តើអ្វីទៅជា COP-16 ស្តីពីជីវៈចម្រុះ?
ថ្ងៃពុធ 23 តុលា 2024
ពេលនេះសន្នីសីទ COP-16 បានចាប់ផ្តើមធ្វើការជជែកពិភាក្សានៅប្រទេសកូឡំប៊ី។ ចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអ្នកជំនាញអំពីជីវៈចម្រុះចំនួនប្រហែលជាង១៨០០០នាក់មកពីជុំវិញពិភពលោក បានមកដល់ទីក្រុងកាលី ប្រទេសកូឡំប៊ី ដើម្បីជជែកគ្នាអំពីការអភិរក្សជីវៈចម្រុះ។
COP គឺជាសន្និសីទភាគី របស់អង្គការសហប្រជាជាតិ ដែលជាស្ថាប័នសម្រេចចិត្តកំពូលនៃអនុសញ្ញាស្តីពីជីវៈចម្រុះ។ វាបានរៀបចំតាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២២ ទើបមានការឯកភាពលើការអនុម័តក្រមខណ្ឌគោលនយោបាយជីវៈចម្រុះសាកល គួនមិញ-ម៉ុរេអាល់ នៅក្នុងCOP-15។
នេះជាការរៀបចំសន្នីសីទអង្គការសហប្រជាជាតិស្តីពីជីៈចម្រុះលើកដំបូងដែលបាននឹងកំពុងរៀបចំក្រោមប្រធានបទ សន្តិភាពនិងធម្មជាតិ ក្រោយពីការអនុម័តក្រមខណ្ឌគោលនយោបាយជីវៈចម្រុះសាកល គួនមិញ-ម៉ុរេអាល់ ដែលបានបានអនុម័តនៅក្នុង COP-15 ដែលបានរៀបចំនៅកាណាកាកាលពីឆ្នាំ២០១៥។ សមាជិករដ្ឋពាក់ព័ន្ធ ត្រូវបានរំពឹកទុកថាដាក់បញ្ចូល និងរៀបចំផែនការជាតិរបស់ប្រទេសនីមួយៗ ស្តីពីការអភិរក្សជីវៈចម្រុះផ្សាភ្ជាប់ជាមួយនឹងក្រមខណ្ឌគោលនយោបាយសាកលមួយនេះ។
COP-16 នឹងរៀបចំយន្តការតាមដាន និងការគៀរគរមូលនិធិសម្រាប់ក្របខ័ណ្ឌជីវៈចម្រុះសកល។ COP-16 ក៏នឹងបញ្ចប់ដោយផ្តោតលើកិច្ចសហការប្រតិបត្តិការយន្តការពហុភាគីសម្រាប់ការចែករំលែកអត្ថប្រយោជន៍ដោយយុត្តិធម៌ និងសមធម៌ ពីការប្រើប្រាស់ព័ត៌មានឌីជីថល និងធនធានធម្មជាតិ។
គោលបំណងសំខាន់ៗនៃ COP-16:
– ពិនិត្យមើលលើការអនុវត្តក្រមខណ្ឌគោលនយោបាយជីវៈចម្រុះសាកល គួនមិញ-ម៉ុរេអាល់ និងផែនការជាតិរបស់រដ្ឋសមាជិក។
– ការពិនិត្យឡើងវិញនៃការអនុវត្តក្របខ័ណ្ឌថ្មី COP16 នឹងក្លាយជាពេលវេលាដ៏សំខាន់សម្រាប់រដ្ឋាភិបាលក្នុងការពិនិត្យមើលការអនុវត្តក្របខ័ណ្ឌថ្មីតាមរយៈ NBSAPs។
– ការអភិវឌ្ឍក្របខ័ណ្ឌត្រួតពិនិត្យ។ COP16 ត្រូវបានគេរំពឹងថានឹងអភិវឌ្ឍក្របខ័ណ្ឌត្រួតពិនិត្យបន្ថែមទៀត និងបន្តរីកចម្រើនក្នុងការរៀបចំធនធានសម្រាប់ការអនុវត្តក្របខ័ណ្ឌសកល។
– យន្តការពហុភាគីស្តីពីការចែករំលែកផលប្រយោជន៍ដោយយុត្តិធម៌ និងសមធម៌ COP16 គួរតែបញ្ចប់ និងប្រតិបត្តិការយន្តការពហុភាគីសម្រាប់ការចែករំលែកអត្ថប្រយោជន៍ដោយយុត្តិធម៌ និងសមធម៌។
តើសមាគមបណ្តាញយុវជនកម្ពុជា នឹងចូលរួមយ៉ាងដូចម្តេចនៅជាមួយ COP-16? លោក ហេង គឹមហុង កំពុងចូលរួមនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការអភិរក្សជីវៈចម្រុះនេះ។ លោក នឹងចូលរួមធ្វើបទអន្តរាគមន៍មួយចំនួន និងការផ្សារភ្ជាប់បណ្តាញជាមួយបណ្តាញនានាជាសកលដែលចូលរួមកម្មវិធីនេះផងដែរ។