សិក្ខាសាលាស្តីពីការពង្រឹងសម្ថភាពយុវជនកម្ពុជាក្នុងជំនឿនិងការការពារព្រៃឈើ

ថ្ងៃ​ពុធ 06 វិច្ឆិកា 2024
by Admin
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ហេង គឹមហុង ត្រូវបានអញ្ជើញធ្វើបទអន្តរាគមន៍អំពីការងាររបស់សមាគមបណ្តាញយុវជនកម្ពុជា ក្នុងការពង្រឹងសមត្ថភាពយុវជនក្នុងការការងារធនធានធម្មជាតិ និងជីវៈចម្រុះ នៅក្នុងសិក្ខាសាលាស្តីពីការពង្រឹងសម្ថភាពយុវជនកម្ពុជាក្នុងជំនឿនិងការការពារព្រៃឈើ។ លោក គឹមហុង បានបង្ហាញអំពីការងាររបស់សមាគម ដែលធ្វើការជាមួយយុវជនកម្ពុជា ក្នុងការពារដែនជម្រកសត្វព្រៃព្រៃឡង់ ព្រៃព្រះរការ និងព្រះសង្ឃរុក្ខវ័ន ព្រមទាំងការធ្វើការងារតស៊ូមតិ និងការជំរុញឱ្យមានការអនុវត្តគោលនយោបាយប្រកដោយប្រសិទ្ធិភាព និងការចូលរួមប្រកបដោយបរិយាប័ន្ន។
លោក គឹមហុង បានថ្លែងនៅក្នុងសិក្ខាសាលានេះថា ការពង្រឹងសមត្ថភាព និងការផ្តល់ឱកាសសម្តរាប់ការចូលរួមរបស់យុវជនវិនិយោគដ៏មានប្រសិទ្ធិភាពការការពារបរិស្ថាន និងជីវៈចម្រុះជុំវិញពិភពលោក។ យុវជនគួរតែទទួលបានឱកាសក្នុងការចូលរួមការអភិរក្សជីវៈចម្រុះទាំងនៅក្នុងកម្រិតថ្នាក់ជាតិរួមមានការចូលរួមការពារនិងការគាំទ្រប្រដោយបរិយាប័ន្ន។ ខ្ញុំសង្ឃឹមថា COP16 នឹងធ្វើការតស៊ូមតិឱ្យរដ្ឋសមាជិកបង្កើតឱ្យមានជាប្រព័ន្ធគាំទ្រសម្រាប់ការចូលរួមរបស់យុវជននៅក្នុងការអភិរក្សជីវៈចម្រុះ និងចូលរួមតាមដានការវាយតម្លៃការអនុត្តគោលនយោបាយរដ្ឋ។ បន្ថែមពីនេះ COP16 គួរជំរុញការបង្កើនមូលនិធីសម្រាប់ការគាំទ្រគំនិតផ្តួចផ្តើមរបស់យុវជនជាអទិភាពផងដែរ។
ចំពោះការអនុវត្តរបស់រដ្ឋ សូមរដ្ឋាភិបាលកម្ពុជា បង្កើនតម្លាភាពក្រមខណ្ឌគោលនយោបាយ និងលើកទឹកចិត្តដល់ភាពសកម្មនៃការចូលរួមរបស់យុវជនក្នុងការការពារបរិស្ថាន និងជីវៈចម្រុះ។ ក្នុងនាមជាយុវជន យើងគឺជាផ្នែកមួយនៃដំណោះស្រាយសម្រាប់ថ្ងៃនេះ និងក្លាយជាអ្នកដឹកនាំ ក្នុងការចូលរួមប្រកដោយបរិយាប័ន្នក្នុងការការពារនិងអភិរក្សសម្រាប់មនុស្សជាតិនាថ្ងៃអនាគត។
#CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice

Recent Posts