Cambodian Youth NetworkCambodian Youth Network
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
កម្រស្នាដៃគំនូរឌីជីថលរបស់យុវជនសម្រាប់អបអរសាទរខួប១៥ឆ្នាំនៃសមាគមបណ្តាញយុវជនកម្ពុជា

កម្រស្នាដៃគំនូរឌីជីថលរបស់យុវជនសម្រាប់អបអរសាទរខួប១៥ឆ្នាំនៃសមាគមបណ្តាញយុវជនកម្ពុជា

Thursday 17 October 2024
ជម្រាប់សួរ សមាជិក សមាជិកា និងអង្គការដៃគូ នេះជាកម្រស្នាដៃគំនូរឌីជីថល របស់យុវជនដែលបានផ្ញើមកកាន់សមាគមាគមបណ្ដាញយុវជនកម្ពុជា ដើម្បីជាចំណងដៃសម្រាប់ការប្រារព្ធកម្មវិធីខួប ១៥ឆ្នាំ។ សូមសមាជិក សមាជិកា និងអង្គការដៃគូ អញ្ជើញទស្សនាគំនូរឌីជីថល និងអត្ថន័យរបស់យុវជនដែលជាម្ចាស់ស្នាដៃទាំង៤រូបដូចខាងក្រោម៖ – អត្ថន័យនៃគំនូរទី១: ដូចបង្ហាញក្នុងរូបមួយផ្ទាំងនេះ វាបានបង្ហាញពីសកម្មភាពរយះពេល១៥ឆ្នាំកន្លងមករបស់ Cambodia Youth Network-CYN ដែលបានបង្កើតឱកាសឲ្យយុវជនចូលរួមលើកស្ទួយប្រទេស ក្នុងសកម្មភាពដូចជា ការចូលរួមដាំកូនឈើ រើសសំរាម ជិះកង់ បោះតង់ ការបង្កើតសៀវភៅជាដើម។ ដោយក្រុមការងារ CYN និងយុវជនអ្នកស្ម័គ្រចិត្ត បានចូលរួមស្វះស្វែងខិតខំធ្វើការងាររបស់ពួកគេ ទោះបីជាមានការនឿយហត់អស់កម្លាំង ធ្វើការក្រោមកម្តៅថ្ងៃក្តៅ ពួកគាត់បានលះបង់ពេលវេលារបស់ពួកគេចូលរួមធ្វើការជាមួយអ្នកចូលរួមដទៃទៀត សាមគ្គីគ្នាដើម្បីបង្កើតនូវពិភពលោកដ៏ស្រស់ស្អាតថ្មី។ ស្នាដៃគូសដោយ កញ្ញា ថាត រីតា – អត្ថន័យនៃគំនូរទី២ ជាតំណាងឲ្យអង្គការ ឫបណ្ដាញយុវជនកម្ពុជា ក្នុងគោលបំណងបង្រួបបង្រួមពង្រឹង និងកសាងសមត្ថភាព និងផ្ដល់សិទ្ធដល់យុវជន ដោយលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងការ អភិវឌ្ឍន៍ លើកកម្ពស់នីតិរដ្ឋ យុត្តិធម៌សង្គម លទ្ធប្រជាធិបតេយ្យ នៅកម្ពុជា។ រូបភាពនៃយុវជន ដែលឈរជាមួយគ្នាបង្ហាញពីការរីកចម្រើន ឯកភាព និងស្មរតីអនាគតរបស់យុវជន។ ស្នាដៃគូសដោយ លោក សួស ឌីវឌ្ឍនៈ – អត្ថន័យនៃគំនូរទី៣ បង្ហាញពីតម្រូវការការសាមគ្គីគ្នារវាងយុវជននិងយុវវ័យទាំងឡាយណាមិនថាខ្លួននាមជាកូនសិស្សឬអ្នកធ្វេីការទេ,ដេីម្បីអភិវឌ្ឍអនាគតកម្ពុជាយេីងខាងមុខនេះ។ ស្នាដៃគូសដោយ លោក តាំង តិចសុង – អត្ថន័យនៃគំនូរទី៤ នេះយុវជនគាត់ពុំបានបក់ស្រាយអំពីអត្តន័យនោះទេ[…]
Read More
សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ

សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ

Thursday 17 October 2024
កម្មវិធីទស្សនកិច្ចសិក្សាស្តីពី «សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ» កាលពីថ្ងៃទី០៥ ដល់ទី០៨ ខែតុលា ឆ្នាំ២០២៤ ក្រុមអតីតយុវជនហាត់ការសហគមន៍ នៃសមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សារស្តីពី «សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ» នៅក្នុងសហគមន៍តំបន់ការពារធនធានធម្មជាតិ ខេត្តព្រះវិហារ ដោយមានវត្តមានអ្នកចូលរួមសរុបចំនួន២៥នាក់។ តាមរយៈកម្មវិធីទស្សនកិច្ចសិក្សានេះ យុវជនបានយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួននៅក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ តាមរយៈមេរៀនមួយចំនួនដូចជា សិទ្ធជាមូលដ្ឋាននៃសិទ្ធមនុស្ស, សិទ្ធ និងករណីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ, ក្រមបរិស្ថាន និងធនធានធម្មជាតិ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA។ បន្ថែមពីនេះទៀត យុវជនចូលរួមយ៉ាងពេញលេញ និងសកម្ម នៅក្នុងការចូលរួមបញ្ចេញមតិ ការពិភាក្សាក្រុម ការផ្លាស់ប្តូមតិយោបល់គ្នា និងចូលរួមគ្រប់សកម្មភាពដែលយើងបានរៀបចំ និងដឹកនាំ ដែលនេះបានធ្វើឲ្យកម្មវិធីនេះ ដំណើរការទៅបានយ៉ាងរលូន។ ដើម្បី បង្កើននូវចំណេះដឹងរបស់ពួកគេ ការផ្សព្វផ្សាយអំពីតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាំពេន ការការពារព្រៃឈើរបស់ប្រជាសហគមន៍ និងចែករំលែកបន្តផងដែរ។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Read More
រួមគ្នាកាត់បន្ថយថង់ប្លាសី្ទក ចូលរួមដាំកូនដើមឈើ ដើម្បីជីវិត និងភពផែនដី

រួមគ្នាកាត់បន្ថយថង់ប្លាសី្ទក ចូលរួមដាំកូនដើមឈើ ដើម្បីជីវិត និងភពផែនដី

Thursday 15 August 2024
សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំវេទិកាយុជនវជនពី “រួមគ្នាកាត់បន្ថយថង់ប្លាសី្ទក ចូលរួមដាំកូនដើមឈើ ដើម្បីជីវិត និងភពផែនដី” នៅថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំវេទិការយុវជនស្តីពី “រួមគ្នាការបន្ថាយថង់ផស្ទប្លាសី្ទក ចូលរួមដាំកូនដើមឈើ ដើម្បីជីវិត និងភពផែនដី ” នៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ វេទិការយុវជននេះមានអ្នកចូលរួម ៣១៥នាក់ ស្រ្តី១៧៧នាក់។ កម្មវិធីនេះធ្វើឡើងដើម្បី ពង្រឹងកិច្ចសហការរវាងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជន និងសមាគមបណ្ដាញយុវជនកម្ពុជាក្នុងការរូមគ្នាកាត់បន្ថាយការប្រើប្រាស់ថង់ប្លាស្ទីក ងាកមកចូលរួមដាំកូនឈើឡើងវិញ ដើម្បីជីវិត និងភពផែនដី។ ជាលទ្ធផលលោកអភិបាលស្រុកថាឡាបរិវ៉ាត់ និងប្រធានការិយាល័យអប់រំស្រុក មានមតិយ៉ាងមានអត្ថន័យដល់សិស្សានុសិស្ស យុវជន និងសាធារណៈជនងាក់មកចាប់អារម្មណ៏លើការការកាត់បន្ថាយថង់ប្លាសី្ទកនិងមានការចូលរួមថែរក្សា និងការដាំកូនដើមឈើឡើងបន្ថែមពីនេះ អ្នកចូលរួមក៏បានធ្វើការបង្ហាញពីការចូលរួមផ្ដាច់ជ្ញាចិត្តក្នុងការចូលរួមធ្វើកាត់បន្ថាយថង់ប្លាសី្ទកនិងមានការចូលរួមថែរក្សា និងការដាំកូនដើមឈើឡើងបន្ថែម។ #MA #CYNcambodian #Daikonia #Actonaid #P2ACE ប្រភពរូបភាព ខែម ស៊ុនរ៉ា
Read More
ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ

ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ

Sunday 11 August 2024
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា ក្រោមកិច្ចសហការជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័ន រៀបចំវេទិកាយុវជនកម្ពុជាលើកទី២ ក្នុងការប្រារព្ធទិវាយុជនអន្តរជាតិនៅកម្ពុជា ក្រោមមូលបទស្តីពី “ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ” ដែលមានយុវជនចូលរួមចំនួន ៣១០នាក់ ។ វេទិកានេះ ផ្តល់ឪកាសឱ្យយុវជនពិភាក្សា និងរៀនសូត្រូទៅលើប្រធានបទសំខាន់ៗ ដូចជា៖ ១). សុខភាពផ្លូវចិត្តរបស់យុវជន ២).សិទ្ធិជាមូលដ្ឋាន និងយុត្តិធម៌សង្គម ៣).សិទ្ធិបរិស្ថាន និងការការពារធនធានធម្មជាតិ ៤). អក្ខរកម្មឌីជីថល និងសេរីភាពបញ្ចេញមតិ និង ៥). ទស្សនទានយុវជនចំពោះអំពើពុករលួយ ៕ ប្រភពរូបភាព៖
Read More
ការអប់រំប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន

ការអប់រំប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន

Tuesday 30 July 2024
លោក ហេង គឹមហុង ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា ត្រូវបានអញ្ជើញចូលរួមធ្វើជាវាគ្មិនចែករំលែកនៅក្នុងកិច្ចពិភាក្សាតុមូល ក្នុងសិក្ខាសាលាស្ដីពីការអប់រំប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន ដែលត្រូវបានរៀបចំជាលើកដំបូងជាប្រវតិ្តសាស្ត្រ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងខេត្តវៀងច័ន្ទ ភាគខាងជើងរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ។ សិក្ខាសាលាដែលបានរៀបចំឡើងរយៈពេលមួយថ្ងៃនេះ បាន ផ្តល់នូវវេទិកាមួយសម្រាប់រដ្ឋាភិបាល និង CSOs ពី ប្រទេសចំនួន ៦ ដើម្បីចែករំលែកទិន្នន័យការអនុវត្តដ៏ល្អ ការប្រឈម និងវិធីឆ្ពោះទៅមុខលើការអប់រំប្រកបដោយបរិយាប័ន្ន។ ការដកស្រង់លទ្ទផលសំខាន់ៗ ពីសិក្ខាសាលានេះ គឺបានផ្តល់នូវសារៈសំខាន់ នៃការធានាថា គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ( SDG 4 ) ត្រូវសម្រេចបាន តាមរយៈការអប់រំប្រកបដោយបរិយាប័ន្ន ដែលនឹង នាំឱ្យតំបន់អាស៊ានមានភាពស៊ាំខ្ពស់។ អនុសាសន៍ពីសិក្ខាសាលានេះ នឹងត្រូវបានចងក្រង និងដាក់ជូនប្រធានអាស៊ាន រដ្ឋាភិបាលម៉ាឡេស៊ី លេខាធិការដ្ឋានអាស៊ាន និង អ្នកជាប់ពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។ ក្រុមការពាររៀបចំត្រូវបានលើកទឹកចិត្តឲ្យរៀបចំគម្រោងការចូលរួមនាពេលអនាគត លើផ្នែកផ្សេងទៀតនៃ SDGs ជាមួយក្រសួងផ្សេងទៀតនៅក្នុងប្រទេសឡាវ។ អង្គការរៀបចំឈ្មោះ Pusat KOMAS បានបង្ហាញពីក្តីសង្ឃឹម ឮថា នឹងឃើញការពិភាក្សាស្រដៀងគ្នាដែលធ្វើឡើងនៅក្នុងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដើម្បីបង្កើនក្របខ័ណ្ឌ សិទ្ធិមនុស្ស និង SDGs នៅក្នុងប្រទេសនីមួយៗ។ ប្រភពរូបភាពៈ
Read More
យុវជនដើម្បីយុត្តិធម៌បរិស្ថាន និងសិទ្ធិមនុស្ស

យុវជនដើម្បីយុត្តិធម៌បរិស្ថាន និងសិទ្ធិមនុស្ស

Monday 29 July 2024
សមាគមបណ្តាញយុវជនកម្ពុជាបានរៀបចំកម្មបោះជំរំ សន្តិយុត្តិ ក្រោមប្រធានបទ៖ “យុវជនដើម្បីយុត្តិធម៌បរិស្ថាន និងសិទ្ធិមនុស្ស” នៅសហគមន៍ព្រៃក្បាលខ្លា ខេត្តកំពង់ធំ ជាមួយអ្នកចូលរួមចំនួន ៣១នាក់ ស្រ្តីចំនួន ២០នាក់។ អ្នកចូលរួមមានសមាភាពជាយុវជន សហគមន៍ពីមកពីខេត្តកំពង់ធំ ក្រចះ ព្រះវិហារ ស្ទឹងត្រែង និស្សិតនៅតាមសលកវិទ្យាល័យ សមាជិក និងសិស្សថ្នាក់កុំព្យូទ័ររបស់ ប.យ.ក។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង បង្កើតឱកាសដល់យុវជន សហគមន៍ក្នុងការកសាងជាបណ្តាញ និងការរៀនសូត្រពីគ្នា។ ជាលទ្ធផល អ្នកចូលរួមបានយល់ដឹងពីប្រវត្តិនៃការបង្កើតសហគមន៍ បញ្ហាប្រឈម ការឆ្លើយតប និងដោះស្រាយបញ្ហារបស់សហគន៍ក្នុងកិច្ចការការពារព្រៃឈើ។ ក្រៅពីនេះ អ្នកចូលរួមបានស្តាប់ពីការចែករំលែករបស់យុវជនអ្នកការពារសិទ្ធិមនុស្សវ័យក្មេង ក្នុងកិច្ចការងារសង្គម និងការពារធនធានជាតិ។ អ្នកចូលរួមបានសិក្សារៀនសូត្រអំពីសិទ្ធិមនុស្សជាមូលដ្ឋាន យុត្តធម៌បរិស្ថាន និងផ្សាភ្ជាប់ខ្លួនជាធម្មជាតិ សហគមន៍ តាមរយៈការសិក្សារៀនសូត្រ ការស្នាក់នៅសហគមន៍ និងការចុះល្បាតព្រៃ។ ជាចុងក្រោយ អ្នកចូលរួមក៏បានចងបណ្តាញទំនាក់ទំនងរវាងយុវជន និងសហគមន៍។ #BftW #CYNCambodia កម្រងរូបភាពៈ
Read More
ការលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ និងផែនការយុទ្ធសាស្ត្រនិងសកម្មជាតិស្តីពីជីវៈចម្រុះ

ការលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ និងផែនការយុទ្ធសាស្ត្រនិងសកម្មជាតិស្តីពីជីវៈចម្រុះ

Tuesday 16 July 2024
សៀមរាប ថ្ងៃទី១០ ដល់១៣ ខែកក្កដា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា សហការរៀបចំសិក្ខាសាលាយុវជនការពារជីវៈចម្រុះ ស្តីពី “ការលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ និងផែនការយុទ្ធសាស្ត្រនិងសកម្មជាតិស្តីពីជីវៈចម្រុះ” នៅសណ្ឋាគារ Angkor Holiday ខេត្តសៀមរាប ដែលមានអ្នកចូលរួមចំនួន ៥៩ នាក់មកពីបណ្តាញយុវជនជីវៈចម្រុះសាកលនៅក្នុងតំបន់អាស៊ាន យុវជន និងយុវជនមកពីសហគមន៍ក្នុងតំបន់ព្រៃឡង់។ សិក្ខាសាលានេះ បានរៀបចំឡើងដើម្បីក្លាយជាវេទិកាមួយ ដែលមានគោលបំណងចែករំលែកនិងការផ្លាស់ប្តូរ ចំណេះដឹង និងបទពិសោធន៍ក្នុងការអភិរក្សជីវៈចម្រុះជាក់លាក់ ចំពោះ ក្រមខណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ (KM GBF) ព្រមទាំង ផែនការយុទ្ធសាស្ត្រនិងសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) ។ ប្រភពរូបភាពៈ
Read More
អរសាទររក្ខទិវា និងការដាំកូនឈើនៃបណ្ដាព្រៃឡង់

អរសាទររក្ខទិវា និងការដាំកូនឈើនៃបណ្ដាព្រៃឡង់

Tuesday 16 July 2024
អរសាទររក្ខទិវា និងការដាំកូនឈើនៃបណ្ដាព្រៃឡង់ កាលពីថ្ងៃទី៧ដល់ទី៩ ខែកក្កដា ឆ្នាំ២០២៤ សមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក)បានចូលរួមគាំទ្រក្រុមបណ្ដាញព្រៃឡង់ មានបួនខេត្តរួមមាន៖ ខេត្ត ស្ទឹងត្រែ ក្រចេះ កំពង់ធំ និងខេត្តព្រះវិហារ ដើម្បីដាំកូនឈើក្នុងឱកាសប្រារព្ធរក្ខទិវាព្រៃឈើ ចំនួនបួនកន្លែង កន្លែងដាំទី១ នៅវត្តបឹង ទី២វត្តជាំស្វាយ ទី៣វត្តស្នងអន និងទី៤អាស្រមភ្នំជី កូនឈើដែលបានដាំរួមមាន ក្រញូង បេង នាងនួន កកោះ ឈើទាល និង ធ្នង់ ដែលមានចំនួនសរុប៤០០០ដើម។ ដោយមានអ្នកចូលរួមចំនួន ១៦៣ អង្គ/នាក់ (ស្រី ៤៨នាក់) រួមមានសហគមន៍បណ្ដាញព្រៃឡង់ យុវជន អង្គការដៃគូ ម្ចាស់ជំនួយ អាជ្ញាធរមូលដ្ឋាន មន្ត្រីបរិស្ថាន នរគបាល កងរាជអាវុធហត្ថនិងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ គណៈកម្មការ និង អារចារ្យវត្ត។ គោលបំណងធំៗនៃការដាំកូនឈើនេះគឺ៖ ១. ដើម្បីអបអរសាទររក្ខទិវាព្រៃឈើ៩ កក្កដាឆ្នាំ២០២៤នៅកម្ពុជា ២. ជួយសម្របសម្រួលគម្របព្រៃឈើឡើងវិញ ពង្រាយការដាំកូនឈើតាមវត្តអារាម និងទីធ្លាសាធារណៈ ៣.ជាកិច្ចសហការល្អជាមួយអាជ្ញាធរសម្ថកិច្ចបានល្អតាមរយៈការដាំកូនឈើ ការការពារព្រៃឈើ និងធនធានធម្មជាតិ។ អំឡុងពេលដាំកូនឈើនេះ មានការសូត្រមន្តតាមប្រពៃណីខ្មែរ ដើម្បីរំលឹកដល់រក្ខទិវា ពង្រឹងការការពារ និងផ្សព្វផ្សាយជាសាធារណៈជន។ ប្រភពរូបភាពៈ
Read More
សេចក្តីថ្លែងការណ៍រួម ការផ្តន្ទាទោស​​​​លើសកម្មជន​ចលនា​មាតា​ធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់

សេចក្តីថ្លែងការណ៍រួម ការផ្តន្ទាទោស​​​​លើសកម្មជន​ចលនា​មាតា​ធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់

Thursday 04 July 2024
សេចក្តីថ្លែងការណ៍រួម ការផ្តន្ទាទោស​​​​លើសកម្មជន​ចលនា​មាតា​ធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៤ សេចក្តីសម្រេចរបស់សាលាដំបូង​រាជធានី​ភ្នំពេញ ដែលបានផ្តន្ទាទោសទៅលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ចំនួន ១០រូប ដោយដាក់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ ហើយចាប់ខ្លួនអ្នកទាំងនោះនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះគឺជារឿងដែលគួរឱ្យអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជាតិយើង​ ។ ការបំបិទសំឡេងរបស់សកម្មជនបរិស្ថាន និងការចោទប្រកាន់ថា សកម្មភាពតស៊ូមតិដោយសន្តិវិធីរបស់ពួកគេ ជាការគំរាមកំហែងដល់សន្តិសុខជាតិ នេះគឺធ្វើឱ្យប្រព័ន្ធយុត្តិធម៌រងភាពអាម៉ាស់ ។ អាជ្ញាធរ​មាន​សមត្ថកិច្ចគួរតែស្តាប់ និងចូលរួមធ្វើការជាមួយយុវជន និង​សកម្មជនបរិស្ថាន ហើយសូមមេត្តាបញ្ឈប់ការចំណាយធនធាន ដើម្បីធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងដាក់ទោសទៅលើ​យុវជនក្មេងៗដែល​ក្លាហាន និងមាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​បំផុត​របស់​កម្ពុជា ។ សកម្មជន ៤រូប ដែលរួមមាន លោក ថុ​ន​ ​រដ្ឋា​ ​អាយុ​ ​៣​២ ​ឆ្នាំ​ ​លោក លី​ ​ចាន់​ដារ៉ា​វុ​ត​ ​អាយុ​ ​២​៤​ ​ឆ្នាំ កញ្ញា​ ​ឡុង​ ​គន្ធា​ ​អាយុ​ ​២​៦​ ​ឆ្នាំ​ ​និងកញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​អាយុ​ ​២​៣​ ​ឆ្នាំ​ ​អ្នកទាំង ៤ បានជួបជុំជាមួយអ្នកគាំទ្រ និងគ្រួសាររបស់ពួកគេនៅខាងក្រៅតុលាការដើម្បីស្តាប់ការប្រកាសសាលក្រម ។ កងកម្លាំងនគរបាលយ៉ាងតិចណាស់ ៥០[…]
Read More
សកម្មជនចលនាមាតាធម្មជាតិចំនួន៥រូបត្រូវបានចាប់ឃាត់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ក្រោយប្រកាសសាលក្រម

សកម្មជនចលនាមាតាធម្មជាតិចំនួន៥រូបត្រូវបានចាប់ឃាត់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ក្រោយប្រកាសសាលក្រម

Tuesday 02 July 2024
សកម្មជនចលនាមាតាធម្មជាតិចំនួន៥រូបត្រូវបានចាប់ឃាត់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ក្រោយប្រកាសសាលក្រម! នៅថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០២៤ សកម្មជនចលនាមាតាធម្មជាតិ ចំនួន០៥រូប ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ និងប្រមាថព្រះមហាក្សត្រ មាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌ ដោយពួកគាត់ទាំងបួននាក់ ត្រូវបានចាប់ខ្លួន នៅម៉ោងប្រមាណ ម៉ោង ១០ និង ៣៨នាទីព្រឹក នៅមុខសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ។​ សកម្មជនដែលត្រូវបានចោទ មានដូចជាៈ ទី១ លោក ថុនរដ្ឋា ទី២ លោក លី ចាន់ដារ៉ាវុត ទី៣ កញ្ញា ភួង កែវរស្មី ត្រូវបាន កាត់ទោសឱ្យជាប់ពន្ធពនាគារ ចំនួន០៦ឆ្នាំ ពីបទរួមគំនិតក្បត់ ដោយឡែក លោក យឹមលាងហ៉ី, អ្នកស្រី ស៊ុនរដ្ឋា និងលោក អាឡិច ត្រូវបានកាត់ទោសពីបទ រួមកំគិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ ដោយកាត់ទោសឱ្យជាប់ពន្ធធនាគារចំនួន ៨ឆ្នាំ និងពិន័យប្រាក់ចំនួន១០លានរៀល។ ប្រភពរូបភាព
Read More
Page 5 of 14« First«...34567...10...»Last »

Recent Posts

  • កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
  • ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
  • ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
  • វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
  • អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
  • កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

អាសយដ្ឋាន៖ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖+៨៥៥ (០) ១២ ៨៥៨ ៦៤២
អាសយដ្ឋាអ៊ីម៉ែលៈ[email protected]
[email protected]

 

មុីនុយ

  • ទំព័រដេីម
  • អំពីយេីង
  • ទាក់ទងមកយេីង
  • ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ
    • ប.យ.ក ក្នុងសារព័ត៌មាន

បណ្តាញសង្គម

 

Copyright © 2009-2023 Cambodian Youth Network All Right Reserve.