ការចូលរួមយុវជនក្នុងការការពារបរិស្ថាន

ថ្ងៃ​ព្រហស្បតិ៍ 30 មករា 2025
by Admin

សមាគម​បណ្តាញ​យុវជន​កម្ពុជា​ បាន​សហការ​រៀបចំ​កិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិ ស្តីពី «ការចូលរួមយុវជនក្នុងការការពារបរិស្ថាន» នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ។
ប្រទេសកម្ពុជាជួបប្រឈមនឹងបញ្ហាបរិស្ថាន រួមទាំងការកាប់បំផ្លាញព្រៃឈើ ការបំពុលទឹក និងការប្រែប្រួលអាកាសធាតុ។ ការជំរុញយុវជនឱ្យចូលរួមដោះស្រាយបញ្ហាទាំងនេះគឺមានសារៈសំខាន់ ព្រោះយុវជនគឺជាធនធានដ៏មានសក្ដានុពលក្នុងការផ្លាស់ប្ដូរប្រកបដោយនិរន្តរភាព។
កិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិ ជាវេទិកាសម្រាប់យុវជនជាអ្នកដឹកនាំ អ្នកតាក់តែងគោលនយោបាយ អ្នកជំនាញបរិស្ថាន និងសកម្មជនបរិស្ថាន ដើម្បីមកធ្វើការជជែកពិភាក្សាដោយបើកជំហរ អំពីបញ្ហាបរិស្ថាន សារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងការបង្កើតគោលនយោបាយ ដំណោះស្រាយឆ្លុះបញ្ចាំងពីទស្សនៈ និងតម្រូវការរបស់យុវជនទាក់ទងនឹងនិរន្តរភាពបរិស្ថាន។
សូមភាគីពាក់ព័ន្ធទាំងអស់រួមទាំងប្រជាពលរដ្ជ អាណាព្យាបាល អាជ្ញាធរ អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញបរិស្ថាន ចូលរួមគាំទ្រពង្រឹងសិទ្ធិអំណាចយុវជន​ និងសកម្មជនបរិស្ថានក្នុងកិច្ចការងាររបស់ពួកគេ។
#CYN #CYNcambodia #P2ACE #YHRD #EnvironmentalJustice

Recent Posts