ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ

ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ
ថ្ងៃ​អាទិត្យ 01 វិច្ឆិកា 2020

សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបាន​ទទួល​ស្គាល់ពីក្រសួង​មហាផ្ទៃ​នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈ​លិខិត​លេខ៧៩៤ ស.ជ.ណ​។ ប.យ.ក​គឺជា​សមាគម​យុវជន​​សមាជិក​ភាព ឯករាជ្យ និង​ប្រជា​ធិប​​តេយ្យ​​ដែល​កំពុង​​ធ្វើ​ការ​​លើក​​កម្ពស់​​​សិទ្ធិ និង​ផលប្រយោជន៍​របស់​យុវជន ពង្រឹង​​សិទ្ធិ​អំណាច

​​​យុវជន​តាម​​​​រយៈ​ការ​ចង​ក្រង អភិវឌ្ឍ​​​​ន៍​សមត្ថ​ភាព​​​និងលើក​​កម្ពស់ការចូលរួមរបស់យុវជន​ក្នុងសកម្មភាពសង្គម​ដើម្បីជំរុញ​ឱ្យ​មាន​​ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន និងធនធានធម្មជាតិ​និងការ​អភិវឌ្ឍ​​ប្រកប​ដោយ​និរន្តភាព។

បច្ចុប្បន្ន ប.យ.ក ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣នាក់ ដែលមានសមត្ថភាពក្នុង​ការបំពេញ​ការងារ​ក្នុងមុខតំណែងជា​ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ចំនួន១នាក់ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាចយុវជន ១នាក់ និង មន្រ្តីផ្នែករដ្ឋបាល ចំនួន១នាក់ ប្រចាំនៅការិយាល័យ​រាជធានី​ភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសមានកាតព្វកិច្ច និងការទទួលខុសត្រូវ ដូចខាងក្រោម៖

Announcement Positions

ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ​ (Program Manager of Research and Advocacy)

Exec. / Management, Social Work, Advocacy, Research / Development
  • Location: Phnom Penh Capital
  • Schedule: Full-time
  • Salary:$761 – $838

ទីកន្លែងការងារ ៖​ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ

របាយការណ៍ជូន ៖ ប្រធានប្រតិបត្តិ

ប្រធាន​កម្មវិធី ស្រាវជ្រាវនិងតស៊ូមតិ ទទួលខុសត្រូវក្នុងការជួយប្រធានប្រតិបត្តិក្នុងការកៀរគរធនធាន និងដឹកនាំរាល់កិច្ចការស្រាវជ្រាវ ក៏ដូចជាការស្វែងរកមតិគាំទ្រជាមួយអ្នកពាក់ពន្ធ័។ បន្ថែមពីនេះ ប្រធាន​កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ ត្រូវទទួលខុសត្រូវក្នុងការដឹកនាំ សម្របសម្រួល និងការអនុវត្តការងាររបស់បុគ្គលិក ត្រួតពិនិត្យនិងវាយតម្លៃកម្មវិធីការងារ, ធានាការអនុវត្តតាមផែនការយុទ្ធសាស្ត្រ សកម្មភាពជាយុទ្ធសាស្ត្រ និងធ្វើរបាយការណ៍ជូនប្រធានប្រតិបត្តិ។

Duties

  • ភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រ និងភាពជាតំណាង
  • ផ្តល់នូវយុទ្ធសាស្ត្រ និងសម្របសម្រួលនៅក្នុងការបង្កើត, ការរៀបចំផែនការកម្មវិធី, ផែនការ​ថវិកា, និងការអនុវត្តយុទ្ធសាស្ត្ររបស់កម្មវិធី។
  • ផ្តួចផ្តើម សម្របសម្រួល និងដឹកនាំកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ដើម្បីធានាថាសកម្មភាពការងារ​របស់​កម្មវិធីស្របនឹងទស្សនវិស័យ បេសកកម្ម និងគោលដៅរបស់សមាគមដែលមានលក្ខណៈច្នៃប្រឌិតស៊ីគ្នាទៅនឹង​ផែនការយុទ្ធសាស្ត្ររបស់​សមាគម ។
  • ប្រធានផ្នែកស្រាវជ្រាវនិងតស៊ូមតិ អាចធ្វើជាតំណាងរបស់សមាគមក្នុងការចូលរួមកិច្ចប្រជុំ សិក្ខាសាលា វេទិកាខាងក្រៅ និងការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានក្នុងករណីមានការចាត់តាំងពីប្រធានប្រតិបត្តិ។
  • ចូលរួមនៅក្នុងដំណើរការរៀបចំផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ, ដឹកនាំការរៀបចំផែនការថវិកាសម្រាប់កម្មវិធី ព្រមទាំងត្រួតពិនិត្យនិងគ្រប់គ្រងថវិការបស់កម្មវិធី។
  • ដឹកនាំការអភិវឌ្ឍកម្មវិធី និងអនុវត្ត
  • ទទួលក្នុងខុសត្រូវក្នុងការអភិវឌ្ឍន៍/រៀបចំកម្មវិធី គម្រោង សម្របសម្រួលគម្រោង និងរបាយ​ការណ៍ (របាយការណ៍ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ) ។
  • ត្រួតពិនិត្យការវិវត្តន៍នៃកម្មវិធី​ និងភាពប្រសើរឡើងនៃផែនការរបស់គម្រោងដើម្បីធានាប្រសិទ្ធិភាព និងការអនុវត្តគម្រោងនិងកម្មវិធីទាន់ពេលវេលា។
  • គាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្ត្រក្នុងការកៀរគរធនធាននិងហិរញ្ញវត្ថុសម្រាប់កម្មវិធី និងគម្រោងរបស់សមាគម ។
  • ទំនាក់ទំនងជាមួយម្ចាស់មូលនិធិពាក់ព័ន្ធនឹងកម្មវិធីការងារ និងការរក្សាទំនាក់ទំនង​ល្អ​ជាមួយ​ម្ចាស់មូលនិធិ ។
  • ដឹកនាំការត្រួតពិនិត្យនិងវាយតម្លៃកម្មវិធី និងគម្រោង ព្រមទាំងការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ វាយតម្លៃ និងការរៀនសូត្រ ។
  • រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការនៃការតស៊ូមតិ និងធ្វើការស្រាវជ្រាវ ចងក្រងឯកសារសម្រាប់ធ្វើជាភស្តុតាង និងមូលដ្ឋានសម្រាប់គាំទ្រដល់ការតស៊ូមតិ។
  • សហការជាមួយអង្គការដៃគូរយុទ្ធសាស្ត្រ អង្គការដៃគូរ និងក្រុមយុវជនដើម្បីអនុវត្តកម្មវិធី និងគម្រោង។
  • ធានាសិទ្ធិរបស់បុគ្គលិកៗម្នាក់ត្រូវបានគោរពក្នុងការបំពេញការងារឱ្យសមាគម។
  • ការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស
  • ផ្តល់ការដឹកនាំ ការសម្របសម្រួល ការគាំទ្រផ្នែកបច្ចេកទេសនិងយុទ្ធសាស្ត្រដែលមានគុណភាពដល់​បុគ្គលិក។
  • គ្រប់គ្រងក្រុមការងារកម្មវិធីក្នុងការអនុវត្តយុទ្ធសាស្ត្រកម្មវិធី ផ្តល់ភាពជាអ្នកដឹកនាំ សម្រាប់បុគ្គលិក (ការគ្រប់គ្រងក្រុម ត្រូវឱ្យស្របនឹងគោលនយោបាយបុគ្គលិករបស់សមាគម)។
  • ប្រធានផ្នែកស្រាវជ្រាវនិងតស៊ូមតិដោយ​មានការចាត់តាំងពីប្រធានប្រតិបត្តិនឹងចូលរួមក្នុងដំណើការ​ជ្រើសរើស និងវាយតម្លៃបុគ្គលិក និងដោះស្រាយបញ្ហារបស់បុគ្គលិក។
  • ធ្វើផែនការបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់សមាជិកក្រុម​ និងផ្តល់ការបណ្តុះបណ្តាល​ដែល​មានគុណភាពដើម្បីពង្រឹងគុណភាព សីលធម៌ និងវិជ្ជាជីវៈក្នុងការអនុវត្តការងារ។
  • ធានាថាគ្រប់សមាជិកក្រុមត្រូវបានផ្តល់ឱកាសក្នុងទទួលបានការអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាល​នូវជំនាញបន្ថែម។
  • ការទំនាក់ទំនង និងការតស៊ូមតិ
  • ដឹកនាំ និងសម្របសម្រួលរាល់សកម្មភាពការតស៊ូមតិ ដូចជា យុទ្ធនាការ ការចចារ និងកិច្ចសន្ទនារជាមួយ​ភាគីពាក់ព័ន្ធ ធ្វើការទំនាក់ទំនងជាមួយអង្គការដៃគូរជាតិ អន្តរជាតិ និងសារព័ត៌មានដើម្បីគាំទ្រដល់ការតស៊ូមតិ។
  • ផ្តួចផ្តើមក្នុងការរៀបចំគោលនយោបាយតស៊ូមតិសម្រាប់ស្ថាប័ន និងចូលរួមជាមួយអង្គ​ការដៃគូរ ។
  • ធានារាល់សកម្មភាពតស៊ូមតិគឺ ត្រូវស្របនឹងគោលនយោបាយ​លក្ខន្តិកៈរបស់ ប.យ.ក។
  • ផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការតស៊ូមតិដោយអហិង្សាដល់ក្រុមគោលដៅ។
  • ការទទួលខុសត្រូវផ្សេងៗទៀត
  • ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិអាចតម្រូវឱ្យធ្វើការងារពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ស្ថាប័ន ដែលចាត់តាំងដោយគណៈកម្មាការគ្រប់គ្រង ឬប្រធានប្រតិបត្តិ។

Requirements

  • ជំនាញ
  • មានជំនាញសម្របសម្រួលបុគ្គលិកកម្មវិធីក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងគម្រោងនានា​របស់​កម្មវិធី។
  • មានសមត្ថភាពក្នុងការការបណ្តុះបណ្តាល និងហ្វឹកហ្វឺនបុគ្គលិកអំពីវិធីសាស្ត្រក្នុងការធ្វើការងារ និងសម្រប​សម្រួលការ​ងារជាមួយដៃគូរពាក់ព័ន្ធ ជាពិសេសក្រុមយុវជន។
  • មានជំនាញក្នុងការទំនាក់ទំនងល្អទាំងការសរសេរ និងនិយាយជាភាសាខ្មែរ និងភាសាអង់គ្លេស។
  • មានជំនាញក្នុងការវិភាគ និងការគិតប្រកបដោយ​សុភវិនិច្ឆ័យ និងអាចយល់អំពីបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម បរិស្ថាន និងយុវជន។
  • មានសមត្ថភាពគិតជាលក្ខណៈយុទ្ធសាស្ត្រ និងការធ្វើការងារប្រកបដោយ​ការច្នៃប្រឌិត និងប្រសិទ្ធភាព។
  • មានសមត្ថភាពសរសេររបាយការណ៍កម្មវិធី និងគម្រោងបានល្អ ។
  • មានសមត្ថភាពក្នុងការរៀបចំផែនការយុទ្ធនាការ និងតស៊ូមតិ។
  • ជំនាញក្នុងការសរសេរសេចក្តីថ្លែងការណ៍ សេចក្តីប្រកាសព័ត៌មាន និងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន។
  • មានសមត្ថភាពក្នុងការស្រាវជ្រាវ និងចងក្រងឯកសារ។
  • ចំណេះដឹង
  • បញ្ចប់ការសិក្សា យ៉ាងហោចណាស់កម្រិតបរិញ្ញាប័ត្រ ផ្នែកការអភិវឌ្ឍ ផ្នែកគោលនយោបាយ ផ្នែកទំនាក់ទំនងអន្តរជាតិ ផ្នែកច្បាប់ ឬផ្នែកគ្រប់គ្រង​ផ្នែកសង្គម ឬមានសញ្ញាប ត្រប្រហាក់ប្រហែល។
  • មានចំណេះដឹងនិងបទពិសោធន៍អំពីការរៀបចំកម្មវិធីការងារ ការតស៊ូមតិ និងយុទ្ធនាការ។
  • មានចំណេះដឹងអំពី វិធីសាស្ត្រក្នុងការកសាងសមត្ថភាព ការរៀនសូត្រ និងបង្កើតបរិយាកាសរៀនសូត្រនៅក្នុងក្រុមការងារ។
  • មានចំណេះដឹងអំពីការវិវត្តន៍នៃបរិបទរបស់សង្គមទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ច្បាប់ និងបច្ចេកវិទ្យា។
  • មានចំណេះដឹង និងបទពិសោធន៍ក្នុងការធ្វើការងារជាមួយម្ចាស់មូលនិធិ និងដៃគូរអភិវឌ្ឍន៍។
  • បទពិសោធន៍
  • មានបទពិសោធន៍ក្នុងការងារគ្រប់គ្រងកម្មវិធីនិងគម្រោង និងសរសេរបាយការណ៍គម្រោងយ៉ាងតិច ៣ឆ្នាំ។
  • មានបទពិសោធន៍សម្របសម្រួលការងារយុទ្ធនាការ និងការតស៊ូមតិ ។
  • មានបទពិសោធន៍ក្នុងការរៀបចំប្រពន្ធ័តាមដាន និងវាយតម្លៃ។
  • មានបទពិសោធន៍ក្នុងការកសាងបណ្តាញ និងសម្របសម្រួលក្រុមយុវជន។

បេក្ខជន​/បេក្ខ​នារី​ដែល​មាន​ចំណាប់​អារម្មណ៍សូមផ្ញើ​ប្រវត្តិរូប​សង្ខេបមក​កាន់ info@cyncambodia.org

ផុតកំណត់​ទទួល​ពាក្យ​ត្រឹម៖ ​ថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ​២០២០

បិទ​បញ្ជី​ចំរាញ់​បេក្ខភាព៖ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០

កាល​បរិច្ឆេទនៃ​ការ​សម្ភាស៍៖ ថ្ងៃទី១៧-១៩ ខែ​វិច្ឆិកា​ ឆ្នាំ២០២០

Share us on:

Add your Comment

Recent Posts