ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច
ថ្ងៃសៅរ៍ 03 កញ្ញា 2022
ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ **** ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ជូនចំពោះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងខ្ញុំជាសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋខ្មែរដែលស្រលាញ់ធនធានធម្មជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន សមាគម អង្គការសង្គមស៊ីវិល និងការបន្តបាត់បង់គម្របព្រៃឈើ។ រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ស្ថានភាពគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះយ៉ាងរហ័សពីចំនួន ៦១.១៥% នៅឆ្នាំ២០០២ មកត្រឹមតែ ៤៦.៨៦% គិតត្រឹមឆ្នាំ២០១៨ ។ ប្រទេសកម្ពុជាធ្លាប់ខកខានមិនបានបំពេញតាមសូចនាករណ៍គោលដៅអភិឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលមានគោលដៅរួមលុបបំបាត់នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការធានានិរន្តរភាពបរិស្ថាន និងការថែរក្សាឱ្យបានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០១៥។[1] និន្នាការបន្តធ្លាប់ចុះនៃគម្របព្រៃឈើនេះ ជាសញ្ញាបង្ហាញពីការព្រួយបារម្ភ ចំពោះការខកខានម្តងទៀត ពីការមិនអាចអនុវត្តន៍បាននូវទិសដៅក្នុងការបង្កើតគម្របព្រៃឈើឡើងវិញឱ្យបាន ៦០% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៩។[2] ទន្ទឹមនឹងការធ្វើអាជីវកម្មឈើ ការរត់ពន្ធឈើខុសច្បាប់ក៏នៅតែជាកត្តាព្រួយបារម្ភ ។ កាលពីខែឧសភា ឆ្នាំ២០២១កន្លងមក អាជ្ញាធរហុងកុង បានធ្វើការផ្សព្វផ្សាយពីការរឹបអូសកំណាត់ឈើប្រភេទឈើកម្រជិតផុតពូជ និងមានតម្លៃចំនួន ២១១តោន ដែលមានតម្លៃជាប្រាក់ប្រមាណ ១,១លានដុល្លារហុងកុង ឬស្មើនឹង១៤០,០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងការិយាល័យគយ Kwai Chung និង Tsing Yi នៅចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥[...]
Recent Posts
- សិក្ខាសាលាស្តីពីការពង្រឹងសម្ថភាពយុវជនកម្ពុជាក្នុងជំនឿនិងការការពារព្រៃឈើ ថ្ងៃពុធ 06 វិច្ឆិកា 2024
- តួនាទីសំខាន់របស់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន និងការកសាងសន្តិភាព ថ្ងៃច័ន្ទ 04 វិច្ឆិកា 2024
- តើអ្វីទៅជា COP-16 ស្តីពីជីវៈចម្រុះ? ថ្ងៃពុធ 23 តុលា 2024
- ការពង្រឹងសិទ្ធិអំណាចយុវជនសកម្ម ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមល្អប្រសើរ ថ្ងៃច័ន្ទ 21 តុលា 2024
- អបអរសាទរខួប១៥ឆ្នាំសមាគមបណ្ដាញយុវជនកម្ពុជា ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
- កម្រស្នាដៃគំនូរឌីជីថលរបស់យុវជនសម្រាប់អបអរសាទរខួប១៥ឆ្នាំនៃសមាគមបណ្តាញយុវជនកម្ពុជា ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
- សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ថ្ងៃព្រហស្បតិ៍ 17 តុលា 2024