លោកហេង គឹមហុង៖ត្រឹមតែ៥ថ្ងៃ បទល្មើសព្រៃឈើជាង៣០០ករណីបានកើតឡើងនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ
Thursday 26 August 2021
សមាគមបណ្ដាញយុវជនកម្ពុជា(CYN) និងបណ្ដាញសហគមន៍ព្រៃឡង់បានរកឃើញបទល្មើសព្រៃឈើដល់ទៅ៣៦៦ករណីនៅក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារក្នុងរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ពោល គឺពីថ្ងៃទី០៩ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ លោកហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)បានកត់សម្គាល់ថា នេះ គឺជាបទល្មើសព្រៃឈើដ៏ច្រើនករណី ហើយថា វាបានបង្ហាញពីស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នៅតែកើតមានដដែល។ បើតាមលោកហេង គឹមហុង ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគួរតែចាប់ដៃសហការគ្នាជាមួយក្រុមអ្នកការពារព្រៃឈើ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើទាំងនេះឱ្យមានប្រសិទ្ធភាព។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ចក្រភពអង់គ្លេសក៏គួរធ្វើការជាមួយអង្គការសង្គមស៊ីវិល សកម្មជន និងសហគមន៍មូលដ្ឋាន
Monday 28 June 2021
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ចក្រភពអង់គ្លេសក៏គួរធ្វើការជាមួយអង្គការសង្គមស៊ីវិល សកម្មជន និងសហគមន៍មូលដ្ឋានលើការងារការពារបរិស្ថានដែរ៖ «ទាំងសង្គមស៊ីវិល ទាំងប្រជាពលរដ្ឋ ទាំងទីភ្នាក់ងារអង្គការអន្តរជាតិផ្សេងៗដែលនៅកម្ពុជាហ្នឹង គួរតែជាចំណែកមួយនៃកិច្ចសហប្រតិបត្តិការក្នុងការប្រតិបត្តិការការងាររបស់ខ្លួន (ចក្រភពអង់គ្លេស) ជាជាងតែការធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលតែម្យ៉ាង ហើយទទួលបានព័ត៌មានតែពីរដ្ឋាភិបាលតែម្យ៉ាង។ កន្លងមកយើងដឹងហើយថា រដ្ឋាភិបាលតែងតែព្យាយាមបង្ហាញតែចំណុចល្អ មិនហ៊ានបង្ហាញពីចំណុចអាក្រក់។ បើអង់គ្លេសធ្វើបែបនេះ ហាក់បីដូចជា គ្រាន់តែមកធ្វើកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ប៉ុន្តែមិនបានយកចិត្តទុកដាក់ចំពោះជនរងគ្រោះ ចំពោះប្រជាពលរដ្ឋ និងចំពោះអនាគតធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសកម្ពុជានោះទេ»។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ សង្កេតឃើញថា យុវជនបរិស្ថានទាំង ៦នាក់ មានសក្ដានុពលក្នុងការការពារបរិស្ថាន
Monday 28 June 2021
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ សង្កេតឃើញថា យុវជនបរិស្ថានទាំង ៦នាក់ មានសក្ដានុពលក្នុងការការពារបរិស្ថាន។ លោកបន្តថា ពួកគេក៏ជាយុវជនមានចំណេះដឹង មានជំនាញផ្នែកបរិស្ថាននិងមានបេះដូងស្រលាញ់ធនធានធម្មជាតិ។ លោកក៏សង្កេតឃើញថា សកម្មភាពរបស់ពួកគេកន្លងមកជាផ្នែកមួយជួយដល់កិច្ចការងារបរិស្ថានឲ្យមានភាពប្រសើរនៅកម្ពុជា។ អ្នកឃ្លាំមើលសិទ្ធិរូបនេះ ជំរុញឲ្យមានការដោះលែង
ក្រុមយុវជនថា អំពើពុករលួយនៅតែមានក្នុងចំណោមអ្នកមានអំណាចដែលឃុបឃិតឲ្យឈ្មួញកាប់ឈើ
Tuesday 15 June 2021
ក្រុមយុវជនថា អំពើពុករលួយនៅតែមានក្នុងចំណោមអ្នកមានអំណាចដែលឃុបឃិតឲ្យឈ្មួញកាប់ឈើ មេដឹកនាំអង្គការយុវជនដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស បរិស្ថាន និងយុវជនក្នុងប្រទេសកម្ពុជាលើកឡើងថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបោសសំអាតអំពើពុករលួយក្នុងចំណោមមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដើម្បីទប់ស្កាត់មហន្តរាយព្រៃឈើនៅកម្ពុជា។ លោក អ៊ុល វ៉ាន់ ប្រធានអង្គការសមាគមបណ្តាញយុវជនកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែមិថុនាថា៖ «ទោះបីជារដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើ មានក្រសួងបរិស្ថាន ឬក្រសួងកសិកម្មជាដើមហ្នឹង យើងឃើញថា ប្រសិទ្ធភាពនៅតែមិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបាន ដោយសារតែយើងសង្កេតឃើញថា មានអំពើពុករលួយ មានការឃុបឃិត[គប់គិត] គ្នាជាប្រព័ន្ធ ការសហការគ្នាជាប្រព័ន្ធក្នុងចំណោមក្រុមហ៊ុនក៏ដូចជាអ្នកមានអំណាចក្នុងប្រទេសកម្ពុជា»៕
ទិវាបរិស្ថានពិភពលោកឆ្នាំ២០២១ សង្គមស៊ីវិលចំនួន ១២ ស្នើឱ្យអាជ្ញាធរបញ្ឈប់ការរឹតត្បឹត
Friday 04 June 2021
ចាប់ពីពីថ្ងៃទី១ ដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានសហការជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័ន នឹងរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោក២០២១
លិខិតចំហស្តីពី “ការស្នើសុំទម្លាក់ចោលបទចោទលើសកម្មជនបរិស្ថានចំនួន បីរូប”
Friday 04 June 2021
(ភ្នំពេញ, ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១) គិតត្រឹមខែ ឧសភា ឆ្នាំ ២០២១ នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសកម្មជន បរិស្ថានចំនួនបីរូប
សេចក្តីថ្លែងការណ៍ ស្តីពី ស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពីរដូសជាមុន
Friday 04 June 2021
រាជធានីភ្នំពេញ,ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ សមាគម សហជីព អង្គការសង្គមស៊ីវិល មានកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ លេខ១៧៨៣ មស.សជណ បានតម្រូវឱ្យបេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ចំនួន៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយ
ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ
Monday 12 April 2021
សេចក្តីប្រកាសព័ត៌មានអំពី ការចេញផ្សាយរបាយការណ៍ស៊ើបអង្កេត និង ស្រាវជ្រាវស្តីពី ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា សមាគមបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតនិងស្រាវជ្រាវ ស្តីពី ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃសហគមន៍ភ្នំសេះ ក្នុងភូមិសាស្រ្តឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។ ការស៊ើបអង្កេតនិងស្រាវជ្រាវនេះ បានធ្វើឡើងតាមរយៈការប្រមូលទិន្នន័យមកពីការសម្ភាសន៍ប្រជាសហគមន៍ ការត្រួតពិនិត្យទីតាំងកាប់រានទន្ទ្រានដីព្រៃជាក់ស្តែង ការថតរូប ការថតវីដេអូអំពីទិដ្ឋភាពជាក់ស្ដែង និងការកំណត់កូអរដោណេភូមិសាស្ត្រនៃការកាប់រានទន្ទ្រានដីព្រៃសហគមន៍។
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ
Monday 29 March 2021
សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា ក្រុមការងាររបស់សមាគមបានរកឃើញមានការកើតឡើងបទល្មើសកាប់បំផ្លាញព្រៃឈើ ចំនួន ១០០ករណី ព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចាប់តាំងពីមានការរារាំងមិនឱ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលរួមល្បាតនៅក្នុងដែនជម្រកនេះមក។ នៅចន្លោះពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារគម្រោង អ្នកការពារព្រៃឈើ របស់បណ្តាញយុវជនកម្ពុជាបានប្រមូលភ័ស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលស្ថិតនៅក្នុងប្រជុំស្រុកចំនួនបីនៃខេត្ត ព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ ក្នុងរយៈចំងាយអង្កេតប្រវែង ៥៥គីឡូម៉ែត្រដោយចាប់ផ្តើមពីចំណុច(X= 503592 Y= 1531900) រហូតដល់ចំណុចភូមិសាស្ត្រភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ត្រង់ចំណុច(X=528854 Y=1527360) យើងបានរកឃើញបទល្មើសនៃការកាប់បំផ្លាញដើមឈើចំនួន ១០០ ករណី ភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃពុំអាចកាត់ថ្លៃ ដែលមានទំហំមុខកាត់ចាប់ពី ៤៥សង់ទីម៉ែត្រ រហូតដល់ ១.៣៥ ម៉ែត្រនៅក្នុងតំបន់ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគី និងសុក្រំជាដើម ហើយព្រមទាំងមានការដុតនិងឆ្ការ ផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។ សូមបញ្ជាក់ផងដែរថាសមាគមបណ្តាញយុវជនកម្ពុជា ធ្លាប់បានជូនដំណឹងពីការចុះទៅល្បាតការពារព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការតាមរយៈលិខិតលេខ០១៥/២១ប.យ.ក ចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ តែត្រូវបានមន្ទីរបរិស្ថានខេត្តព្រះវិហារ[…]
មន្រ្តីផ្នែករដ្ឋបាល
Sunday 01 November 2020
សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបានទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈលិខិតលេខ៧៩៤ ស.ជ.ណ។ ប.យ.កគឺជាសមាគមយុវជនសមាជិកភាព ឯករាជ្យ និងប្រជាធិបតេយ្យដែលកំពុងធ្វើការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់យុវជន ពង្រឹងសិទ្ធិអំណាច យុវជនតាមរយៈការចងក្រង អភិវឌ្ឍន៍សមត្ថភាពនិងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គមដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន និងធនធានធម្មជាតិនិងការអភិវឌ្ឍប្រកបដោយនិរន្តភាព។ បច្ចុប្បន្ន ប.យ.ក ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣នាក់ ដែលមានសមត្ថភាពក្នុងការបំពេញការងារក្នុងមុខតំណែងជាប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ចំនួន១នាក់ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាចយុវជន ១នាក់ និង មន្រ្តីផ្នែករដ្ឋបាល ចំនួន១នាក់ ប្រចាំនៅការិយាល័យរាជធានីភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសមានកាតព្វកិច្ច និងការទទួលខុសត្រូវ ដូចខាងក្រោម៖ Announcement Positions Admin / Supervisory, Accounting, Banking / Finance Location:Phnom Penh Capital Schedule:Full-time Salary:$354 – $406 ទីកន្លែងការងារ ៖ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ របាយការណ៍ជូន ៖ ប្រធានផ្នែកប្រតិបត្តិការ មន្រ្តីរដ្ឋបាល ធ្វើការងារប្រចាំនៅការិយាល័យ និងជាជំនួយការរបស់គណៈកម្មការប្រតិបត្តិ។ មន្ត្រីរដ្ឋបាល ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងឯកសាររដ្ឋបាលទាំងអស់របស់ស្ថាប័ន ផ្គត់ផ្គង់សម្ភារៈការិយាល័យ និងសម្ភារៈចាំបាច់មួយចំនួនដែលជាតម្រូវការរបស់អង្គភាព។ បុគ្គលិកផ្នែករដ្ឋបាលជាជំនួយការដល់គណៈកម្មការប្រតិបត្តិ ក្នុងការតាមដានវត្តមានរបស់បុគ្គលិកដទៃទៀតក្នុងការមកបំពេញការងារ។មន្ត្រីរដ្ឋបាលមានភារកិច្ចនិងការទទួលខុសត្រូវជាក់លាក់លើការងារដូចខាងក្រោម៖ Duties ការទទួលខុសត្រូវផ្នែករដ្ឋបាល ទទួលខុសត្រូវក្នុងការរៀបចំ និងគ្រប់គ្រងលិខិតរដ្ឋបាលនានាដើម្បីដាក់ជូនប្រធានប្រតិបត្តិឬប្រធានផ្នែកប្រតិបត្តិការ[…]
Recent Posts
- កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
- ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
- ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
- វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
- អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
- សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
- កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025
