Cambodian Youth NetworkCambodian Youth Network
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
យុវជន និងបុព្វហេតុសង្គម

យុវជន និងបុព្វហេតុសង្គម

Wednesday 20 March 2024
យុវជន និងបុព្វហេតុសង្គម កញ្ញា អន ស្រីឡែន ជាយុវត្តីក្មេងវ័យ១៧ឆ្នាំ ដែលបានកើតនៅភូមិអង្គរបានទី៤ ឃុំអង្គរបាន ទី៤ ស្រុកកងមាស ខេត្តកំពង់ចាម ជាកូនស្រីទោលក្នុងគ្រួសារមានជីវភាពកម្រិតមធ្យម។ ស្រីឡែន បានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០២២។ នាងជាក្មេងស្រីដែលចង់ចេះចង់ដឹងទៅលើរឿង ប្រវត្តិសាស្ត្រ និងបញ្ហានានានៅក្នុងប្រទេស។ ទោះបីជានាងនៅក្មេងក៏ដោយប៉ុន្តែនាងគឺជា ក្មេងស្រីដែលចូលចិត្តឈ្វេងយល់ពីបញ្ហាសង្គម មើលឃើញពីបញ្ហាសង្គមតាំងពីនាងរៀនថ្នាក់អនុវិទ្យាល័យមកម៉្លេះ។ នាពេលនោះស្រីឡែនបានយល់ឃើញថាបញ្ហាចម្បងរបស់សង្គមគឺ អំពើពុករលួយ តែទោះជាយ៉ាងនេះក្តីដោយខ្វះភាពក្លាហាន ស្រីឡែនមិនហ៊ានធ្វើការបញ្ចេញមតិ ឬទស្សនៈរបស់ខ្លួនឡើយ។ បន្ទាប់ពីចប់ថ្នាក់វិទ្យាល័យស្រីឡែនត្រូវមកបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនៅរាជធានីភ្នំពេញ ដែលពេលនោះស្រីឡែនបានរៀនថ្នាក់កុំព្យូទ័រនៅមជ្ឈមណ្ឌលសិក្សា និងការងាររបស់សមាគមបណ្តាញយុវជនកម្ពុជារយៈពេល៣ខែ សម្រាប់ការសិក្សាថ្នាក់មូលដ្ឋាននៃជំនាញប្រើប្រាស់ថ្នាក់កុំព្យូទ័រសម្រាប់ការិល័យ។ នៅពេលកំឡុងនៃការសិក្សាថ្នាក់កុំព្យូទ័រ ស្រីឡែនបានដាក់ពាក្យចូលជាបុគ្គលិកហាត់ការជាមួយនឹងប.យ.ក នៅផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ ចាប់ពីខែឧសភា ឆ្នាំ២០២៣ ដែលជាពេលវេលាបានធ្វើឱ្យស្រីឡែន មានឱកាសរៀនសូត្រពង្រឹងសមត្ថភាពការងារ ការស្វែងយល់អំពីសិទ្ធិមនុស្ស សិទ្ធិបរិស្ថាន និងការចូលរួមលើកម្ពស់យុត្តិធម៌សង្គមនៅកម្ពុជា។ នៅពេលដែលស្រីឡែនហាត់ការជាមួយនឹងប.យ.ក ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៣ ស្រីឡែន ដែលជាក្មេងស្រីមានចរិតរហ័សរហួន បានចូលរួមយ៉ាងសកម្មទាំងការរៀនសូត្រអំពីការងារនៅក្នុងការិយាល័យ និងធ្វើកិច្ចការងារដោយផ្ទាល់ជាមួយនឹងក្រុមគោលដៅ។ ស្រីឡែនទទួលបានការចែករំលែកពីក្រុមការងាររបស់ប.យ.ក អំពីជំនាញទំនាក់ទំនង ការរៀបចំសកម្មភាព ការរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំព្រឹត្តិការណ៍ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរៀចំព្រឹត្តិការណ៍សំខាន់ៗរបស់ប.យ.ក ដូចជា វេទិកាយុវជនកម្ពុជា វេទិកាអ្នកការពារសិទ្ធិមនុស្សវ័យក្មេងកម្ពុជា ការដាក់ញ្ញត្តិ យុទ្ធនាការជិះកង់ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីជាដើម។ តាមរយៈការហាត់ការ ស្រីឡែនបានទទួលនូវជំនាញ និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនរួមមាន របៀបធ្វើរបាយការណ៍ ការធ្វើការងារជាក្រុមឲ្យមានប្រសិទ្ធភាព ការកសាងទំនាក់ទំនងជាមួយយុវជន និងសកម្មជន ការដោះស្រាយបញ្ហា និងការសម្របសម្រួលសកម្មភាពចងក្រងយុវជនជាដើម។ ជាពិសេស ស្រីឡែនបានទទួលបទពិសោធន៍ការងារលើការជួយសម្របសម្រួលការអនុវត្តគម្រោងជាក់ស្ដែង[…]
Read More
ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា

ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា

Thursday 23 November 2023
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្សព្វផ្សាយរបាយការណ៍សង្កេត ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) មានកិត្តិយសសូមជំរាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ  ស្ថាប័នដៃគូរ និងសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជា នឹងរៀបចំការធ្វើបទបង្ហាញលទ្ធផលនៃរបាយការណ៍អង្កេតស្តីពី “ការជួញដូរសាច់សត្វព្រៃ នៅជុំវិញតំបន់ព្រៃឡង់ នៃប្រទេសកម្ពុជា” និងកិច្ចពិភាក្សាស្តីពីការព្រួយបារម្ភរបស់សហគមន៍ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅសណ្ឋាគាសាន់វេ នៃរាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា រយៈ៣ខែ ដោយរាប់ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារស្រាវជ្រាវបានរកឃើញសំណាក និងទីតាំងដាក់លក់់សាច់សត្វព្រៃ និងត្រីអភិរក្សដោយខុសច្បាប់ចំនួន ៥៧សំណាក/ទីតាំង នៅជុំវិញតំបន់ការពារធនធានធម្មជាតិនៅភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ ក្រុមការងារស្រាវជ្រាវ បានធ្វើដំណើរចុះប្រមូលទិន្នន័យចំនួន៦លើក ដោយចៃដន្យ ដើម្បីធ្វើការសង្កេត និងប្រមូលទិន្នន័យសកម្មភាពដាក់លក់ ការជួញដូរ ការដាក់លក់នៅតាមភោជនីយដ្ឋាន និងតំបន់ទេសចរណ៍នូវប្រភេទសត្វព្រៃ សាច់សត្វព្រៃ និងត្រីអភិរក្ស នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ។ លទ្ធផលនៃការប្រមូលទិន្នន័យរយៈពេល ៩០ថ្ងៃនេះ ក្រុមការងារប្រមូលសំណាកទិន្នន័យសាច់សត្វព្រៃចំនួន ៣៤សំណាក ទីតាំងភោជនីយដ្ឋានចំនួន១១ និងរមណីយដ្ឋានចំនួន ២កន្លែងដែលមានដាក់លក់សាច់សត្វព្រៃ។ ចំណែកប្រភេទត្រីអភិរក្សត្រូវបានរកឃើញចំនួន ៥ប្រភេទ មានចំនួន១២ក្បាល ភាគច្រើនស្ថិតនៅក្នុងខេត្តតាមបណ្តោយដងទន្លេមេគង្គគឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។[…]
Read More
ព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន

ព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន

Friday 02 September 2022
  សមាគមបណ្តាញយុវជនកម្ពុជា និងក្រុមអង្គការសង្គមស៊ីវិលបានរៀបចំព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រឆ្លងកាត់ខេត្តកំពង់កំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ បន្ទាប់ក្រុមអ្នកជិះកង់ដែលមានសមាជិក២៨នាក់ បានត្រឡប់កាន់កំពង់ធំវិញ ដោយជិះកង់កាត់តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ ព្រឹត្តការណ៍ ក៏ត្រូវបានរៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាបរិស្ថា​នពិភពលោកឆ្នាំ២០២២ផងដែរ។ ការប្រារព្ធកម្មវិធីទិវាបរិស្ថានដោយក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជន មានគោលបំណងសំខាន់ចំនួន៣ រួមមាន ១). លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងកិច្ចថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ តាមរយៈសកម្មភាពជំរុញឱ្យមានការឈ្វេងយល់អំពីផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ ការលុបបឹងធម្មជាតិ ការប្រើប្រាស់ប្លាស្ទិច និងឥន្ធនៈជាដើម។ ២).ជំរុញឱ្យរដ្ឋាភិបាល និងមន្ត្រីសាធារណៈអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន ក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ និង ៣). ជំរុញឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន និងចូលរួមលើកឡើងពីបញ្ហាទាក់ទិននឹងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបម្រែបម្រួលអាកាសធាតុទៅកាន់អ្នកធ្វើសេចក្តីសម្រេចចិត្តដើម្បីស្វែងរកដំណោះស្រាយ។ នៅក្នុងអំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកនៅឆ្នាំនេះ ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជននៅក្នុងប្រទេសកម្ពុជា នឹងមានការរៀបចំព្រឹត្តិការណ៍ជិះកង់ ការធ្វើយុទ្ធនាការនៅលើបណ្តាញសង្គម និងកម្មវិធីសិក្ខាសាលានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ជិះកង់ចំនួនពីរដែលនឹងរៀបចំឡើង គឺ “ព្រឹត្តការណ៍ជិះកង់ ៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន” ដែលមានអ្នកជិះចំនួន២៥នាក់ ដែលនឹងជិះក្នុងរយៈចំងាយឆ្ងាយប្រមាណជា៦០០គីឡូម៉ែត្រ ដោយប្រើពេល១១ថ្ងៃ។
Read More
អបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២

អបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២

Friday 02 September 2022
សមាគមបណ្តាញយុវជនកម្ពុជា បានសហការជាមួយអង្គការសង្គមស៊ីវិលចំនួន ១០ ដើម្បីរៀបំទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ស្តីពី ពង្រឹ ងសិទ្ធិអំណាចយុវជន ដើម្បីចូលរួមបង្កើតសាមគ្គីភាពមនុស្សជាតិអន្តរជំនាន់។ កម្មវិទិយុវជនអន្តរជាតិឆ្នាំ២០២២ ដែលបានរៀបចំដោយផ្ទាល់ចំនួនជាង៤០០នាក់នេះ ត្រូវបានប្រារព្ធជួបជុំគ្នាដោយផ្ទាល់ជាដំបូងបង្អស់ក្រោយការបិតបញ្ចប់វិបត្តិកូវិដ-១៩។   កម្ពុជាជាប្រទេសដែលមានភ័ព្វសំណាងបំផុតដែលមានយុវជននិងប្រជាជនវ័យក្មេងប្រមាណជា ៦០%នៃរបាយប្រជាជនសរុបក្នុងប្រទេស នេះបើយោងតាមរបាយការណ៍ជំរឿងឆ្នាំ២០១៨។ ការកើនឡើងនៃប្រជាសាស្ត្រយុវជន ផ្តល់នូវតួនាទីដ៏សំខាន់ដល់យុវជន និងគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងឱកាសសម្រាប់ពួកគេក្នុងការទទួលបានព័ត៌មាន និងការចូលរួមនៅក្នុងការអភិវឌ្ឍជាតិ  ប៉ុន្តែក៏អាចនឹងក្លាយជាសំណាងអាក្រក់ទៅវិញទេ ប្រសិនបើមិនមានការផ្តល់ឱកាសឱ្យពួកគេមានការចូលរួម ក្នុងកិច្ចការងារសង្គម និងនយោបាយឲ្យបានពេញលេញ។ ការធានានូវការគាំទ្រយ៉ាងសកម្មរបស់យុវជន និងយុវនារីក្នុងការលើកទឹកចិត្តពីរដ្ឋាភិបាល គឺចាំបាច់ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ឱកាស និងជួយពួកគេឱ្យមានតួនាទី និងទំនួលខុសត្រូវខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនៃជីវភាពសង្គម និងសេដ្ឋកិច្ច។ ឱកាសកាន់តែច្រើនក្នុងការរួមបញ្ចូលយុវជនកម្ពុជា នឹងជួយ បង្កើនតំណាងភាពរបស់ពួកគេ និងជួយពួកគេឱ្យចូលរួមក្នុងការតស៊ូមតិជាសាធារណៈខណៈដែលសំឡេងរបស់ពួកគេត្រូវបានពិចារណានិងបញ្ជ្រាបកាន់តែមានប្រសិទ្ធភាព។   នៅកម្ពុជាក្នុងឆ្នាំ២០២២នេះ ការប្រារព្ធទិវាយុវជនអន្តរជាតិ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៣សំខាន់ៗ​ រួមមាន៖ 1. លើកកម្ពស់ការចូលរួមរបស់យុវជន និងការប្រមូលផ្តុំសក្តានុពលអន្តរជំនាន់ក្នុងការកសាងសាមគ្គីភាព និងសុខដុមរមនីយកម្មរបស់មនុស្សជាតិ។ 2.       ជំរុញឱ្យមានការចូលរួមយ៉ាងសកម្មរបស់យុវជន សម្រាប់កិច្ចការគោរពសិទ្ធិមនុស្ស កិច្ចការពារបរិស្ថាន និងនីតិរដ្ឋ។ 3.   ផ្តល់សិទ្ធិអំណាច និងយកចិត្តទុកដាក់លើតម្រូវការរបស់យុវជន ដើម្បីបង្កើនសំឡេងរបស់ពួកគេ ឱ្យបានចូលរួមកាន់តែសកម្មក្នុងការអភិវឌ្ឍសង្គម និងពង្រឹងលំហសេរីភាព។
Read More
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ

Monday 01 November 2021
សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា សមាគមបានរកឃើញការសាងសង់លំនៅដ្ឋានដោយខុសច្បាប់ ចំនួន១៤៣ករណី
0
Read More
លោកហេង គឹមហុង៖ត្រឹមតែ៥ថ្ងៃ បទល្មើសព្រៃឈើជាង៣០០ករណីបានកើតឡើងនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ

លោកហេង គឹមហុង៖ត្រឹមតែ៥ថ្ងៃ បទល្មើសព្រៃឈើជាង៣០០ករណីបានកើតឡើងនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ

Thursday 26 August 2021
សមាគមបណ្ដាញ​យុវជនកម្ពុជា(​CYN) ​និងបណ្ដាញ​សហគមន៍​ព្រៃឡង់​បានរកឃើញ​បទល្មើស​ព្រៃឈើ​ដល់ទៅ​៣៦៦​ករណី​នៅក្នុង​តំបន់​ព្រៃឡង់​ខេត្តព្រះវិហារ​ក្នុងរយៈពេល​ត្រឹមតែ​៥ថ្ងៃ​ប៉ុណ្ណោះ ​ពោល គឺ​ពីថ្ងៃទី​០៩ដល់ថ្ងៃទី​១៣ ខែកក្កដា ​ឆ្នាំ២០២១​។​ លោកហេង គឹមហុង​ ប្រធានកម្មវិធី​ផ្នែកស្រាវជ្រាវ​ និងតស៊ូ​មតិ​នៃសមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN)​បានកត់សម្គាល់ថា​ នេះ គឺជា​បទល្មើស​ព្រៃឈើ​ដ៏ច្រើន​ករណី ​ហើយថា ​វាបាន​បង្ហាញពី​ស្ថានភាព​នៃការ​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​នៅតែកើត​មានដដែល​។​ បើតាមលោក​ហេង គឹមហុង​ ក្រសួងបរិស្ថាន​ និងអាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចាប់ដៃ​សហការគ្នា​ជាមួយក្រុម​អ្នកការពារ​ព្រៃឈើ ​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព​។
0
Read More
ប្រធានផ្នែក​កម្មវិធីស្រាវជ្រាវ និង​តស៊ូមតិនៃ​សមាគម​បណ្ដាញ​យុវជនកម្ពុជា​ (CYN) លោក ហេង គឹមហុង មាន​ប្រសាសន៍ថា ចក្រភព​អង់គ្លេស​ក៏​គួរ​ធ្វើការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល សកម្មជន និង​សហគមន៍​មូលដ្ឋាន

ប្រធានផ្នែក​កម្មវិធីស្រាវជ្រាវ និង​តស៊ូមតិនៃ​សមាគម​បណ្ដាញ​យុវជនកម្ពុជា​ (CYN) លោក ហេង គឹមហុង មាន​ប្រសាសន៍ថា ចក្រភព​អង់គ្លេស​ក៏​គួរ​ធ្វើការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល សកម្មជន និង​សហគមន៍​មូលដ្ឋាន

Monday 28 June 2021
ប្រធានផ្នែក​កម្មវិធីស្រាវជ្រាវ និង​តស៊ូមតិនៃ​សមាគម​បណ្ដាញ​យុវជនកម្ពុជា​ (CYN) លោក ហេង គឹមហុង មាន​ប្រសាសន៍ថា ចក្រភព​អង់គ្លេស​ក៏​គួរ​ធ្វើការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល សកម្មជន និង​សហគមន៍​មូលដ្ឋានលើការងារ​ការពារបរិស្ថានដែរ៖ «ទាំង​សង្គម​ស៊ីវិល ទាំងប្រជាពលរដ្ឋ​ ទាំង​ទីភ្នាក់ងារ​អង្គការ​អន្តរជាតិ​ផ្សេងៗ​ដែល​នៅកម្ពុជា​ហ្នឹង គួរ​តែ​ជា​ចំណែក​មួយ​នៃកិច្ច​សហប្រតិបត្តិការ​ក្នុងការ​ប្រតិបត្តិការ​ការងារ​របស់ខ្លួន (ចក្រភពអង់គ្លេស) ជាជាង​តែ​ការធ្វើ​កិច្ច​សហប្រតិបត្តិការជាមួយរដ្ឋាភិបាល​​តែម្យ៉ាង ហើយ​ទទួល​បាន​ព័ត៌មាន​តែ​ពីរដ្ឋាភិបាល​តែម្យ៉ាង។ កន្លងមក​យើង​ដឹង​ហើយថា រដ្ឋាភិបាល​តែងតែ​ព្យាយាម​បង្ហាញ​តែចំណុច​ល្អ មិន​ហ៊ាន​បង្ហាញពី​ចំណុច​អាក្រក់។ បើ​អង់គ្លេស​ធ្វើ​បែបនេះ ហាក់​បីដូចជា គ្រាន់​តែ​មក​ធ្វើកិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋ និង​រដ្ឋ ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុកដាក់​ចំពោះជន​រងគ្រោះ ចំពោះប្រជាពលរដ្ឋ និង​ចំពោះ​អនាគត​ធនធាន​ធម្មជាតិ និង​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​នោះទេ»។
0
Read More
ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លោក អ៊ុល វ៉ាន់ សង្កេត​ឃើញ​ថា ​​យុវជន​​បរិស្ថាន​ទាំង​ ៦នាក់​ មាន​សក្ដានុពល​​ក្នុង​ការ​ការពារ​បរិស្ថាន

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លោក អ៊ុល វ៉ាន់ សង្កេត​ឃើញ​ថា ​​យុវជន​​បរិស្ថាន​ទាំង​ ៦នាក់​ មាន​សក្ដានុពល​​ក្នុង​ការ​ការពារ​បរិស្ថាន

Monday 28 June 2021
ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លោក អ៊ុល វ៉ាន់ សង្កេត​ឃើញ​ថា ​​យុវជន​​បរិស្ថាន​ទាំង​ ៦នាក់​ មាន​សក្ដានុពល​​ក្នុង​ការ​ការពារ​បរិស្ថាន។ លោក​បន្ត​ថា ​​​​ពួកគេ​ក៏​ជា​យុវជន​​មាន​ចំណេះ​ដឹង​​ មាន​ជំនាញ​​​​ផ្នែក​បរិស្ថាន​និង​មាន​បេះដូង​ស្រលាញ់​​ធនធាន​ធម្មជាតិ។​ លោក​ក៏​សង្កេត​ឃើញ​ថា​​ សកម្មភាព​របស់​ពួកគេ​កន្លង​មក​​​ជា​ផ្នែក​មួយ​​​ជួយ​​​ដល់​​កិច្ចការ​ងារ​បរិស្ថាន​​ឲ្យ​មាន​ភាព​​ប្រសើរ​នៅ​កម្ពុជា​។ អ្នក​ឃ្លាំ​មើល​​​​សិទ្ធិ​​​​រូប​នេះ ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​
0
Read More
ក្រុម​យុវជន​ថា អំពើ​ពុករលួយ​នៅតែ​មាន​ក្នុង​ចំណោម​អ្នក​មាន​អំណាច​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ

ក្រុម​យុវជន​ថា អំពើ​ពុករលួយ​នៅតែ​មាន​ក្នុង​ចំណោម​អ្នក​មាន​អំណាច​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ

Tuesday 15 June 2021
ក្រុម​យុវជន​ថា អំពើ​ពុករលួយ​នៅតែ​មាន​ក្នុង​ចំណោម​អ្នក​មាន​អំណាច​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ មេដឹកនាំ​អង្គការ​យុវជន​ដែល​ធ្វើ​ការ​ងារ​ផ្នែក​​សិទ្ធិមនុស្ស​ បរិស្ថាន និង​យុវជន​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ​រដ្ឋាភិបាល​​ត្រូវ​តែ​ចាត់វិធានការ​បោស​សំអាត​អំពើ​ពុករលួយ​ក្នុង​ចំណោម​មន្ត្រី​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ដើម្បី​ទប់ស្កាត់​មហន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា។ លោក​ អ៊ុល វ៉ាន់ ប្រធាន​អង្គការ​សមាគម​បណ្តាញ​យុវជន​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ ខែ​មិថុនា​ថា៖ «‍‍ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​​​ ​មាន​ក្រសួង​បរិស្ថាន​ ឬ​ក្រសួង​កសិកម្ម​ជាដើម​ហ្នឹង យើង​ឃើញ​ថា​ ប្រសិទ្ធភាព​នៅ​តែ​មិន​អាច​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន ដោយសារ​តែ​យើង​សង្កេត​ឃើញ​ថា​ មាន​អំពើ​ពុករលួយ មាន​ការ​ឃុប​ឃិត[គប់គិត] គ្នាជា​ប្រព័ន្ធ​ ការ​សហការ​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ចំណោម​ក្រុមហ៊ុន​ក៏​ដូច​ជា​អ្នក​មាន​អំណាច​ក្នុង​ប្រទេស​កម្ពុជា»៕
0
Read More
ទិវាបរិស្ថានពិភពលោកឆ្នាំ២០២១ សង្គមស៊ីវិលចំនួន ១២ ស្នើឱ្យអាជ្ញាធរបញ្ឈប់ការរឹតត្បឹត

ទិវាបរិស្ថានពិភពលោកឆ្នាំ២០២១ សង្គមស៊ីវិលចំនួន ១២ ស្នើឱ្យអាជ្ញាធរបញ្ឈប់ការរឹតត្បឹត

Friday 04 June 2021
ចាប់ពីពីថ្ងៃទី១ ដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ  សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានសហការជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័ន នឹងរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោក២០២១
0
Read More
Page 7 of 8« First«...45678»

Recent Posts

  • កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
  • ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
  • ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
  • វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
  • អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
  • កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

អាសយដ្ឋាន៖ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖+៨៥៥ (០) ១២ ៨៥៨ ៦៤២
អាសយដ្ឋាអ៊ីម៉ែលៈ[email protected]
[email protected]

 

មុីនុយ

  • ទំព័រដេីម
  • អំពីយេីង
  • ទាក់ទងមកយេីង
  • ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ
    • ប.យ.ក ក្នុងសារព័ត៌មាន

បណ្តាញសង្គម

 

Copyright © 2009-2023 Cambodian Youth Network All Right Reserve.