Cambodian Youth NetworkCambodian Youth Network
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន

ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន

Monday 20 May 2024
ព្រឹត្តិការណ៍​ជិះកង់ ១០០០គីឡូម៉ែត្រ​ដេីម្បី​បរិស្ថាន ធ្វើដំណើរពីខេត្តរតនគិរី ឆ្ពោះទៅខេត្តកំពត។ ក្រោមមូលបទ៖ « សុខុមាលភាពពិភពលោកជាការទទួលខុសត្រូវរបស់យើង » « ភាពស្រស់ស្អាតនៃផែនដីបានមកពីធនធានធម្មជាតិ មនុស្សរស់នៅដោយមានសុខុមាលភាពបានមកពីការថែរក្សាបរិស្ថាន » ខេត្តកំពត វេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយធ្វើដំណើអស់រយៈពេល ១៣ថ្ងៃក្រុមយុវជនចំនួន ៣០នាក់ បានធ្វើដំណើមកដល់ខេត្តកំពត ដែលជាគោលដៅចុងក្រោយនៃព្រឹត្តការណ៍ជិះកង់១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ “សុខមាលភាពរបស់ពិភពលោក គឺជាការទទួលខុសត្រូវរបស់យើង”។ ការជិះកង់ក្នុងរយៈចំងាយឆ្ងាយនេះ បានបិតបញ្ចប់ប្រកបដោយមានការប្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់របស់ក្រុមយុវជន និងអ្នកស្រឡាញ់បរិស្ថាន។ #WED2024 #CYN #1000Kmcycling #P2ACE Credit pictures by Khem Sunra កម្រងរូបភាពនៃព្រឹត្តិការណ៍ជិះកង់១០០០គីឡូម៉េត្រដើម្បីបរិស្ថាន
Read More
ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន

ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន

Wednesday 08 May 2024
ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន ———————————— (ថ្ងៃទី១)—(Day-1) ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា និងអង្គការសង្គមស៊ីវិលចំនួន១៣ ស្ថាប័ន បានផ្តើមការប្រារព្ធកម្មវិធីបរិស្ថានពិភពលោកឆ្នាំ២០២៤ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមមូលបទ ស្តីពី “សុខុមាលភាពនៃភពផែនដី គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា”។ នៅក្នុងកំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកនៅឆ្នាំ២០២៤ សមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជននៅក្នុងប្រទេសកម្ពុជា នឹងមានការរៀបចំសកម្មភាពព្រឹត្តិការណ៍ជិះកង់ ការប្រារព្ធយុទ្ធនាការនៅលើបណ្តាញសង្គម ការចួបជុំប្រារព្ធនៅតាមសហគមន៍ ការដាំកូនឈើ ដើមកោងកាង និងវេទិកាបរិស្ថាន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ។ ជាថ្ងៃដំបូងនៃការប្រារព្ធទិវាបរិស្ថានពិភពលោក “ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន” ដែលមានអ្នកជិះកង់ចំនួន ២៥នាក់ជិះកង់ក្នុងរយៈចំងាយវែងរហូតដល់ជិត ១០០០គីឡូម៉ែត្រ រយៈពេល២០ថ្ងៃ ដោយចាប់ផ្តើមចេញពីភាគឦសាន ត្រង់ខេត្តរតនគិរី ឆ្ពោះទៅបញ្ចប់នៅភាគនិរតីនៃប្រទេសកម្ពុជា ក្នុងខេត្តកំពត នឹងផ្តើមជាសកម្មដំបូងនៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤។ អាស្រ័យដូចមានក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ សូមអាជ្ញាធរ អ្នកសារព័ត៌មាន សហគមន៍ និងសាធារណជន អញ្ជើញចូលរួម និងផ្តល់កិច្ចសហការ ដើម្បីរួមគ្នាលើកកម្ពស់កិច្ចការពារ និងសិទ្ធិបរិស្ថាន ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងទទួលបានបរិស្ថានស្អាត សម្រាប់ទាំងអស់គ្នា និងដើម្បីមនុស្សជំនាន់ក្រោយ។ #WED2024 #CYN #1000Kmcycling កម្រងរូបភាពព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន Credit Picturs by Khem[…]
Read More
អបអរសាទរទិវាព្រៃឈើអន្តរជាតិខួបលើកទី១៣ ក្រោមមូលបទ”និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ”

អបអរសាទរទិវាព្រៃឈើអន្តរជាតិខួបលើកទី១៣ ក្រោមមូលបទ”និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ”

Monday 01 April 2024
អបអរសាទរទិវាព្រៃឈើអន្តរជាតិខួបលើកទី១៣ ក្រោមមូលបទ”និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” ==================== អង្គការ សមាគម និងក្រុមយុវជនបានរួមគ្នាប្រារព្ធកម្មវិធីអបអរសាទរទិវាព្រៃឈើអន្តជាតិខួបលើកទី១៣ ក្រោមប្រធានបទ “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមចំនួនប្រាណ២០០ អង្គនាក់។ នៅក្នុងយុទ្ធនាការរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំនេះមានរយៈពេល១០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទីចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ គោលបំណងនៃកម្មវិធីរួមមាន៖ ១. អបអរសាទរទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ និងលើកម្ពស់គុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើ ។ ២. លើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់មនុស្សជាតិ ដើម្បីអភិរក្ស និងការពារនិរន្តរភាពព្រៃឈើ ។ ៣. ធ្វើបច្ចុប្បន្នភាពពីស្ថានភាពព្រៃឈើ បង្ហាញពីក្ដីកង្វល់ បញ្ហាប្រឈម ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ។ ជាលទ្ធផល កម្មវិធីបានដំណើរការដោយរលូន និងមានការចូលរួមដោយសកម្មពីអ្នកចូលរួម ការថ្លែងការណ៍ពីតំណាងអង្គការសង្គមស៊ីវិល តំណាងសហគមន៍ព្រៃឡង់ ព្រៃព្រះរការ ជាំពេន និងតំណាងសហគមន៍តំបន់ការពារមកពីតំបន់ផ្សេងៗទៀត ដោយបង្ហាញពីការព្រួយបារម្ភពីការបាត់បង់ព្រៃឈើ ការស្នើទៅដល់រដ្ឋាភិបាលដើម្បីបង្កើនសហប្រតិបត្តិការណ៍លើកិច្ចការពារធនធានធម្មជាតិ ព្រៃឈើ និងបរិស្ថាន និងការបើកលំហសិទ្ធិ សេរីភាពឱ្យសហគមន៍មូលដ្ឋានអាចចូលរួមល្បាតវិញដោយគ្មានការរិតត្បិត។ ជាមួយគ្នានេះដែរ ក៏មានការសម្តែងរឿង លើការបាត់បង់ព្រៃឈើ និងការប្រគួតប្រជែងគំនូរជាសាធារណៈផងដែរ៕ #WFDkh2024 #InternationalDayforForest #CYN #Cambodia #IDF2024 កម្រងរូបភាព
Read More
សេចក្តីថ្លែងការណ៍រួមទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពដល់សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល

សេចក្តីថ្លែងការណ៍រួមទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពដល់សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល

Thursday 28 March 2024
សេចក្តីថ្លែងការណ៍រួម ទិវាព្រៃឈើអន្តរជាតិ ខួបទី១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” ភ្នំពេញ, ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤ ក្នុងឱកាសនៃការប្រារព្ធទិវា ព្រៃឈើពិភពលោក ខួបទី១៣ ឆ្នាំ២០២៤ ក្រោមមូលបទស្តីពី “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សូមអំពាវនាវដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន មេត្តា​បើក​លំហសេរីភាពឱ្យ សហគមន៍មូលដ្ឋាន ក៏ដូចជាក្រុមសង្គមស៊ីវិល អាចចូលរួមការពារព្រៃឈើ ដោយអាចចូលល្បាតព្រៃឡើង វិញដោយសេរី និងគ្មានការគំរាមកំហែង និងបំភិតបំភ័យក្នុងគ្រប់រូបភាព ។ ទន្ទឹមនឹងនេះ យើងខ្ញុំមានព្រួយបារម្ភជា​ ខ្លាំង ចំពោះការមិនទាន់អនុវត្តឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយ ទៅលើគោលនយោបាយស្តីពីកិច្ចការពារព្រៃឈើ ការព្រងើយកន្តើយ និងពុំបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាក្តីកង្វល់នានាដែលបាន លើកឡើងដោយសាធារណជន ជុំវិញបញ្ហាវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះ យើងខ្ញុំមើលឃើញថារាជរដ្ឋាភិបាល បានខិតខំបង្កើននូវចំនួនតំបន់ការពារធនធានធម្មជាតិ ច្បាប់ និងបទដ្ឋានគតិយុត្តិផ្សេងៗជាច្រើន ក្នុងន័យការពារ និងអភិរក្សធនធានធម្មជាតិ ក៏ប៉ុន្តែវិធានការណ៍ទាំងនេះ ពុំទាន់បានដោះស្រាយនូវបញ្ហានៃការកើនឡើងនូវសកម្មភាពកាប់បំផ្លាញ និងឈូសឆាយដីព្រៃជាច្រើនហិកតា ទាំងនៅក្នុងដែនជម្រកសត្វព្រៃដូចជា ព្រៃឡង់ បឹងពែរ ព្រៃព្រះរកា និងតំបន់ព្រៃឈើ​ដទៃទៀតជារៀងរាល់ថ្ងៃ នោះទេ។ ការកែប្រែដីតំបន់ការពារទៅជាទម្រង់ដីសម្បទានកិច្ច និងការអនុប្រយោគក្នុងរូបភាពជួល អំណោយ និងផ្ទេរកម្មសិទ្ធិ នៅតែបន្តកើតមានឡើង ។ សកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់១៤.២៩%[1] ត្រឹមឆ្នាំ២០១៨[…]
Read More
យុវជន និងបុព្វហេតុសង្គម

យុវជន និងបុព្វហេតុសង្គម

Wednesday 20 March 2024
យុវជន និងបុព្វហេតុសង្គម កញ្ញា អន ស្រីឡែន ជាយុវត្តីក្មេងវ័យ១៧ឆ្នាំ ដែលបានកើតនៅភូមិអង្គរបានទី៤ ឃុំអង្គរបាន ទី៤ ស្រុកកងមាស ខេត្តកំពង់ចាម ជាកូនស្រីទោលក្នុងគ្រួសារមានជីវភាពកម្រិតមធ្យម។ ស្រីឡែន បានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០២២។ នាងជាក្មេងស្រីដែលចង់ចេះចង់ដឹងទៅលើរឿង ប្រវត្តិសាស្ត្រ និងបញ្ហានានានៅក្នុងប្រទេស។ ទោះបីជានាងនៅក្មេងក៏ដោយប៉ុន្តែនាងគឺជា ក្មេងស្រីដែលចូលចិត្តឈ្វេងយល់ពីបញ្ហាសង្គម មើលឃើញពីបញ្ហាសង្គមតាំងពីនាងរៀនថ្នាក់អនុវិទ្យាល័យមកម៉្លេះ។ នាពេលនោះស្រីឡែនបានយល់ឃើញថាបញ្ហាចម្បងរបស់សង្គមគឺ អំពើពុករលួយ តែទោះជាយ៉ាងនេះក្តីដោយខ្វះភាពក្លាហាន ស្រីឡែនមិនហ៊ានធ្វើការបញ្ចេញមតិ ឬទស្សនៈរបស់ខ្លួនឡើយ។ បន្ទាប់ពីចប់ថ្នាក់វិទ្យាល័យស្រីឡែនត្រូវមកបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនៅរាជធានីភ្នំពេញ ដែលពេលនោះស្រីឡែនបានរៀនថ្នាក់កុំព្យូទ័រនៅមជ្ឈមណ្ឌលសិក្សា និងការងាររបស់សមាគមបណ្តាញយុវជនកម្ពុជារយៈពេល៣ខែ សម្រាប់ការសិក្សាថ្នាក់មូលដ្ឋាននៃជំនាញប្រើប្រាស់ថ្នាក់កុំព្យូទ័រសម្រាប់ការិល័យ។ នៅពេលកំឡុងនៃការសិក្សាថ្នាក់កុំព្យូទ័រ ស្រីឡែនបានដាក់ពាក្យចូលជាបុគ្គលិកហាត់ការជាមួយនឹងប.យ.ក នៅផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ ចាប់ពីខែឧសភា ឆ្នាំ២០២៣ ដែលជាពេលវេលាបានធ្វើឱ្យស្រីឡែន មានឱកាសរៀនសូត្រពង្រឹងសមត្ថភាពការងារ ការស្វែងយល់អំពីសិទ្ធិមនុស្ស សិទ្ធិបរិស្ថាន និងការចូលរួមលើកម្ពស់យុត្តិធម៌សង្គមនៅកម្ពុជា។ នៅពេលដែលស្រីឡែនហាត់ការជាមួយនឹងប.យ.ក ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៣ ស្រីឡែន ដែលជាក្មេងស្រីមានចរិតរហ័សរហួន បានចូលរួមយ៉ាងសកម្មទាំងការរៀនសូត្រអំពីការងារនៅក្នុងការិយាល័យ និងធ្វើកិច្ចការងារដោយផ្ទាល់ជាមួយនឹងក្រុមគោលដៅ។ ស្រីឡែនទទួលបានការចែករំលែកពីក្រុមការងាររបស់ប.យ.ក អំពីជំនាញទំនាក់ទំនង ការរៀបចំសកម្មភាព ការរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំព្រឹត្តិការណ៍ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរៀចំព្រឹត្តិការណ៍សំខាន់ៗរបស់ប.យ.ក ដូចជា វេទិកាយុវជនកម្ពុជា វេទិកាអ្នកការពារសិទ្ធិមនុស្សវ័យក្មេងកម្ពុជា ការដាក់ញ្ញត្តិ យុទ្ធនាការជិះកង់ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីជាដើម។ តាមរយៈការហាត់ការ ស្រីឡែនបានទទួលនូវជំនាញ និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនរួមមាន របៀបធ្វើរបាយការណ៍ ការធ្វើការងារជាក្រុមឲ្យមានប្រសិទ្ធភាព ការកសាងទំនាក់ទំនងជាមួយយុវជន និងសកម្មជន ការដោះស្រាយបញ្ហា និងការសម្របសម្រួលសកម្មភាពចងក្រងយុវជនជាដើម។ ជាពិសេស ស្រីឡែនបានទទួលបទពិសោធន៍ការងារលើការជួយសម្របសម្រួលការអនុវត្តគម្រោងជាក់ស្ដែង[…]
Read More
សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ​ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង

សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ​ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង

Friday 05 January 2024
សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ​ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង                                                                                              ថ្ងៃទី២ ដល់ ៣ ខែមករា ឆ្នាំ២០១៤ – ថ្ងៃទី២ ដល់ ៣ ខែមករា ឆ្នាំ២០២៤ ក្នុងនាមជាជនរងគ្រោះ និង​សាច់ញាតិ យើងខ្ញុំទាំងអស់គ្នាបានប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍ សូមធ្វើការអំពាវនាវ​ដល់រាជរដ្ឋាភិបាល​ ធ្វើការដោះស្រាយនូវបញ្ហាដែលបានកើតឡើងមកលើកម្មករ ខណៈពេលដែលពួកគេបានប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្ម​ និងយុត្តិធម៌ដល់កម្មករ[…]
Read More
ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា

ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា

Thursday 23 November 2023
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្សព្វផ្សាយរបាយការណ៍សង្កេត ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) មានកិត្តិយសសូមជំរាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ  ស្ថាប័នដៃគូរ និងសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជា នឹងរៀបចំការធ្វើបទបង្ហាញលទ្ធផលនៃរបាយការណ៍អង្កេតស្តីពី “ការជួញដូរសាច់សត្វព្រៃ នៅជុំវិញតំបន់ព្រៃឡង់ នៃប្រទេសកម្ពុជា” និងកិច្ចពិភាក្សាស្តីពីការព្រួយបារម្ភរបស់សហគមន៍ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅសណ្ឋាគាសាន់វេ នៃរាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា រយៈ៣ខែ ដោយរាប់ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារស្រាវជ្រាវបានរកឃើញសំណាក និងទីតាំងដាក់លក់់សាច់សត្វព្រៃ និងត្រីអភិរក្សដោយខុសច្បាប់ចំនួន ៥៧សំណាក/ទីតាំង នៅជុំវិញតំបន់ការពារធនធានធម្មជាតិនៅភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ ក្រុមការងារស្រាវជ្រាវ បានធ្វើដំណើរចុះប្រមូលទិន្នន័យចំនួន៦លើក ដោយចៃដន្យ ដើម្បីធ្វើការសង្កេត និងប្រមូលទិន្នន័យសកម្មភាពដាក់លក់ ការជួញដូរ ការដាក់លក់នៅតាមភោជនីយដ្ឋាន និងតំបន់ទេសចរណ៍នូវប្រភេទសត្វព្រៃ សាច់សត្វព្រៃ និងត្រីអភិរក្ស នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ។ លទ្ធផលនៃការប្រមូលទិន្នន័យរយៈពេល ៩០ថ្ងៃនេះ ក្រុមការងារប្រមូលសំណាកទិន្នន័យសាច់សត្វព្រៃចំនួន ៣៤សំណាក ទីតាំងភោជនីយដ្ឋានចំនួន១១ និងរមណីយដ្ឋានចំនួន ២កន្លែងដែលមានដាក់លក់សាច់សត្វព្រៃ។ ចំណែកប្រភេទត្រីអភិរក្សត្រូវបានរកឃើញចំនួន ៥ប្រភេទ មានចំនួន១២ក្បាល ភាគច្រើនស្ថិតនៅក្នុងខេត្តតាមបណ្តោយដងទន្លេមេគង្គគឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។[…]
Read More
សេចក្តីថ្លែងការណ៍ ស្តីពី ស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពីរដូសជាមុន

សេចក្តីថ្លែងការណ៍ ស្តីពី ស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពីរដូសជាមុន

Friday 04 June 2021
រាជធានីភ្នំពេញ,ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ សមាគម សហជីព អង្គការសង្គមស៊ីវិល មានកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ លេខ១៧៨៣ មស.សជណ បានតម្រូវឱ្យបេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ចំនួន៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយ
0
Read More
Page 6 of 6« First«...23456

Recent Posts

  • កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
  • ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
  • ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
  • វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
  • អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
  • កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

អាសយដ្ឋាន៖ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖+៨៥៥ (០) ១២ ៨៥៨ ៦៤២
អាសយដ្ឋាអ៊ីម៉ែលៈ[email protected]
[email protected]

 

មុីនុយ

  • ទំព័រដេីម
  • អំពីយេីង
  • ទាក់ទងមកយេីង
  • ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ
    • ប.យ.ក ក្នុងសារព័ត៌មាន

បណ្តាញសង្គម

 

Copyright © 2009-2023 Cambodian Youth Network All Right Reserve.