ការអប់រំប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន

ថ្ងៃ​អង្គារ 30 កក្កដា 2024
លោក ហេង គឹមហុង ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា ត្រូវបានអញ្ជើញចូលរួមធ្វើជាវាគ្មិនចែករំលែកនៅក្នុងកិច្ចពិភាក្សាតុមូល ក្នុងសិក្ខាសាលាស្ដីពីការអប់រំប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន ដែលត្រូវបានរៀបចំជាលើកដំបូងជាប្រវតិ្តសាស្ត្រ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងខេត្តវៀងច័ន្ទ ភាគខាងជើងរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ។
សិក្ខាសាលាដែលបានរៀបចំឡើងរយៈពេលមួយថ្ងៃនេះ បាន ផ្តល់នូវវេទិកាមួយសម្រាប់រដ្ឋាភិបាល និង CSOs ពី ប្រទេសចំនួន ៦ ដើម្បីចែករំលែកទិន្នន័យការអនុវត្តដ៏ល្អ ការប្រឈម និងវិធីឆ្ពោះទៅមុខលើការអប់រំប្រកបដោយបរិយាប័ន្ន។ ការដកស្រង់លទ្ទផលសំខាន់ៗ ពីសិក្ខាសាលានេះ គឺបានផ្តល់នូវសារៈសំខាន់ នៃការធានាថា គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ( SDG 4 ) ត្រូវសម្រេចបាន តាមរយៈការអប់រំប្រកបដោយបរិយាប័ន្ន ដែលនឹង នាំឱ្យតំបន់អាស៊ានមានភាពស៊ាំខ្ពស់។
អនុសាសន៍ពីសិក្ខាសាលានេះ នឹងត្រូវបានចងក្រង និងដាក់ជូនប្រធានអាស៊ាន រដ្ឋាភិបាលម៉ាឡេស៊ី លេខាធិការដ្ឋានអាស៊ាន និង អ្នកជាប់ពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។

ក្រុមការពាររៀបចំត្រូវបានលើកទឹកចិត្តឲ្យរៀបចំគម្រោងការចូលរួមនាពេលអនាគត លើផ្នែកផ្សេងទៀតនៃ SDGs ជាមួយក្រសួងផ្សេងទៀតនៅក្នុងប្រទេសឡាវ។ អង្គការរៀបចំឈ្មោះ Pusat KOMAS បានបង្ហាញពីក្តីសង្ឃឹម ឮថា នឹងឃើញការពិភាក្សាស្រដៀងគ្នាដែលធ្វើឡើងនៅក្នុងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដើម្បីបង្កើនក្របខ័ណ្ឌ សិទ្ធិមនុស្ស និង SDGs នៅក្នុងប្រទេសនីមួយៗ។

ប្រភពរូបភាពៈ

Recent Posts