កម្រស្នាដៃគំនូរឌីជីថលរបស់យុវជនសម្រាប់អបអរសាទរខួប១៥ឆ្នាំនៃសមាគមបណ្តាញយុវជនកម្ពុជា
Thursday 17 October 2024
ជម្រាប់សួរ សមាជិក សមាជិកា និងអង្គការដៃគូ នេះជាកម្រស្នាដៃគំនូរឌីជីថល របស់យុវជនដែលបានផ្ញើមកកាន់សមាគមាគមបណ្ដាញយុវជនកម្ពុជា ដើម្បីជាចំណងដៃសម្រាប់ការប្រារព្ធកម្មវិធីខួប ១៥ឆ្នាំ។ សូមសមាជិក សមាជិកា និងអង្គការដៃគូ អញ្ជើញទស្សនាគំនូរឌីជីថល និងអត្ថន័យរបស់យុវជនដែលជាម្ចាស់ស្នាដៃទាំង៤រូបដូចខាងក្រោម៖ – អត្ថន័យនៃគំនូរទី១: ដូចបង្ហាញក្នុងរូបមួយផ្ទាំងនេះ វាបានបង្ហាញពីសកម្មភាពរយះពេល១៥ឆ្នាំកន្លងមករបស់ Cambodia Youth Network-CYN ដែលបានបង្កើតឱកាសឲ្យយុវជនចូលរួមលើកស្ទួយប្រទេស ក្នុងសកម្មភាពដូចជា ការចូលរួមដាំកូនឈើ រើសសំរាម ជិះកង់ បោះតង់ ការបង្កើតសៀវភៅជាដើម។ ដោយក្រុមការងារ CYN និងយុវជនអ្នកស្ម័គ្រចិត្ត បានចូលរួមស្វះស្វែងខិតខំធ្វើការងាររបស់ពួកគេ ទោះបីជាមានការនឿយហត់អស់កម្លាំង ធ្វើការក្រោមកម្តៅថ្ងៃក្តៅ ពួកគាត់បានលះបង់ពេលវេលារបស់ពួកគេចូលរួមធ្វើការជាមួយអ្នកចូលរួមដទៃទៀត សាមគ្គីគ្នាដើម្បីបង្កើតនូវពិភពលោកដ៏ស្រស់ស្អាតថ្មី។ ស្នាដៃគូសដោយ កញ្ញា ថាត រីតា – អត្ថន័យនៃគំនូរទី២ ជាតំណាងឲ្យអង្គការ ឫបណ្ដាញយុវជនកម្ពុជា ក្នុងគោលបំណងបង្រួបបង្រួមពង្រឹង និងកសាងសមត្ថភាព និងផ្ដល់សិទ្ធដល់យុវជន ដោយលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងការ អភិវឌ្ឍន៍ លើកកម្ពស់នីតិរដ្ឋ យុត្តិធម៌សង្គម លទ្ធប្រជាធិបតេយ្យ នៅកម្ពុជា។ រូបភាពនៃយុវជន ដែលឈរជាមួយគ្នាបង្ហាញពីការរីកចម្រើន ឯកភាព និងស្មរតីអនាគតរបស់យុវជន។ ស្នាដៃគូសដោយ លោក សួស ឌីវឌ្ឍនៈ – អត្ថន័យនៃគំនូរទី៣ បង្ហាញពីតម្រូវការការសាមគ្គីគ្នារវាងយុវជននិងយុវវ័យទាំងឡាយណាមិនថាខ្លួននាមជាកូនសិស្សឬអ្នកធ្វេីការទេ,ដេីម្បីអភិវឌ្ឍអនាគតកម្ពុជាយេីងខាងមុខនេះ។ ស្នាដៃគូសដោយ លោក តាំង តិចសុង – អត្ថន័យនៃគំនូរទី៤ នេះយុវជនគាត់ពុំបានបក់ស្រាយអំពីអត្តន័យនោះទេ[…]
សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ
Thursday 17 October 2024
កម្មវិធីទស្សនកិច្ចសិក្សាស្តីពី «សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ» កាលពីថ្ងៃទី០៥ ដល់ទី០៨ ខែតុលា ឆ្នាំ២០២៤ ក្រុមអតីតយុវជនហាត់ការសហគមន៍ នៃសមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សារស្តីពី «សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ» នៅក្នុងសហគមន៍តំបន់ការពារធនធានធម្មជាតិ ខេត្តព្រះវិហារ ដោយមានវត្តមានអ្នកចូលរួមសរុបចំនួន២៥នាក់។ តាមរយៈកម្មវិធីទស្សនកិច្ចសិក្សានេះ យុវជនបានយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួននៅក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ តាមរយៈមេរៀនមួយចំនួនដូចជា សិទ្ធជាមូលដ្ឋាននៃសិទ្ធមនុស្ស, សិទ្ធ និងករណីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ, ក្រមបរិស្ថាន និងធនធានធម្មជាតិ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA។ បន្ថែមពីនេះទៀត យុវជនចូលរួមយ៉ាងពេញលេញ និងសកម្ម នៅក្នុងការចូលរួមបញ្ចេញមតិ ការពិភាក្សាក្រុម ការផ្លាស់ប្តូមតិយោបល់គ្នា និងចូលរួមគ្រប់សកម្មភាពដែលយើងបានរៀបចំ និងដឹកនាំ ដែលនេះបានធ្វើឲ្យកម្មវិធីនេះ ដំណើរការទៅបានយ៉ាងរលូន។ ដើម្បី បង្កើននូវចំណេះដឹងរបស់ពួកគេ ការផ្សព្វផ្សាយអំពីតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាំពេន ការការពារព្រៃឈើរបស់ប្រជាសហគមន៍ និងចែករំលែកបន្តផងដែរ។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
រួមគ្នាកាត់បន្ថយថង់ប្លាសី្ទក ចូលរួមដាំកូនដើមឈើ ដើម្បីជីវិត និងភពផែនដី
Thursday 15 August 2024
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំវេទិកាយុជនវជនពី “រួមគ្នាកាត់បន្ថយថង់ប្លាសី្ទក ចូលរួមដាំកូនដើមឈើ ដើម្បីជីវិត និងភពផែនដី” នៅថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំវេទិការយុវជនស្តីពី “រួមគ្នាការបន្ថាយថង់ផស្ទប្លាសី្ទក ចូលរួមដាំកូនដើមឈើ ដើម្បីជីវិត និងភពផែនដី ” នៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ វេទិការយុវជននេះមានអ្នកចូលរួម ៣១៥នាក់ ស្រ្តី១៧៧នាក់។ កម្មវិធីនេះធ្វើឡើងដើម្បី ពង្រឹងកិច្ចសហការរវាងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជន និងសមាគមបណ្ដាញយុវជនកម្ពុជាក្នុងការរូមគ្នាកាត់បន្ថាយការប្រើប្រាស់ថង់ប្លាស្ទីក ងាកមកចូលរួមដាំកូនឈើឡើងវិញ ដើម្បីជីវិត និងភពផែនដី។ ជាលទ្ធផលលោកអភិបាលស្រុកថាឡាបរិវ៉ាត់ និងប្រធានការិយាល័យអប់រំស្រុក មានមតិយ៉ាងមានអត្ថន័យដល់សិស្សានុសិស្ស យុវជន និងសាធារណៈជនងាក់មកចាប់អារម្មណ៏លើការការកាត់បន្ថាយថង់ប្លាសី្ទកនិងមានការចូលរួមថែរក្សា និងការដាំកូនដើមឈើឡើងបន្ថែមពីនេះ អ្នកចូលរួមក៏បានធ្វើការបង្ហាញពីការចូលរួមផ្ដាច់ជ្ញាចិត្តក្នុងការចូលរួមធ្វើកាត់បន្ថាយថង់ប្លាសី្ទកនិងមានការចូលរួមថែរក្សា និងការដាំកូនដើមឈើឡើងបន្ថែម។ #MA #CYNcambodian #Daikonia #Actonaid #P2ACE ប្រភពរូបភាព ខែម ស៊ុនរ៉ា
ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ
Sunday 11 August 2024
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា ក្រោមកិច្ចសហការជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័ន រៀបចំវេទិកាយុវជនកម្ពុជាលើកទី២ ក្នុងការប្រារព្ធទិវាយុជនអន្តរជាតិនៅកម្ពុជា ក្រោមមូលបទស្តីពី “ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ” ដែលមានយុវជនចូលរួមចំនួន ៣១០នាក់ ។ វេទិកានេះ ផ្តល់ឪកាសឱ្យយុវជនពិភាក្សា និងរៀនសូត្រូទៅលើប្រធានបទសំខាន់ៗ ដូចជា៖ ១). សុខភាពផ្លូវចិត្តរបស់យុវជន ២).សិទ្ធិជាមូលដ្ឋាន និងយុត្តិធម៌សង្គម ៣).សិទ្ធិបរិស្ថាន និងការការពារធនធានធម្មជាតិ ៤). អក្ខរកម្មឌីជីថល និងសេរីភាពបញ្ចេញមតិ និង ៥). ទស្សនទានយុវជនចំពោះអំពើពុករលួយ ៕ ប្រភពរូបភាព៖
យុវជនដើម្បីយុត្តិធម៌បរិស្ថាន និងសិទ្ធិមនុស្ស
Monday 29 July 2024
សមាគមបណ្តាញយុវជនកម្ពុជាបានរៀបចំកម្មបោះជំរំ សន្តិយុត្តិ ក្រោមប្រធានបទ៖ “យុវជនដើម្បីយុត្តិធម៌បរិស្ថាន និងសិទ្ធិមនុស្ស” នៅសហគមន៍ព្រៃក្បាលខ្លា ខេត្តកំពង់ធំ ជាមួយអ្នកចូលរួមចំនួន ៣១នាក់ ស្រ្តីចំនួន ២០នាក់។ អ្នកចូលរួមមានសមាភាពជាយុវជន សហគមន៍ពីមកពីខេត្តកំពង់ធំ ក្រចះ ព្រះវិហារ ស្ទឹងត្រែង និស្សិតនៅតាមសលកវិទ្យាល័យ សមាជិក និងសិស្សថ្នាក់កុំព្យូទ័ររបស់ ប.យ.ក។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង បង្កើតឱកាសដល់យុវជន សហគមន៍ក្នុងការកសាងជាបណ្តាញ និងការរៀនសូត្រពីគ្នា។ ជាលទ្ធផល អ្នកចូលរួមបានយល់ដឹងពីប្រវត្តិនៃការបង្កើតសហគមន៍ បញ្ហាប្រឈម ការឆ្លើយតប និងដោះស្រាយបញ្ហារបស់សហគន៍ក្នុងកិច្ចការការពារព្រៃឈើ។ ក្រៅពីនេះ អ្នកចូលរួមបានស្តាប់ពីការចែករំលែករបស់យុវជនអ្នកការពារសិទ្ធិមនុស្សវ័យក្មេង ក្នុងកិច្ចការងារសង្គម និងការពារធនធានជាតិ។ អ្នកចូលរួមបានសិក្សារៀនសូត្រអំពីសិទ្ធិមនុស្សជាមូលដ្ឋាន យុត្តធម៌បរិស្ថាន និងផ្សាភ្ជាប់ខ្លួនជាធម្មជាតិ សហគមន៍ តាមរយៈការសិក្សារៀនសូត្រ ការស្នាក់នៅសហគមន៍ និងការចុះល្បាតព្រៃ។ ជាចុងក្រោយ អ្នកចូលរួមក៏បានចងបណ្តាញទំនាក់ទំនងរវាងយុវជន និងសហគមន៍។ #BftW #CYNCambodia កម្រងរូបភាពៈ
ការលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ និងផែនការយុទ្ធសាស្ត្រនិងសកម្មជាតិស្តីពីជីវៈចម្រុះ
Tuesday 16 July 2024
សៀមរាប ថ្ងៃទី១០ ដល់១៣ ខែកក្កដា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា សហការរៀបចំសិក្ខាសាលាយុវជនការពារជីវៈចម្រុះ ស្តីពី “ការលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ និងផែនការយុទ្ធសាស្ត្រនិងសកម្មជាតិស្តីពីជីវៈចម្រុះ” នៅសណ្ឋាគារ Angkor Holiday ខេត្តសៀមរាប ដែលមានអ្នកចូលរួមចំនួន ៥៩ នាក់មកពីបណ្តាញយុវជនជីវៈចម្រុះសាកលនៅក្នុងតំបន់អាស៊ាន យុវជន និងយុវជនមកពីសហគមន៍ក្នុងតំបន់ព្រៃឡង់។ សិក្ខាសាលានេះ បានរៀបចំឡើងដើម្បីក្លាយជាវេទិកាមួយ ដែលមានគោលបំណងចែករំលែកនិងការផ្លាស់ប្តូរ ចំណេះដឹង និងបទពិសោធន៍ក្នុងការអភិរក្សជីវៈចម្រុះជាក់លាក់ ចំពោះ ក្រមខណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ (KM GBF) ព្រមទាំង ផែនការយុទ្ធសាស្ត្រនិងសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) ។ ប្រភពរូបភាពៈ
អរសាទររក្ខទិវា និងការដាំកូនឈើនៃបណ្ដាព្រៃឡង់
Tuesday 16 July 2024
អរសាទររក្ខទិវា និងការដាំកូនឈើនៃបណ្ដាព្រៃឡង់ កាលពីថ្ងៃទី៧ដល់ទី៩ ខែកក្កដា ឆ្នាំ២០២៤ សមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក)បានចូលរួមគាំទ្រក្រុមបណ្ដាញព្រៃឡង់ មានបួនខេត្តរួមមាន៖ ខេត្ត ស្ទឹងត្រែ ក្រចេះ កំពង់ធំ និងខេត្តព្រះវិហារ ដើម្បីដាំកូនឈើក្នុងឱកាសប្រារព្ធរក្ខទិវាព្រៃឈើ ចំនួនបួនកន្លែង កន្លែងដាំទី១ នៅវត្តបឹង ទី២វត្តជាំស្វាយ ទី៣វត្តស្នងអន និងទី៤អាស្រមភ្នំជី កូនឈើដែលបានដាំរួមមាន ក្រញូង បេង នាងនួន កកោះ ឈើទាល និង ធ្នង់ ដែលមានចំនួនសរុប៤០០០ដើម។ ដោយមានអ្នកចូលរួមចំនួន ១៦៣ អង្គ/នាក់ (ស្រី ៤៨នាក់) រួមមានសហគមន៍បណ្ដាញព្រៃឡង់ យុវជន អង្គការដៃគូ ម្ចាស់ជំនួយ អាជ្ញាធរមូលដ្ឋាន មន្ត្រីបរិស្ថាន នរគបាល កងរាជអាវុធហត្ថនិងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ គណៈកម្មការ និង អារចារ្យវត្ត។ គោលបំណងធំៗនៃការដាំកូនឈើនេះគឺ៖ ១. ដើម្បីអបអរសាទររក្ខទិវាព្រៃឈើ៩ កក្កដាឆ្នាំ២០២៤នៅកម្ពុជា ២. ជួយសម្របសម្រួលគម្របព្រៃឈើឡើងវិញ ពង្រាយការដាំកូនឈើតាមវត្តអារាម និងទីធ្លាសាធារណៈ ៣.ជាកិច្ចសហការល្អជាមួយអាជ្ញាធរសម្ថកិច្ចបានល្អតាមរយៈការដាំកូនឈើ ការការពារព្រៃឈើ និងធនធានធម្មជាតិ។ អំឡុងពេលដាំកូនឈើនេះ មានការសូត្រមន្តតាមប្រពៃណីខ្មែរ ដើម្បីរំលឹកដល់រក្ខទិវា ពង្រឹងការការពារ និងផ្សព្វផ្សាយជាសាធារណៈជន។ ប្រភពរូបភាពៈ
សេចក្តីថ្លែងការណ៍រួម សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់ ពាក់ព័ន្ធនឹងរបាយការណ៍រោងចក្រកាន់តែប្រសើរ
Saturday 29 June 2024
ការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃ ក្នុងការពិនិត្យមើល ទៅលើញត្តិដែលបានទទួល និងមើលអំពីលទ្ធភាពដែលអាចធ្វើការស៊ើបអង្កេតលើ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ឬ អង្គការ សង់ត្រាល់ ពាក់ព័ន្ធនឹងការចេញផ្សាយរបាយការណ៍របស់ស្ថាប័ននេះ អំពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) គឺជាការឆ្លើយតបបែបអវិជ្ជមាន និងជាការព្យាយាមបំភិតបំភ័យទៅលើអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើការងារដើម្បីជួយធ្វើឱ្យកាន់តែប្រសើរឡើង នូវសេរីភាពរបស់សហជីព សម្រាប់កម្មករ និងសហជីពនៅកម្ពុជា ។ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាកម្មវិធីមួយរួមគ្នារវាងពីអង្គការការងារអន្តរជាតិ (ILO) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ។ ទាំងអង្គការការងារអន្តរជាតិ និង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ យល់យ៉ាងច្បាស់ថា សង្គមស៊ីវិលគួរតែត្រូវបានអនុញ្ញាតឱ្យមានការចូលរួម ផ្តល់យោបល់ និងរិះគន់ដោយសេរី ទៅលើសកម្មភាពរបស់ស្ថាប័នទាំងពីរ ដើម្បីពង្រឹងប្រសិទិ្ធភាពការងាររបស់ខ្លួន ។ របាយការណ៍របស់អង្គការ សង់ត្រាល់ គឺជាសកម្មភាពចូលរួមយ៉ាងច្បាស់ ដោយអំពាវនាវដល់គម្រោងរោងចក្រកាន់តែប្រសើរ ឱ្យធ្វើការកែប្រែ ឱ្យរបាយការណ៍របស់ខ្លួនអាចឱ្យសហជីពនិងកម្មករទាញយកបាន ឱ្យបង្កើតយន្តការបណ្តឹងសារទុក្ខសម្រាប់ចំនុចដែលមិនត្រឹមត្រូវនៅក្នុងរបាយការណ៍វាយតម្លៃរបស់គម្រោង ។ របាយការណ៍ក៏បានលើកឡើងនូវបញ្ហាមួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងវិស័យការងារ ។ អនុសាសន៍មួយចំនួននៃរបាយការណ៍នេះ ផ្តោតទៅលើកម្មករមួយចំនួន នៅក្នុងការវាយតម្លៃរោងចក្រដែលមានផលិតផលនាំចេញ ដែលស្ថិតនៅក្រោមគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ។ ការអះអាងដែលថារបាយការណ៍នេះ “ធ្វើឱ្យប៉ះពាល់អវិជ្ជមាន” ដល់គម្រោងរោងចក្រកាន់តែប្រសើរ ឬដល់ស្ថានភាពរបស់កម្មករ និងសហជីពនៅកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ។ លើសពីនេះ សកម្មភាពនេះ ហាក់ដូចជាលេសមួយ ដើម្បីបំភិតបំភ័យស្ថាប័នមួយដែលកំពុងការពារសិទិ្ធកម្មករ ។ ការអះអាងនេះ គួរត្រូវបានបដិសេធឱ្យបានឆាប់រហ័ស ពីគ្រប់ស្ថាប័នទាំងអស់ ដែលពាក់ព័ន្ធក្នុងការធានានូវការគោរពសិទិ្ធការងារ និងសិទិ្ធមនុស្ស នៅកម្ពុជា[…]
អបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤
Wednesday 05 June 2024
អបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤ កាលពីថ្ងៃអាទិត្យទី២ ខែមិថុនា ឆ្នាំ២០២៤ អង្គកាសមាគមសហជីពចំនួន១១ស្ថាប័ន បានរួមគ្នាប្រារព្ធកម្មវិធីទិវាបរិស្ថានក្រោមប្រធានបទ «សុខុមាលភាពភពផែនដី ជាការទទួលខុសត្រូវរបស់យើង» ដោយមាននាក់ចូលរួមចំនួន២២៤នាក់/ស្រី១១១នាក់ គោលបំណង • ដើម្បីអបរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤នៅប្រទេសកម្ពុជា • ដើម្បីលើកកម្ពស់ការយល់ដឹងទៅដល់សាធារណៈជនពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ • ជំរុញការអនុវត្តគោលនយោបាយជាតិ អន្តរជាតិនានា ព្រមទាំងការទទួលខុសត្រូវរបស់យើងអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុពីគ្រប់ភាគីពាក់ព័ន្ធ • ប្រមូលធាតុចូលដោយផ្តោតលើបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរពីសំណាក់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន យុវជន អង្គការសង្គមស៊ីវិល សមាគម ជាពិសេសស្ត្រី ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណៈជន អំពីបញ្ហាបរិស្ថាន ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ កម្រងរូបភាព Credit pitures by Khem Sunra
ការចូលរួមដាំដើមកោងកាងចំនួន២៥០ដើមនៅ សហគមន៍កំពង់សាមគ្គី ខេត្តកំពត
Monday 20 May 2024
ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា អង្គការសង្គមស៊ីវិល និងក្រុមយុវជនដែលបានចូលរួមព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន បានចូលដាំដើមកោងកាងចំនួន២៥០ដើម និងកិច្ចពិភាក្សាស្តីពីតួនាទីរបស់យុវជនចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ។ យុវជនសរុបចំនួន ៤៥នាក់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍ជិះកង់រយៈពេល១៣ថ្ងៃ ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោក និងលើកកម្ពស់សិទ្ធិបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ #WED2024 #CYN #1000Kmcycling #P2ACE Credit Picturs by Khem Sunra កម្រងរូបភាពអនុស្សាវរីយ៍នៃការចូលរួមដាំដើមកោងកាងចំនួន២៥០ដើមនៅសហគមកំពង់សាមគ្គី ខេត្តកំពត
Recent Posts
- កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
- ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
- ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
- វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
- អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
- សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
- កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

