម៉ឺន​ហិកតា បាន​ក្លាយ​ទៅ​ជា​វាល​រហោឋាន​ឬ​ត្រូវ​បាន​បំលែង​ទៅ​ជា​ចំការ​ដំណាំ​ ក្នុង​រយៈពេល​២០​ឆ្នាំ​មក​នេះ​។ ការ​សិក្សា​នេះ​គឺ​គេ​ចង់​បង្ហាញ​ថា ​ព្រៃឈើ​ដ៏​សំខាន់​នៅ​តំបន់​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​បន្ត​ទៀត។ បើទោះ​បីជា​រដ្ឋាភិបាល​បាន​ដាក់​តំបន់​ព្រៃឡង់​ទៅជា​តំបន់​ការពារ​កាល​ពី​ឆ្នាំ​២០១៦​ក៏​ដោយ​ ក៏​ព្រៃឡង់​នៅ​តែ​បន្ត​បាត់​បង់​ដោយសារ​កត្តា​ជា​ច្រើន​។   របាយការណ៍​ដែលសរសេរជាភាសាអង់​គ្លេស ដោយកម្មវិធីអេកូឡូស៊ីនៃអង្គការ Jesuit Service Cambodia (JSC) សហការជាមួយបណ្តាញយុវជនកម្ពុជា (CYN) ផ្សាយ​នៅថ្ងៃ១០​សីហានេះ បង្ហាញថាព្រៃឈើទំហំ១០២.៤៣៦ ហិកតា ឬ២៤% នៃព្រៃឡង់​ ត្រូវ​បាន​បាត់​បង់​​តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩។​ គឺជាការប្រៀប​ធៀបតាមរយៈរូបភាពដែល​ថតបានពីផ្កាយ​រណប ដែលត្រូវបានថតក្នុងកំឡុងឆ្នាំ ១៩៩៩, ២០០០, ២០១៨ និង ២០១៩។   របាយការណ៍នេះ អះអាងថា    ព្រៃឈើចំនួន ១០២.៤៣៦ ហិកតាត្រូវបាន​បាត់​បង់ ដែលក្នុងនោះមាន​ផ្ទៃដី ៥៨.១៣៨ ហិកតាត្រូវបានប្តូរពីព្រៃទៅជាចម្ការ ខណៈផ្ទៃដីចំនួន ១,១១១ ហិកតាត្រូវបាន​ដុះព្រៃឡើងវិញដោយ​ធម្មជាតិ និង​ការដាំដុះ​ដោយ​កម្មវិធី​ដាំដើម​ឈើគិតត្រឹមឆ្នាំ ២០១៩។   លោក ស ម៉ូរី អ្នកគ្រប់​គ្រង​កម្ម​វិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​បណ្តាញ​យុវជន​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFI​បន្ថែមថា ​ការ​ផ្តល់​ដីសម្បទានសេដ្ឋកិច្ច នៅតំបន់​ព្រៃឡង់ ទៅឲ្យក្រុម​ហ៊ុនឯកជន មុនពេល​ព្រៃឡង់​ដាក់​ទៅជាតំបន់​ការពារ គឺជាមូលហេតុចំបង​មួយនាំឲ្យមាន​ការ​បាត់​បង់​ព្រៃឡង់។ ប៉ុន្តែ​ទោះបីជាតំបន់​នេះ​ត្រូវបាន​ដាក់​ទៅ​​ជាតំបន់ការពារ នៅឆ្នាំ២០១៦ក៏ដោយ តែការ​លួច​កាប់​ឈើ និង​ការ​ទន្ទ្រានយកដីព្រៃ​ដើម្បី​ធ្វើ​កសិកម្ម​នៅតែ​បន្ត​កើត​មាននៅតំបន់​ព្រៃឡង់​។​ នេះ​បើតាម លោក ស​ ម៉ូរី។   លោក[…]
0
Read More

ព្រៃ​​ឡង់​​ជាង​១០​ម៉ឺន​​ហិ​កតា​​ត្រូវ​​បាត់​បង់​​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​​

Tuesday 11 August 2020
លោក ស ម៉ូ​រី៖ «បើសិន​បាត់បង់​ព្រៃ​ឡង់​ទៅ ​នឹង​បាត់​ជីវៈ​ចម្រុះ ធ្វើ​ឱ្យ​បាត់បង់​ដល់​ជម្រក​សត្វព្រៃ​ជាង១០០ប្រភេទ​នៅក្នុង​ព្រៃ​ឡង់។ ខ្ញុំ​គិតថា ការបាត់បង់​ព្រៃ​នឹង​ប៉ះពាល់​ទី​ជម្រាល​ហើយនិង​ការ​ផ្គត់ផ្គង់​ទឹកស្ទឹង​ជី​និ​តនិង​ស្ទឹងសែន ដែល​ស្ទឹង​ទាំងពីរ​ដើរតួ​នាទី​សំខាន់​ក្នុង​ផ្គត់ផ្គង់​ទឹក​ក្នុង​អាងទន្លេ​សាប។
0
Read More
Page 9 of 14« First«...7891011...»Last »

Recent Posts

  • កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
  • ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
  • ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
  • វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
  • អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
  • កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

អាសយដ្ឋាន៖ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖+៨៥៥ (០) ១២ ៨៥៨ ៦៤២
អាសយដ្ឋាអ៊ីម៉ែលៈ[email protected]
[email protected]

 

មុីនុយ

  • ទំព័រដេីម
  • អំពីយេីង
  • ទាក់ទងមកយេីង
  • ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ
    • ប.យ.ក ក្នុងសារព័ត៌មាន

បណ្តាញសង្គម

 

Copyright © 2009-2023 Cambodian Youth Network All Right Reserve.