អបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥
Tuesday 10 June 2025
ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ អង្គការ សមាគម ចំនួន៨បានរួមគ្នាប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ៖ “គោលនយោបាយល្អ ការអនុវត្តត្រឹមត្រូវ កម្ពុជាស្អាត” ដោយក្តោបទៅនឹងប្រធានបទជុំវិញ គោលនយោបាយធនធានធម្មជាតិ បរិស្ថាន ប្លាស្ទិក និងការបំពុល ដោយមានមានអ្នកចូលរួមចំនួន១៥០អង្គ/នាក់ ស្រី្ត៧២នាក់។
គោលបំណងនៃកម្មវិធី ៖
ដើម្បីអបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥ នៅប្រទេសកម្ពុជា ជំរុញការអនុវត្តគោលនយោបាយជាតិ អន្តរជាតិព្រមទាំងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធអំពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ
លើកកម្ពស់ការចូលរួមពីសាធារណជនក្នុងការតាមដានការអនុវត្តគោលនយោបាយ ដើម្បីរក្សាបរិស្ថានស្អាត និងការពារធនធានធម្មជាតិ ជាពិសេសក្រើនរំលឹកពីផលប៉ះពាល់ ដោយសារការប្រើប្រាស់ប្លាស្ទិក និងការបំពុលខ្យល់។
ប្រមូលធាតុចូលពីប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន យុវជន ជាពិសេសសជនងាយរងគ្រោះ ដើម្បីដាក់ បញ្ចូលក្នុងសេចក្ដីថ្លែងការណ៍រួមអំពីបញ្ហាប្រឈម សំណួមពរដំណោះស្រាយពាក់ព័ន្ធនឹងការអនុវត្ត គោលនយោបាយបរិស្ថាន និងធនធានធម្មជាតិ។




