ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច
កាលពីថ្ងៃទី១៧ ដល់ទី១៩ ខែតុលា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជា បានដឹកនាំយុវជនចូលរួម ការបោះជុំរុំស្ដីពី”យុវជនលើវិថីធុរះកិច្ច” ដែលបានសហការរវាងសមាគមបណ្តាញយុវជនកម្ពុជា និង អូរីដា ជាមួយអ្នកចូលរួមសរុបចំនួន ១១អង្គ/នាក់ ស្រ្តី ៧នាក់ ព្រះសង្ឃ ១អង្គ និងសរុបរួមមានចំនួន ៨៤អង្គ/នាក់ ស្រ្តីចំនួន៨២នាក់ នៅសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចម្បងចំនួនបី៖
១. បង្កើនការយល់ដឹងពីសកត្តានុពលរបស់យុវជនដើម្បីចាប់យកអាជីពដែលឆ្លើយតបទៅនិងតម្រូវការទីផ្សារ
២. បង្កើនទំនាក់ទំនងរវាងយុវជននិងយុវជនរវាងយុវជនិងភាគីពាក់ព័ន្ធគាំទ្រ
៣. បង្កើនទំលាប់ក្នុងការចែករម្លែកព៌ត័មាននិងធនធានអោយគ្នាទៅវិញទៅមក។
លទ្ធផល និងសកម្មភាពសំខាន់ៗដែលសម្រេចបានក្នុងក្នុងការបោះជុំរុំរួមមាន៖ ១. ចែករំលែកពីបទពិសោធន៍ការងារ និងឪកាសសម្រាប់យុវជន ចែករំលែកដោយ លោក ហែង ពៅ ជាអភិបាលរងស្រុកទឹកឈូ បានលើកឡើងយុវជត្រូវស្គាល់ពីខ្លួនដើម្បីអាចអភិវឌ្ឍខ្លួន ២. កិច្ចពិភាក្សាលើប្រធានបទ កាហ្វេជនបទជាឪកាសយុវជនសម្រាប់ការរកចំណូល( ១០ នាក់ មតិស្រប ៥នាក់ និងមតិ ផ្ទុយ ៥នាក់ ) កិច្ចពិភាក្សាលើប្រធានបទ សាឡនជនបទជាឪកាសយុវជនសម្រាប់ការរកចំណូល( ១០ នាក់ មតិស្រប ៥នាក់ និងមតិ ផ្ទុយ ៥នាក់ ) ៣. ការលេងហ្គេមថាមពលនៅមាត់ឆ្នេរសមុទ្រកែប ពង្រឹងទំនាក់ទំនងរវាង យុវជនមកពីប.យ.ក យុវជនអូរីដា និងយុវជនមកពីប្រទេសណូរវែ។ ៤. ការចែករំលែកអំពីបទពិសោធន៍ ការត្រៀមខ្លួនសិក្សានៅវិទ្យាល័យ និងសកលវិទ្យាល័យ ៥. ប្រកួតប្រជែងធ្វើម្ហូប តាមក្រុមទាំង៦ក្រុម និងតំណាងក្រុមនីមួយៗបានធ្វើ បទបង្ហាញអំពីមុខម្ហូបរបស់ខ្លួនជូនគណៈកម្មការ។ សកម្មភាពនេះបានរួមចំណែកអប់រំជំនាញទន់ និងកសាងស្មារតីសាមគ្គីភាព។ និង ៦.ចែកប័ណ្ណសរសេរដល់យុវជនស្មគ្រចិត្តរបស់ អង្គការអូរីដា និងជិះទូកទៅដាំកូនឈើកោងកាងនៅតំបន់សហគមន៍នេសាទត្រពាំងសង្កែ។








