ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ
ថ្ងៃអាទិត្យ 11 សីហា 2024
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា ក្រោមកិច្ចសហការជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័ន រៀបចំវេទិកាយុវជនកម្ពុជាលើកទី២ ក្នុងការប្រារព្ធទិវាយុជនអន្តរជាតិនៅកម្ពុជា ក្រោមមូលបទស្តីពី “ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ” ដែលមានយុវជនចូលរួមចំនួន ៣១០នាក់ ។ វេទិកានេះ ផ្តល់ឪកាសឱ្យយុវជនពិភាក្សា និងរៀនសូត្រូទៅលើប្រធានបទសំខាន់ៗ ដូចជា៖ ១). សុខភាពផ្លូវចិត្តរបស់យុវជន ២).សិទ្ធិជាមូលដ្ឋាន និងយុត្តិធម៌សង្គម ៣).សិទ្ធិបរិស្ថាន និងការការពារធនធានធម្មជាតិ ៤). អក្ខរកម្មឌីជីថល និងសេរីភាពបញ្ចេញមតិ និង ៥). ទស្សនទានយុវជនចំពោះអំពើពុករលួយ ៕