ការសិក្សាបង្ហាញថាព្រៃឡង់ជាង១០ម៉ឺនហិកតាត្រូវបានបាត់បង់ក្នុងរយៈពេល២០ឆ្នាំ
ថ្ងៃអង្គារ 11 សីហា 2020
ការសិក្សាថ្មីមួយបង្ហាញថា ព្រៃឈើក្នុងតំបន់ព្រៃឡង់ ជាង១០ម៉ឺនហិកតា បានក្លាយទៅជាវាលរហោឋានឬត្រូវបានបំលែងទៅជាចំការដំណាំ ក្នុងរយៈពេល២០ឆ្នាំមកនេះ។ ការសិក្សានេះគឺគេចង់បង្ហាញថា ព្រៃឈើដ៏សំខាន់នៅតំបន់អាស៊ីមួយនេះកំពុងប្រឈមនឹងការបាត់បង់បន្តទៀត។ បើទោះបីជារដ្ឋាភិបាលបានដាក់តំបន់ព្រៃឡង់ទៅជាតំបន់ការពារកាលពីឆ្នាំ២០១៦ក៏ដោយ ក៏ព្រៃឡង់នៅតែបន្តបាត់បង់ដោយសារកត្តាជាច្រើន។ របាយការណ៍ដែលសរសេរជាភាសាអង់គ្លេស ដោយកម្មវិធីអេកូឡូស៊ីនៃអង្គការ Jesuit Service Cambodia (JSC) សហការជាមួយបណ្តាញយុវជនកម្ពុជា (CYN) ផ្សាយនៅថ្ងៃ១០សីហានេះ បង្ហាញថាព្រៃឈើទំហំ១០២.៤៣៦ ហិកតា ឬ២៤% នៃព្រៃឡង់ ត្រូវបានបាត់បង់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩។ គឺជាការប្រៀបធៀបតាមរយៈរូបភាពដែលថតបានពីផ្កាយរណប ដែលត្រូវបានថតក្នុងកំឡុងឆ្នាំ ១៩៩៩, ២០០០, ២០១៨ និង ២០១៩។ របាយការណ៍នេះ អះអាងថា ព្រៃឈើចំនួន ១០២.៤៣៦ ហិកតាត្រូវបានបាត់បង់ ដែលក្នុងនោះមានផ្ទៃដី ៥៨.១៣៨ ហិកតាត្រូវបានប្តូរពីព្រៃទៅជាចម្ការ ខណៈផ្ទៃដីចំនួន ១,១១១ ហិកតាត្រូវបានដុះព្រៃឡើងវិញដោយធម្មជាតិ និងការដាំដុះដោយកម្មវិធីដាំដើមឈើគិតត្រឹមឆ្នាំ ២០១៩។ លោក ស ម៉ូរី អ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃបណ្តាញយុវជនកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIបន្ថែមថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច នៅតំបន់ព្រៃឡង់ ទៅឲ្យក្រុមហ៊ុនឯកជន មុនពេលព្រៃឡង់ដាក់ទៅជាតំបន់ការពារ គឺជាមូលហេតុចំបងមួយនាំឲ្យមានការបាត់បង់ព្រៃឡង់។ ប៉ុន្តែទោះបីជាតំបន់នេះត្រូវបានដាក់ទៅជាតំបន់ការពារ នៅឆ្នាំ២០១៦ក៏ដោយ តែការលួចកាប់ឈើ និងការទន្ទ្រានយកដីព្រៃដើម្បីធ្វើកសិកម្មនៅតែបន្តកើតមាននៅតំបន់ព្រៃឡង់។ នេះបើតាម លោក ស ម៉ូរី។ លោក[…]
ព្រៃឡង់ជាង១០ម៉ឺនហិកតាត្រូវបាត់បង់ក្នុងរយៈពេល២០ឆ្នាំ
ថ្ងៃអង្គារ 11 សីហា 2020
លោក ស ម៉ូរី៖ «បើសិនបាត់បង់ព្រៃឡង់ទៅ នឹងបាត់ជីវៈចម្រុះ ធ្វើឱ្យបាត់បង់ដល់ជម្រកសត្វព្រៃជាង១០០ប្រភេទនៅក្នុងព្រៃឡង់។ ខ្ញុំគិតថា ការបាត់បង់ព្រៃនឹងប៉ះពាល់ទីជម្រាលហើយនិងការផ្គត់ផ្គង់ទឹកស្ទឹងជីនិតនិងស្ទឹងសែន ដែលស្ទឹងទាំងពីរដើរតួនាទីសំខាន់ក្នុងផ្គត់ផ្គង់ទឹកក្នុងអាងទន្លេសាប។
ផ្ទៃដីព្រៃឡង់ចំនួន ១០២,៤៣៦ ហិកតា ត្រូវបានបំលែងទៅជាដីកសិកម្ម និងលំនៅដ្ឋានក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ
ថ្ងៃច័ន្ទ 10 សីហា 2020
១០សីហា ២០២០ – ការសិក្សាមួយដែលធ្វើឡើងដោយ កម្មវិធីបរិស្ថាននៃអង្គការជេស្វីតសឺវិសកម្ពុជា សហការជាមួយ សមាគមបណ្តាញយុវជនកម្ពុជា ទៅលើទិន្នន័យនៃការប្រែប្រួលគម្របព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ នៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ រកឃើញថាផ្ទៃដីព្រៃចំនួន ១០២,៤៣៦ហិកតា ត្រូវបានបំលែងទៅជាផ្ទៃដីកសិកម្ម ចំការខ្នាតធំ និង ទៅជាដីលំនៅឋាននៅក្នុងរវាងឆ្នាំខាងលើ។ ចំនួននៃផ្ទៃដីខាងលើនេះគឺមានទំហំប្រមាណ២៤% នៃផ្ទៃដីព្រៃឡង់សរុបដែលនេះជាចំនួនដ៏ច្រើនគួរឲ្យកត់សម្គាល់។ ប្រព័ន្ធក្រិតពត៌មានភូមិសាស្រ្ត (QGIS) ដែលគេប្រើសម្រាប់ការវិភាគទៅលើរូបភាពទីតាំង ដែលត្រូវបានគេថតដោយរូបភាពផ្កាយរណបកំឡុងឆ្នាំ ១៩៩៩, ២០០០, ២០១៨ និងឆ្នាំ២០១៩ (រូបភាពផ្កាយរណប ឡេនសេត ៥ និងឡេនសេត ៨) ដោយកំណត់ទំហំ ៣០ម ពួកយើងបានបង្កើតផែនទី ដោយរកឃើញអំពីការប្រែប្រួលជាមួយនឹងស្ថិតិស្តីពីការបាត់បង់ និងការដុះថ្មីនៃព្រៃឈើ ដោយយោងទៅលើវិសាលភាពព្រៃឈើបច្ចុប្បន្ននៅក្នុងព្រំដែននៃតំបន់ការពារ។ ការសិក្សានេះបានរកឃើញថា៖ ផ្ទៃដីព្រៃចំនួន ១០២,៤៣៦ ហិកតា ដោយរាប់បញ្ជូលដីចំនួន ៥៨,១៣៨ ត្រូវបានបំលែងពីដីព្រៃទៅជាដីចំការ ផ្ទៃដីព្រៃដុះថ្មីចំនួន ១,១១១ ហិកតា ដែលនៅក្នុងឆ្នាំ២០០០ មិនមែនជាដីព្រៃក្លាយទៅជាដីដែលមានដើមឈើ (ដីព្រៃ) ក្នុងឆ្នាំ២០១៩ គម្របព្រៃឈើមានប្រមាណ ៣០២,១០៦ ហិកតា នៅតែរក្សាដដែលរហូតមកដល់ឆ្នាំ២០១៩ ចំការដាំដុះ ឬដំណាំមិនត្រូវបានរាប់បញ្ចូលក្នុងប្រភេទ “ព្រៃឈើ” ទេ។ ទោះបើដោយយោងតាមអង្គការស្បៀងអាហារ និងកសិកម្មពិភពលោករបស់អង្គការសហប្រជាជាតិ រាប់បញ្ចូលចំការដំណាំក្នុងការកំណត់គម្របព្រៃឈើក៏ដោយ ប៉ុន្ដែយើងបានធ្វើការឯកភាពជាមួយស្ថាប័ន ដៃគូជាច្រើនទៀតនៅជុំវិញពិភពលោកលើការ ប្រកាសនិងកំណត់និយមន័យពិតរួមមួយគឺ ព្រៃឈើអាច ព្រៃឈើជួយ គឺជាការទ្រទ្រង់ជីវចម្រុះ រក្សាមុខងារផ្សេងៗក្នុងមានប្រព័ន្ធប្រព័ន្ធអេកូឡូស៊ី និងមានអាចធ្វើនិយ័តកម្មអេកូឡូស៊ី[…]
សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីពដែលត្រូវបានចាប់ខ្លួន
ថ្ងៃច័ន្ទ 03 សីហា 2020
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន នៅពេលយប់ និងសង្ឃឹមថា រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ចោលការចោទប្រកាន់ទាំងអស់និងដោះលែងរូបលោក ពីការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ឱ្យបានឆាប់ ។ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបាននគរបាលចាប់ខ្លួន នៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល បានអំពាវនាវជាសាធារណៈឱ្យអាជ្ញាធរចាត់វិធានការចំពោះលោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយជុំវិញទស្សនៈកិច្ចរបស់លោកទៅកាន់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ ។ លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ដល់បទសម្ភាសន៍តាមវិទ្យុមួយនៅមុនពេលមានការចាប់ខ្លួនលោកប៉ុន្មានម៉ោង ដោយបានបដិសេធលើការចោទប្រកាន់ថា រូបលោកបានចែករំលែកព័ត៌មានមិនពិតតាមរយៈ សេចក្ដីថ្លែងការណ៍ជាសាធារណៈមួយ កាលពីសប្ដាហ៍មុន ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋលើកឡើងពីការបាត់បង់ដីសហគមន៍នៅតាមបណ្ដោយព្រំដែន ។ លោក រ៉ុង ឈុន ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ និងត្រូវបានចោទប្រកាន់ពី “បទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម” តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ មុនពេលលោកត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ នៅមណ្ឌលអប់រំកែប្រែទី១ ដែលមានសភាពចង្អៀតណែនខ្លាំង ។ អ្នកគាំទ្ររាប់សិបនាក់ បានជួបជុំគ្នានៅខាងមុខតុលាការនៅថ្ងៃចុងសប្ដាហ៍នេះ ដើម្បីស្នើសុំឱ្យមានការដោះលែងប្រធានសហជីពរូបនេះវិញ ទោះបីជាកងកម្លាំងសន្ដិសុខជាច្រើននាក់ បញ្ជាឱ្យពួកគាត់បំបែកការជួបជុំគ្នានេះវិញក៏ដោយ ។ ការចោទប្រកាន់ដែលធ្វើឱ្យលោក រ៉ុង ឈុន ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ[…]
យុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ សូមអំពាវនាវ សូមឱ្យដកសិទ្ធិអភិវឌ្ឈន៍កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី និងដាក់កោះកុងក្រៅទាំងមូលជាតំបន់អភិរក្សធនធានធម្មជាតិ
ថ្ងៃសុក្រ 31 កក្កដា 2020
យើងខ្ញុំជាយុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ ដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយពេលដែលរាជរដ្ឋាភិបាល បានផ្ដល់សិទ្ធិអភិវឌ្ឈន៍កោះកុងក្រៅទាំងមូលទៅឱ្យក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី (KOH KONG S E ZCO., LTD.) ដែលជារបស់លោកឧកញ៉ា លី យ៉ុងផាត់ ហើយត្រូវបានសាធារណជនជាតិ និងអន្តរជាតិដឹងថា ពាក់ព័ន្ធនឹងរឿងការរំលោភសិទិ្ធមនុស្ស សិទិ្ធដីធ្លី និងធនធានធម្មជាតិ ។ ការផ្ដល់សិទ្ធិឱ្យទៅក្រុមហ៊ុនមួយនេះដើម្បីអភិវឌ្ឈន៍កោះកុងក្រៅ និងអាចផ្ដល់ជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិនៅលើកោះនិងជីវៈចម្រុះក្នុងសមុទ្រ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការសាងសង់អាគារលើឆ្នេរសមុទ្រ ការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ការបាត់បង់សោភណភាពធម្មជាតិនៃកោះ និងការបាត់បង់ប្រយោជន៍សម្រាប់ប្រជាជនខ្មែរទាំងមូល ។ល។ ជាក់ស្ដែងដូចជានៅលើកោះរ៉ុងសន្លឹម មានការសាងសង់អាគាររំលោភដីឆ្នេរ និងការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ។ រីឯនៅលើកោះសង្សារវិញ ក្រោយពេលត្រូវបានអភិវឌ្ឍន៍ ប្រជាពលរដ្ឋខ្មែរភាគច្រើន មិនមានលទ្ធភាពស្នាក់នៅលើកោះនោះទេ ដោយសារតម្លៃនៃការស្នាក់នៅថ្លៃខ្លាំងក្នុងមួយយប់ ។ ហេតុដូចនេះហើយ យើងខ្ញុំមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះគោលបំណងក្នុងការផ្តល់សិទិ្ធអភិវឌ្ឍន៍កោះនេះទៅឱ្យបុគ្គល ឬក្រុមហ៊ុនឯកជន និងសូមអំពាវនាវឱ្យរាជរដ្ឋាភិបាល សូមដកសិទ្ធិអភិឌ្ឍន៍កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេស អ៊ីហ្ស៊ិត ខូអិលធីឌី (KOH KONG S E Z CO., LTD.) ដើម្បីទុកជាប្រយោជន៍សាធារណជន និងអភិរក្សធនធានជីវចម្រុះទាំងក្នុងសមុទ្រនិងលើដីកោះ ។ នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានចេញលិខិតលេខ[…]
ផ្អាកជាបណ្តោះអាសន្ននូវគម្រោងអភិវឌ្ឍន៍នានាដែលកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំពុន ឬជើងឯក
ថ្ងៃច័ន្ទ 27 កក្កដា 2020
របាយការណ៍ថ្មីបង្ហាញពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញបរិស្ថាននៅពេលការអភិវឌ្ឍន៍របស់ឯកជន គំរាមកំហែងធ្វើឱ្យមានការជន់លិចនៅក្នុងរាជធានីភ្នំពេញ អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បណ្តាញយុវជនកម្ពុជា (CYN) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត (STT) ប្រជាពលរដ្ឋជាងមួយលាននាក់នៅក្នុងរាជធានីភ្នំពេញកំពុងប្រឈមនឹងការកើនឡើងនូវទឹកជំនន់ និងមានមនុស្សជាងមួយពាន់គ្រួសារទៀតកំពុងប្រឈមនឹងការបណ្តេញចេញ ការបាត់បង់ប្រាក់ចំណូល និងអសន្តិសុខស្បៀង ខណៈដែលគម្រោងអភវិឌ្ឍន៍ អាយ អិន ជី ស៊ីធី (ING City) និង គម្រោងផ្សេងៗទៀតបាននិងកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំបន់ ឬជើងឯកដែលស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ។ របាយការណ៍ស្រាវជ្រាវដែលមានចំណងជើងថា ការបាត់បង់បឹងទំពុន៖ ការវាយ តម្លៃហេតុ ប៉ះពាល់សង្គម និងសិទ្ធិមនុស្សពីការបំផ្លិចបំផ្លាញតំបន់បឹងទំពុន ឬជើងឯក បានរកឃើញថាប្រជាជនកម្ពុជា រាប់លាននាក់ទំនងជានឹងរងផលប៉ះពាល់ពីការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់បឹងទំពុន ឬជើងឯក ដោយ ក្រុមហ៊ុន អាយ អិន ជី ហូលឌីង (ING Holdings) និងសាជីវកម្មឯកជនផ្សេងៗទៀត រួមមានក្រុមហ៊ុន ជីបម៉ុង អ៊ីអនម៉ល អ័រគីដេវីឡា និងបុរីប៉េងហួត។ល។ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើ វិស័យសិទិ្ធមនុស្ស និងបរិស្ថានបានស្ទង់មតិជាមួយនឹងប្រជាពលរដ្ឋចំនួន ៤៦៩ គ្រួសារ ដែលកំពុងរស់នៅ ឬប្រើប្រាស់តំបន់បឹងនេះ និងទន្លេ។ ជាលទ្ធផល របាយការណ៍បង្ហាញពីផលប៉ះពាល់គួរឱ្យព្រួយបារម្ភក្នុង តំបន់បឹងទំពុន ឬជើងឯក ក្នុងផ្ទៃក្រឡាប្រមាណ ១.៥០០ ហិកតា ដែលកំពុងតែជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកាកសំណល់ និងការពារទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ។ “ខ្ញុំគិតថា វានឹងប៉ះពាល់ដល់ប្រជាជនក្រីក្រដែលដាំបន្លែ និងនេសាទត្រីនៅក្នុងតំបន់បឹងនេះ ដោយសារតែយើងពឹងផ្អែកលើបឹងសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើង។” សម្តីរបស់សមាជិកសហគមន៍មកពីតំបន់បឹងទំពុន ឬជើងឯក កាលពី[...]
សៀវភៅក្រមសីលធម៌អ៊ីនធឺណិត
ថ្ងៃពុធ 27 ឧសភា 2020
ការចេញផ្សាយសៀវភៅណែនាំស្តីពី ក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ិនធឺណិត។ ថ្ងៃនេះ បណ្តាញយុវជនកម្ពុជា (CYN) ចេញផ្សាយ សៀវភៅលណែនាំស្តីពី “ក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ិនធឺណិត“។ សៀវភៅណែនាំនេះ បង្កើតឡើងដើម្បីធ្វើជាឯកសារពិគ្រោះសម្រាប់បង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អ៊ិនធឺណិត; លើកកម្ពស់សេរីភាពនៃបញ្ចេញមតិប្រកបដោយការគោរព និងការទទួលខុសត្រូវ ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិត; កាត់បន្ថយការប្រឈម, សកម្មភាពអសីលធម៌ និងការប្រព្រឹត្តខុសច្បាប់ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា។ សៀវភៅណែនាំស្តីពីក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតនេះ ត្រូវបានចងក្រងឡើងក្នុងទម្រង់សាមញ្ញ ជាអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើក្នុងការប្រើប្រាស់អ៊ីនធឺណិតដើម្បីបង្កភាពងាយស្រួលយល់ដល់អ្នកអានគ្រប់កម្រិតជាពិសេសអ្នកប្រើប្រាស់អ៊ិនធឺណិតនៅកម្ពុជា។ ទាញយកសៀវភៅណែនាំជាភាសារខ្មែរ ទម្រង់ pdf តាមរយៈដំណរភ្ជាប់នេះ៖ https://bit.ly/3aMqldv Cambodian Youth Network (CYN) is publishing a handbook on “Internet Code of Ethics”. This handbook was developed as a guide for serving as a document to inform internet users about internet ethics, promote freedom of expression with respect and responsibility especially with the internet users[...]
ក្រុមសង្គមស៊ីវិលកម្ពុជាថ្កោលទោសការវាយប្រហារដែលកំពុងកើតមានលើសេរីភាពសារព័ត៌មាន
ថ្ងៃសុក្រ 15 ឧសភា 2020
យើងជាក្រុមសង្គមស៊ីវិលដែលចុះហត្ថលេខាខាងក្រោមសូមថ្កោលទោសចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជាជាមួយនឹងការលក់កាសែតភ្នំពេញប៉ុស្តិ៍ដែលស្រអាប់និងការជ្រៀតជ្រែកភ្លាមៗរបស់ម្ចាស់ថ្មីក្នុងឯករាជ្យភាពវិចារណកថារបស់កាសែតដែលបាន បង្ខំឲ្យ បុគ្គលិកជាន់ខ្ពស់និងអ្នកយកព័ត៌មានចំនួន ១៣ នាក់លាឈប់និង នាំឱ្យមានការបណ្តេញនិពន្ធនាយកក្រដាស។
ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាបរិស្ថានពិភពលោក
ថ្ងៃព្រហស្បតិ៍ 07 ឧសភា 2020
ទិវាបរិស្ថានពិភពលោកដែលជាគំនិតផ្តួចផ្តើមមួយរបស់អង្គការសហប្រជាជាតិដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានជារៀងរាល់ឆ្នាំនឹងត្រូវបញ្ចប់នៅថ្ងៃទី ៥ ខែមិថុនា។ ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៥ ខែមិថុនាបណ្តាប្រទេសនៅជុំវិញពិភពលោកប្រារព្ធទិវាបរិស្ថានពិភពលោកដែលជាគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន។ ប្រទេសខ្លះបានចាប់ផ្តើមប្រារព្ធទិវានេះចាប់តាំងពីឆ្នាំ ១៩៧៤ ខណៈដែលប្រទេសកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ ១៩៩៦ បន្ទាប់ពីមានអនុក្រឹត្យដែលចេញដោយរដ្ឋាភិបាល។ ឆ្នាំនេះក្រសួងបរិស្ថានគ្រោងនឹងប្រារព្ធទិវានេះនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅថ្ងៃនេះក្រោមប្រធានបទ“ រួមគ្នាការពារការបំពុលបរិយាកាស” ។ ព្រឹត្តិការណ៍នៅឆ្នាំនេះផ្តោតសំខាន់លើការការពារនិងកាត់បន្ថយការបំពុលបរិយាកាសដែលបណ្តាលមកពីការដុតសំរាមប្រេងឥន្ធនៈផូស៊ីលឬព្រៃដែលកំពុងឆេះ។ លោកនេត្រភក្ត្រាអ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថាព្រឹត្តិការណ៍នៅឆ្នាំនេះត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តដល់វិស័យឯកជនក៏ដូចជាសហគមន៍និងបុគ្គលនានាឱ្យរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយចីរភាពដើម្បីកាត់បន្ថយការបំពុលបរិស្ថានពីកាកសំណល់គ្រប់ប្រភេទជាពិសេសការខ្ជះខ្ជាយប្លាស្ទិក។ លោកភក្ត្រាមានប្រសាសន៍ថា“ ទិវាបរិស្ថានពិភពលោកក៏នឹងជំរុញ ឲ្យ រដ្ឋាភិបាល ឧស្សាហកម្ម សហគមន៍និងអ្នករាល់គ្នាចូលរួមរួមគ្នាដើម្បីស្វែងរកថាមពលកកើតឡើងវិញបច្ចេកវិទ្យាបៃតងការកែលម្អគុណភាពខ្យល់នៅក្នុងទីក្រុងតំបន់និងជុំវិញពិភពលោក” ។ ថ្ងៃនេះក៏ស្វែងរកការជំរុញទឹកចិត្តដល់ប្រជាជនទាំងអស់ឱ្យយល់ពីផលប៉ះពាល់នៃការបំពុលបរិស្ថាននិងសុខភាពនិងកាត់បន្ថយការបំពុលបរិស្ថានទាំងអស់គ្នា” ។ ទន្ទឹមនឹងនេះក្រុមយុវជនបរិស្ថាននិងអង្គការសង្គមស៊ីវិលកំពុងទទូចដល់រដ្ឋាភិបាលនិងសាធារណជនទូទៅឱ្យយល់ដឹងកាន់តែច្បាស់អំពីការប្រែប្រួលអាកាសធាតុខ្ជះខ្ជាយនិងធនធានធម្មជាតិដោយមិនចាត់ទុកពួកគេជាបញ្ហាប្រឈមដែលទាមទារដំណោះស្រាយភ្លាមៗ។ លោក សា ម៉ារី អនុប្រធានបណ្តាញយុវជនកម្ពុជាមានប្រសាសន៍ថាការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមសម្រាប់សហគមន៍ពិភពលោករួមទាំងកម្ពុជាផងដែរ។ លោក មា៉រី មានប្រសាសន៍ថា“ កត្តាដែលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុរួមមានទម្រង់ជាច្រើនដូចជាការកាប់បំផ្លាញព្រៃឈើការថយចុះនៃធនធានធម្មជាតិនិងការកើនឡើងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់។ លោកបន្ថែមថាកម្ពុជាគួរតែចាត់វិធានការបន្ទាន់ដើម្បីការពារនិងស្តារព្រៃឈើឱ្យមានប្រសិទ្ធិភាពក៏ដូចជាការពារទន្លេនិងធនធានធម្មជាតិដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ លោក ម៉ារី មានប្រសាសន៍ថាយុវជនដែលបង្កើតបានជាប្រទេសភាគច្រើនក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបរិស្ថានផងដែរ។ លោកម៉ូរីមានប្រសាសន៍ថា“ នៅក្នុងបរិបទនៃប្រទេសកម្ពុជាយើងចង់ ឲ្យ ប្រទេសកម្ពុជាចូលរួមចំណែកក្នុងការថែរក្សាភាពធន់នឹងបរិស្ថាននិងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការអភិរក្សធនធានធម្មជាតិជាពិសេសព្រៃឈើ” ។ ហើយយើងជំរុញនិងជំរុញការទាញយកថាមពលពន្លឺព្រះអាទិត្យឡើងវិញហើយយើងមិនចង់ឃើញការសាងសង់ទំនប់វារីអគ្គិសនីដែលប៉ះពាល់ដល់បរិស្ថាននិងបង្កការបំពុលដូចជាការហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រជាដើម។ លោកស្រី ណុប ណាវី ជាវាគ្មិននៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃអាទិត្យដើម្បីអបអរសាទរទិវាបរិស្ថានពិភពលោកនៅរាជធានីភ្នំពេញមានប្រសាសន៍ថាការប្រែប្រួលអាកាសធាតុបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗពីរគឺវិស័យសុខាភិបាលនិងកសិកម្ម។ លោក ស្ រីណាវី ប្រធានគំរោងអាកាសធាតុនិងបន្ស៊ាំនឹងអាកាសធាតុបានមានប្រសាសន៍ថា“ ការផ្លាស់ប្តូរអាកាសធាតុមានឥទ្ធិពលមកលើយើងគ្រប់គ្នាមនុស្សទាំងអស់ទទួលរងផលប៉ះពាល់ដូចជានៅពេលអាកាសធាតុក្តៅខ្លាំងវាធ្វើអោយយើងបែកញើសមានអារម្មណ៍មិនស្រួលនិងប៉ះពាល់ដល់ការងារឬការសិក្សារបស់យើង” ។ សកម្មភាពប្រព័ន្ធផ្សព្វផ្សាយប៊ីប៊ីស៊ី។ ហើយនៅរដូវវស្សាមានមូសជាច្រើនដែលបណ្តាលអោយមានជំងឺគ្រុនឈាមគ្រុនផ្តាសាយនិងជំងឺដទៃទៀត” ។ លោកស្រី បន្ថែមថា “ លើសពីនេះទៀតការប្រែប្រួលអាកាសធាតុក៏ជះឥទ្ធិពលដល់ជីវភាពរស់នៅដែរពីព្រោះប្រជាជនរបស់យើងភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម” ។ ដូច្នេះកង្វះទឹកប្រើក្នុងរដូវប្រាំងនិងទឹកជំនន់ក្នុងរដូវវស្សាអាចធ្វើ ឲ្យ ខូចខាតដល់ដំណាំហើយធ្វើ ឲ្យ ខាតបង់ប្រាក់កាស” ។ កញ្ញា[…]
អ្នកវិភាគថា៖ ការចូលរួមរបស់យុវជនអាចជួយរក្សាសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា
ថ្ងៃព្រហស្បតិ៍ 07 ឧសភា 2020
យុវជនកម្ពុជាចង់ផ្លាស់ប្តូរនិងតំណាងឱ្យប្រជាសាស្រ្តបោះឆ្នោតយ៉ាងច្រើនប៉ុន្តែសកម្មភាពដែលកំពុងកើនឡើងរបស់ពួកគេក៏អាចធ្វើឱ្យយុវជនប្រឈមនឹងហានិភ័យផងដែរ។ WASHINGTON DC — ក្រុមអ្នកវិភាគនយោបាយបាននិយាយថាសកម្មជនយុវជនដែលផ្តល់ថាមពលដល់ប្រទេសកម្ពុជានិងចំនួនប្រជាជនវ័យក្មេងដែលជាអ្នកបោះឆ្នោតអាចក្លាយជាតួអង្គសំខាន់ក្នុងការបញ្ឈប់ការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។ “យុវជន យុវនារី អាយុក្រោម ៣០ ឆ្នាំមានចំនួន ៦៥ ភាគរយនៃប្រជាជនសរុប។ ពួកគេដើរតួនាទីយ៉ាងសំខាន់ពួកគេជាភ្នាក់ងារដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរនិងការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា” លោក សា ម៉ារី សហស្ថាបនិក និង អនុប្រធានបណ្តាញយុវជនកម្ពុជាបាននិយាយ។ លោកបានបន្តថា “ខណៈដែលរដ្ឋាភិបាលគណបក្សប្រជាជនដែលកាន់អំណាចយូរមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនក្នុងការដកហូតគូប្រជែងនយោបាយទាំងអស់ដូចដែលបានធ្វើនៅមុនការបោះឆ្នោតទូទៅថ្ងៃទី ២៩ ខែកក្កដា – វាមានការព្រួយបារម្ភអំពីចលនាអំណាចរបស់ប្រជាជននិងមិនត្រូវបានដោះស្រាយដោយកង្វះយន្តការត្រួតពិនិត្យដែលមានប្រសិទ្ធភាព។ លើចំនួនយុវជនដែលមិនស្រណុកសុខចិត្តនឹងការផ្លាស់ប្តូរ។“ លោកបានថ្លែងក្នុងកិច្ចពិភាក្សាក្រុមជំនាញនាពេលថ្មីៗនេះស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលធ្វើឡើងនៅមជ្ឈមណ្ឌលស្តិនសុនក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា “ ឥឡូវនេះសូម្បីតែបន្ទាប់ពីពួកគេរំលាយគណបក្សប្រឆាំងក៏ដោយពួកគេព្យាយាមប្រើយុទ្ធសាស្ត្រជាច្រើនដើម្បីនាំប្រជាជនចេញ” ។ សកម្មជនយុវជនជាច្រើនឆ្នាំថ្មីៗនេះត្រូវបានគេអបអរសាទរដោយប្រជាប្រិយភាពកាន់តែខ្លាំងឡើងរបស់គណបក្សសង្គ្រោះជាតិខណៈដែលការរីករាលដាលយ៉ាងឆាប់រហ័សនៃប្រព័ន្ធផ្សព្វផ្សាយសង្គមនិងសង្គមស៊ីវិលរឹងមាំរបស់ប្រទេសកម្ពុជាបានធ្វើឱ្យសកម្មជនលើកកម្ពស់បុព្វហេតុរបស់ពួកគេ។ អ្នកស្រី Courtney Weatherby អ្នកវិភាគការស្រាវជ្រាវនៅអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌល Stimson បាននិយាយថាក្រុមយុវជនមិនទាន់ត្រូវបានរៀបចំឱ្យបានគ្រប់គ្រាន់ដើម្បីលើកកម្ពស់និងពង្រឹងសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដោយសន្តិវិធីដោយបន្ថែមថាពួកគេនឹងត្រូវការការបណ្តុះបណ្តាលនិងការគាំទ្របន្ថែមទៀត។ អ្នកស្រីបន្តថា “ រឿងមួយដែលយើងបានឃើញតាមរយៈអង្គការយុវជនជាច្រើនមានវត្តមាននៅក្នុងប្រទេសកម្ពុជាគឺថាមានភាពរំជើបរំជួលខ្លាំងណាស់អំពីអ្វីដែលត្រូវធ្វើប៉ុន្តែសមត្ថភាពនៃការរៀបចំនិងការយល់ដឹងពីរបៀបដើម្បីបង្ហាញពីកង្វល់ប្រកបដោយប្រសិទ្ធភាពគឺជាអ្វីមួយដែលយុវជននៅទូទាំងពិភពលោក មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាទេដែលច្រើនតែតស៊ូជាមួយ” ។ លោកស្រីបានមានប្រសាសន៍ថា “ សកម្មភាពផ្សព្វផ្សាយមានសារៈសំខាន់ណាស់ក្នុងការផ្តល់ឱ្យយុវជនដែលចាប់អារម្មណ៍នឹងសកម្មភាពនយោបាយជាមួយនឹងសំណុំជំនាញដែលមានអត្ថប្រយោជន៍ដូច្នេះពួកគេអាចចូលរួមប្រកបដោយលក្ខណៈស្ថាបនាជាមួយរដ្ឋាភិបាលនិងជាមួយតួអង្គដទៃទៀតដែលអាកប្បកិរិយាដែលពួកគេព្យាយាមធ្វើឱ្យមានឥទ្ធិពល” ។ គណបក្សប្រជាជនកម្ពុជាព្យាយាមគ្រប់គ្រងការបោះឆ្នោតរបស់យុវជន ទោះយ៉ាងណាការអំពាវនាវនយោបាយណាមួយដល់អ្នកបោះឆ្នោតជាយុវជនឬយុទ្ធនាការយុវជនដែលអំពាវនាវឱ្យមានការវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យពហុបក្សនៅកម្ពុជានឹងលឿនបើប្រៀបធៀបនឹងគណបក្សកាន់អំណាចដែលបានកំណត់។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានកាន់អំណាចអស់រយៈពេលជាច្រើនទសវត្សរ៍ដោយប្រើកម្លាំងនិងការបំភិតបំភ័យប្រឆាំងនឹងគណបក្សប្រឆាំងគ្រប់គ្រងលើសាខាទាំងអស់របស់រដ្ឋាភិបាលនិងដោយគោរពនូវយន្តការគ្រប់គ្រងសង្គមដែលមានលក្ខណៈទូលំទូលាយដែលធានាបាននូវសំឡេងគាំទ្រភាគច្រើនលើកម្រិតភូមិនិងសង្កាត់។ វិធីសាស្ត្រគ្រប់គ្រងអ្នកបោះឆ្នោតទាំងនេះហាក់ដូចជាកំពុងធ្លាក់ចុះនៅអំឡុងពេលបោះឆ្នោតឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ នៅពេលដែលគណបក្សប្រជាជនកម្ពុជាបានត្រឹមតែផ្តួលគណបក្សសង្គ្រោះជាតិយ៉ាងចង្អៀតនៅក្នុងលទ្ធផលនៃការបោះឆ្នោត។ ការចូលរួមរបស់យុវជនក្នុងកំឡុងពេលបោះឆ្នោតឆ្នាំ ២០១៣ នេះបើតាមអ្នកសង្កេតការណ៍ជាច្រើនបានចូលរួមចំណែកកាត់បន្ថយសំឡេងភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភាពី ៩០ ទៅ ៦៨ កៅអី។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអ្នកបោះឆ្នោតយុវជនដែលមានអាយុចន្លោះពី ១៨ ទៅ ៣០ ឆ្នាំតំណាងឱ្យ ៣៦ ភាគរយឬ ៣.៥[…]
Recent Posts
- សិក្ខាសាលាស្តីពីការពង្រឹងសម្ថភាពយុវជនកម្ពុជាក្នុងជំនឿនិងការការពារព្រៃឈើ ថ្ងៃពុធ 06 វិច្ឆិកា 2024
- តួនាទីសំខាន់របស់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន និងការកសាងសន្តិភាព ថ្ងៃច័ន្ទ 04 វិច្ឆិកា 2024
- តើអ្វីទៅជា COP-16 ស្តីពីជីវៈចម្រុះ? ថ្ងៃពុធ 23 តុលា 2024
- ការពង្រឹងសិទ្ធិអំណាចយុវជនសកម្ម ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមល្អប្រសើរ ថ្ងៃច័ន្ទ 21 តុលា 2024
- អបអរសាទរខួប១៥ឆ្នាំសមាគមបណ្ដាញយុវជនកម្ពុជា ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
- កម្រស្នាដៃគំនូរឌីជីថលរបស់យុវជនសម្រាប់អបអរសាទរខួប១៥ឆ្នាំនៃសមាគមបណ្តាញយុវជនកម្ពុជា ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
- សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ថ្ងៃព្រហស្បតិ៍ 17 តុលា 2024