កិច្ចពិភាក្សាតុមូលស្ដីពី៖ “តួនាទីយុវជនក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គមក្នុងសង្គមប្រជាធិបតេយ្យ”
កិច្ចពិភាក្សាតុមូលស្ដីពី៖ “តួនាទីយុវជនក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គមក្នុងសង្គមប្រជាធិបតេយ្យ”
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សមាគមបណ្ដាញយុវជនកម្ពុជា (CYN) រៀបចំកិច្ចពិភាក្សាតុមូលស្ដីពី “តួនាទីយុវជនក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គមក្នុងសង្គមប្រជាធិបតេយ្យ” ។ កម្មវិធីនេះប្រព្រឹត្តទៅមួយព្រឹកពេញ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ មានអ្នកចូលរួមចម្រុះ ជាយុវជន សិស្ស និស្សិត ចូលរួមប្រមាណ ៣០នាក់ (ស្រី ១៣នាក់) ។
កិច្ចពិភាក្សាមានការចូលរួមចែករំលែកពីវាគ្មិនមានជំនាញ បទពិសោធន៍ផ្នែកសិទ្ធិមនុស្ស និងជាយុវជនសកម្ម ចំនួន ៣រូប រួមមាន លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ លោកហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា កញ្ញារៀម ស្រីពេជ្ររតនា អគ្គលេខាធិការនៃសមាគមនិស្សិតបញ្ញវន្តខ្មែរ។
កម្មវិធីនេះ ចែកជាពីរផ្នែកសំខាន់ៗ:
ទី១.បទអន្តរាគមន៍ពីស្ដីពីការចូលរួមរបស់យុវជនដើម្បីលើកកម្ពស់យុត្តិធម៌សង្គមនៅក្នុងសង្គមប្រជាធិបតេយ្យ
ទី២.កិច្ចពិភាក្សាតុមូល វេទិកាការបញ្ចេញមតិ និងកម្មវិធីសំណួរចម្លើយ។
វេទិកានេះ ជាកន្លែងសុវត្ថិភាពសម្រាប់ពលរដ្ឋវ័យក្មេង ក្នុងការបន្លឺសំឡេង ការលើកពីបញ្ហាឈម ការបញ្ចេញមតិ ការឈ្វេងយល់ពីស្ថានភាពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងតួនាទីយុវជនក្នុងនាមជាពលរដ្ឋសកម្ម។
ប្រភពរូបភាពនៃកម្មវិធី
ថតរូបដោយ៖ លោក ខេម ស៊៊ុនរ៉ា