កម្មវិធីកសាងក្រុមនៃឆ្នាំ២០២៥ របស់សមាគមបណ្ដាញយុវជនកម្ពុជា រួមជាមួយអង្គការដៃគូ និងបណ្ដាញយុវជន

ថ្ងៃ​ព្រហស្បតិ៍ 30 មករា 2025
by Admin
ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែមករា ឆ្នាំ២០២៥ នៅសហគមន៍នេសាទកំពង់សាមគ្គីខេត្តកំពត អង្គការ សមាគមចំនួនបួនបានផ្ដួចផ្ដើមរៀបចំកម្មវិធីកសាងក្រុមដោយមានអ្នកចូលរួមសរុបចំនួន(២០នាក់) (ស្ដ្រី១០នាក់) សំណាកអង្គការដៃគូរួមមាន ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC), អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED), អង្គការជេសអេសស៊ី (JSC), អង្កការអាត់សិនអេតកម្ពុជា (AAC) រួមជាមួយក្រុមបណ្ដាញយុវជនគោលដៅ។
យើងមានសេចក្តីសោមនស្សរីករាយដែលបានបញ្ចប់សកម្មភាពការកសាងក្រុមរបស់យើងប្រកបដោយជោគជ័យក្នុងកិច្ចសហការសម្រាប់កម្មវិធីភាពជាដៃគូរសម្រាប់យុវជនក្នុងសកម្មភាពបរិស្ថាន។
គោលបំណងការកសាងក្រុមនៃកិច្ចសហការភាពជាដៃគូសម្រាប់យុវជនក្នុងសកម្មភាពបរិស្ថានមានដូចខាងក្រោម
• ដើម្បីរៀបចំចក្ខុវិស័យ បេសកម្ម គុណតម្លៃស្នូល និងគោលដៅរួមសម្រាប់កិច្ចសហការក្នុងចំណោមអង្គការយុវជន។
• ធ្វើការបង្កើតនូវផែនការយុទ្ធសាស្រ្ដ និងសកម្មភាពសម្រាប់សកម្មភាពរួមទៅលើការចូលរួមរបស់យុវជន។
• ដើម្បីធ្វើការស្ទង់មតិមូលដ្ឋានស្តីពីការចូលរួមរបស់យុវជននៅកម្ពុជា។
• បង្កើនសកម្មភាពក្នុងការសិក្សាស្រាវជ្រាវនៃអង្គការយុវជនដែលចូលរួម។
តាមរយៈសកម្មភាពកសាងក្រុម ការធ្វើផែនការយុទ្ធសាស្រ្ត និងការបង្កើតឯកសារផ្ទៃក្នុងមួយចំនួនរបស់ក្រុម យើងបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហការក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងបញ្ហាសង្គម នយោបាយ និងបរិស្ថាន។
យើងរួមគ្នាបោះជំហានឆ្ពោះទៅកាន់ប្រទេសកម្ពុជាកាន់តែបៃតង! 🌱💪

Recent Posts