Cambodian Youth NetworkCambodian Youth Network
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
សុន្ទរកថាស្វាគមន៍ និងបើកកិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២៤  នៃសមាជិក សមាជិកា របស់សមាគមបណ្តាញយុវជនកម្ពុជា

សុន្ទរកថាស្វាគមន៍ និងបើកកិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២៤ នៃសមាជិក សមាជិកា របស់សមាគមបណ្តាញយុវជនកម្ពុជា

Saturday 29 June 2024
សុន្ទរកថាស្វាគមន៍ និងបើកកិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២៤ នៃសមាជិក សមាជិកា របស់សមាគមបណ្តាញយុវជនកម្ពុជា សណ្ឋាគាប៉ូឡូវៃ ភ្នំពេញ,ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ជាបឋម ខ្ញុំបាទហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា សូមគោរពសមាជិកគណៈកម្មការនាយក សមាជិកស្ថាបនិក សមាជិកកិត្តិយស ជាទីគោរព! និងសួស្តីបងប្អូនសមាជិក សមាជិក និងក្រុមការងារសមាគមបណ្តាញយុវជនកម្ពុជាជាទីរាប់អាន! អស់រយៈពេលពេញមួយឆមាសដំបូងនៃឆ្នាំ២០២៤ ក៏ជារយៈពេល៦ខែដែលខ្ញុំបាទ ហេង គឹមហុង ទទួលបានសេចក្តីទុកចិត្តពីសមាជិក សមាជិកាសម្រាប់ការបំពេញតួនាទីជាប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា ដែលមានអាយុកាល ១៥ឆ្នាំមួយនេះ។ នាឱកាសនេះ ក៏ជាឱកាសដែលខ្ញុំមានចំណាប់អារម្មណ៍ស្វាគមន៍ និងបច្ចុប្បន្នភាពការងារជូនដល់បងប្អូនទាំងអស់គ្នា អំពីកិច្ចការរបស់គណៈកម្មការប្រតិបត្តិ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ក្រុមការងារសមាគមទាំង២៣រូប ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ការប្តេជ្ញាចិត្តដោយពុំគិតអំពីភាពហត់នឿយដើម្បីបម្រើនូវទស្សនវិស័យ និងបេសកម្មរបស់ប.យ.ក ដែលចង់បានសង្គមមួយ ដែលមានយុវជនចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងការពារបរិស្ថាន-ធនធានធម្មជាតិ។ នាពេលនេះ ខ្ញុំនឹងរំលេចចេញអំពីចំណុចសំខាន់ៗនៃការងាររបស់ប.យ.ក មួយចំនួននៅក្នុងក្របខណ្ឌទំនាក់ទំនង អភិបាលកិច្ច ការកៀរគរថវិកា និងប្រតិបត្តិការដែលជំរុញឱ្យមានភាពល្អប្រសើរ​ ដោយចំណុចលំអិតផ្សេងទៀត ប្រធានកម្មវិធី និងអ្នកតំណាងនឹងធ្វើបទបង្ហាញដោយលំអិត។ ដើម្បីពង្រឹងកិច្ចការអភិបាលកិច្ចផ្ទៃក្នុងឱ្យកាន់តែមានភាពល្អប្រសើរ គោលនយោបាយចំនួន២ ត្រូវបានដាក់ឱ្យប្រើប្រាស់គឺគោលនយោបាយស្តីពី ការប្រឆាំងអំពើពុករលួយ និងយន្តការបណ្តឹង ចំណែកឯគោលការណ៍សុវត្ថិភាពអ៊ីនធឺណិត ដែលបាន​ព្រាងតាំងពីកំឡុងពាក់កណ្តាលឆ្នាំ២០២៣ ក៏ត្រូវបានជំរុញដាក់ឱ្យធ្វើការប្រើប្រាស់ផងដែរ។ ចំណែកផែនការយុទ្ទសាស្ត្រដែលបានជាប់គាំងអស់មួយឆ្នាំ ក៏ត្រូវបានពិនិត្យឡើងវិញដោយទីប្រឹក្សាឯករាជ្យ ដោយព្យាករណ៍ថា ផែនការយុទ្ធសាស្ត្រថ្មី៥ឆ្នាំ ពីឆ្នាំ២០២៤ ដល់២០២៨នេះ អាចនឹងដាក់ឱ្យប្រើប្រាស់យ៉ាងយូរបំផុតនៅក្នុងកំឡុងពេលត្រីមាសទី៤ នៃឆ្នាំ២០២៤នេះ។ ទន្ទឹមនឹងនេះ ការធ្វើកំណែទម្រង់កិច្ចការប្រតិបត្តិការប្រចាំថ្ងៃ បទបរិយាយនិងការទទួលខុសត្រូវការងារ ព្រមទាំងវិធីសាស្ត្រមួយចំនួនក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់។[…]
Read More
ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ

ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ

Monday 12 April 2021
សេចក្តីប្រកាសព័ត៌មានអំពី ការចេញផ្សាយរបាយការណ៍ស៊ើបអង្កេត និង​ ស្រាវជ្រាវស្តីពី ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា សមាគមបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតនិងស្រាវជ្រាវ ស្តីពី ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃសហគមន៍ភ្នំសេះ ក្នុងភូមិសាស្រ្តឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលបានធ្វើឡើងចាប់​ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។ ការស៊ើបអង្កេតនិងស្រាវជ្រាវនេះ បានធ្វើឡើងតាមរយៈការប្រមូលទិន្នន័យមកពីការសម្ភាសន៍ប្រជាសហគមន៍ ការត្រួតពិនិត្យទីតាំងកាប់រានទន្ទ្រានដីព្រៃជាក់ស្តែង ការថតរូប ការថតវីដេអូអំពីទិដ្ឋភាពជាក់ស្ដែង និងការកំណត់កូអរដោណេភូមិសាស្ត្រនៃការកាប់រានទន្ទ្រានដីព្រៃសហគមន៍។
0
Read More
ផ្ទៃដីព្រៃឡង់ចំនួន ១០២,៤៣៦ ហិកតា ត្រូវបានបំលែងទៅជាដីកសិកម្ម និងលំនៅដ្ឋានក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ

ផ្ទៃដីព្រៃឡង់ចំនួន ១០២,៤៣៦ ហិកតា ត្រូវបានបំលែងទៅជាដីកសិកម្ម និងលំនៅដ្ឋានក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ

Monday 10 August 2020
១០​សីហា ​២០២០ – ការសិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ កម្មវិធី​បរិស្ថាននៃអង្គការជេស្វីតសឺវិសកម្ពុជា សហការជាមួយ សមាគមបណ្តាញ​យុវជន​កម្ពុជា ទៅ​លើ​ទិន្នន័យនៃការប្រែប្រួលគម្របព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ នៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១៩​ ​រកឃើញ​ថា​ផ្ទៃដីព្រៃចំនួន ១០២,៤៣៦​ហិកតា​ ត្រូវបានបំលែងទៅជាផ្ទៃដីកសិកម្ម ចំការខ្នាតធំ និង ទៅជាដីលំនៅឋាននៅក្នុងរវាងឆ្នាំខាងលើ។ ចំនួននៃផ្ទៃដីខាងលើនេះគឺមានទំហំប្រមាណ២៤% នៃផ្ទៃដីព្រៃឡង់សរុប​ដែល​នេះ​ជា​ចំនួន​ដ៏ច្រើនគួរឲ្យ​កត់​សម្គាល់។ ប្រព័ន្ធក្រិតពត៌មានភូមិសាស្រ្ត (QGIS) ដែលគេប្រើសម្រាប់ការវិភាគទៅលើរូបភាពទីតាំង ដែលត្រូវបានគេថតដោយរូបភាពផ្កាយរណបកំឡុងឆ្នាំ ១៩៩៩, ២០០០, ២០១៨ និងឆ្នាំ២០១៩ (រូបភាពផ្កាយរណប ឡេនសេត ៥ និងឡេនសេត ៨) ដោយកំណត់ទំហំ ៣០ម ពួកយើងបានបង្កើតផែនទី ដោយរកឃើញអំពីការប្រែ​ប្រួលជាមួយនឹងស្ថិតិស្តីពីការបាត់បង់ និងការដុះថ្មីនៃព្រៃឈើ ដោយយោងទៅលើវិសាលភាពព្រៃឈើបច្ចុប្បន្ននៅក្នុងព្រំដែននៃតំបន់ការពារ។ ការ​សិក្សា​នេះ​បាន​រកឃើញ​ថា៖ ផ្ទៃដីព្រៃចំនួន ១០២,៤៣៦ ហិកតា ដោយរាប់បញ្ជូលដីចំនួន ៥៨,១៣៨ ត្រូវបានបំលែងពីដីព្រៃទៅជាដីចំការ ផ្ទៃដីព្រៃដុះថ្មីចំនួន ១,‌១១១​ ហិកតា ដែលនៅក្នុងឆ្នាំ២០០០ មិនមែនជាដីព្រៃក្លាយទៅជាដីដែល​មានដើមឈើ​ (ដីព្រៃ)​​ ក្នុងឆ្នាំ២០១៩ គម្របព្រៃឈើមានប្រមាណ ៣០២,១០៦ ហិកតា នៅតែរក្សាដដែលរហូតមកដល់ឆ្នាំ២០១៩ ចំការដាំដុះ ឬដំណាំមិន​ត្រូវ​បាន​រាប់​បញ្ចូលក្នុងប្រភេទ​ “ព្រៃឈើ”​  ទេ។ ទោះបើដោយយោងតាមអង្គការស្បៀងអាហារ និងកសិកម្មពិភពលោករបស់អង្គការសហប្រជាជាតិ រាប់បញ្ចូលចំការដំណាំក្នុងការកំណត់គម្របព្រៃឈើក៏ដោយ ប៉ុន្ដែយើងបានធ្វើការឯកភាពជាមួយស្ថាប័ន ដៃគូជាច្រើនទៀតនៅជុំវិញពិភពលោកលើការ ប្រកាសនិងកំណត់និយមន័យពិតរួមមួយគឺ ព្រៃឈើអាច ព្រៃឈើជួយ គឺជាការទ្រទ្រង់ជីវចម្រុះ រក្សាមុខងារផ្សេងៗក្នុងមានប្រព័ន្ធប្រព័ន្ធអេកូឡូស៊ី និងមានអាចធ្វើនិយ័តកម្មអេកូឡូស៊ី[…]
0
Read More
ផ្អាកជាបណ្តោះអាសន្ននូវគម្រោងអភិវឌ្ឍន៍នានាដែលកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំពុន ឬជើងឯក

ផ្អាកជាបណ្តោះអាសន្ននូវគម្រោងអភិវឌ្ឍន៍នានាដែលកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំពុន ឬជើងឯក

Monday 27 July 2020
របាយការណ៍ថ្មីបង្ហាញពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញបរិស្ថាននៅពេលការអភិវឌ្ឍន៍​របស់ឯកជន គំរាមកំហែងធ្វើឱ្យមានការជន់លិចនៅក្នុងរាជធានីភ្នំពេញ អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បណ្តាញយុវជនកម្ពុជា (CYN) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត (STT) ប្រជាពលរដ្ឋជាងមួយលាននាក់នៅក្នុងរាជធានីភ្នំពេញកំពុងប្រឈមនឹងការកើនឡើងនូវទឹកជំនន់ និងមានមនុស្សជាងមួយពាន់គ្រួសារទៀតកំពុងប្រឈមនឹងការបណ្តេញចេញ ការបាត់បង់ប្រាក់ចំណូល និងអសន្តិសុខស្បៀង ខណៈដែលគម្រោងអភវិឌ្ឍន៍ អាយ អិន ជី ស៊ីធី (ING City) និង គម្រោងផ្សេងៗទៀតបាននិងកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំបន់ ឬជើងឯកដែលស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ។ របាយការណ៍ស្រាវជ្រាវដែលមានចំណងជើងថា ការបាត់បង់បឹងទំពុន៖ ការវាយ តម្លៃហេតុ ប៉ះពាល់សង្គម និងសិទ្ធិមនុស្សពីការបំផ្លិចបំផ្លាញតំបន់បឹងទំពុន ឬជើងឯក បានរកឃើញថាប្រជាជនកម្ពុជា រាប់លាននាក់ទំនងជានឹងរងផលប៉ះពាល់ពីការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់បឹងទំពុន ឬជើងឯក ដោយ ក្រុមហ៊ុន អាយ អិន ជី ហូលឌីង (ING Holdings) និងសាជីវកម្មឯកជនផ្សេងៗទៀត រួមមានក្រុមហ៊ុន ជីបម៉ុង អ៊ីអនម៉ល អ័រគីដេវីឡា និងបុរីប៉េងហួត។ល។ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើ វិស័យសិទិ្ធមនុស្ស និងបរិស្ថានបានស្ទង់មតិជាមួយនឹងប្រជាពលរដ្ឋចំនួន ៤៦៩ គ្រួសារ ដែលកំពុងរស់នៅ ឬប្រើប្រាស់តំបន់បឹងនេះ និងទន្លេ។ ជាលទ្ធផល របាយការណ៍បង្ហាញពីផលប៉ះពាល់គួរឱ្យព្រួយបារម្ភក្នុង តំបន់បឹងទំពុន ឬជើងឯក ក្នុងផ្ទៃក្រឡាប្រមាណ ១.៥០០ ហិកតា ដែលកំពុងតែជួយទ្រទ្រង់ដល់ជីវភាព​រស់នៅ​របស់ប្រជាសហគមន៍មូលដ្ឋាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកាកសំណល់ និង​ការពារ​ទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ។ “ខ្ញុំគិតថា វានឹងប៉ះពាល់ដល់ប្រជាជនក្រីក្រដែលដាំបន្លែ និងនេសាទត្រីនៅក្នុងតំបន់បឹងនេះ ដោយសារតែយើងពឹងផ្អែកលើបឹងសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើង។” សម្តីរបស់សមាជិកសហគមន៍មកពីតំបន់បឹងទំពុន ឬជើងឯក កាលពី[...]
0
Read More
សៀវភៅក្រមសីលធម៌អ៊ីនធឺណិត

សៀវភៅក្រមសីលធម៌អ៊ីនធឺណិត

Wednesday 27 May 2020
ការចេញផ្សាយសៀវភៅណែនាំស្តីពី ក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ិនធឺណិត។ ថ្ងៃនេះ បណ្តាញយុវជនកម្ពុជា (CYN) ចេញផ្សាយ​ សៀវភៅលណែនាំស្តីពី “ក្រមសីលធម៌​សម្រាប់​អ្នក​ប្រើ​ប្រាស់​អ៊ិនធឺណិត“។ សៀវភៅណែនាំនេះ បង្កើតឡើងដើម្បីធ្វើជាឯកសារពិគ្រោះ​សម្រាប់​បង្កើន​ការ​យល់​​​​​ដឹង​របស់​​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត; លើកកម្ពស់សេរីភាពនៃបញ្ចេញមតិប្រកបដោយការគោរព​​​ និងការ​ទទួលខុសត្រូវ ជាពិសេស​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត; កាត់បន្ថយការប្រឈម, សកម្មភាព​អសីលធម៌ និងការប្រព្រឹត្ត​ខុសច្បាប់​ក្នុង​ចំណោមអ្នកប្រើប្រាស់​​អ៊ីនធឺណិតនៅកម្ពុជា។ សៀវភៅណែនាំ​​​​ស្តីពីក្រមសីលធម៌សម្រាប់អ្នក​ប្រើ​ប្រាស់​​​​​​អ៊ីនធឺណិតនេះ ត្រូវ​បាន​ចងក្រងឡើងក្នុងទម្រង់សាមញ្ញ ជាអ្វីដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវធ្វើ​ក្នុង​ការ​ប្រើ​ប្រាស់​​​អ៊ីនធឺណិតដើម្បីបង្កភាព​ងាយ​ស្រួល​យល់ដល់អ្នក​អាន​គ្រប់កម្រិត​ជាពិសេស​​អ្នក​ប្រើប្រាស់អ៊ិនធឺណិតនៅកម្ពុជា។ ទាញយក​សៀវភៅណែនាំជាភាសារខ្មែរ​ ទម្រង់​​ pdf តាមរយៈដំណរភ្ជាប់នេះ៖ https://bit.ly/3aMqldv Cambodian Youth Network (CYN) is publishing a handbook on “Internet Code of Ethics”. This handbook was developed as a guide for serving as a document to inform internet users about internet ethics, promote freedom of expression with respect and responsibility especially with the internet users[...]
0
Read More

Recent Posts

  • កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
  • ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
  • ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
  • វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
  • អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
  • កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

អាសយដ្ឋាន៖ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖+៨៥៥ (០) ១២ ៨៥៨ ៦៤២
អាសយដ្ឋាអ៊ីម៉ែលៈ[email protected]
[email protected]

 

មុីនុយ

  • ទំព័រដេីម
  • អំពីយេីង
  • ទាក់ទងមកយេីង
  • ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ
    • ប.យ.ក ក្នុងសារព័ត៌មាន

បណ្តាញសង្គម

 

Copyright © 2009-2023 Cambodian Youth Network All Right Reserve.