សេចក្តីថ្លែងការណ៍ ស្តីពី ស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពីរដូសជាមុន
Friday 04 June 2021
រាជធានីភ្នំពេញ,ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ សមាគម សហជីព អង្គការសង្គមស៊ីវិល មានកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ លេខ១៧៨៣ មស.សជណ បានតម្រូវឱ្យបេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ចំនួន៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយ
ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ
Monday 12 April 2021
សេចក្តីប្រកាសព័ត៌មានអំពី ការចេញផ្សាយរបាយការណ៍ស៊ើបអង្កេត និង ស្រាវជ្រាវស្តីពី ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា សមាគមបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតនិងស្រាវជ្រាវ ស្តីពី ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃសហគមន៍ភ្នំសេះ ក្នុងភូមិសាស្រ្តឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។ ការស៊ើបអង្កេតនិងស្រាវជ្រាវនេះ បានធ្វើឡើងតាមរយៈការប្រមូលទិន្នន័យមកពីការសម្ភាសន៍ប្រជាសហគមន៍ ការត្រួតពិនិត្យទីតាំងកាប់រានទន្ទ្រានដីព្រៃជាក់ស្តែង ការថតរូប ការថតវីដេអូអំពីទិដ្ឋភាពជាក់ស្ដែង និងការកំណត់កូអរដោណេភូមិសាស្ត្រនៃការកាប់រានទន្ទ្រានដីព្រៃសហគមន៍។
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ
Monday 29 March 2021
សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា ក្រុមការងាររបស់សមាគមបានរកឃើញមានការកើតឡើងបទល្មើសកាប់បំផ្លាញព្រៃឈើ ចំនួន ១០០ករណី ព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចាប់តាំងពីមានការរារាំងមិនឱ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលរួមល្បាតនៅក្នុងដែនជម្រកនេះមក។ នៅចន្លោះពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារគម្រោង អ្នកការពារព្រៃឈើ របស់បណ្តាញយុវជនកម្ពុជាបានប្រមូលភ័ស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលស្ថិតនៅក្នុងប្រជុំស្រុកចំនួនបីនៃខេត្ត ព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ ក្នុងរយៈចំងាយអង្កេតប្រវែង ៥៥គីឡូម៉ែត្រដោយចាប់ផ្តើមពីចំណុច(X= 503592 Y= 1531900) រហូតដល់ចំណុចភូមិសាស្ត្រភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ត្រង់ចំណុច(X=528854 Y=1527360) យើងបានរកឃើញបទល្មើសនៃការកាប់បំផ្លាញដើមឈើចំនួន ១០០ ករណី ភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃពុំអាចកាត់ថ្លៃ ដែលមានទំហំមុខកាត់ចាប់ពី ៤៥សង់ទីម៉ែត្រ រហូតដល់ ១.៣៥ ម៉ែត្រនៅក្នុងតំបន់ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគី និងសុក្រំជាដើម ហើយព្រមទាំងមានការដុតនិងឆ្ការ ផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។ សូមបញ្ជាក់ផងដែរថាសមាគមបណ្តាញយុវជនកម្ពុជា ធ្លាប់បានជូនដំណឹងពីការចុះទៅល្បាតការពារព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការតាមរយៈលិខិតលេខ០១៥/២១ប.យ.ក ចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ តែត្រូវបានមន្ទីរបរិស្ថានខេត្តព្រះវិហារ[…]
ផ្ទៃដីព្រៃឡង់ចំនួន ១០២,៤៣៦ ហិកតា ត្រូវបានបំលែងទៅជាដីកសិកម្ម និងលំនៅដ្ឋានក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ
Monday 10 August 2020
១០សីហា ២០២០ – ការសិក្សាមួយដែលធ្វើឡើងដោយ កម្មវិធីបរិស្ថាននៃអង្គការជេស្វីតសឺវិសកម្ពុជា សហការជាមួយ សមាគមបណ្តាញយុវជនកម្ពុជា ទៅលើទិន្នន័យនៃការប្រែប្រួលគម្របព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ នៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ រកឃើញថាផ្ទៃដីព្រៃចំនួន ១០២,៤៣៦ហិកតា ត្រូវបានបំលែងទៅជាផ្ទៃដីកសិកម្ម ចំការខ្នាតធំ និង ទៅជាដីលំនៅឋាននៅក្នុងរវាងឆ្នាំខាងលើ។ ចំនួននៃផ្ទៃដីខាងលើនេះគឺមានទំហំប្រមាណ២៤% នៃផ្ទៃដីព្រៃឡង់សរុបដែលនេះជាចំនួនដ៏ច្រើនគួរឲ្យកត់សម្គាល់។ ប្រព័ន្ធក្រិតពត៌មានភូមិសាស្រ្ត (QGIS) ដែលគេប្រើសម្រាប់ការវិភាគទៅលើរូបភាពទីតាំង ដែលត្រូវបានគេថតដោយរូបភាពផ្កាយរណបកំឡុងឆ្នាំ ១៩៩៩, ២០០០, ២០១៨ និងឆ្នាំ២០១៩ (រូបភាពផ្កាយរណប ឡេនសេត ៥ និងឡេនសេត ៨) ដោយកំណត់ទំហំ ៣០ម ពួកយើងបានបង្កើតផែនទី ដោយរកឃើញអំពីការប្រែប្រួលជាមួយនឹងស្ថិតិស្តីពីការបាត់បង់ និងការដុះថ្មីនៃព្រៃឈើ ដោយយោងទៅលើវិសាលភាពព្រៃឈើបច្ចុប្បន្ននៅក្នុងព្រំដែននៃតំបន់ការពារ។ ការសិក្សានេះបានរកឃើញថា៖ ផ្ទៃដីព្រៃចំនួន ១០២,៤៣៦ ហិកតា ដោយរាប់បញ្ជូលដីចំនួន ៥៨,១៣៨ ត្រូវបានបំលែងពីដីព្រៃទៅជាដីចំការ ផ្ទៃដីព្រៃដុះថ្មីចំនួន ១,១១១ ហិកតា ដែលនៅក្នុងឆ្នាំ២០០០ មិនមែនជាដីព្រៃក្លាយទៅជាដីដែលមានដើមឈើ (ដីព្រៃ) ក្នុងឆ្នាំ២០១៩ គម្របព្រៃឈើមានប្រមាណ ៣០២,១០៦ ហិកតា នៅតែរក្សាដដែលរហូតមកដល់ឆ្នាំ២០១៩ ចំការដាំដុះ ឬដំណាំមិនត្រូវបានរាប់បញ្ចូលក្នុងប្រភេទ “ព្រៃឈើ” ទេ។ ទោះបើដោយយោងតាមអង្គការស្បៀងអាហារ និងកសិកម្មពិភពលោករបស់អង្គការសហប្រជាជាតិ រាប់បញ្ចូលចំការដំណាំក្នុងការកំណត់គម្របព្រៃឈើក៏ដោយ ប៉ុន្ដែយើងបានធ្វើការឯកភាពជាមួយស្ថាប័ន ដៃគូជាច្រើនទៀតនៅជុំវិញពិភពលោកលើការ ប្រកាសនិងកំណត់និយមន័យពិតរួមមួយគឺ ព្រៃឈើអាច ព្រៃឈើជួយ គឺជាការទ្រទ្រង់ជីវចម្រុះ រក្សាមុខងារផ្សេងៗក្នុងមានប្រព័ន្ធប្រព័ន្ធអេកូឡូស៊ី និងមានអាចធ្វើនិយ័តកម្មអេកូឡូស៊ី[…]
សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីពដែលត្រូវបានចាប់ខ្លួន
Monday 03 August 2020
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន នៅពេលយប់ និងសង្ឃឹមថា រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ចោលការចោទប្រកាន់ទាំងអស់និងដោះលែងរូបលោក ពីការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ឱ្យបានឆាប់ ។ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបាននគរបាលចាប់ខ្លួន នៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល បានអំពាវនាវជាសាធារណៈឱ្យអាជ្ញាធរចាត់វិធានការចំពោះលោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយជុំវិញទស្សនៈកិច្ចរបស់លោកទៅកាន់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ ។ លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ដល់បទសម្ភាសន៍តាមវិទ្យុមួយនៅមុនពេលមានការចាប់ខ្លួនលោកប៉ុន្មានម៉ោង ដោយបានបដិសេធលើការចោទប្រកាន់ថា រូបលោកបានចែករំលែកព័ត៌មានមិនពិតតាមរយៈ សេចក្ដីថ្លែងការណ៍ជាសាធារណៈមួយ កាលពីសប្ដាហ៍មុន ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋលើកឡើងពីការបាត់បង់ដីសហគមន៍នៅតាមបណ្ដោយព្រំដែន ។ លោក រ៉ុង ឈុន ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ និងត្រូវបានចោទប្រកាន់ពី “បទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម” តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ មុនពេលលោកត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ នៅមណ្ឌលអប់រំកែប្រែទី១ ដែលមានសភាពចង្អៀតណែនខ្លាំង ។ អ្នកគាំទ្ររាប់សិបនាក់ បានជួបជុំគ្នានៅខាងមុខតុលាការនៅថ្ងៃចុងសប្ដាហ៍នេះ ដើម្បីស្នើសុំឱ្យមានការដោះលែងប្រធានសហជីពរូបនេះវិញ ទោះបីជាកងកម្លាំងសន្ដិសុខជាច្រើននាក់ បញ្ជាឱ្យពួកគាត់បំបែកការជួបជុំគ្នានេះវិញក៏ដោយ ។ ការចោទប្រកាន់ដែលធ្វើឱ្យលោក រ៉ុង ឈុន ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ[…]
យុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ សូមអំពាវនាវ សូមឱ្យដកសិទ្ធិអភិវឌ្ឈន៍កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី និងដាក់កោះកុងក្រៅទាំងមូលជាតំបន់អភិរក្សធនធានធម្មជាតិ
Friday 31 July 2020
យើងខ្ញុំជាយុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ ដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយពេលដែលរាជរដ្ឋាភិបាល បានផ្ដល់សិទ្ធិអភិវឌ្ឈន៍កោះកុងក្រៅទាំងមូលទៅឱ្យក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី (KOH KONG S E ZCO., LTD.) ដែលជារបស់លោកឧកញ៉ា លី យ៉ុងផាត់ ហើយត្រូវបានសាធារណជនជាតិ និងអន្តរជាតិដឹងថា ពាក់ព័ន្ធនឹងរឿងការរំលោភសិទិ្ធមនុស្ស សិទិ្ធដីធ្លី និងធនធានធម្មជាតិ ។ ការផ្ដល់សិទ្ធិឱ្យទៅក្រុមហ៊ុនមួយនេះដើម្បីអភិវឌ្ឈន៍កោះកុងក្រៅ និងអាចផ្ដល់ជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិនៅលើកោះនិងជីវៈចម្រុះក្នុងសមុទ្រ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការសាងសង់អាគារលើឆ្នេរសមុទ្រ ការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ការបាត់បង់សោភណភាពធម្មជាតិនៃកោះ និងការបាត់បង់ប្រយោជន៍សម្រាប់ប្រជាជនខ្មែរទាំងមូល ។ល។ ជាក់ស្ដែងដូចជានៅលើកោះរ៉ុងសន្លឹម មានការសាងសង់អាគាររំលោភដីឆ្នេរ និងការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ។ រីឯនៅលើកោះសង្សារវិញ ក្រោយពេលត្រូវបានអភិវឌ្ឍន៍ ប្រជាពលរដ្ឋខ្មែរភាគច្រើន មិនមានលទ្ធភាពស្នាក់នៅលើកោះនោះទេ ដោយសារតម្លៃនៃការស្នាក់នៅថ្លៃខ្លាំងក្នុងមួយយប់ ។ ហេតុដូចនេះហើយ យើងខ្ញុំមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះគោលបំណងក្នុងការផ្តល់សិទិ្ធអភិវឌ្ឍន៍កោះនេះទៅឱ្យបុគ្គល ឬក្រុមហ៊ុនឯកជន និងសូមអំពាវនាវឱ្យរាជរដ្ឋាភិបាល សូមដកសិទ្ធិអភិឌ្ឍន៍កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេស អ៊ីហ្ស៊ិត ខូអិលធីឌី (KOH KONG S E Z CO., LTD.) ដើម្បីទុកជាប្រយោជន៍សាធារណជន និងអភិរក្សធនធានជីវចម្រុះទាំងក្នុងសមុទ្រនិងលើដីកោះ ។ នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានចេញលិខិតលេខ[…]
បណ្តាញយុវជនកម្ពុជាធ្វើការលើការចូលរួមរបស់ពលរដ្ឋនៅក្នុងសង្គម
Thursday 07 May 2020
បង្កើតឡើងកាលពី ១០ ឆ្នាំមុនបណ្តាញយុវជនកម្ពុជា (CYN) បន្តធ្វើការលើគោលដៅរបស់ខ្លួនក្នុងការបង្កើនការកៀរគរយុវជនដោយមានអំនួតតាមរយៈសមាជិកជាង ២៥០០ នាក់ដែលមាននិស្សិតសាកលវិទ្យាល័យនៅភ្នំពេញនិងយុវជននៅតាមជនបទដែលរស់នៅក្នុងនិងជុំវិញព្រៃឡង់។ “ យើងបានកត់សម្គាល់ឃើញថា សំលេងរបស់យុវជនត្រូវបានគេច្រានចោលឬព្រងើយកន្តើយក្នុងការសម្រេចចិត្តលើគោលនយោបាយ។ ដូច្នេះយើងបានសំរេចចិត្ត បង្កេីត CYN ឡេីង នៅឆ្នាំ ២០០៩ ហើយទីបំផុតបានចុះឈ្មោះជាអង្គការក្រៅរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០១៣ ។ សហស្ថាបនិកនិងជាអនុប្រធាន CYN លោកសម៉ារីមានប្រសាសន៍ថា “ យើងជឿជាក់ថាយុវជនមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់យុត្តិធម៌សង្គមនិងការការពារធនធានធម្មជាតិ” ។ ក្នុងនាមជាអង្គការយុវជនមួយ CYN ធ្វើការឆ្ពោះទៅការលើកកម្ពស់វិស័យចំនួន ៣ ៖ “ ការងាររបស់យើងគឺបង្កើនការចូលរួមរបស់យុវជននិងការចូលរួមរបស់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជាដើម្បីលើកកម្ពស់សិទ្ធិកុមារធនធានធម្មជាតិនិងសិទ្ធិបរិស្ថាននិងសិទ្ធិមនុស្ស” ។ សម្រាប់ការបង្កើតយុទ្ធនាការយុទ្ធសាស្រ្តនិងការតស៊ូមតិសម្រាប់យុវជននិងការគ្រប់គ្រងសកម្មភាពប្រមូលមូលនិធិ។ ដោយពន្យល់ពីចំណាប់អារម្មណ៍របស់ CYN លោក ម៉ារី បាននិយាយថា “ អង្គការយុវជនភាគច្រើនផ្តោតលើសិទ្ធិមនុស្សតែមិនបានជំរុញការចូលរួមរបស់យុវជនទេ” ។ លោកបានបន្ថែមថា “ ទាក់ទងនឹងការងាររបស់យើងក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យជាទូទៅយើងធ្វើការជាមួយដៃគូ។ ប៉ុន្តែសម្រាប់ការពិភាក្សាបញ្ហាការពារបរិស្ថាននិងបរិស្ថានយើងលើកទឹកចិត្តឱ្យយុវជនចូលរួមនិងរៀបចំព្រឹត្តិការណ៍ដោយខ្លួនឯង។ “ CYN កំពុងធ្វើការនៅសហគមន៍អារ៉ែងខេត្តកោះកុងនិងដែនជម្រកសត្វព្រៃព្រៃឡង់ដើម្បីការពារតំបន់ពីអ្នកកាប់ឈើខុសច្បាប់និងលើកទឹកចិត្តនិស្សិតមកពីរដ្ឋធានីឱ្យធ្វើការជាមួយសហគមន៍ជនបទ។ “ ក្នុងឆ្នាំ ២០១៣ យើងបានចូលរួមក្នុងយុទ្ធនាការរបស់អង្គការមាតាធម្មជាតិកម្ពុជាដើម្បីការពារតំបន់អារ៉ែងដោយរារាំងការកសាងទំនប់វារីអគ្គិសនី។ “ យើងក៏កំពុងធ្វើការនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១១ ដោយលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការការពារព្រៃឈើ។ “យើងព្យាយាមភ្ជាប់និស្សិតសាកលវិទ្យាល័យពីភ្នំពេញជាមួយយុវជននៅតាមជនបទនិងលើកទឹកចិត្តពួកគេឱ្យធ្វើការជាមួយគ្នាក្នុងការការពារព្រៃឡង់តាមរយៈសកម្មភាពបោះជំរំនិងកម្មវិធីសិក្សា។ លោក ម៉ារី បានមានប្រសាសន៍ថា “ យើងចាប់ផ្តើមកិច្ចពិភាក្សាជាមួយតំណាងក្រសួងនិងរៀបចំវេទិកាយុវជនថ្នាក់ជាតិទាក់ទងនឹងការការពារធនធានធម្មជាតិ” ។ លោកបានបន្តទៀតថា “ ជាយថាហេតុកិច្ចខិតខំប្រឹងប្រែងរបស់យើងទទួលបានផ្លែផ្កាដោយរដ្ឋាភិបាលបានកំណត់តំបន់ព្រៃឡង់ជាជម្រកសត្វព្រៃក្នុងឆ្នាំ ២០១៦[…]
Recent Posts
- កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
- ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
- ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
- វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
- អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
- សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
- កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

