ការពង្រឹងសិទ្ធិអំណាចយុវជនសកម្ម ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមល្អប្រសើរ
Monday 21 October 2024
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកម្មវិធីបោះជំរំសកម្មជន និងវេទិការៀនសូត្រយុវជនសកម្ម ២០២៤ ក្រោមប្រធានបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជនសកម្ម ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមល្អប្រសើរ” ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគីរី ដែលមានអ្នកចូលរួមសរុបចំនួន ៣៥នាក់ (ស្រី ២៧នាក់ អ្នកស្រលាញ់ភេទដូចគ្នា ១នាក់) ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព និងបង្កើតចំណេះដឹងអំពីការចងក្រងបណ្តាញ ការវិភាគបរិបទ និងវិភាគច្បាប់ប្រកបដោយគុណវឌ្ឍក្នុងការតស៊ូមតិប្រកដោយប្រសិទ្ធិភាពសម្រាប់សកម្មជនសង្គម និងអ្នកការពារសិទ្ធិមនុស្សវ័យក្មេង និងដើម្បីបង្កើតលំហចងក្រង ការសហប្រតិបតិ្តការ និងកសាងបណ្តាញចំណោមពលរដ្ឋសកម្ម សមាជិក សកម្មជនសង្គម និងអ្នកការពារសិទ្ធិមនុស្សវ័យក្មេង ដើម្បីឱ្យសំឡេងរបស់ពួកគេ បានដល់អ្នកធ្វើសេចក្តីសម្រេចចិត្តប្រកបដោយបរិយាប័ន្ន ។
សកម្មភាពនេះត្រូវបានអនុវត្តក្រោមការគាំទ្រមូលនិធិដោយទីភ្នាក់ងារអាមេរិក USAID Cambodia អង្គការDiakonia Asia និងដៃគូរមូលនិធីដទៃទៀត៕
#CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
#CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice




