កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់សមាគមបណ្តាញយុវជនកម្ពុជា

ថ្ងៃ​សុក្រ 20 ធ្នូ 2024
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ និងការឆ្លុះបញ្ចាំងការងារ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប។ នេះគឺជាពេលវេលាក្នុងការចួបជុំគ្នាដើម្បីពិនិត្យមើលលើការងារ ការអនុវត្ត បញ្ហាប្រឈម និងអ្វីដែលយើងបានរៀនសូត្រពីការងារសម្រាប់ត្រៀមខ្លួនបន្តទៅឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំនេះ យើងក៏បានពិនិត្យឡើងវិញនៅគោលនយោបាយ ការជជែកពីគោលនយោបាយថ្មីៗ ពិនិត្យមើលការអនុវត្តពាក់ព័ន្ធ និងការកសាងសាមគ្គីភាព ដើម្បីត្រៀមខ្លួនឆ្ពោះទៅមុខ។ យើងក៏បានផ្តោតលើការប៉ានប្រមាណលើតម្រូវការការកសាងសមត្ថភាព ដើម្បីធានាអំពីភាពខ្លាំងនៃការកសាងសមត្ថភាពផ្ទៃក្នុង និងការរួមបញ្ចូលការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកសម្រាប់អាណត្តិបន្ទាប់ផងដែរ។
ប.យ.ក ពិតជាមានសេចក្តីសោមនស្សយ៉ាងខ្លាំងចំពោះសហការីរបស់យើង ដែលបានខិតខំប្រឹងប្រែងបំពេញការងារដល់រយៈពេលពេញមួយ ដែលបាននាំឱ្យមានការសម្រេចបាន ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គម តាមរយៈការលើកកម្ពស់ការចូលរួមរបស់យុវជន សិទ្ធិមនុស្ស យុត្តិធម៌សង្គម និងសិទ្ធិបរិស្ថាន។ យើងក៏មិនភ្លេចអរគុណយ៉ាងខ្លាំងដល់ ដៃគូមូលនិធិដៃគូ មិត្តភក្តិ ក្រុមគោលដៅ អ្នកហាត់ការ និងសមាជិក សមាជិការបស់យើងសម្រាប់ការគាំទ្រដល់ការពង្រឹងសមត្ថភាពយុវជននៅក្នុងប្រទេសកម្ពុជា។
អបអរសាទរដល់ប្រតិភូបុគ្គលិថ្មីរបស់យើង គឺកញ្ញា ស៊ុន ស្រីណៃ និងលោក ហូយ ម៉េងទៀងដែលជាប្រតិភូជំនួយ ដែលនឹងបំពេញបេសកកម្មរបស់ខ្លួនសម្រាប់អាណត្តិ២ឆ្នាំ ២០២៥-២០២៦។ យើងពិតជាអរគុណ និងបង្ហាញនូវការពេញចិត្តចំពោះប្រតិភូនាអាណត្តិកន្លងទៅ ២០២៣-២០២៤ គឺកញ្ញា អេង ស្រីពៅ និងលោក អូត ឡាទីន។
ទាំងនេះ គឺជាអ្វីដែលបានបំពេញយ៉ាងពេញលេញសម្រាប់ឆ្នាំ២០២៤ ហើយយើងក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបំពេញការងារឆ្នាំ២០២៥ខាងមុខ។

Recent Posts