តើអ្វីទៅជា COP-16 ស្តីពីជីវៈចម្រុះ?
ថ្ងៃពុធ 23 តុលា 2024
ពេលនេះសន្នីសីទ COP-16 បានចាប់ផ្តើមធ្វើការជជែកពិភាក្សានៅប្រទេសកូឡំប៊ី។ ចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអ្នកជំនាញអំពីជីវៈចម្រុះចំនួនប្រហែលជាង១៨០០០នាក់មកពីជុំវិញពិភពលោក បានមកដល់ទីក្រុងកាលី ប្រទេសកូឡំប៊ី ដើម្បីជជែកគ្នាអំពីការអភិរក្សជីវៈចម្រុះ។ COP គឺជាសន្និសីទភាគី របស់អង្គការសហប្រជាជាតិ ដែលជាស្ថាប័នសម្រេចចិត្តកំពូលនៃអនុសញ្ញាស្តីពីជីវៈចម្រុះ។ វាបានរៀបចំតាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២២ ទើបមានការឯកភាពលើការអនុម័តក្រមខណ្ឌគោលនយោបាយជីវៈចម្រុះសាកល គួនមិញ-ម៉ុរេអាល់ នៅក្នុងCOP-15។ នេះជាការរៀបចំសន្នីសីទអង្គការសហប្រជាជាតិស្តីពីជីៈចម្រុះលើកដំបូងដែលបាននឹងកំពុងរៀបចំក្រោមប្រធានបទ សន្តិភាពនិងធម្មជាតិ ក្រោយពីការអនុម័តក្រមខណ្ឌគោលនយោបាយជីវៈចម្រុះសាកល គួនមិញ-ម៉ុរេអាល់ ដែលបានបានអនុម័តនៅក្នុង COP-15 ដែលបានរៀបចំនៅកាណាកាកាលពីឆ្នាំ២០១៥។ សមាជិករដ្ឋពាក់ព័ន្ធ ត្រូវបានរំពឹកទុកថាដាក់បញ្ចូល និងរៀបចំផែនការជាតិរបស់ប្រទេសនីមួយៗ ស្តីពីការអភិរក្សជីវៈចម្រុះផ្សាភ្ជាប់ជាមួយនឹងក្រមខណ្ឌគោលនយោបាយសាកលមួយនេះ។ COP-16 នឹងរៀបចំយន្តការតាមដាន និងការគៀរគរមូលនិធិសម្រាប់ក្របខ័ណ្ឌជីវៈចម្រុះសកល។ COP-16 ក៏នឹងបញ្ចប់ដោយផ្តោតលើកិច្ចសហការប្រតិបត្តិការយន្តការពហុភាគីសម្រាប់ការចែករំលែកអត្ថប្រយោជន៍ដោយយុត្តិធម៌ និងសមធម៌ ពីការប្រើប្រាស់ព័ត៌មានឌីជីថល និងធនធានធម្មជាតិ។ គោលបំណងសំខាន់ៗនៃ COP-16: – ពិនិត្យមើលលើការអនុវត្តក្រមខណ្ឌគោលនយោបាយជីវៈចម្រុះសាកល គួនមិញ-ម៉ុរេអាល់ និងផែនការជាតិរបស់រដ្ឋសមាជិក។ – ការពិនិត្យឡើងវិញនៃការអនុវត្តក្របខ័ណ្ឌថ្មី COP16 នឹងក្លាយជាពេលវេលាដ៏សំខាន់សម្រាប់រដ្ឋាភិបាលក្នុងការពិនិត្យមើលការអនុវត្តក្របខ័ណ្ឌថ្មីតាមរយៈ NBSAPs។ – ការអភិវឌ្ឍក្របខ័ណ្ឌត្រួតពិនិត្យ។ COP16 ត្រូវបានគេរំពឹងថានឹងអភិវឌ្ឍក្របខ័ណ្ឌត្រួតពិនិត្យបន្ថែមទៀត និងបន្តរីកចម្រើនក្នុងការរៀបចំធនធានសម្រាប់ការអនុវត្តក្របខ័ណ្ឌសកល។ – យន្តការពហុភាគីស្តីពីការចែករំលែកផលប្រយោជន៍ដោយយុត្តិធម៌ និងសមធម៌ COP16 គួរតែបញ្ចប់ និងប្រតិបត្តិការយន្តការពហុភាគីសម្រាប់ការចែករំលែកអត្ថប្រយោជន៍ដោយយុត្តិធម៌ និងសមធម៌។ តើសមាគមបណ្តាញយុវជនកម្ពុជា នឹងចូលរួមយ៉ាងដូចម្តេចនៅជាមួយ COP-16? លោក ហេង គឹមហុង កំពុងចូលរួមនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការអភិរក្សជីវៈចម្រុះនេះ។[…]
ការពង្រឹងសិទ្ធិអំណាចយុវជនសកម្ម ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមល្អប្រសើរ
ថ្ងៃច័ន្ទ 21 តុលា 2024
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកម្មវិធីបោះជំរំសកម្មជន និងវេទិការៀនសូត្រយុវជនសកម្ម ២០២៤ ក្រោមប្រធានបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជនសកម្ម ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមល្អប្រសើរ” ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគីរី ដែលមានអ្នកចូលរួមសរុបចំនួន ៣៥នាក់ (ស្រី ២៧នាក់ អ្នកស្រលាញ់ភេទដូចគ្នា ១នាក់) ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព និងបង្កើតចំណេះដឹងអំពីការចងក្រងបណ្តាញ ការវិភាគបរិបទ និងវិភាគច្បាប់ប្រកបដោយគុណវឌ្ឍក្នុងការតស៊ូមតិប្រកដោយប្រសិទ្ធិភាពសម្រាប់សកម្មជនសង្គម និងអ្នកការពារសិទ្ធិមនុស្សវ័យក្មេង និងដើម្បីបង្កើតលំហចងក្រង ការសហប្រតិបតិ្តការ និងកសាងបណ្តាញចំណោមពលរដ្ឋសកម្ម សមាជិក សកម្មជនសង្គម និងអ្នកការពារសិទ្ធិមនុស្សវ័យក្មេង ដើម្បីឱ្យសំឡេងរបស់ពួកគេ បានដល់អ្នកធ្វើសេចក្តីសម្រេចចិត្តប្រកបដោយបរិយាប័ន្ន ។ សកម្មភាពនេះត្រូវបានអនុវត្តក្រោមការគាំទ្រមូលនិធិដោយទីភ្នាក់ងារអាមេរិក USAID Cambodia អង្គការDiakonia Asia និងដៃគូរមូលនិធីដទៃទៀត៕ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
អបអរសាទរខួប១៥ឆ្នាំសមាគមបណ្ដាញយុវជនកម្ពុជា
ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
សមាគមបណ្តាញយុវជនកម្ពុជាសូមថ្លែងអំណរគុណដល់អង្គការដៃគូរម្ចាស់ជំនួយ និងបងប្អូនសមាជិកព្រមទាំងសហស្ថាបនិកសមាគមបណ្តាញយុវជនកម្ពុជាទាំងអស់ដែលបានចូលរួមជាភ្ញៀវកិត្តិយសក្នុងឱកាសគម្រប់ខួប១៥ឆ្នាំនៃការបង្កើតឡើងរបស់សមាគមបណ្តាញយុវនកម្ពុជា សូមជូនពរដល់អង្គការដៃគូរម្ចាស់ជំនួយ និងបងប្អូនសមាជិកព្រមទាំងសហស្ថាបនិកសមាគមបណ្តាញយុវជនកម្ពុជាទាំងអស់ជួបតែសំណាងល្អនិងមានសុខភាពល្អបរិបូរដើម្បីបំពេញបេសកកម្មរបស់ខ្លួនបន្តទៀត នេះជាកម្រងរូបភាពអនុស្សាវរីយ៍នៃការប្រារព្ធខួប១៥ឆ្នាំរបស់សមាគមបណ្តាញយុវនកម្ពុជាដែលបានធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៤ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
កម្រស្នាដៃគំនូរឌីជីថលរបស់យុវជនសម្រាប់អបអរសាទរខួប១៥ឆ្នាំនៃសមាគមបណ្តាញយុវជនកម្ពុជា
ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
ជម្រាប់សួរ សមាជិក សមាជិកា និងអង្គការដៃគូ នេះជាកម្រស្នាដៃគំនូរឌីជីថល របស់យុវជនដែលបានផ្ញើមកកាន់សមាគមាគមបណ្ដាញយុវជនកម្ពុជា ដើម្បីជាចំណងដៃសម្រាប់ការប្រារព្ធកម្មវិធីខួប ១៥ឆ្នាំ។ សូមសមាជិក សមាជិកា និងអង្គការដៃគូ អញ្ជើញទស្សនាគំនូរឌីជីថល និងអត្ថន័យរបស់យុវជនដែលជាម្ចាស់ស្នាដៃទាំង៤រូបដូចខាងក្រោម៖ – អត្ថន័យនៃគំនូរទី១: ដូចបង្ហាញក្នុងរូបមួយផ្ទាំងនេះ វាបានបង្ហាញពីសកម្មភាពរយះពេល១៥ឆ្នាំកន្លងមករបស់ Cambodia Youth Network-CYN ដែលបានបង្កើតឱកាសឲ្យយុវជនចូលរួមលើកស្ទួយប្រទេស ក្នុងសកម្មភាពដូចជា ការចូលរួមដាំកូនឈើ រើសសំរាម ជិះកង់ បោះតង់ ការបង្កើតសៀវភៅជាដើម។ ដោយក្រុមការងារ CYN និងយុវជនអ្នកស្ម័គ្រចិត្ត បានចូលរួមស្វះស្វែងខិតខំធ្វើការងាររបស់ពួកគេ ទោះបីជាមានការនឿយហត់អស់កម្លាំង ធ្វើការក្រោមកម្តៅថ្ងៃក្តៅ ពួកគាត់បានលះបង់ពេលវេលារបស់ពួកគេចូលរួមធ្វើការជាមួយអ្នកចូលរួមដទៃទៀត សាមគ្គីគ្នាដើម្បីបង្កើតនូវពិភពលោកដ៏ស្រស់ស្អាតថ្មី។ ស្នាដៃគូសដោយ កញ្ញា ថាត រីតា – អត្ថន័យនៃគំនូរទី២ ជាតំណាងឲ្យអង្គការ ឫបណ្ដាញយុវជនកម្ពុជា ក្នុងគោលបំណងបង្រួបបង្រួមពង្រឹង និងកសាងសមត្ថភាព និងផ្ដល់សិទ្ធដល់យុវជន ដោយលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងការ អភិវឌ្ឍន៍ លើកកម្ពស់នីតិរដ្ឋ យុត្តិធម៌សង្គម លទ្ធប្រជាធិបតេយ្យ នៅកម្ពុជា។ រូបភាពនៃយុវជន ដែលឈរជាមួយគ្នាបង្ហាញពីការរីកចម្រើន ឯកភាព និងស្មរតីអនាគតរបស់យុវជន។ ស្នាដៃគូសដោយ លោក សួស ឌីវឌ្ឍនៈ – អត្ថន័យនៃគំនូរទី៣ បង្ហាញពីតម្រូវការការសាមគ្គីគ្នារវាងយុវជននិងយុវវ័យទាំងឡាយណាមិនថាខ្លួននាមជាកូនសិស្សឬអ្នកធ្វេីការទេ,ដេីម្បីអភិវឌ្ឍអនាគតកម្ពុជាយេីងខាងមុខនេះ។ ស្នាដៃគូសដោយ លោក តាំង តិចសុង – អត្ថន័យនៃគំនូរទី៤ នេះយុវជនគាត់ពុំបានបក់ស្រាយអំពីអត្តន័យនោះទេ[…]
សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
កម្មវិធីទស្សនកិច្ចសិក្សាស្តីពី «សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ» កាលពីថ្ងៃទី០៥ ដល់ទី០៨ ខែតុលា ឆ្នាំ២០២៤ ក្រុមអតីតយុវជនហាត់ការសហគមន៍ នៃសមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សារស្តីពី «សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ» នៅក្នុងសហគមន៍តំបន់ការពារធនធានធម្មជាតិ ខេត្តព្រះវិហារ ដោយមានវត្តមានអ្នកចូលរួមសរុបចំនួន២៥នាក់។ តាមរយៈកម្មវិធីទស្សនកិច្ចសិក្សានេះ យុវជនបានយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួននៅក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ តាមរយៈមេរៀនមួយចំនួនដូចជា សិទ្ធជាមូលដ្ឋាននៃសិទ្ធមនុស្ស, សិទ្ធ និងករណីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ, ក្រមបរិស្ថាន និងធនធានធម្មជាតិ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA។ បន្ថែមពីនេះទៀត យុវជនចូលរួមយ៉ាងពេញលេញ និងសកម្ម នៅក្នុងការចូលរួមបញ្ចេញមតិ ការពិភាក្សាក្រុម ការផ្លាស់ប្តូមតិយោបល់គ្នា និងចូលរួមគ្រប់សកម្មភាពដែលយើងបានរៀបចំ និងដឹកនាំ ដែលនេះបានធ្វើឲ្យកម្មវិធីនេះ ដំណើរការទៅបានយ៉ាងរលូន។ ដើម្បី បង្កើននូវចំណេះដឹងរបស់ពួកគេ ការផ្សព្វផ្សាយអំពីតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាំពេន ការការពារព្រៃឈើរបស់ប្រជាសហគមន៍ និងចែករំលែកបន្តផងដែរ។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
រួមគ្នាកាត់បន្ថយថង់ប្លាសី្ទក ចូលរួមដាំកូនដើមឈើ ដើម្បីជីវិត និងភពផែនដី
ថ្ងៃព្រហស្បតិ៍ 15 សីហា 2024
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំវេទិកាយុជនវជនពី “រួមគ្នាកាត់បន្ថយថង់ប្លាសី្ទក ចូលរួមដាំកូនដើមឈើ ដើម្បីជីវិត និងភពផែនដី” នៅថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំវេទិការយុវជនស្តីពី “រួមគ្នាការបន្ថាយថង់ផស្ទប្លាសី្ទក ចូលរួមដាំកូនដើមឈើ ដើម្បីជីវិត និងភពផែនដី ” នៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ វេទិការយុវជននេះមានអ្នកចូលរួម ៣១៥នាក់ ស្រ្តី១៧៧នាក់។ កម្មវិធីនេះធ្វើឡើងដើម្បី ពង្រឹងកិច្ចសហការរវាងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជន និងសមាគមបណ្ដាញយុវជនកម្ពុជាក្នុងការរូមគ្នាកាត់បន្ថាយការប្រើប្រាស់ថង់ប្លាស្ទីក ងាកមកចូលរួមដាំកូនឈើឡើងវិញ ដើម្បីជីវិត និងភពផែនដី។ ជាលទ្ធផលលោកអភិបាលស្រុកថាឡាបរិវ៉ាត់ និងប្រធានការិយាល័យអប់រំស្រុក មានមតិយ៉ាងមានអត្ថន័យដល់សិស្សានុសិស្ស យុវជន និងសាធារណៈជនងាក់មកចាប់អារម្មណ៏លើការការកាត់បន្ថាយថង់ប្លាសី្ទកនិងមានការចូលរួមថែរក្សា និងការដាំកូនដើមឈើឡើងបន្ថែមពីនេះ អ្នកចូលរួមក៏បានធ្វើការបង្ហាញពីការចូលរួមផ្ដាច់ជ្ញាចិត្តក្នុងការចូលរួមធ្វើកាត់បន្ថាយថង់ប្លាសី្ទកនិងមានការចូលរួមថែរក្សា និងការដាំកូនដើមឈើឡើងបន្ថែម។ #MA #CYNcambodian #Daikonia #Actonaid #P2ACE ប្រភពរូបភាព ខែម ស៊ុនរ៉ា
ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ
ថ្ងៃអាទិត្យ 11 សីហា 2024
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា ក្រោមកិច្ចសហការជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័ន រៀបចំវេទិកាយុវជនកម្ពុជាលើកទី២ ក្នុងការប្រារព្ធទិវាយុជនអន្តរជាតិនៅកម្ពុជា ក្រោមមូលបទស្តីពី “ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ” ដែលមានយុវជនចូលរួមចំនួន ៣១០នាក់ ។ វេទិកានេះ ផ្តល់ឪកាសឱ្យយុវជនពិភាក្សា និងរៀនសូត្រូទៅលើប្រធានបទសំខាន់ៗ ដូចជា៖ ១). សុខភាពផ្លូវចិត្តរបស់យុវជន ២).សិទ្ធិជាមូលដ្ឋាន និងយុត្តិធម៌សង្គម ៣).សិទ្ធិបរិស្ថាន និងការការពារធនធានធម្មជាតិ ៤). អក្ខរកម្មឌីជីថល និងសេរីភាពបញ្ចេញមតិ និង ៥). ទស្សនទានយុវជនចំពោះអំពើពុករលួយ ៕ ប្រភពរូបភាព៖
យុវជនដើម្បីយុត្តិធម៌បរិស្ថាន និងសិទ្ធិមនុស្ស
ថ្ងៃច័ន្ទ 29 កក្កដា 2024
សមាគមបណ្តាញយុវជនកម្ពុជាបានរៀបចំកម្មបោះជំរំ សន្តិយុត្តិ ក្រោមប្រធានបទ៖ “យុវជនដើម្បីយុត្តិធម៌បរិស្ថាន និងសិទ្ធិមនុស្ស” នៅសហគមន៍ព្រៃក្បាលខ្លា ខេត្តកំពង់ធំ ជាមួយអ្នកចូលរួមចំនួន ៣១នាក់ ស្រ្តីចំនួន ២០នាក់។ អ្នកចូលរួមមានសមាភាពជាយុវជន សហគមន៍ពីមកពីខេត្តកំពង់ធំ ក្រចះ ព្រះវិហារ ស្ទឹងត្រែង និស្សិតនៅតាមសលកវិទ្យាល័យ សមាជិក និងសិស្សថ្នាក់កុំព្យូទ័ររបស់ ប.យ.ក។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង បង្កើតឱកាសដល់យុវជន សហគមន៍ក្នុងការកសាងជាបណ្តាញ និងការរៀនសូត្រពីគ្នា។ ជាលទ្ធផល អ្នកចូលរួមបានយល់ដឹងពីប្រវត្តិនៃការបង្កើតសហគមន៍ បញ្ហាប្រឈម ការឆ្លើយតប និងដោះស្រាយបញ្ហារបស់សហគន៍ក្នុងកិច្ចការការពារព្រៃឈើ។ ក្រៅពីនេះ អ្នកចូលរួមបានស្តាប់ពីការចែករំលែករបស់យុវជនអ្នកការពារសិទ្ធិមនុស្សវ័យក្មេង ក្នុងកិច្ចការងារសង្គម និងការពារធនធានជាតិ។ អ្នកចូលរួមបានសិក្សារៀនសូត្រអំពីសិទ្ធិមនុស្សជាមូលដ្ឋាន យុត្តធម៌បរិស្ថាន និងផ្សាភ្ជាប់ខ្លួនជាធម្មជាតិ សហគមន៍ តាមរយៈការសិក្សារៀនសូត្រ ការស្នាក់នៅសហគមន៍ និងការចុះល្បាតព្រៃ។ ជាចុងក្រោយ អ្នកចូលរួមក៏បានចងបណ្តាញទំនាក់ទំនងរវាងយុវជន និងសហគមន៍។ #BftW #CYNCambodia កម្រងរូបភាពៈ
ការលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ និងផែនការយុទ្ធសាស្ត្រនិងសកម្មជាតិស្តីពីជីវៈចម្រុះ
ថ្ងៃអង្គារ 16 កក្កដា 2024
សៀមរាប ថ្ងៃទី១០ ដល់១៣ ខែកក្កដា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា សហការរៀបចំសិក្ខាសាលាយុវជនការពារជីវៈចម្រុះ ស្តីពី “ការលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ និងផែនការយុទ្ធសាស្ត្រនិងសកម្មជាតិស្តីពីជីវៈចម្រុះ” នៅសណ្ឋាគារ Angkor Holiday ខេត្តសៀមរាប ដែលមានអ្នកចូលរួមចំនួន ៥៩ នាក់មកពីបណ្តាញយុវជនជីវៈចម្រុះសាកលនៅក្នុងតំបន់អាស៊ាន យុវជន និងយុវជនមកពីសហគមន៍ក្នុងតំបន់ព្រៃឡង់។ សិក្ខាសាលានេះ បានរៀបចំឡើងដើម្បីក្លាយជាវេទិកាមួយ ដែលមានគោលបំណងចែករំលែកនិងការផ្លាស់ប្តូរ ចំណេះដឹង និងបទពិសោធន៍ក្នុងការអភិរក្សជីវៈចម្រុះជាក់លាក់ ចំពោះ ក្រមខណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ (KM GBF) ព្រមទាំង ផែនការយុទ្ធសាស្ត្រនិងសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) ។ ប្រភពរូបភាពៈ
អរសាទររក្ខទិវា និងការដាំកូនឈើនៃបណ្ដាព្រៃឡង់
ថ្ងៃអង្គារ 16 កក្កដា 2024
អរសាទររក្ខទិវា និងការដាំកូនឈើនៃបណ្ដាព្រៃឡង់ កាលពីថ្ងៃទី៧ដល់ទី៩ ខែកក្កដា ឆ្នាំ២០២៤ សមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក)បានចូលរួមគាំទ្រក្រុមបណ្ដាញព្រៃឡង់ មានបួនខេត្តរួមមាន៖ ខេត្ត ស្ទឹងត្រែ ក្រចេះ កំពង់ធំ និងខេត្តព្រះវិហារ ដើម្បីដាំកូនឈើក្នុងឱកាសប្រារព្ធរក្ខទិវាព្រៃឈើ ចំនួនបួនកន្លែង កន្លែងដាំទី១ នៅវត្តបឹង ទី២វត្តជាំស្វាយ ទី៣វត្តស្នងអន និងទី៤អាស្រមភ្នំជី កូនឈើដែលបានដាំរួមមាន ក្រញូង បេង នាងនួន កកោះ ឈើទាល និង ធ្នង់ ដែលមានចំនួនសរុប៤០០០ដើម។ ដោយមានអ្នកចូលរួមចំនួន ១៦៣ អង្គ/នាក់ (ស្រី ៤៨នាក់) រួមមានសហគមន៍បណ្ដាញព្រៃឡង់ យុវជន អង្គការដៃគូ ម្ចាស់ជំនួយ អាជ្ញាធរមូលដ្ឋាន មន្ត្រីបរិស្ថាន នរគបាល កងរាជអាវុធហត្ថនិងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ គណៈកម្មការ និង អារចារ្យវត្ត។ គោលបំណងធំៗនៃការដាំកូនឈើនេះគឺ៖ ១. ដើម្បីអបអរសាទររក្ខទិវាព្រៃឈើ៩ កក្កដាឆ្នាំ២០២៤នៅកម្ពុជា ២. ជួយសម្របសម្រួលគម្របព្រៃឈើឡើងវិញ ពង្រាយការដាំកូនឈើតាមវត្តអារាម និងទីធ្លាសាធារណៈ ៣.ជាកិច្ចសហការល្អជាមួយអាជ្ញាធរសម្ថកិច្ចបានល្អតាមរយៈការដាំកូនឈើ ការការពារព្រៃឈើ និងធនធានធម្មជាតិ។ អំឡុងពេលដាំកូនឈើនេះ មានការសូត្រមន្តតាមប្រពៃណីខ្មែរ ដើម្បីរំលឹកដល់រក្ខទិវា ពង្រឹងការការពារ និងផ្សព្វផ្សាយជាសាធារណៈជន។ ប្រភពរូបភាពៈ
Recent Posts
- កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់សមាគមបណ្តាញយុវជនកម្ពុជា ថ្ងៃសុក្រ 20 ធ្នូ 2024
- កម្មវិធី”ការបើកបវេសនការថ្នាក់កុំព្យូទ័រ” ថ្ងៃព្រហស្បតិ៍ 19 ធ្នូ 2024
- កម្មវិធីចែករំលែកស្តីពី៖ “បរិស្ថានស្អាត ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពបណ្តុះកូនឈើ” ថ្ងៃព្រហស្បតិ៍ 19 ធ្នូ 2024
- ការចេញផ្សាយរបាយការណ៍ស្រាវជ្រាវរបស់យុវជន ថ្ងៃអង្គារ 10 ធ្នូ 2024
- វេទិកាអ្នកការពារសិទ្ធិមនុស្សវ័យក្មេងកម្ពុជា ២០២៤ ថ្ងៃអង្គារ 10 ធ្នូ 2024
- ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ ថ្ងៃអង្គារ 10 ធ្នូ 2024
- COP16 សន្នីសីទអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ”សន្តិភាព និងធម្មជាតិ” ថ្ងៃពុធ 27 វិច្ឆិកា 2024