ការចូលរួមដាំដើមកោងកាងចំនួន២៥០ដើមនៅ សហគមន៍កំពង់សាមគ្គី ខេត្តកំពត
ថ្ងៃច័ន្ទ 20 ឧសភា 2024
ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា អង្គការសង្គមស៊ីវិល និងក្រុមយុវជនដែលបានចូលរួមព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន បានចូលដាំដើមកោងកាងចំនួន២៥០ដើម និងកិច្ចពិភាក្សាស្តីពីតួនាទីរបស់យុវជនចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ។ យុវជនសរុបចំនួន ៤៥នាក់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍ជិះកង់រយៈពេល១៣ថ្ងៃ ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោក និងលើកកម្ពស់សិទ្ធិបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ #WED2024 #CYN #1000Kmcycling #P2ACE Credit Picturs by Khem Sunra កម្រងរូបភាពអនុស្សាវរីយ៍នៃការចូលរួមដាំដើមកោងកាងចំនួន២៥០ដើមនៅសហគមកំពង់សាមគ្គី ខេត្តកំពត
ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន
ថ្ងៃច័ន្ទ 20 ឧសភា 2024
ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដេីម្បីបរិស្ថាន ធ្វើដំណើរពីខេត្តរតនគិរី ឆ្ពោះទៅខេត្តកំពត។ ក្រោមមូលបទ៖ « សុខុមាលភាពពិភពលោកជាការទទួលខុសត្រូវរបស់យើង » « ភាពស្រស់ស្អាតនៃផែនដីបានមកពីធនធានធម្មជាតិ មនុស្សរស់នៅដោយមានសុខុមាលភាពបានមកពីការថែរក្សាបរិស្ថាន » ខេត្តកំពត វេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយធ្វើដំណើអស់រយៈពេល ១៣ថ្ងៃក្រុមយុវជនចំនួន ៣០នាក់ បានធ្វើដំណើមកដល់ខេត្តកំពត ដែលជាគោលដៅចុងក្រោយនៃព្រឹត្តការណ៍ជិះកង់១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ “សុខមាលភាពរបស់ពិភពលោក គឺជាការទទួលខុសត្រូវរបស់យើង”។ ការជិះកង់ក្នុងរយៈចំងាយឆ្ងាយនេះ បានបិតបញ្ចប់ប្រកបដោយមានការប្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់របស់ក្រុមយុវជន និងអ្នកស្រឡាញ់បរិស្ថាន។ #WED2024 #CYN #1000Kmcycling #P2ACE Credit pictures by Khem Sunra កម្រងរូបភាពនៃព្រឹត្តិការណ៍ជិះកង់១០០០គីឡូម៉េត្រដើម្បីបរិស្ថាន
វីដេអូរខ្លីអំពីការចូលរួមព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន
ថ្ងៃពុធ 15 ឧសភា 2024
ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដេីម្បីបរិស្ថាន ធ្វើដំណើរពីខេត្តរតនគិរី ឆ្ពោះទៅខេត្តកំពត ក្រោមមូលបទ៖ « សុខុមាលភាពពិភពលោកជាការទទួលខុសត្រូវរបស់យើង » វីដេអូរខ្លីអំពីការចូលរួមព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន លោក អ៊ុល វ៉ាន់ ទីប្រឹក្សាសមាគមបណ្ដាញយុវជនកម្ពុជា សូមធ្វើការចុចទៅលើផ្ទាំរូបភាពដើម្បីធ្វើការទស្សនាវិដេអូ
ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន
ថ្ងៃពុធ 08 ឧសភា 2024
ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន ———————————— (ថ្ងៃទី១)—(Day-1) ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា និងអង្គការសង្គមស៊ីវិលចំនួន១៣ ស្ថាប័ន បានផ្តើមការប្រារព្ធកម្មវិធីបរិស្ថានពិភពលោកឆ្នាំ២០២៤ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមមូលបទ ស្តីពី “សុខុមាលភាពនៃភពផែនដី គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា”។ នៅក្នុងកំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកនៅឆ្នាំ២០២៤ សមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជននៅក្នុងប្រទេសកម្ពុជា នឹងមានការរៀបចំសកម្មភាពព្រឹត្តិការណ៍ជិះកង់ ការប្រារព្ធយុទ្ធនាការនៅលើបណ្តាញសង្គម ការចួបជុំប្រារព្ធនៅតាមសហគមន៍ ការដាំកូនឈើ ដើមកោងកាង និងវេទិកាបរិស្ថាន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ។ ជាថ្ងៃដំបូងនៃការប្រារព្ធទិវាបរិស្ថានពិភពលោក “ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន” ដែលមានអ្នកជិះកង់ចំនួន ២៥នាក់ជិះកង់ក្នុងរយៈចំងាយវែងរហូតដល់ជិត ១០០០គីឡូម៉ែត្រ រយៈពេល២០ថ្ងៃ ដោយចាប់ផ្តើមចេញពីភាគឦសាន ត្រង់ខេត្តរតនគិរី ឆ្ពោះទៅបញ្ចប់នៅភាគនិរតីនៃប្រទេសកម្ពុជា ក្នុងខេត្តកំពត នឹងផ្តើមជាសកម្មដំបូងនៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤។ អាស្រ័យដូចមានក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ សូមអាជ្ញាធរ អ្នកសារព័ត៌មាន សហគមន៍ និងសាធារណជន អញ្ជើញចូលរួម និងផ្តល់កិច្ចសហការ ដើម្បីរួមគ្នាលើកកម្ពស់កិច្ចការពារ និងសិទ្ធិបរិស្ថាន ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងទទួលបានបរិស្ថានស្អាត សម្រាប់ទាំងអស់គ្នា និងដើម្បីមនុស្សជំនាន់ក្រោយ។ #WED2024 #CYN #1000Kmcycling កម្រងរូបភាពព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន Credit Picturs by Khem[…]
សេចក្តីថ្លែងការណ៍រួម ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ លើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន លោក កើត សារ៉ាយ
ថ្ងៃអង្គារ 09 មេសា 2024
សេចក្តីថ្លែងការណ៍រួម ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ លើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន លោក កើត សារ៉ាយ រាជធានីភ្នំពេញ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៤ ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ មានការសោកស្តាយ ជាខ្លាំងចំពោះការចាប់ឃុំខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និងជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្មមួយរូប។ សូមបញ្ជាក់ថាលោក កើត សារ៉ាយ ត្រូវបានមន្ត្រីនគរបាលរាជធានីភ្នំពេញចូលចាប់ខ្លួន ខណៈលោក កំពុងបំពេញការងារនៅការិយាល័យ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវេលា ម៉ោង១៥.៤៥នាទី កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងដីកានោះបានត្រឹមបញ្ជាក់ ថាពាក់ព័ន្ធករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះធ្វើឡើងដោយមិន បានផ្តល់ព័ត៌មានជាក់លាក់ អំពីបទចោទប្រកាន់ទៅកាន់លោកកើត សារ៉ាយ និងក្រុមគ្រួសាររបស់ លោកឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសារដំបូងរាជធានីភ្នំពេញ បានប្រកាសថាលោក កើត សារ៉ាយក៏បានប្រឈមនឹងការចោទប្រកាន់បន្ថែមពីបទ មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈឹម ព្រមទាំងបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ ការឃាត់ខ្លួន និងឃុំខ្លួន លោកកើត សារ៉ាយ គឺជាការបន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងបង្ក្រាបទៅលើសកម្មជនសិទិ្ធមនុស្ស និងបរិស្ថាន ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទិ្ធសេរីភាព[…]
អបអរសាទរទិវាព្រៃឈើអន្តរជាតិខួបលើកទី១៣ ក្រោមមូលបទ”និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ”
ថ្ងៃច័ន្ទ 01 មេសា 2024
អបអរសាទរទិវាព្រៃឈើអន្តរជាតិខួបលើកទី១៣ ក្រោមមូលបទ”និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” ==================== អង្គការ សមាគម និងក្រុមយុវជនបានរួមគ្នាប្រារព្ធកម្មវិធីអបអរសាទរទិវាព្រៃឈើអន្តជាតិខួបលើកទី១៣ ក្រោមប្រធានបទ “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមចំនួនប្រាណ២០០ អង្គនាក់។ នៅក្នុងយុទ្ធនាការរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំនេះមានរយៈពេល១០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទីចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ គោលបំណងនៃកម្មវិធីរួមមាន៖ ១. អបអរសាទរទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ និងលើកម្ពស់គុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើ ។ ២. លើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់មនុស្សជាតិ ដើម្បីអភិរក្ស និងការពារនិរន្តរភាពព្រៃឈើ ។ ៣. ធ្វើបច្ចុប្បន្នភាពពីស្ថានភាពព្រៃឈើ បង្ហាញពីក្ដីកង្វល់ បញ្ហាប្រឈម ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ។ ជាលទ្ធផល កម្មវិធីបានដំណើរការដោយរលូន និងមានការចូលរួមដោយសកម្មពីអ្នកចូលរួម ការថ្លែងការណ៍ពីតំណាងអង្គការសង្គមស៊ីវិល តំណាងសហគមន៍ព្រៃឡង់ ព្រៃព្រះរការ ជាំពេន និងតំណាងសហគមន៍តំបន់ការពារមកពីតំបន់ផ្សេងៗទៀត ដោយបង្ហាញពីការព្រួយបារម្ភពីការបាត់បង់ព្រៃឈើ ការស្នើទៅដល់រដ្ឋាភិបាលដើម្បីបង្កើនសហប្រតិបត្តិការណ៍លើកិច្ចការពារធនធានធម្មជាតិ ព្រៃឈើ និងបរិស្ថាន និងការបើកលំហសិទ្ធិ សេរីភាពឱ្យសហគមន៍មូលដ្ឋានអាចចូលរួមល្បាតវិញដោយគ្មានការរិតត្បិត។ ជាមួយគ្នានេះដែរ ក៏មានការសម្តែងរឿង លើការបាត់បង់ព្រៃឈើ និងការប្រគួតប្រជែងគំនូរជាសាធារណៈផងដែរ៕ #WFDkh2024 #InternationalDayforForest #CYN #Cambodia #IDF2024 កម្រងរូបភាព
សេចក្តីថ្លែងការណ៍រួមទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពដល់សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល
ថ្ងៃព្រហស្បតិ៍ 28 មិនា 2024
សេចក្តីថ្លែងការណ៍រួម ទិវាព្រៃឈើអន្តរជាតិ ខួបទី១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” ភ្នំពេញ, ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤ ក្នុងឱកាសនៃការប្រារព្ធទិវា ព្រៃឈើពិភពលោក ខួបទី១៣ ឆ្នាំ២០២៤ ក្រោមមូលបទស្តីពី “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សូមអំពាវនាវដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន មេត្តាបើកលំហសេរីភាពឱ្យ សហគមន៍មូលដ្ឋាន ក៏ដូចជាក្រុមសង្គមស៊ីវិល អាចចូលរួមការពារព្រៃឈើ ដោយអាចចូលល្បាតព្រៃឡើង វិញដោយសេរី និងគ្មានការគំរាមកំហែង និងបំភិតបំភ័យក្នុងគ្រប់រូបភាព ។ ទន្ទឹមនឹងនេះ យើងខ្ញុំមានព្រួយបារម្ភជា ខ្លាំង ចំពោះការមិនទាន់អនុវត្តឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយ ទៅលើគោលនយោបាយស្តីពីកិច្ចការពារព្រៃឈើ ការព្រងើយកន្តើយ និងពុំបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាក្តីកង្វល់នានាដែលបាន លើកឡើងដោយសាធារណជន ជុំវិញបញ្ហាវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះ យើងខ្ញុំមើលឃើញថារាជរដ្ឋាភិបាល បានខិតខំបង្កើននូវចំនួនតំបន់ការពារធនធានធម្មជាតិ ច្បាប់ និងបទដ្ឋានគតិយុត្តិផ្សេងៗជាច្រើន ក្នុងន័យការពារ និងអភិរក្សធនធានធម្មជាតិ ក៏ប៉ុន្តែវិធានការណ៍ទាំងនេះ ពុំទាន់បានដោះស្រាយនូវបញ្ហានៃការកើនឡើងនូវសកម្មភាពកាប់បំផ្លាញ និងឈូសឆាយដីព្រៃជាច្រើនហិកតា ទាំងនៅក្នុងដែនជម្រកសត្វព្រៃដូចជា ព្រៃឡង់ បឹងពែរ ព្រៃព្រះរកា និងតំបន់ព្រៃឈើដទៃទៀតជារៀងរាល់ថ្ងៃ នោះទេ។ ការកែប្រែដីតំបន់ការពារទៅជាទម្រង់ដីសម្បទានកិច្ច និងការអនុប្រយោគក្នុងរូបភាពជួល អំណោយ និងផ្ទេរកម្មសិទ្ធិ នៅតែបន្តកើតមានឡើង ។ សកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់១៤.២៩%[1] ត្រឹមឆ្នាំ២០១៨[…]
យុវជន និងបុព្វហេតុសង្គម
ថ្ងៃពុធ 20 មិនា 2024
យុវជន និងបុព្វហេតុសង្គម កញ្ញា អន ស្រីឡែន ជាយុវត្តីក្មេងវ័យ១៧ឆ្នាំ ដែលបានកើតនៅភូមិអង្គរបានទី៤ ឃុំអង្គរបាន ទី៤ ស្រុកកងមាស ខេត្តកំពង់ចាម ជាកូនស្រីទោលក្នុងគ្រួសារមានជីវភាពកម្រិតមធ្យម។ ស្រីឡែន បានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០២២។ នាងជាក្មេងស្រីដែលចង់ចេះចង់ដឹងទៅលើរឿង ប្រវត្តិសាស្ត្រ និងបញ្ហានានានៅក្នុងប្រទេស។ ទោះបីជានាងនៅក្មេងក៏ដោយប៉ុន្តែនាងគឺជា ក្មេងស្រីដែលចូលចិត្តឈ្វេងយល់ពីបញ្ហាសង្គម មើលឃើញពីបញ្ហាសង្គមតាំងពីនាងរៀនថ្នាក់អនុវិទ្យាល័យមកម៉្លេះ។ នាពេលនោះស្រីឡែនបានយល់ឃើញថាបញ្ហាចម្បងរបស់សង្គមគឺ អំពើពុករលួយ តែទោះជាយ៉ាងនេះក្តីដោយខ្វះភាពក្លាហាន ស្រីឡែនមិនហ៊ានធ្វើការបញ្ចេញមតិ ឬទស្សនៈរបស់ខ្លួនឡើយ។ បន្ទាប់ពីចប់ថ្នាក់វិទ្យាល័យស្រីឡែនត្រូវមកបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនៅរាជធានីភ្នំពេញ ដែលពេលនោះស្រីឡែនបានរៀនថ្នាក់កុំព្យូទ័រនៅមជ្ឈមណ្ឌលសិក្សា និងការងាររបស់សមាគមបណ្តាញយុវជនកម្ពុជារយៈពេល៣ខែ សម្រាប់ការសិក្សាថ្នាក់មូលដ្ឋាននៃជំនាញប្រើប្រាស់ថ្នាក់កុំព្យូទ័រសម្រាប់ការិល័យ។ នៅពេលកំឡុងនៃការសិក្សាថ្នាក់កុំព្យូទ័រ ស្រីឡែនបានដាក់ពាក្យចូលជាបុគ្គលិកហាត់ការជាមួយនឹងប.យ.ក នៅផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ ចាប់ពីខែឧសភា ឆ្នាំ២០២៣ ដែលជាពេលវេលាបានធ្វើឱ្យស្រីឡែន មានឱកាសរៀនសូត្រពង្រឹងសមត្ថភាពការងារ ការស្វែងយល់អំពីសិទ្ធិមនុស្ស សិទ្ធិបរិស្ថាន និងការចូលរួមលើកម្ពស់យុត្តិធម៌សង្គមនៅកម្ពុជា។ នៅពេលដែលស្រីឡែនហាត់ការជាមួយនឹងប.យ.ក ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៣ ស្រីឡែន ដែលជាក្មេងស្រីមានចរិតរហ័សរហួន បានចូលរួមយ៉ាងសកម្មទាំងការរៀនសូត្រអំពីការងារនៅក្នុងការិយាល័យ និងធ្វើកិច្ចការងារដោយផ្ទាល់ជាមួយនឹងក្រុមគោលដៅ។ ស្រីឡែនទទួលបានការចែករំលែកពីក្រុមការងាររបស់ប.យ.ក អំពីជំនាញទំនាក់ទំនង ការរៀបចំសកម្មភាព ការរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំព្រឹត្តិការណ៍ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរៀចំព្រឹត្តិការណ៍សំខាន់ៗរបស់ប.យ.ក ដូចជា វេទិកាយុវជនកម្ពុជា វេទិកាអ្នកការពារសិទ្ធិមនុស្សវ័យក្មេងកម្ពុជា ការដាក់ញ្ញត្តិ យុទ្ធនាការជិះកង់ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីជាដើម។ តាមរយៈការហាត់ការ ស្រីឡែនបានទទួលនូវជំនាញ និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនរួមមាន របៀបធ្វើរបាយការណ៍ ការធ្វើការងារជាក្រុមឲ្យមានប្រសិទ្ធភាព ការកសាងទំនាក់ទំនងជាមួយយុវជន និងសកម្មជន ការដោះស្រាយបញ្ហា និងការសម្របសម្រួលសកម្មភាពចងក្រងយុវជនជាដើម។ ជាពិសេស ស្រីឡែនបានទទួលបទពិសោធន៍ការងារលើការជួយសម្របសម្រួលការអនុវត្តគម្រោងជាក់ស្ដែង[…]
ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា
ថ្ងៃព្រហស្បតិ៍ 23 វិច្ឆិកា 2023
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្សព្វផ្សាយរបាយការណ៍សង្កេត ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) មានកិត្តិយសសូមជំរាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ស្ថាប័នដៃគូរ និងសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជា នឹងរៀបចំការធ្វើបទបង្ហាញលទ្ធផលនៃរបាយការណ៍អង្កេតស្តីពី “ការជួញដូរសាច់សត្វព្រៃ នៅជុំវិញតំបន់ព្រៃឡង់ នៃប្រទេសកម្ពុជា” និងកិច្ចពិភាក្សាស្តីពីការព្រួយបារម្ភរបស់សហគមន៍ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅសណ្ឋាគាសាន់វេ នៃរាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា រយៈ៣ខែ ដោយរាប់ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារស្រាវជ្រាវបានរកឃើញសំណាក និងទីតាំងដាក់លក់់សាច់សត្វព្រៃ និងត្រីអភិរក្សដោយខុសច្បាប់ចំនួន ៥៧សំណាក/ទីតាំង នៅជុំវិញតំបន់ការពារធនធានធម្មជាតិនៅភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ ក្រុមការងារស្រាវជ្រាវ បានធ្វើដំណើរចុះប្រមូលទិន្នន័យចំនួន៦លើក ដោយចៃដន្យ ដើម្បីធ្វើការសង្កេត និងប្រមូលទិន្នន័យសកម្មភាពដាក់លក់ ការជួញដូរ ការដាក់លក់នៅតាមភោជនីយដ្ឋាន និងតំបន់ទេសចរណ៍នូវប្រភេទសត្វព្រៃ សាច់សត្វព្រៃ និងត្រីអភិរក្ស នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ។ លទ្ធផលនៃការប្រមូលទិន្នន័យរយៈពេល ៩០ថ្ងៃនេះ ក្រុមការងារប្រមូលសំណាកទិន្នន័យសាច់សត្វព្រៃចំនួន ៣៤សំណាក ទីតាំងភោជនីយដ្ឋានចំនួន១១ និងរមណីយដ្ឋានចំនួន ២កន្លែងដែលមានដាក់លក់សាច់សត្វព្រៃ។ ចំណែកប្រភេទត្រីអភិរក្សត្រូវបានរកឃើញចំនួន ៥ប្រភេទ មានចំនួន១២ក្បាល ភាគច្រើនស្ថិតនៅក្នុងខេត្តតាមបណ្តោយដងទន្លេមេគង្គគឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។[…]
ព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន
ថ្ងៃសុក្រ 02 កញ្ញា 2022
សមាគមបណ្តាញយុវជនកម្ពុជា និងក្រុមអង្គការសង្គមស៊ីវិលបានរៀបចំព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រឆ្លងកាត់ខេត្តកំពង់កំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ បន្ទាប់ក្រុមអ្នកជិះកង់ដែលមានសមាជិក២៨នាក់ បានត្រឡប់កាន់កំពង់ធំវិញ ដោយជិះកង់កាត់តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ ព្រឹត្តការណ៍ ក៏ត្រូវបានរៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ផងដែរ។ ការប្រារព្ធកម្មវិធីទិវាបរិស្ថានដោយក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជន មានគោលបំណងសំខាន់ចំនួន៣ រួមមាន ១). លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងកិច្ចថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ តាមរយៈសកម្មភាពជំរុញឱ្យមានការឈ្វេងយល់អំពីផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ ការលុបបឹងធម្មជាតិ ការប្រើប្រាស់ប្លាស្ទិច និងឥន្ធនៈជាដើម។ ២).ជំរុញឱ្យរដ្ឋាភិបាល និងមន្ត្រីសាធារណៈអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន ក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ និង ៣). ជំរុញឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន និងចូលរួមលើកឡើងពីបញ្ហាទាក់ទិននឹងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបម្រែបម្រួលអាកាសធាតុទៅកាន់អ្នកធ្វើសេចក្តីសម្រេចចិត្តដើម្បីស្វែងរកដំណោះស្រាយ។ នៅក្នុងអំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកនៅឆ្នាំនេះ ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជននៅក្នុងប្រទេសកម្ពុជា នឹងមានការរៀបចំព្រឹត្តិការណ៍ជិះកង់ ការធ្វើយុទ្ធនាការនៅលើបណ្តាញសង្គម និងកម្មវិធីសិក្ខាសាលានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ជិះកង់ចំនួនពីរដែលនឹងរៀបចំឡើង គឺ “ព្រឹត្តការណ៍ជិះកង់ ៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន” ដែលមានអ្នកជិះចំនួន២៥នាក់ ដែលនឹងជិះក្នុងរយៈចំងាយឆ្ងាយប្រមាណជា៦០០គីឡូម៉ែត្រ ដោយប្រើពេល១១ថ្ងៃ។
Recent Posts
- សិក្ខាសាលាស្តីពីការពង្រឹងសម្ថភាពយុវជនកម្ពុជាក្នុងជំនឿនិងការការពារព្រៃឈើ ថ្ងៃពុធ 06 វិច្ឆិកា 2024
- តួនាទីសំខាន់របស់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន និងការកសាងសន្តិភាព ថ្ងៃច័ន្ទ 04 វិច្ឆិកា 2024
- តើអ្វីទៅជា COP-16 ស្តីពីជីវៈចម្រុះ? ថ្ងៃពុធ 23 តុលា 2024
- ការពង្រឹងសិទ្ធិអំណាចយុវជនសកម្ម ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមល្អប្រសើរ ថ្ងៃច័ន្ទ 21 តុលា 2024
- អបអរសាទរខួប១៥ឆ្នាំសមាគមបណ្ដាញយុវជនកម្ពុជា ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
- កម្រស្នាដៃគំនូរឌីជីថលរបស់យុវជនសម្រាប់អបអរសាទរខួប១៥ឆ្នាំនៃសមាគមបណ្តាញយុវជនកម្ពុជា ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
- សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ថ្ងៃព្រហស្បតិ៍ 17 តុលា 2024