ការពង្រឹងសមត្ថភាពយុវជន ដើម្បីការពារ និងចីរភាពនៃអនាគតព្រៃឡង់

Thursday 27 February 2025
by Admin
លោក ឡាយ ផល្លី ជាយុវជនសកម្ម មានអាយុ ៣៥ឆ្នាំ ដែលបានចូលរួមយ៉ាងសកម្មជាមួយនឹងបណ្តាញសហគមន៍ព្រៃឡង់ (PLCN) និងមានទីលំនៅភូមិកាំងចាម ខេត្តស្ទឹងត្រែង។ ចាប់តាំងពីឆ្នាំ២០១៩មក សមាគមបណ្តាញយុវជនកម្ពុជា បានផ្តល់ការពង្រឹង និងការកសាងសមត្ថភាពដល់យុវជនរូបនេះ អំពីភាពជាពលរដ្ឋសកម្ម និងសិទ្ធិបរិស្ថាន ដើម្បីបង្កើនការចូលរួមប្រកបដោយទំនុកចិត្តជាមួយបណ្តាញសហគមន៍ព្រៃឡង់ក្នុងកិច្ចការការពារព្រៃឈើ។ ផល្លី បានចូលរួមស្ម័គ្រចិត្តជាមួយបណ្តាញ ព្រៃឡង់ និង ប.យ.ក ដោយសារការចង់រួមចំណែកពេលវេលារបស់គាត់ដើម្បីការពារព្រៃឈើ ការធានាបាននិរន្តភាពសម្រាប់មនុស្សជំនាន់ក្រោយ និងការលើកកម្ពស់យុត្តិធម៌សង្គម។
ជាយុវជនសកម្មមួយរូបបានចូលរួមជាមួយនឹងបណ្តាញព្រៃឡង់ ចាប់តាំងពីឆ្នាំ២០១៥ ដោយសារតែការជឿជាក់ថាសកម្មភាពរបស់គាត់ អាចក្លាយជាគំរូភាពសម្រាប់យុវជន និងការចូលរួមរបស់ពួកគេក្នុងកិច្ចការការពារព្រៃឈើទៅថ្ងៃអនាគត។ ព្រៃឡង់បានផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់សហគមន៍មូលដ្ឋានជាច្រើន ដោយបានផ្ដល់ធនធានដូចជា អាហារ ផ្លែឈើ និងរុក្ខជាតិសម្រាប់ព្យាបាលជម្ងឺ និងគាំទ្រដល់ជីវភាពរបស់ពួកគេ។ ព្រៃនេះក៏រក្សាទុកចំណេះដឹង ទំនៀមទម្លាប់ ប្រពៃណី និងអំពីវប្បធម៌ ខណៈបានក្លាយជាមូលដ្ឋាននៃចំណូល ដែលអាចប្រើប្រាស់បានតាមរយៈធ្វើទេសចរណ៍បរិស្ថាន។ បន្ថែមពីនេះ ព្រៃឡង់ក៏ជួយការពារមូលដ្ឋានទឹក ត្រួតពិនិត្យនឹងការពារការប្រែប្រួលអាកាសធាតុ និងថែរក្សាបាននូវចម្រុះជីវជាតិ ដែលគ្រប់គ្រងសម្រាប់សុខុមាលភាពសេដ្ឋកិច្ច និងកសិកម្មរបស់សហគមន៍នៅជុំវិញ។ ព្រៃនេះមានសារៈសំខាន់សម្រាប់ការរក្សាសមតុល្យនៃបរិស្ថានដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បរិស្ថាននិងមនុស្សដែលពឹងពាក់លើវា។
ក្តីសុបិនរបស់ផល្លី គឺចង់ឃើញយុវជនជាច្រើនបន្ថែមទៀត បានមកចូលរួមក្នុងការងារ ក៏ដូចជាកិច្ចការ ការពារធនធានធម្មជាតិនៅកម្ពុជា។ គាត់មានជំនឿថាការចូលរួមរបស់យុវជន គឺជាចំណុចគន្លឹះដើម្បីធានាបាននិរន្តរភាពព្រៃឈើសម្រាប់សហគមន៍ និងការពារជីវៈចម្រុះ។ គាត់បានបង្ហាញក្តីសង្ឃឹមថា យុវជននឹងក្លាយជាផ្នែកមួយនៃដំណោះស្រាយសម្រាប់ការអប់រំ និងការលើទឹកចិត្តឱ្យមានការចូលរួមជាសាធារណៈ។

Recent Posts