ការចេញផ្សាយរបាយការណ៍ស្រាវជ្រាវរបស់យុវជន
ការចេញផ្សាយរបាយការណ៍ ស្តីពីការប៉ាន់ប្រមាណបឋម លើការសិក្សាឈ្វេងយល់អំពីក្រមបរិស្ថាន និងធនធានធម្មជាតិ
ក្រោយចំណាយពេល៣ខែសម្រាប់ការសិក្សាដោយក្រុមយុវជនដែលជាសមាជិករបស់សមាគមបណ្តាញយុវជនកម្ពុជា និងអ្នកហាត់ការសហគមន៍ ទីបំផុតរបាយការណ៍នេះត្រូវបានចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។ ការប៉ាន់ប្រមាណបឋមនេះ បានសិក្សាលើកម្រិននៃចំណេះដឹងនៃការយល់ដឹងលើក្រមបរិស្ថាននិងធនធានធម្មជាតិ ចំណោមយុវជន និងសហគមន៍ និងការបង្កើនការយល់ដឹងអំពីក្រមនេះនៅពេលអនាគត បន្ទាប់ពីបានអនុម័តជាមួយឆ្នាំ។ យុវជន និងសហគមន៍ជិត ៣០០នាក់ បានចូលរួមក្នុងដំណើការសិក្សានេះទាំងការបំពេញតាមអនឡាញ និងការពិភាក្សាក្រុមដោយផ្ទាល់។ ការសិក្សាដែលដឹកនាំដោយយុជននេះ ក៏បានលើកឡើងអំពីអនុសាសន៍ក្នុងការជំរុញឱ្យបង្កើនការអប់រំអំពីក្រម និងការបង្កើនការប្តេជ្ញាចិត្តក្នុងកិច្ចការពារធនធានធម្មជាតិ។
ការសិក្សាស្រាវជ្រាវ បានធ្វើឡើងដោយការខិតខំប្រឹងប្រែងដោយសមាជិកប.យ.ក ចំនួន៣រូប រួមមាន ដាំ សុស្រីនាង ណុប ស្រីពេជ្យ និងថុង ឈីងជាវ ដែលបានគាំទ្របច្ចេកទេសដោយ ប.យ.ក។ របាយការណ៍លំអិត និងអាចទាញយកភាសាខ្មែរនៅលើគេហទំព័រសមាគមនៅពេលបន្ទាប់។
#CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice