លោកហេង គឹមហុង៖ត្រឹមតែ៥ថ្ងៃ បទល្មើសព្រៃឈើជាង៣០០ករណីបានកើតឡើងនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ

លោកហេង គឹមហុង៖ត្រឹមតែ៥ថ្ងៃ បទល្មើសព្រៃឈើជាង៣០០ករណីបានកើតឡើងនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ
Thursday August 26th, 2021

Sorry, this entry is only available in Khmer.

សមាគមបណ្ដាញ​យុវជនកម្ពុជា(​CYN) ​និងបណ្ដាញ​សហគមន៍​ព្រៃឡង់​បានរកឃើញ​បទល្មើស​ព្រៃឈើ​ដល់ទៅ​៣៦៦​ករណី​នៅក្នុង​តំបន់​ព្រៃឡង់​ខេត្តព្រះវិហារ​ក្នុងរយៈពេល​ត្រឹមតែ​៥ថ្ងៃ​ប៉ុណ្ណោះ ​ពោល គឺ​ពីថ្ងៃទី​០៩ដល់ថ្ងៃទី​១៣ ខែកក្កដា ​ឆ្នាំ២០២១​។​ លោកហេង គឹមហុង​ ប្រធានកម្មវិធី​ផ្នែកស្រាវជ្រាវ​ និងតស៊ូ​មតិ​នៃសមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN)​បានកត់សម្គាល់ថា​ នេះ គឺជា​បទល្មើស​ព្រៃឈើ​ដ៏ច្រើន​ករណី ​ហើយថា ​វាបាន​បង្ហាញពី​ស្ថានភាព​នៃការ​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​នៅតែកើត​មានដដែល​។​ បើតាមលោក​ហេង គឹមហុង​ ក្រសួងបរិស្ថាន​ និងអាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចាប់ដៃ​សហការគ្នា​ជាមួយក្រុម​អ្នកការពារ​ព្រៃឈើ ​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព​។

សំឡេង ១១:១៩

ប្រភព៖RFA

Share us on:

Add your Comment