សេចក្ដីថ្លែងការណ៍រួម សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីពដែលត្រូវបានចាប់ខ្លួន
០៩-កញ្ញា-2020៖ យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង អំពី ការចាប់ខ្លួនសកម្មជនជាយុវជនក្មេងៗចំនួន ៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសូមអំពាវ នាវ ឱ្យអាជ្ញាធរទំលាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដែលត្រូវបានធ្វើឡើងចំពោះក្រុមយុវជនទាំង នោះ ។ យើងខ្ញុំ ក៏ស្នើសុំឱ្យអាជ្ញាធរបញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាប មកលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានវ័យក្មេង និងការតវ៉ាដោយអហិង្សារបស់អ្នកទាំងនោះ ហើយនិងស្នើសុំឱ្យអាជ្ញាធរធានានូវការ គោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសិទ្ធិរបស់អ្នក ទាំងនោះ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ដែលអ្នកទាំងនោះរស់នៅ ។
កាលពីថ្ងៃច័ន្ទ ទី៧ ខែកញ្ញា សមាជិកក្រុមយុវជន ខ្មែរថាវៈ លោក ថា ឡាវី ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលដែលលោកបំរុងចេញពីមកកង់ ដើរទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមពីវាដោយ អហិង្សាអំពាវនាវសូមឱ្យមានការដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន ។ សមាជិកក្រុមយុវជន ខ្មែរ ថាវៈ ម្នាក់ទៀត កញ្ញា អេង ម៉ាឡៃ ត្រូវបាននគរបាលតាមដាន ក្រោយពីចូលរួមតវ៉ាអហិង្សា ហើយត្រូវបាន ចាប់ខ្លួន ក្រោយពេលដែលកញ្ញាចាកចេញពីការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួល (UNOHCHR) 1
ការឃុំខ្លួនយុវជនទាំងនោះ ត្រូវបានធ្វើឡើងក្រោយពេលដែលសកម្មជនបរិស្ថានជាយុវជនចំនួន ៣ នាក់ ត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែកញ្ញា ។ ការចាប់ខ្លួន ត្រូវបានធ្វើឡើង នៅ ពេលដែលអ្នកទាំងបី គ្រោងនឹងរៀបចំយុទ្ធនាការមួយ ដែលយុវនារីម្នាក់ក្នុងចំណោមអ្នកទាំងបី នឹងដើរ ចេញពីវត្តភ្នំឆ្ពោះទៅកាន់គេហដ្ឋានរបស់សម្តេចនាយករដ្ឋមន្ត្រីក្បែរវិមានឯករាជ្យ ដើម្បីផ្សព្វផ្សាយអំពីបញ្ហា នៃការចាក់ដីលុបបឹងតាមោក ដែលនៅភាគខាងជើងរាជធានី ។ យុវជននាទាំងបីរួមថោន កញ្ញា ឡុង គន្ធា កញ្ញា ឌួង រស្មី និងលោក ថុន រដ្ឋា ។ កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា អ្នកទាំងបី ត្រូវបានតុលាការចោទ ប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬញុះញង់ឱ្យមានភាពវឹកវរដល់សង្គម យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ អ្នកទាំងប៊ី ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការចាប់ពី ពេលនោះមក ។ ប្រសិនបើតុលាការផ្តន្ទាទោសដោយយោងតាមបទល្មើសខាងលើនេះ អ្នកទាំងបី អាច ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ។ ក្នុងចំណោមអ្នកទាំងពី កញ្ញា ភួង កែវរស្មី ទើបតែមាន អាយុ ១៩ឆ្នាំ ប៉ុណ្ណោះ ។
លើសពីនេះ នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ដដែល ព្រះសង្ឃជាសកម្មជនយុវជនព្រះនាម គ សារាយ នឹងអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ លោក មាន ព្រហ្មមុទ្រី ត្រូវបាននគរបាលចាប់ខ្លួនព្រះ កាយ ពាក់ព័ន្ធនឹងគម្រោងប្រមូលផ្តុំគ្នាតវ៉ាអហិង្សានៅទីលានប្រជាឱបតេយ្យ ដើម្បីអំពាវនាវសុំឱ្យមានការ ដោះលែងប្រធានសហជីព លោក រ៉ុង ឈុន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ នឹងសមាជិក ក្រុមយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ និងអ្នកនាង ឈឿន ដារ៉ាវី ។ ព្រះតេជគុណ កើត សារាយ ត្រូវបាន ចាប់ផឹកកាលពីរសៀលថ្ងៃច័ន្ទ ហើយអ្នកទាំងពីរត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទី រួចត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ ម ១ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន ។
នគរបាល ក៏បានចាប់ខ្លួនយុវជនអាយុ ២២ ឆ្នាំ ម្នាក់ ឈ្មោះ គា សុគន្ធ ដែលជាអ្នកនិពន្ធបទចម្រៀង រ៉េប នៅខេត្តសៀមរាប កាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ។ លោក ត្រូវបានតុលាការចោទប្រកាន់នៅថ្ងៃបន្ទាប់ ពីបទ ញុះញ្ញង់ ពាក់ព័ន្ធនឹងបទចម្រៀងរ៉េបមួយបទ ដែលលោកបាននិពន្ធ ហើយផ្សព្វផ្សាយ នៅលើគេហទំព័របណ្ដាញសង្គម យូធូប កាលពី ៤ខែមុន ដែលមានចំណងជើងថា៖ “ ជាសាធារណៈ ដីខ្មែរ” ។ បទចម្រៀង នេះ មានការលើកឡើងអំពីបញ្ហាព្រំដែន ហើយទទួលបានការចូលទស្សនាជាង ១លាន៣សែន ដង នៅលើ គេហទំព័របណ្តាញសង្គម យូធូប ។ លោក សុគន្ធ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនៅខេត្ត សៀមរាប ។
ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយពីមនុស្សចំនួន ៦នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន និងចោទ ប្រកាន់ពីបទញុះញង និងឃុំខ្លួនបណ្តោះអាសន្នកាលពីខែសី ផងដែរ ពាក់ព័ន្ធនឹងការអំពាវនាវសុំឱ្យ មានការដោះលែង លោក រ៉ុង ឈុន ដែលរួមមាន លោក ជុំ ពុទ្ធី លោក យូ ផេង កញ្ញា ស កន្និកា អ្នកនាង ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ។ ក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានចាត់ វិធានការទៅលើសមាជិកក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជចលនាមាតាធម្មជាតិ ដោយបានចោទ ប្រកាន់ក្រុមយុវជនទាំងនោះថា បានបង្កអសន្តិសុខសង្គម ។ ដោយរបូកជាមួយនឹងការចាប់ខ្លួនយុវជន ថា ឡាវី និងកញ្ញា អេង ម៉ាឡៃ ចំនួនមនុស្សដែលត្រូវបានចាប់ខ្លួន គឺឡើងដល់ ១០នាក់ ពាក់ព័ន្ធនឹងការចូលរួមតាំដោយអហិង្សា អំពាវនាវឱ្យមានការដោះលែង លោក រ៉ុង ឈុន ។
យើងខ្ញុំ មានការសោកស្តាយ និងយបារម្ភយ៉ាងខ្លាំងអំពីការប្រើប្រាស់បទល្មើសញុះញង់ ដោយ អាជ្ញាធរ ដើម្បីបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការបញ្ចេញមតិ និងចូលរួមក្នុងការដោះស្រាយបញ្ហាសង្គម។ យើងខ្ញុំ សូមអំពាវនាវ ឱ្យអាជ្ញាធររដ្ឋទំលាក់ ចោល បទចោទប្រកាន់ទាំងនោះ និងសូមឱ្យបញ្ឈប់ ការបំភិតបំភ័យ និងបង្ក្រាបលើក្រុមយុវជនដែលជាសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ។
សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖
១. សកម្មភាពដើម្បីបរិស្ថាន និងសហកមន៍ (AEC)
២. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
៣. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៤. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា( BWTUC)
៥. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
៦. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៧. សហព័ន្ធសហជីពកម្មករចំរករ និងសេវាកម្មកម្ពុជា (CFSWF)
៨. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
៩. វិទ្យាស្ថានប្រជាបតេយ្យកម្ពុជា (CID)
១០. សកមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
១១. សហភាពការងារកម្ពុជា (CLC)
១២. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៣. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
១៤. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)
១៦. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
១៧.បណ្ដាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
១៨.មជ្ឍមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១៩. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យសង្គម (CISA)
២០. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
២១. សម្ព័ន្ធសហគមន៍កម្មករកម្ពុជា
២២. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
២៣. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
២៤. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
២៥. អង្គការសមធម៌កម្ពុជា (EC)
២៦. សមាគមឥន្ទ្រទេវី (IDA)
២៧. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
២៨. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
២៩. គណកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
៣០. មជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PCDP)
៣១. អង្គការពន្លកខ្មែរ (PKH)
៣២. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
៣៣. សមាគមធាងត្នោត (STT)
៣៤. អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ (SACD)
៣៥. អង្គការមជ្ឍមណ្ឌលកម្ពុជា ដើម្បីការពារសិទ្ធិកុមារ (CCPCR)
Comment (1)
find more information
17 ៩ 2020 - 16:20I’ve read some just right stuff here. Certainly price bookmarking for
revisiting. I surprise how much effort you place to make any
such magnificent informative web site.