អបអរសាទរទិវាព្រៃឈើអន្តរជាតិខួបលើកទី១៣ ក្រោមមូលបទ”និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ”

អបអរសាទរទិវាព្រៃឈើអន្តរជាតិខួបលើកទី១៣ ក្រោមមូលបទ”និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ”
ថ្ងៃ​ច័ន្ទ 01 មេសា 2024

អបអរសាទរទិវាព្រៃឈើអន្តរជាតិខួបលើកទី១៣

ក្រោមមូលបទ”និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ”

====================
អង្គការ សមាគម និងក្រុមយុវជនបានរួមគ្នាប្រារព្ធកម្មវិធីអបអរសាទរទិវាព្រៃឈើអន្តជាតិខួបលើកទី១៣ ក្រោមប្រធានបទ “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមចំនួនប្រាណ២០០ អង្គនាក់។ នៅក្នុងយុទ្ធនាការរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំនេះមានរយៈពេល១០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទីចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ គោលបំណងនៃកម្មវិធីរួមមាន៖
១. អបអរសាទរទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ និងលើកម្ពស់គុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើ ។
២. លើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់មនុស្សជាតិ ដើម្បីអភិរក្ស និងការពារនិរន្តរភាពព្រៃឈើ ។
៣. ធ្វើបច្ចុប្បន្នភាពពីស្ថានភាពព្រៃឈើ បង្ហាញពីក្ដីកង្វល់ បញ្ហាប្រឈម ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ។
ជាលទ្ធផល កម្មវិធីបានដំណើរការដោយរលូន និងមានការចូលរួមដោយសកម្មពីអ្នកចូលរួម ការថ្លែងការណ៍ពីតំណាងអង្គការសង្គមស៊ីវិល តំណាងសហគមន៍ព្រៃឡង់ ព្រៃព្រះរការ ជាំពេន និងតំណាងសហគមន៍តំបន់ការពារមកពីតំបន់ផ្សេងៗទៀត ដោយបង្ហាញពីការព្រួយបារម្ភពីការបាត់បង់ព្រៃឈើ ការស្នើទៅដល់រដ្ឋាភិបាលដើម្បីបង្កើនសហប្រតិបត្តិការណ៍លើកិច្ចការពារធនធានធម្មជាតិ ព្រៃឈើ និងបរិស្ថាន និងការបើកលំហសិទ្ធិ សេរីភាពឱ្យសហគមន៍មូលដ្ឋានអាចចូលរួមល្បាតវិញដោយគ្មានការរិតត្បិត។ ជាមួយគ្នានេះដែរ ក៏មានការសម្តែងរឿង លើការបាត់បង់ព្រៃឈើ និងការប្រគួតប្រជែងគំនូរជាសាធារណៈផងដែរ៕

កម្រងរូបភាព

Recent Posts