ប.យ.ក បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីគៀងគរយុវជន សមាជិក និងសមាជិកថ្មីដែលមានសក្តានុពលដើម្បីចូលរួមក្នុងសកម្មភាពការពារបរិស្ថាននិងសិទ្ធិមនុស្ស ការកសាងបណ្តាញរវាងយុវជនរបស់ ប.យ.ក នៅរាជធានីភ្នំពេញ និងផ្នែកផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ គោលបំណងនៃសកម្មភាពទាំងនេះគឺដើម្បីពង្រឹង ប.យ.ក ក្នុងមុខងាររបស់ខ្លួនដែលជាសមាគមដ៏សំខាន់មួយដែលធ្វើការនិងតំណាងឲ្យយុវជនកម្ពុជា។