Cambodian Youth NetworkCambodian Youth Network
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
COP16 សន្នីសីទអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ”សន្តិភាព និងធម្មជាតិ”

COP16 សន្នីសីទអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ”សន្តិភាព និងធម្មជាតិ”

Wednesday 27 November 2024
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមបណ្ដាញយុវជនកម្ពុជាបានរៀបចំកម្មវិធីចែករំលែក COP16 សន្នីសីទអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ”សន្តិភាព និងធម្មជាតិ” នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ ក្នុងនោះមានការចូលរួមពីយុវជនមកពីសហគមន៍ការពារព្រៃឈើ សិស្ស និស្សិត និងបុគ្គលិករបស់អង្គការសង្គមស៊ីវិលចម្រុះភាពគ្នាចំនួន៣៨នាក់ (ស្រី២៥នាក់ )។ ក្នុងកម្មវិធីចែករំលែកនេះ បានផ្ដោតសំខាន់លើការឈ្វេងយល់ពីក្របខណ្ឌអនុសញ្ញាស្ដីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិ ដោយមានការចែករំលែកពីក្របខណ្ឌជីវៈចម្រុះសកល គុនមីង ម៉ុងរ៉េអាល់(COP15) ក្នុងនោះក៏មានការបង្ហាញពីចក្ខុវិស័យឆ្នាំ២០៥០ គោលដៅចំនួន២៣ដើម្បីសម្រេចទិសដៅឆ្នាំ២០៣០របស់សន្នីសីទនេះ និងមានចែករំលែកពីផែនការសកម្មភាពយុទ្ធសាស្ត្រជីវៈចម្រុះថ្នាក់ជាតិ(NBSAP) ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ការជួយអភិរក្សជីវចម្រុះនៅទូទាំងពិភពលោក និងប្រទេសកម្ពុជាផងដែរ។ លើសពីនេះទៅទៀត ក៏មានកិច្ចសន្ទនាជុំវិញសន្និសីទ្វេភាគី(COP16)ផងដែរ ដែលទើបនឹងបានប្រព្រឹត្តិទៅក្នុងឆ្នាំ២០២៤ក្នុងប្រទេសកូឡុំប៊ី ដោយមានវាគ្មិនចំនួន៣រូបបានសន្ទនាយ៉ាងស៊ីជម្រៅស្របតាមបទពិសោធន៍ដែលធ្លាប់បានចូលរួមក្នុងសន្និសីទដោយផ្ទាល់កន្លងមក។ យ៉ាងណាមិញ យើងបានកត់សម្គាល់ឃើញថា ការចែករំលែកនិងកិច្ចសន្ទនានេះបានធ្វើឲ្យអ្នកចូលរួមយល់ដឹងបន្ថែមទៀតលើក្របខណ្ឌជីវចម្រុះជាសកលផ្សារភ្ជាប់នឹងអត្ថប្រយោជន៍នានាសម្រាប់ការអភិរក្សជីវៈចម្រុះក្នុងប្រទេសកម្ពុជា។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Read More
បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពដាំកូនឈើ

បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពដាំកូនឈើ

Monday 25 November 2024
កម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពដាំកូនឈើ” ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជាបានសហការជាមួយខាងសាលាដើម្បីការរៀបចំកម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពដាំកូនឈើ” ដែលរៀបចំឡើងនៅវិទ្យាល័យហ៊ុនសែនសណ្តាន់ ស្ថិតនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។ កម្មវិធីនេះក៏មានអ្នកចូលរួមសរុបចំនួន ៤៦នាក់ ស្ត្រី២២នាក់ ក្រោយពីការយល់ដឹងពីបរិស្ថានស្អាត និងការប្រែប្រួលអាកាសធាតុមក យើងក៏មានសកម្មភាពដាំកូនឈើនៅក្នុងបរិវេណសាលាចំនួន១០០ដើមផងដែរ៕ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Read More
បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពដាំកូនឈើ

បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពដាំកូនឈើ

Monday 25 November 2024
កម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពដាំកូនឈើ” ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជាបានសហការជាមួយខាងសាលាដើម្បីការរៀបចំកម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពដាំកូនឈើ” ដែលរៀបចំឡើងនៅវិទ្យាល័យសិរីមង្គល ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល។ កម្មវិធីនេះក៏មានអ្នកចូលរួមសរុបចំនួន ១២០នាក់ ស្ត្រី៦៨នាក់ ក្រោយពីការយល់ដឹងពីបរិស្ថានស្អាត និងការប្រែប្រួលអាកាសធាតុមក យើងក៏មានសកម្មភាពដាំកូនឈើនៅក្នុងបរិវេណសាលាចំនួន១០០ដើមផងដែរ៕ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #environmentaljustice
Read More
កម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពបណ្តុះកូនឈើ”

កម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពបណ្តុះកូនឈើ”

Tuesday 19 November 2024
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជាបានផ្តល់ការគាំទ្រដល់ក្រុមយុវជនក្នុងការរៀបចំកម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពបណ្តុះកូនឈើ” ដែលរៀបចំឡើងនៅទីតាំងអង្កការ ជេ អេស ស៊ី(JSC)ស្ថិតនៅបន្ទាយព្រាប ខណ្ឌកំបូល រាជធានីភ្នំពេញ។ កម្មវិធីនេះក៏មានអ្នកចូលរួមសរុបចំនួន ២៤នាក់ ស្ត្រី១៥នាក់ ក្រោយពីការយល់ដឹងពីបរិស្ថានស្អាត និងការប្រែប្រួលអាកាសធាតុមក យុវជនក៏បានដល់ពីរបៀបបណ្តុះកូនឈើ និងការទស្សនកិច្ចសិក្សាពីប្រភេទឈើនីមួយៗផងដែរ៕ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Read More
ការឈ្វេងយល់ពីការការយល់ដឹងអំពី ក្រមបរិស្ថាននិងធនធានធម្មជាតិ

ការឈ្វេងយល់ពីការការយល់ដឹងអំពី ក្រមបរិស្ថាននិងធនធានធម្មជាតិ

Wednesday 13 November 2024
សិក្ខាសាលាពីគ្រោះយោបល់ អំពី ការឈ្វេងយល់ពីការការយល់ដឹងអំពី ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលរៀបចំដោយ ក្រុមយុវជនហាត់ការងារសហគមន៍ និងសមាជិកនៃសមាគមបណ្តាញយុវជនកម្ពុជា។ កម្មវិធីនេះ រៀបចំឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដែលមានយុវជនសហគមន៍ សិស្សនិស្សិត ចម្រុះចូលរួមប្រមាណ ២៤នាក់ (ស្រី្ត ១១នាក់)។ សិក្ខាសាលានេះពិភាក្សាដោយផ្ដោតសំខាន់លើការស្វែងយល់របស់យុវជន និងសហគមន៍ លើការយល់ដឹងពីក្រមបរិស្ថាននិងធនធានធម្មជាតិ។ រួមទាំងផ្ដល់ឱកាសដល់សិក្ខាកាមផ្ដល់មតិយោបល់ និងបញ្ចូលគំនិតបន្ថែមលើចំណុចដែលខ្វះចន្លោះដើម្បីកែលម្អលើរបាយការណ៍ស្ទង់មតិនោះផងដែរ ៕ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Read More
សិក្ខាសាលាស្តីពីការពង្រឹងសម្ថភាពយុវជនកម្ពុជាក្នុងជំនឿនិងការការពារព្រៃឈើ

សិក្ខាសាលាស្តីពីការពង្រឹងសម្ថភាពយុវជនកម្ពុជាក្នុងជំនឿនិងការការពារព្រៃឈើ

Wednesday 06 November 2024
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ហេង គឹមហុង ត្រូវបានអញ្ជើញធ្វើបទអន្តរាគមន៍អំពីការងាររបស់សមាគមបណ្តាញយុវជនកម្ពុជា ក្នុងការពង្រឹងសមត្ថភាពយុវជនក្នុងការការងារធនធានធម្មជាតិ និងជីវៈចម្រុះ នៅក្នុងសិក្ខាសាលាស្តីពីការពង្រឹងសម្ថភាពយុវជនកម្ពុជាក្នុងជំនឿនិងការការពារព្រៃឈើ។ លោក គឹមហុង បានបង្ហាញអំពីការងាររបស់សមាគម ដែលធ្វើការជាមួយយុវជនកម្ពុជា ក្នុងការពារដែនជម្រកសត្វព្រៃព្រៃឡង់ ព្រៃព្រះរការ និងព្រះសង្ឃរុក្ខវ័ន ព្រមទាំងការធ្វើការងារតស៊ូមតិ និងការជំរុញឱ្យមានការអនុវត្តគោលនយោបាយប្រកដោយប្រសិទ្ធិភាព និងការចូលរួមប្រកបដោយបរិយាប័ន្ន។ លោក គឹមហុង បានថ្លែងនៅក្នុងសិក្ខាសាលានេះថា ការពង្រឹងសមត្ថភាព និងការផ្តល់ឱកាសសម្តរាប់ការចូលរួមរបស់យុវជនវិនិយោគដ៏មានប្រសិទ្ធិភាពការការពារបរិស្ថាន និងជីវៈចម្រុះជុំវិញពិភពលោក។ យុវជនគួរតែទទួលបានឱកាសក្នុងការចូលរួមការអភិរក្សជីវៈចម្រុះទាំងនៅក្នុងកម្រិតថ្នាក់ជាតិរួមមានការចូលរួមការពារនិងការគាំទ្រប្រដោយបរិយាប័ន្ន។ ខ្ញុំសង្ឃឹមថា COP16 នឹងធ្វើការតស៊ូមតិឱ្យរដ្ឋសមាជិកបង្កើតឱ្យមានជាប្រព័ន្ធគាំទ្រសម្រាប់ការចូលរួមរបស់យុវជននៅក្នុងការអភិរក្សជីវៈចម្រុះ និងចូលរួមតាមដានការវាយតម្លៃការអនុត្តគោលនយោបាយរដ្ឋ។ បន្ថែមពីនេះ COP16 គួរជំរុញការបង្កើនមូលនិធីសម្រាប់ការគាំទ្រគំនិតផ្តួចផ្តើមរបស់យុវជនជាអទិភាពផងដែរ។ ចំពោះការអនុវត្តរបស់រដ្ឋ សូមរដ្ឋាភិបាលកម្ពុជា បង្កើនតម្លាភាពក្រមខណ្ឌគោលនយោបាយ និងលើកទឹកចិត្តដល់ភាពសកម្មនៃការចូលរួមរបស់យុវជនក្នុងការការពារបរិស្ថាន និងជីវៈចម្រុះ។ ក្នុងនាមជាយុវជន យើងគឺជាផ្នែកមួយនៃដំណោះស្រាយសម្រាប់ថ្ងៃនេះ និងក្លាយជាអ្នកដឹកនាំ ក្នុងការចូលរួមប្រកដោយបរិយាប័ន្នក្នុងការការពារនិងអភិរក្សសម្រាប់មនុស្សជាតិនាថ្ងៃអនាគត។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Read More
តួនាទីសំខាន់របស់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន និងការកសាងសន្តិភាព

តួនាទីសំខាន់របស់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន និងការកសាងសន្តិភាព

Monday 04 November 2024
ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បណ្តាញយុវជនសាកលដើម្បីជីវៈចម្រុះបានអញ្ជើញលោក ហេង គឹមហុង ចូលរួមជាវាគ្មិនពិភាក្សាតុមូលលើប្រធានបទស្តីពី “តួនាទីសំខាន់របស់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន និងការកសាងសន្តិភាព”។ ការអភិរក្សជីវៈចម្រុះទាមទារឱ្យមានការសហការប្រកបដោយប្រសិទ្ធភាព និងការអនុវត្តអន្តរាគមន៍ដោយផ្អែកលើការយល់ដឹងស្ថានភាពចម្រុះ។ នៅពេលដែលយុវជនមានការរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការអភិរក្សជីវៈចម្រុះ ដូច្នេះដើម្បីអនុវត្តក្រមខណ្ឌគោលនយោបាយសាកលស្តីពីជីវៈចម្រុះគួនមិញ-ម៉ុងរ៉េអាល់ (KMGBF) អាចធ្វើឱ្យពួកគេមានការប្រឈមនឹងស្ថានភាពមានជម្លោះ និងបរិបទការងារផ្សេងៗគ្នាដែលអាចចួបប្រទះ។ មានករណីជាច្រើន ដែលអាចបង្កើតបានជាការបង្កហានិភ័យនៃគ្រោះថ្នាក់ដល់យុវជន និងការកាត់បន្ថយលទ្ធភាពក្នុងការរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សសកល។ក្នុងកិច្ចពិភាក្សាតុមូល លោក ហេង គឹមហុង បានលើកឡើងជាទស្សនទាន និងអនុសាសន៍សម្រាប់ការរួមចំណែករបស់យុវជន មាន៖ – ការតស៊ូមតិ និងការអប់រំ៖ យុវជនអាចលើកកម្ពស់ការយល់ដឹងអំពីបញ្ហាកសាងសន្តិភាព និងកាត់បន្ថយទំនាស់នៅក្នុងការការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ តាមរយៈយុទ្ធនាការច្នៃប្រឌិដ្ឋ សិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយជំរុញការគាំទ្រ និងទាក់ទាញការចាប់អារម្មណ៍ចំពោះតម្រូវការនានា។ – ការអប់រំមិត្តភក្តិ និងភាពជាអ្នកដឹកនាំ៖ តាមរយៈការបណ្តុះបណ្តាលមិត្តភក្តិរបស់ពួកគេក្នុងការដោះស្រាយជម្លោះ និងជំនាញចរចា យុវជនអាចបង្កើតផលប៉ះពាល់ ដោយបំពាក់បុគ្គលកាន់តែច្រើនជាមួយនឹងឧបករណ៍ចាំបាច់សម្រាប់ការកាត់បន្ថយទំនាស់។ – ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិដ្ឋ៖ យុវជនតែងតែនាំមកនូវទស្សនថ្មីៗ និងវិធីសាស្រ្តច្នៃប្រឌិដ្ឋក្នុងការដោះស្រាយបញ្ហា។ ដោយលើកទឹកចិត្តពួកគេឱ្យបំផុសគំនិត និងអនុវត្តគំនិតផ្តួចផ្តើមមូលដ្ឋាន សហគមន៍អាចទទួលបានអត្ថប្រយោជន៍ពីគំនិតថ្មីដែលស្របនឹងបរិបទតែមួយគត់របស់ពួកគេ។ ការរំពឹងទុកសម្រាប់ COP-16៖ – ការអនុម័តផែនការសកម្មភាព៖ លទ្ធផលដ៏សំខាន់មួយគឺការអនុម័តផែនការដែលអាចអនុវត្តបានដែលភ្ជាប់ការអភិរក្សជីវៈចម្រុះជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយទំនាស់នៅក្នុងការ ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ។ ផែនការទាំងនេះគួរតែបង្ហាញពីគោលដៅជាក់លាក់ ពេលវេលាកំណត់ និងការទទួលខុសត្រូវសម្រាប់ការអនុវត្ត។ – យន្តការពង្រឹងសម្រាប់ការត្រួតពិនិត្យ៖ ការបង្កើតយន្តការដ៏រឹងមាំដើម្បីតាមដាន និងវាយតម្លៃផលប៉ះពាល់នៃគំនិតផ្តួចផ្តើមសន្តិភាពទាក់ទងនឹងជីវចម្រុះនឹងចាំបាច់។ នេះអាចរួមបញ្ចូលទាំងសូចនាករដែលវាស់ស្ទង់សុខភាពអេកូឡូស៊ី និងការរួមគ្នាសង្គម ធានាបាននូវគណនេយ្យភាព និងការសម្របខ្លួន។ – បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់យុវជន[…]
Read More
តើអ្វីទៅជា COP-16 ស្តីពីជីវៈចម្រុះ?

តើអ្វីទៅជា COP-16 ស្តីពីជីវៈចម្រុះ?

Wednesday 23 October 2024
ពេលនេះសន្នីសីទ COP-16 បានចាប់ផ្តើមធ្វើការជជែកពិភាក្សានៅប្រទេសកូឡំប៊ី។ ចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអ្នកជំនាញអំពីជីវៈចម្រុះចំនួនប្រហែលជាង១៨០០០នាក់មកពីជុំវិញពិភពលោក បានមកដល់ទីក្រុងកាលី ប្រទេសកូឡំប៊ី ដើម្បីជជែកគ្នាអំពីការអភិរក្សជីវៈចម្រុះ។ COP គឺជាសន្និសីទភាគី របស់អង្គការសហប្រជាជាតិ ដែលជាស្ថាប័នសម្រេចចិត្តកំពូលនៃអនុសញ្ញាស្តីពីជីវៈចម្រុះ។ វាបានរៀបចំតាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២២ ទើបមានការឯកភាពលើការអនុម័តក្រមខណ្ឌគោលនយោបាយជីវៈចម្រុះសាកល គួនមិញ-ម៉ុរេអាល់ នៅក្នុងCOP-15។ នេះជាការរៀបចំសន្នីសីទអង្គការសហប្រជាជាតិស្តីពីជីៈចម្រុះលើកដំបូងដែលបាននឹងកំពុងរៀបចំក្រោមប្រធានបទ សន្តិភាពនិងធម្មជាតិ ក្រោយពីការអនុម័តក្រមខណ្ឌគោលនយោបាយជីវៈចម្រុះសាកល គួនមិញ-ម៉ុរេអាល់ ដែលបានបានអនុម័តនៅក្នុង COP-15 ដែលបានរៀបចំនៅកាណាកាកាលពីឆ្នាំ២០១៥។ សមាជិករដ្ឋពាក់ព័ន្ធ ត្រូវបានរំពឹកទុកថាដាក់បញ្ចូល និងរៀបចំផែនការជាតិរបស់ប្រទេសនីមួយៗ ស្តីពីការអភិរក្សជីវៈចម្រុះផ្សាភ្ជាប់ជាមួយនឹងក្រមខណ្ឌគោលនយោបាយសាកលមួយនេះ។ COP-16 នឹងរៀបចំយន្តការតាមដាន និងការគៀរគរមូលនិធិសម្រាប់ក្របខ័ណ្ឌជីវៈចម្រុះសកល។ COP-16 ក៏នឹងបញ្ចប់ដោយផ្តោតលើកិច្ចសហការប្រតិបត្តិការយន្តការពហុភាគីសម្រាប់ការចែករំលែកអត្ថប្រយោជន៍ដោយយុត្តិធម៌ និងសមធម៌ ពីការប្រើប្រាស់ព័ត៌មានឌីជីថល និងធនធានធម្មជាតិ។ គោលបំណងសំខាន់ៗនៃ COP-16: – ពិនិត្យមើលលើការអនុវត្តក្រមខណ្ឌគោលនយោបាយជីវៈចម្រុះសាកល គួនមិញ-ម៉ុរេអាល់ និងផែនការជាតិរបស់រដ្ឋសមាជិក។ – ការពិនិត្យឡើងវិញនៃការអនុវត្តក្របខ័ណ្ឌថ្មី COP16 នឹងក្លាយជាពេលវេលាដ៏សំខាន់សម្រាប់រដ្ឋាភិបាលក្នុងការពិនិត្យមើលការអនុវត្តក្របខ័ណ្ឌថ្មីតាមរយៈ NBSAPs។ – ការអភិវឌ្ឍក្របខ័ណ្ឌត្រួតពិនិត្យ។ COP16 ត្រូវបានគេរំពឹងថានឹងអភិវឌ្ឍក្របខ័ណ្ឌត្រួតពិនិត្យបន្ថែមទៀត និងបន្តរីកចម្រើនក្នុងការរៀបចំធនធានសម្រាប់ការអនុវត្តក្របខ័ណ្ឌសកល។ – យន្តការពហុភាគីស្តីពីការចែករំលែកផលប្រយោជន៍ដោយយុត្តិធម៌ និងសមធម៌ COP16 គួរតែបញ្ចប់ និងប្រតិបត្តិការយន្តការពហុភាគីសម្រាប់ការចែករំលែកអត្ថប្រយោជន៍ដោយយុត្តិធម៌ និងសមធម៌។ តើសមាគមបណ្តាញយុវជនកម្ពុជា នឹងចូលរួមយ៉ាងដូចម្តេចនៅជាមួយ COP-16? លោក ហេង គឹមហុង កំពុងចូលរួមនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការអភិរក្សជីវៈចម្រុះនេះ។[…]
Read More
ការពង្រឹងសិទ្ធិអំណាចយុវជនសកម្ម ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមល្អប្រសើរ

ការពង្រឹងសិទ្ធិអំណាចយុវជនសកម្ម ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមល្អប្រសើរ

Monday 21 October 2024
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកម្មវិធីបោះជំរំសកម្មជន និងវេទិការៀនសូត្រយុវជនសកម្ម ២០២៤ ក្រោមប្រធានបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជនសកម្ម ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមល្អប្រសើរ” ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគីរី ដែលមានអ្នកចូលរួមសរុបចំនួន ៣៥នាក់ (ស្រី ២៧នាក់ អ្នកស្រលាញ់ភេទដូចគ្នា ១នាក់) ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព និងបង្កើតចំណេះដឹងអំពីការចងក្រងបណ្តាញ ការវិភាគបរិបទ និងវិភាគច្បាប់ប្រកបដោយគុណវឌ្ឍក្នុងការតស៊ូមតិប្រកដោយប្រសិទ្ធិភាពសម្រាប់សកម្មជនសង្គម និងអ្នកការពារសិទ្ធិមនុស្សវ័យក្មេង និងដើម្បីបង្កើតលំហចងក្រង ការសហប្រតិបតិ្តការ និងកសាងបណ្តាញចំណោមពលរដ្ឋសកម្ម សមាជិក សកម្មជនសង្គម និងអ្នកការពារសិទ្ធិមនុស្សវ័យក្មេង ដើម្បីឱ្យសំឡេងរបស់ពួកគេ បានដល់អ្នកធ្វើសេចក្តីសម្រេចចិត្តប្រកបដោយបរិយាប័ន្ន ។ សកម្មភាពនេះត្រូវបានអនុវត្តក្រោមការគាំទ្រមូលនិធិដោយទីភ្នាក់ងារអាមេរិក USAID Cambodia អង្គការ​Diakonia Asia និងដៃគូរមូលនិធីដទៃទៀត៕ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Read More
អបអរសាទរខួប១៥ឆ្នាំសមាគមបណ្ដាញយុវជនកម្ពុជា

អបអរសាទរខួប១៥ឆ្នាំសមាគមបណ្ដាញយុវជនកម្ពុជា

Thursday 17 October 2024
សមាគមបណ្តាញយុវជនកម្ពុជាសូមថ្លែងអំណរគុណដល់អង្គការដៃគូរម្ចាស់​ជំនួយ និងបងប្អូនសមាជិកព្រមទាំងសហស្ថាបនិកសមាគមបណ្តាញយុវជនកម្ពុជាទាំងអស់ដែលបានចូលរួមជាភ្ញៀវកិត្តិយសក្នុងឱកាសគម្រប់ខួប១៥ឆ្នាំនៃការបង្កើតឡើងរបស់សមាគមបណ្តាញយុវនកម្ពុជា សូមជូនពរដល់អង្គការដៃគូ​រម្ចាស់​ជំនួយ និងបង​ប្អូនសមាជិកព្រមទាំងសហស្ថាបនិកសមាគមបណ្តាញយុវជនកម្ពុជាទាំងអស់ជួបតែសំណាងល្អនិងមានសុខភាពល្អបរិបូរដើម្បីបំពេញបេសកកម្មរបស់ខ្លួនបន្តទៀត នេះជា​កម្រងរូបភាពអនុស្សាវរីយ៍នៃការប្រារព្ធខួប១៥ឆ្នាំរបស់សមាគមបណ្តាញយុវនកម្ពុជាដែលបានធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៤ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Read More
Page 4 of 6« First«...23456»

Recent Posts

  • កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
  • ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
  • ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
  • វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
  • អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
  • កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

អាសយដ្ឋាន៖ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖+៨៥៥ (០) ១២ ៨៥៨ ៦៤២
អាសយដ្ឋាអ៊ីម៉ែលៈ[email protected]
[email protected]

 

មុីនុយ

  • ទំព័រដេីម
  • អំពីយេីង
  • ទាក់ទងមកយេីង
  • ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ
    • ប.យ.ក ក្នុងសារព័ត៌មាន

បណ្តាញសង្គម

 

Copyright © 2009-2023 Cambodian Youth Network All Right Reserve.