ការលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ និងផែនការយុទ្ធសាស្ត្រនិងសកម្មជាតិស្តីពីជីវៈចម្រុះ

ថ្ងៃ​អង្គារ 16 កក្កដា 2024

សៀមរាប ថ្ងៃទី១០ ដល់១៣ ខែកក្កដា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា សហការរៀបចំសិក្ខាសាលាយុវជនការពារជីវៈចម្រុះ ស្តីពី “ការលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ និងផែនការយុទ្ធសាស្ត្រនិងសកម្មជាតិស្តីពីជីវៈចម្រុះ” នៅសណ្ឋាគារ Angkor Holiday ខេត្តសៀមរាប ដែលមានអ្នកចូលរួមចំនួន ៥៩ នាក់មកពីបណ្តាញយុវជនជីវៈចម្រុះសាកលនៅក្នុងតំបន់អាស៊ាន យុវជន និងយុវជនមកពីសហគមន៍ក្នុងតំបន់ព្រៃឡង់។ សិក្ខាសាលានេះ បានរៀបចំឡើងដើម្បីក្លាយជាវេទិកាមួយ ដែលមានគោលបំណងចែករំលែកនិងការផ្លាស់ប្តូរ ចំណេះដឹង និងបទពិសោធន៍ក្នុងការអភិរក្សជីវៈចម្រុះជាក់លាក់ ចំពោះ ក្រមខណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ (KM GBF) ព្រមទាំង ផែនការយុទ្ធសាស្ត្រនិងសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) ។

ប្រភពរូបភាពៈ

Recent Posts