ប.យ.ក តែងតែផ្តល់វគ្គបណ្តុះបណ្តាលជាទៀងទាត់នៅមជ្ឈមណ្ឌលសិក្សានិងការងារក្នុងរាជធានីភ្នំពេញ។ កន្លងមកវគ្គនេះបានផ្តោតទៅលើចំណេះដឹងមូលដ្ឋានកុំព្យូទ័រក៏ដូចជាវគ្គស្នើសុំការងារ ជំនាញរដ្ឋបាលនិងលេខាធិការ ជំនាញសម្របសម្រួល វគ្គសរសេរគម្រោង និងការអភិវឌ្ឍភាពជាអ្នកដឹកនាំយុវជន។ វគ្គបណ្តុះបណ្តាលទាំងនេះមានប្រជាប្រិយភាពក្នុងចំណោមយុវជនព្រោះវាបានផ្តល់ឲ្យសិស្សនិស្សិតនូវជំនាញដែលចាំបាច់សម្រាប់ស្វែងរកការងារនៅថ្ងៃអនាគត។ ជាពិសេសសិស្សក្រីក្រមកពីតំបន់ដាច់ស្រយាលដែលមករៀននៅភ្នំពេញទទួលបានអត្ថប្រយោជពីវគ្គបណ្តុះបណ្តាលទាំងនេះ។