វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ»

Wednesday 17 September 2025
វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ»
ខេត្តសៀមរាប, ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ – សមាគមបណ្ដាញយុវជនកម្ពុជា (CYN) សហការជាមួយសាលាវិទ្យាល័យដំដែក ស្ថិតនៅស្រុកសូទ្រនិគម បានរៀបចំវគ្គចែករំលែកស្តីពី «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ»។
កម្មវិធីនេះមានអ្នកចូលរួមសរុប ២៣នាក់ ដែលក្នុងនោះមានស្រ្តី ១៦នាក់។ គោលបំណងសំខាន់គឺដើម្បីបង្កើនចំណេះដឹង និងការយល់ដឹងរបស់យុវជនអំពី៖
• សារៈសំខាន់នៃព្រៃឈើ និងបរិស្ថាន
• ការថែរក្សាធនធានធម្មជាតិ
• ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
• ការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាសកល
ក្រៅពីវគ្គចែករំលែកនេះ សមាគមបណ្ដាញយុវជនកម្ពុជាក៏បានផ្ដល់ជូន ធុងសំរាមចំនួន ៣ ដល់សាលាវិទ្យាល័យដំដែក ដើម្បីប្រើប្រាស់ក្នុងសាលារៀនផង​ដែរ។

Recent Posts