Cambodian Youth NetworkCambodian Youth Network
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
ការចូលរួមយុវជនក្នុងការការពារបរិស្ថាន

ការចូលរួមយុវជនក្នុងការការពារបរិស្ថាន

Thursday 30 January 2025
សមាគម​បណ្តាញ​យុវជន​កម្ពុជា​ បាន​សហការ​រៀបចំ​កិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិ ស្តីពី «ការចូលរួមយុវជនក្នុងការការពារបរិស្ថាន» នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ។ ប្រទេសកម្ពុជាជួបប្រឈមនឹងបញ្ហាបរិស្ថាន រួមទាំងការកាប់បំផ្លាញព្រៃឈើ ការបំពុលទឹក និងការប្រែប្រួលអាកាសធាតុ។ ការជំរុញយុវជនឱ្យចូលរួមដោះស្រាយបញ្ហាទាំងនេះគឺមានសារៈសំខាន់ ព្រោះយុវជនគឺជាធនធានដ៏មានសក្ដានុពលក្នុងការផ្លាស់ប្ដូរប្រកបដោយនិរន្តរភាព។ កិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិ ជាវេទិកាសម្រាប់យុវជនជាអ្នកដឹកនាំ អ្នកតាក់តែងគោលនយោបាយ អ្នកជំនាញបរិស្ថាន និងសកម្មជនបរិស្ថាន ដើម្បីមកធ្វើការជជែកពិភាក្សាដោយបើកជំហរ អំពីបញ្ហាបរិស្ថាន សារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងការបង្កើតគោលនយោបាយ ដំណោះស្រាយឆ្លុះបញ្ចាំងពីទស្សនៈ និងតម្រូវការរបស់យុវជនទាក់ទងនឹងនិរន្តរភាពបរិស្ថាន។ សូមភាគីពាក់ព័ន្ធទាំងអស់រួមទាំងប្រជាពលរដ្ជ អាណាព្យាបាល អាជ្ញាធរ អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញបរិស្ថាន ចូលរួមគាំទ្រពង្រឹងសិទ្ធិអំណាចយុវជន​ និងសកម្មជនបរិស្ថានក្នុងកិច្ចការងាររបស់ពួកគេ។ #CYN #CYNcambodia #P2ACE #YHRD #EnvironmentalJustice
Read More

គោលនយោបាយស្ដីពីការប្រឆំាងអំពើពុករលួយរបស់សមាគមបណ្ដាញយុវជនកម្ពុជា

Saturday 04 January 2025
គោលនយោបាយស្ដីពីការប្រឆំាងអំពើពុករលួយរបស់សមាគមបណ្ដាញយុវជនកម្ពុជា សូមទាញយកឯកសសារតាមតាមរយៈតំណភ្ជាប់ខាងក្រោមនេះ 001-60677FCOPEK-Finalize the Anti-Corruption Policy of CYN 2024-20240702-FinalByFirstClassCSO-Stamp-khmer
Read More
កម្មវិធីប្រលែងកូនត្រីចំនួន១៦០០ក្បាល ដើម្បីលើកកម្ពស់ការអភិរក្សធនធានជលផល និងជីវភាពសហគមន៍នេសាទបឹងធំ ខេត្តកំពង់ធំ

កម្មវិធីប្រលែងកូនត្រីចំនួន១៦០០ក្បាល ដើម្បីលើកកម្ពស់ការអភិរក្សធនធានជលផល និងជីវភាពសហគមន៍នេសាទបឹងធំ ខេត្តកំពង់ធំ

Tuesday 24 December 2024
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា បានសហការជាមួយនឹងបណ្តាញយុវជនព្រៃឡង់សហគមន៍នេសាទបឹងធំ និងសហគមន៍ព្រៃឈើក្បាលខ្លា បានធ្វើការប្រលែងកូនត្រីចំនួន១៦០០ក្បាលទៅក្នុងបឹងអភិរក្សបឹងធំ ដែលមានទីតាំងស្ថិតនៅ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ការប្រលែងកូនត្រីនេះ ជាផ្នែកមួយនៃកម្មវិធីគាំទ្រចីរភាពជីវភាពសហគមន៍ការពារធនធានធម្មជាតិ សម្រាប់បង្កើនមេពូជនៅក្នុងប្រព័ន្ធអភិរក្សត្រី និងការបង្កើនការបំរុងទុកស្បៀងសម្រាប់ប្រើប្រាស់ក្នុងការល្បាតព្រៃសហគមន៍ និងតំបន់ព្រៃឡង់នៅក្នុងរដូវប្រាំងខាងមុខ។ សមាគមបណ្តាញយុវជនបន្តការគាំទ្រដល់ការពង្រឹងសិទ្ធិអំណាច និងការអនុវត្តសិទ្ធិរបស់យុវជន និងសហគមន៍ លើសពីនេះ យើងក៏បានបង្កើនការសហការជាមួយអង្គការសង្គមស៊ីវីល ក្នុងភាពជាដៃគូរដើម្បីលើកកម្ពស់ចីរភាពជីវភាពរបស់សហគមន៍មូលដ្ឋាន។ កម្មវិធីប្រលែកូនត្រីនេះបានរៀបចំឡើងដោយមានយុវជន និងតំណាងសហគមន៍ចូលរួមចំនួន ៣០នាក់ ដោយមានការគាំទ្រដោយអងុ្គការ Mission Alliance Cambodia ។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustic
Read More
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំសមាជប្រចាំឆ្នាំ២០២៤

សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំសមាជប្រចាំឆ្នាំ២០២៤

Sunday 22 December 2024
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំសមាជប្រចាំឆ្នាំ២០២៤ ដើម្បីធ្វើបច្ចុប្បន្នភាពលទ្ធផលការងារ និងស្ថានភាពវិវត្តន៍របស់សមាគមទាំងកម្មវិធី ថវិកា និងគោលនយោបាយ ទៅកាន់គណៈកម្មការនាយក បុគ្គលិកសមាគម និងស្ថាបនិក ដែលបានចូលរួមចំនួន៦០នាក់។ នៅក្នុងកម្មវីធីសមាជ ប.យ.ក ក៏បានរៀបចំឱ្យមានកិច្ចពិភាក្សាតុមូលដើម្បីចែករំលែកអំពីបទពិសោធន៍ និងមធ្យោបាយនៃការបន្សាំខ្លួនទៅក្នុងបរិបទសង្គមសាកល និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនាមសមាគមបណ្តាញយុវជនកម្ពុជា ប.យ.ក នៅតែបន្តដំណើរដ៏មានតម្លាភាពរបស់ខ្លួន ដើម្បីលើកម្ពស់ភាពជាអ្នកដឹកនាំយុវជន និងការចូលរួមដ៏សកម្មរបស់ពួកយើង ក្នុងការបង្កើតតួនាទីរបស់យុវជន ក្នុងការចូលរួមលើកកម្ពស់ការ ការពារសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងការការពារធនធានធម្មជាតិ។ ការជួបជុំសមាជិករបស់យើងជារៀងរាល់ឆ្នាំនេះ គឺបង្ហាញយ៉ាងច្បាស់អំពីតួនាទីដ៏សំខាន់របស់ពួកគេក្នុងការផ្តល់យោបល់ ធាតុចូល និងការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សមាគម និងការបោះឆ្នោតជ្រើសរើសប្រធានប្រតិបត្តិរបស់សមាគមនៅបួនឆ្នាំម្តង។ នៅក្នុងឆ្នាំនេះ យើងក៏បានដាក់បញ្ចូលដំណើការពិគ្រោះយោបល់ ដើម្បីប្រូលធាតុចូលសម្រាប់ផែនការយុទ្ធសាស្ត្រថ្មីនៅឆ្នាំ២០២៥-២០២៩ ដោយបានផ្តោតលើការធ្វើអន្តរាគមន៍ជាចម្បង តាមគោលបំណង និងសកម្មភាពជាយុទ្ធសាស្ត្រ។ ក្នុងនាមសមាគមបណ្តាញយុវជនកម្ពុជា ប.យ.ក ពិតជាអរគុណយ៉ាងក្រៃលែងទៅកាន់សមាជិក សមាជិកា របស់យើង សម្រាប់ការចូលរួមយ៉ាងសកម្ម និងចូលរួមចំណែកដ៏មានតម្លៃក្នុងការពង្រឹងបេសកម្មរបស់យើង! #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustic
Read More
កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់សមាគមបណ្តាញយុវជនកម្ពុជា

កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់សមាគមបណ្តាញយុវជនកម្ពុជា

Friday 20 December 2024
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ និងការឆ្លុះបញ្ចាំងការងារ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប។ នេះគឺជាពេលវេលាក្នុងការចួបជុំគ្នាដើម្បីពិនិត្យមើលលើការងារ ការអនុវត្ត បញ្ហាប្រឈម និងអ្វីដែលយើងបានរៀនសូត្រពីការងារសម្រាប់ត្រៀមខ្លួនបន្តទៅឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំនេះ យើងក៏បានពិនិត្យឡើងវិញនៅគោលនយោបាយ ការជជែកពីគោលនយោបាយថ្មីៗ ពិនិត្យមើលការអនុវត្តពាក់ព័ន្ធ និងការកសាងសាមគ្គីភាព ដើម្បីត្រៀមខ្លួនឆ្ពោះទៅមុខ។ យើងក៏បានផ្តោតលើការប៉ានប្រមាណលើតម្រូវការការកសាងសមត្ថភាព ដើម្បីធានាអំពីភាពខ្លាំងនៃការកសាងសមត្ថភាពផ្ទៃក្នុង និងការរួមបញ្ចូលការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកសម្រាប់អាណត្តិបន្ទាប់ផងដែរ។ ប.យ.ក ពិតជាមានសេចក្តីសោមនស្សយ៉ាងខ្លាំងចំពោះសហការីរបស់យើង ដែលបានខិតខំប្រឹងប្រែងបំពេញការងារដល់រយៈពេលពេញមួយ ដែលបាននាំឱ្យមានការសម្រេចបាន ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គម តាមរយៈការលើកកម្ពស់ការចូលរួមរបស់យុវជន សិទ្ធិមនុស្ស យុត្តិធម៌សង្គម និងសិទ្ធិបរិស្ថាន។ យើងក៏មិនភ្លេចអរគុណយ៉ាងខ្លាំងដល់ ដៃគូមូលនិធិដៃគូ មិត្តភក្តិ ក្រុមគោលដៅ អ្នកហាត់ការ និងសមាជិក សមាជិការបស់យើងសម្រាប់ការគាំទ្រដល់ការពង្រឹងសមត្ថភាពយុវជននៅក្នុងប្រទេសកម្ពុជា។ អបអរសាទរដល់ប្រតិភូបុគ្គលិថ្មីរបស់យើង គឺកញ្ញា ស៊ុន ស្រីណៃ និងលោក ហូយ ម៉េងទៀងដែលជាប្រតិភូជំនួយ ដែលនឹងបំពេញបេសកកម្មរបស់ខ្លួនសម្រាប់អាណត្តិ២ឆ្នាំ ២០២៥-២០២៦។ យើងពិតជាអរគុណ និងបង្ហាញនូវការពេញចិត្តចំពោះប្រតិភូនាអាណត្តិកន្លងទៅ ២០២៣-២០២៤ គឺកញ្ញា អេង ស្រីពៅ និងលោក អូត ឡាទីន។ ទាំងនេះ គឺជាអ្វីដែលបានបំពេញយ៉ាងពេញលេញសម្រាប់ឆ្នាំ២០២៤ ហើយយើងក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបំពេញការងារឆ្នាំ២០២៥ខាងមុខ។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Read More
កម្មវិធី”ការបើកបវេសនការថ្នាក់កុំព្យូទ័រ”

កម្មវិធី”ការបើកបវេសនការថ្នាក់កុំព្យូទ័រ”

Thursday 19 December 2024
កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំបើកបវេសនកាលថ្នាក់ កុំព្យូទ័រជាមួយអ្នកចូលរួមចំនួន ២៩នាក់ ស្រ្តី ២៣នាក់ នៅការិយាល័យសមាគមបណ្តាញយុវជនកម្ពុជា។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជាវេទិការៀនសូត្រជួបជជែកជាមួយសិស្សកុំព្យូទ័រ និងចែករំលែកពីសកម្មភាព កម្មវិធីរបស់សមាគមក៏ដូចជាកសាងទំនាក់ទំនង និងចងក្រង។ ជាលទ្ធផលសិស្សកុំព្យទ័របានឈ្វេងយល់កាន់តែច្បាស់អំពីសមាគមបណ្តាញយុវជន ក៏ដូចជាកម្មវិធី ផ្សេងៗរបស់សមាគម និងគោលការណ៍នៅក្នុងថ្នាក់រៀន រួមទាំងការពង្រឹកបណ្តាញទំនាក់ទំនងរវាងសិស្សកុំព្យូទ័រថ្មីៗផងដែល។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Read More
ការចេញផ្សាយរបាយការណ៍ស្រាវជ្រាវរបស់យុវជន

ការចេញផ្សាយរបាយការណ៍ស្រាវជ្រាវរបស់យុវជន

Tuesday 10 December 2024
ការចេញផ្សាយរបាយការណ៍ ស្តីពីការប៉ាន់ប្រមាណបឋម លើការសិក្សាឈ្វេងយល់អំពីក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រោយចំណាយពេល៣ខែសម្រាប់ការសិក្សាដោយក្រុមយុវជនដែលជាសមាជិករបស់សមាគមបណ្តាញយុវជនកម្ពុជា និងអ្នកហាត់ការសហគមន៍ ទីបំផុតរបាយការណ៍នេះត្រូវបានចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។ ការប៉ាន់ប្រមាណបឋមនេះ បានសិក្សាលើកម្រិននៃចំណេះដឹងនៃការយល់ដឹងលើក្រមបរិស្ថាននិងធនធានធម្មជាតិ ចំណោមយុវជន និងសហគមន៍ និងការបង្កើនការយល់ដឹងអំពីក្រមនេះនៅពេលអនាគត បន្ទាប់ពីបានអនុម័តជាមួយឆ្នាំ។ យុវជន និងសហគមន៍ជិត ៣០០​នាក់ បានចូលរួមក្នុងដំណើការសិក្សានេះទាំងការបំពេញតាមអនឡាញ និងការពិភាក្សាក្រុមដោយផ្ទាល់។ ការសិក្សាដែលដឹកនាំដោយយុជននេះ ក៏បានលើកឡើងអំពីអនុសាសន៍ក្នុងការជំរុញឱ្យបង្កើនការអប់រំអំពីក្រម និងការបង្កើនការប្តេជ្ញាចិត្តក្នុងកិច្ចការពារធនធានធម្មជាតិ។ ការសិក្សាស្រាវជ្រាវ បានធ្វើឡើងដោយការខិតខំប្រឹងប្រែងដោយសមាជិកប.យ.ក ចំនួន៣រូប រួមមាន ដាំ សុស្រីនាង ណុប ស្រីពេជ្យ និង​ថុង ឈីងជាវ ដែលបានគាំទ្របច្ចេកទេសដោយ ប.យ.ក។ របាយការណ៍លំអិត និងអាចទាញយកភាសាខ្មែរនៅលើគេហទំព័រសមាគមនៅពេលបន្ទាប់។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice    
Read More
វេទិកាអ្នកការពារសិទ្ធិមនុស្សវ័យក្មេងកម្ពុជា ២០២៤

វេទិកាអ្នកការពារសិទ្ធិមនុស្សវ័យក្មេងកម្ពុជា ២០២៤

Tuesday 10 December 2024
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំវេទិកាប្រចាំឆ្នាំ អ្នកការពារសិទ្ធិមនុស្សវ័យក្មេងនៅកម្ពុជា ស្តីពី “លើកកម្ពស់សិទ្ធិ សេរីភាពអ្នកការពារសិទ្ធិមនុស្ស ដើម្បីសមភាព និងយុត្តិធម៌សង្គម” នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ អ្នកការពារសិទ្ធិមនុស្សសរុបចំនួន៩០អង្គ/នាក់(ស្ត្រី៣៧នាក់) ដែលមានសមាសភាពចម្រុះមកពីសហគមន៍រងគ្រោះ មកពីការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ តំណាងសហគមន៍ជនជាតិដើមភាគតិច តំណាងសហគមន៍ព្រៃឈើ បណ្តាញសហគមន៍ព្រៃឡង់ សមាជិក នៃសមាគមបណ្តាញយុវជនកម្ពុជា ព្រមទាំងសកម្មជនសង្គម និងសកម្មជនបរិស្ថាន។ វាគ្មិននៃកិច្ចពិភាក្សាដែលជាអ្នកជំនាញផ្នែកសិទ្ធិមនុស្សនៅកិច្ចពិភាក្សាជុំជុំទី១ បានលើកឡើងអំពីយន្តការលើកទឹកចិត្ត ជាតិ-អន្តរជាតិ សម្រាប់លើកកម្ពស់ការគោរព និងលើកកម្ពស់សិទ្ធិអ្នកការពារសិទ្ធិមនុស្ស។ ធាតុចូលសំខាន់ៗដែលបានផ្តល់ដោយវាគ្មិន ដែលមានអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងមន្រ្តីអង្គការសិទ្ធិមនុស្ស បានផ្តល់យោបល់ដល់យុវជនឱ្យយល់អំពីសិទ្ធិរបស់ខ្លួនដែលមាននៅក្នុងយន្តការអន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបន្តភាពសកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងសង្គម។ នៅពេលរសៀល កិច្ចពិភាក្សាជុំទី២ បានចាប់ផ្តើមធ្វើកិច្ចពិភាក្សាដោយមានវាគ្មិនដែលអ្នកការពារសិទ្ធិមនុស្សវ័យក្មេងមកពី វិស័យសិទ្ធិការងារនិងសហជីព ជនជាតិដើមភាគតិច និងសកម្មជនបរិស្ថាន។ វាគ្មិនពិភាក្សាបានចែករំលែកអំពីការប្តេជ្ញាចិត្ត វិធីសាស្ត្រការងារ និងមេរៀន ក្នុងដំណើរជីវិតជាអ្នកការពារសិទ្ធិមនុស្សទៅអ្នកចូលរួម។ អ្នកការពារសិទ្ធិមនុស្សវ័យក្មេង ក៏បានរួមបញ្ចូលរបៀបវារៈសម្រាប់ពិភាក្សាលើក្តីកង្វល់ និងបរិបទសង្គមដែលបានបង្កការជះឥទ្ធិពលមកដល់ការងាររបស់ពួកគេ ដែលក្តីកង្វល់ទាំងអស់របស់ពួកគេក៏ត្រូវបានរៀបចំជាអនុសាសន៍រួមសម្រាប់ភាគីពាក់ព័ន្ធនានា។ ជាចុងបញ្ចប់នៃវេទិកា អ្នកការពារសិទ្ធិមនុស្សបានចងក្រងជាបណ្តាញ និងមិត្តភាពប្រកបដោយសេចក្តីរីករាយ។  
Read More
ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ

ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ

Tuesday 10 December 2024
កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកម្មវិធីមួយស្តីពី “ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” ជាមួយអ្នកចូលរួមសរុបចំនួន ២៩នាក់ ស្រ្តី ៩នាក់ និង LGBTQ+ ១នាក់ នៅតំបន់មុំបី ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជាវេទិការៀនសូត្រ និងការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកចូលរួម និងការបង្កើនចំណេះដឹងអំពីបញ្ហាសង្គម ក្នុងបរិយាកាសកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ។ ជាលទ្ធផលអ្នកចូលរួមមានការយល់ដឹងអំពីបទពិសោធន៍នៃកិច្ចគាំពារធនធានធម្មជាតិរបស់យុវជន និងសហគមន៍ព្រៃឡង់មកពីខេត្តក្រចះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ទាក់ទងនឹងការលើល្បាតព្រៃ ការចុះអង្កេតពីបទល្មើសព្រៃឈើ ការចងក្រងជាបណ្តាញ បញ្ហាប្រឈម និងវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហានៅក្នុងសហគមន៍ និងកាធ្វើផែនការសកម្មភាព។ បន្ថែមពីនេះយុវជន និងសហគមន៍នៅតាមតំបន់ព្រៃឡង់ បានធ្វើផែនការសកម្មភាពរួមគ្នា ដើម្បីអនុវត្តជាកម្មវិធីនិងវគ្គបណ្តុះបណ្តាលនាពេលអនាគតស្តីពីបរិស្ថាន ធនធានធម្មជាតិ និងសិទ្ធិមនុស្ស។ ជាចុងក្រោយ អ្នកចូលរួមបានយល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិ និងផ្សាភ្ជាប់ខ្លួនជាធម្មជាតិ និងសហគមន៍ តាមរយៈការសិក្សារៀនសូត្រ ការស្នាក់នៅតំបន់ធនធានធម្មជាតិ និងការទស្សានព្រៃឈើ។ #CYN #CYNcambod ia #EU_CEEJA
Read More
បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពដាំកូនឈើ

បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពដាំកូនឈើ

Thursday 28 November 2024
កម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពដាំកូនឈើ” ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជាបានសហការជាមួយខាងសាលាដើម្បីការរៀបចំកម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពដាំកូនឈើ” ដែលរៀបចំឡើងនៅវិទ្យាល័យសិរីមង្គល ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល។ កម្មវិធីនេះក៏មានអ្នកចូលរួមសរុបចំនួន ១២០នាក់ ស្ត្រី៦៨នាក់ ក្រោយពីការយល់ដឹងពីបរិស្ថានស្អាត និងការប្រែប្រួលអាកាសធាតុមក យើងក៏មានសកម្មភាពដាំកូនឈើនៅក្នុងបរិវេណសាលាចំនួន១០០ដើមផងដែរ៕ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #environmentaljustice
Read More
Page 3 of 6«12345...»Last »

Recent Posts

  • កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
  • ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
  • ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
  • វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
  • អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
  • កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

អាសយដ្ឋាន៖ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖+៨៥៥ (០) ១២ ៨៥៨ ៦៤២
អាសយដ្ឋាអ៊ីម៉ែលៈ[email protected]
[email protected]

 

មុីនុយ

  • ទំព័រដេីម
  • អំពីយេីង
  • ទាក់ទងមកយេីង
  • ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ
    • ប.យ.ក ក្នុងសារព័ត៌មាន

បណ្តាញសង្គម

 

Copyright © 2009-2023 Cambodian Youth Network All Right Reserve.