COP16 សន្នីសីទអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ”សន្តិភាព និងធម្មជាតិ”

ថ្ងៃ​ពុធ 27 វិច្ឆិកា 2024

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមបណ្ដាញយុវជនកម្ពុជាបានរៀបចំកម្មវិធីចែករំលែក COP16 សន្នីសីទអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ”សន្តិភាព និងធម្មជាតិ” នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ ក្នុងនោះមានការចូលរួមពីយុវជនមកពីសហគមន៍ការពារព្រៃឈើ សិស្ស និស្សិត និងបុគ្គលិករបស់អង្គការសង្គមស៊ីវិលចម្រុះភាពគ្នាចំនួន៣៨នាក់ (ស្រី២៥នាក់ )។ ក្នុងកម្មវិធីចែករំលែកនេះ បានផ្ដោតសំខាន់លើការឈ្វេងយល់ពីក្របខណ្ឌអនុសញ្ញាស្ដីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិ ដោយមានការចែករំលែកពីក្របខណ្ឌជីវៈចម្រុះសកល គុនមីង ម៉ុងរ៉េអាល់(COP15) ក្នុងនោះក៏មានការបង្ហាញពីចក្ខុវិស័យឆ្នាំ២០៥០ គោលដៅចំនួន២៣ដើម្បីសម្រេចទិសដៅឆ្នាំ២០៣០របស់សន្នីសីទនេះ និងមានចែករំលែកពីផែនការសកម្មភាពយុទ្ធសាស្ត្រជីវៈចម្រុះថ្នាក់ជាតិ(NBSAP) ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ការជួយអភិរក្សជីវចម្រុះនៅទូទាំងពិភពលោក និងប្រទេសកម្ពុជាផងដែរ។ លើសពីនេះទៅទៀត ក៏មានកិច្ចសន្ទនាជុំវិញសន្និសីទ្វេភាគី(COP16)ផងដែរ ដែលទើបនឹងបានប្រព្រឹត្តិទៅក្នុងឆ្នាំ២០២៤ក្នុងប្រទេសកូឡុំប៊ី ដោយមានវាគ្មិនចំនួន៣រូបបានសន្ទនាយ៉ាងស៊ីជម្រៅស្របតាមបទពិសោធន៍ដែលធ្លាប់បានចូលរួមក្នុងសន្និសីទដោយផ្ទាល់កន្លងមក។ យ៉ាងណាមិញ យើងបានកត់សម្គាល់ឃើញថា ការចែករំលែកនិងកិច្ចសន្ទនានេះបានធ្វើឲ្យអ្នកចូលរួមយល់ដឹងបន្ថែមទៀតលើក្របខណ្ឌជីវចម្រុះជាសកលផ្សារភ្ជាប់នឹងអត្ថប្រយោជន៍នានាសម្រាប់ការអភិរក្សជីវៈចម្រុះក្នុងប្រទេសកម្ពុជា។

#CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice

Recent Posts