យុវជនដើម្បីយុត្តិធម៌បរិស្ថាន និងសិទ្ធិមនុស្ស
ថ្ងៃច័ន្ទ 29 កក្កដា 2024
សមាគមបណ្តាញយុវជនកម្ពុជាបានរៀបចំកម្មបោះជំរំ សន្តិយុត្តិ ក្រោមប្រធានបទ៖ “យុវជនដើម្បីយុត្តិធម៌បរិស្ថាន និងសិទ្ធិមនុស្ស” នៅសហគមន៍ព្រៃក្បាលខ្លា ខេត្តកំពង់ធំ ជាមួយអ្នកចូលរួមចំនួន ៣១នាក់ ស្រ្តីចំនួន ២០នាក់។ អ្នកចូលរួមមានសមាភាពជាយុវជន សហគមន៍ពីមកពីខេត្តកំពង់ធំ ក្រចះ ព្រះវិហារ ស្ទឹងត្រែង និស្សិតនៅតាមសលកវិទ្យាល័យ សមាជិក និងសិស្សថ្នាក់កុំព្យូទ័ររបស់ ប.យ.ក។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង បង្កើតឱកាសដល់យុវជន សហគមន៍ក្នុងការកសាងជាបណ្តាញ និងការរៀនសូត្រពីគ្នា។ ជាលទ្ធផល អ្នកចូលរួមបានយល់ដឹងពីប្រវត្តិនៃការបង្កើតសហគមន៍ បញ្ហាប្រឈម ការឆ្លើយតប និងដោះស្រាយបញ្ហារបស់សហគន៍ក្នុងកិច្ចការការពារព្រៃឈើ។ ក្រៅពីនេះ អ្នកចូលរួមបានស្តាប់ពីការចែករំលែករបស់យុវជនអ្នកការពារសិទ្ធិមនុស្សវ័យក្មេង ក្នុងកិច្ចការងារសង្គម និងការពារធនធានជាតិ។ អ្នកចូលរួមបានសិក្សារៀនសូត្រអំពីសិទ្ធិមនុស្សជាមូលដ្ឋាន យុត្តធម៌បរិស្ថាន និងផ្សាភ្ជាប់ខ្លួនជាធម្មជាតិ សហគមន៍ តាមរយៈការសិក្សារៀនសូត្រ ការស្នាក់នៅសហគមន៍ និងការចុះល្បាតព្រៃ។ ជាចុងក្រោយ អ្នកចូលរួមក៏បានចងបណ្តាញទំនាក់ទំនងរវាងយុវជន និងសហគមន៍។ #BftW #CYNCambodia កម្រងរូបភាពៈ
ការលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ និងផែនការយុទ្ធសាស្ត្រនិងសកម្មជាតិស្តីពីជីវៈចម្រុះ
ថ្ងៃអង្គារ 16 កក្កដា 2024
សៀមរាប ថ្ងៃទី១០ ដល់១៣ ខែកក្កដា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា សហការរៀបចំសិក្ខាសាលាយុវជនការពារជីវៈចម្រុះ ស្តីពី “ការលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ និងផែនការយុទ្ធសាស្ត្រនិងសកម្មជាតិស្តីពីជីវៈចម្រុះ” នៅសណ្ឋាគារ Angkor Holiday ខេត្តសៀមរាប ដែលមានអ្នកចូលរួមចំនួន ៥៩ នាក់មកពីបណ្តាញយុវជនជីវៈចម្រុះសាកលនៅក្នុងតំបន់អាស៊ាន យុវជន និងយុវជនមកពីសហគមន៍ក្នុងតំបន់ព្រៃឡង់។ សិក្ខាសាលានេះ បានរៀបចំឡើងដើម្បីក្លាយជាវេទិកាមួយ ដែលមានគោលបំណងចែករំលែកនិងការផ្លាស់ប្តូរ ចំណេះដឹង និងបទពិសោធន៍ក្នុងការអភិរក្សជីវៈចម្រុះជាក់លាក់ ចំពោះ ក្រមខណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរ៉េអាល់ (KM GBF) ព្រមទាំង ផែនការយុទ្ធសាស្ត្រនិងសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) ។ ប្រភពរូបភាពៈ
អរសាទររក្ខទិវា និងការដាំកូនឈើនៃបណ្ដាព្រៃឡង់
ថ្ងៃអង្គារ 16 កក្កដា 2024
អរសាទររក្ខទិវា និងការដាំកូនឈើនៃបណ្ដាព្រៃឡង់ កាលពីថ្ងៃទី៧ដល់ទី៩ ខែកក្កដា ឆ្នាំ២០២៤ សមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក)បានចូលរួមគាំទ្រក្រុមបណ្ដាញព្រៃឡង់ មានបួនខេត្តរួមមាន៖ ខេត្ត ស្ទឹងត្រែ ក្រចេះ កំពង់ធំ និងខេត្តព្រះវិហារ ដើម្បីដាំកូនឈើក្នុងឱកាសប្រារព្ធរក្ខទិវាព្រៃឈើ ចំនួនបួនកន្លែង កន្លែងដាំទី១ នៅវត្តបឹង ទី២វត្តជាំស្វាយ ទី៣វត្តស្នងអន និងទី៤អាស្រមភ្នំជី កូនឈើដែលបានដាំរួមមាន ក្រញូង បេង នាងនួន កកោះ ឈើទាល និង ធ្នង់ ដែលមានចំនួនសរុប៤០០០ដើម។ ដោយមានអ្នកចូលរួមចំនួន ១៦៣ អង្គ/នាក់ (ស្រី ៤៨នាក់) រួមមានសហគមន៍បណ្ដាញព្រៃឡង់ យុវជន អង្គការដៃគូ ម្ចាស់ជំនួយ អាជ្ញាធរមូលដ្ឋាន មន្ត្រីបរិស្ថាន នរគបាល កងរាជអាវុធហត្ថនិងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ គណៈកម្មការ និង អារចារ្យវត្ត។ គោលបំណងធំៗនៃការដាំកូនឈើនេះគឺ៖ ១. ដើម្បីអបអរសាទររក្ខទិវាព្រៃឈើ៩ កក្កដាឆ្នាំ២០២៤នៅកម្ពុជា ២. ជួយសម្របសម្រួលគម្របព្រៃឈើឡើងវិញ ពង្រាយការដាំកូនឈើតាមវត្តអារាម និងទីធ្លាសាធារណៈ ៣.ជាកិច្ចសហការល្អជាមួយអាជ្ញាធរសម្ថកិច្ចបានល្អតាមរយៈការដាំកូនឈើ ការការពារព្រៃឈើ និងធនធានធម្មជាតិ។ អំឡុងពេលដាំកូនឈើនេះ មានការសូត្រមន្តតាមប្រពៃណីខ្មែរ ដើម្បីរំលឹកដល់រក្ខទិវា ពង្រឹងការការពារ និងផ្សព្វផ្សាយជាសាធារណៈជន។ ប្រភពរូបភាពៈ
សេចក្តីថ្លែងការណ៍រួម ការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់
ថ្ងៃព្រហស្បតិ៍ 04 កក្កដា 2024
សេចក្តីថ្លែងការណ៍រួម ការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៤ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសទៅលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ចំនួន ១០រូប ដោយដាក់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ ហើយចាប់ខ្លួនអ្នកទាំងនោះនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះគឺជារឿងដែលគួរឱ្យអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជាតិយើង ។ ការបំបិទសំឡេងរបស់សកម្មជនបរិស្ថាន និងការចោទប្រកាន់ថា សកម្មភាពតស៊ូមតិដោយសន្តិវិធីរបស់ពួកគេ ជាការគំរាមកំហែងដល់សន្តិសុខជាតិ នេះគឺធ្វើឱ្យប្រព័ន្ធយុត្តិធម៌រងភាពអាម៉ាស់ ។ អាជ្ញាធរមានសមត្ថកិច្ចគួរតែស្តាប់ និងចូលរួមធ្វើការជាមួយយុវជន និងសកម្មជនបរិស្ថាន ហើយសូមមេត្តាបញ្ឈប់ការចំណាយធនធាន ដើម្បីធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងដាក់ទោសទៅលើយុវជនក្មេងៗដែលក្លាហាន និងមានឆន្ទៈខ្ពស់ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃបំផុតរបស់កម្ពុជា ។ សកម្មជន ៤រូប ដែលរួមមាន លោក ថុន រដ្ឋា អាយុ ៣២ ឆ្នាំ លោក លី ចាន់ដារ៉ាវុត អាយុ ២៤ ឆ្នាំ កញ្ញា ឡុង គន្ធា អាយុ ២៦ ឆ្នាំ និងកញ្ញា ភួន កែវរស្មី អាយុ ២៣ ឆ្នាំ អ្នកទាំង ៤ បានជួបជុំជាមួយអ្នកគាំទ្រ និងគ្រួសាររបស់ពួកគេនៅខាងក្រៅតុលាការដើម្បីស្តាប់ការប្រកាសសាលក្រម ។ កងកម្លាំងនគរបាលយ៉ាងតិចណាស់ ៥០[…]
សកម្មជនចលនាមាតាធម្មជាតិចំនួន៥រូបត្រូវបានចាប់ឃាត់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ក្រោយប្រកាសសាលក្រម
ថ្ងៃអង្គារ 02 កក្កដា 2024
សកម្មជនចលនាមាតាធម្មជាតិចំនួន៥រូបត្រូវបានចាប់ឃាត់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ក្រោយប្រកាសសាលក្រម! នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សកម្មជនចលនាមាតាធម្មជាតិ ចំនួន០៥រូប ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ និងប្រមាថព្រះមហាក្សត្រ មាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌ ដោយពួកគាត់ទាំងបួននាក់ ត្រូវបានចាប់ខ្លួន នៅម៉ោងប្រមាណ ម៉ោង ១០ និង ៣៨នាទីព្រឹក នៅមុខសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ។ សកម្មជនដែលត្រូវបានចោទ មានដូចជាៈ ទី១ លោក ថុនរដ្ឋា ទី២ លោក លី ចាន់ដារ៉ាវុត ទី៣ កញ្ញា ភួង កែវរស្មី ត្រូវបាន កាត់ទោសឱ្យជាប់ពន្ធពនាគារ ចំនួន០៦ឆ្នាំ ពីបទរួមគំនិតក្បត់ ដោយឡែក លោក យឹមលាងហ៉ី, អ្នកស្រី ស៊ុនរដ្ឋា និងលោក អាឡិច ត្រូវបានកាត់ទោសពីបទ រួមកំគិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ ដោយកាត់ទោសឱ្យជាប់ពន្ធធនាគារចំនួន ៨ឆ្នាំ និងពិន័យប្រាក់ចំនួន១០លានរៀល។ ប្រភពរូបភាព
កិច្ចពិភាក្សាតុមូលស្ដីពី៖ “តួនាទីយុវជនក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គមក្នុងសង្គមប្រជាធិបតេយ្យ”
ថ្ងៃសៅរ៍ 29 មិថុនា 2024
កិច្ចពិភាក្សាតុមូលស្ដីពី៖ “តួនាទីយុវជនក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គមក្នុងសង្គមប្រជាធិបតេយ្យ” កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សមាគមបណ្ដាញយុវជនកម្ពុជា (CYN) រៀបចំកិច្ចពិភាក្សាតុមូលស្ដីពី “តួនាទីយុវជនក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គមក្នុងសង្គមប្រជាធិបតេយ្យ” ។ កម្មវិធីនេះប្រព្រឹត្តទៅមួយព្រឹកពេញ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ មានអ្នកចូលរួមចម្រុះ ជាយុវជន សិស្ស និស្សិត ចូលរួមប្រមាណ ៣០នាក់ (ស្រី ១៣នាក់) ។ កិច្ចពិភាក្សាមានការចូលរួមចែករំលែកពីវាគ្មិនមានជំនាញ បទពិសោធន៍ផ្នែកសិទ្ធិមនុស្ស និងជាយុវជនសកម្ម ចំនួន ៣រូប រួមមាន លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ លោកហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា កញ្ញារៀម ស្រីពេជ្ររតនា អគ្គលេខាធិការនៃសមាគមនិស្សិតបញ្ញវន្តខ្មែរ។ កម្មវិធីនេះ ចែកជាពីរផ្នែកសំខាន់ៗ: ទី១.បទអន្តរាគមន៍ពីស្ដីពីការចូលរួមរបស់យុវជនដើម្បីលើកកម្ពស់យុត្តិធម៌សង្គមនៅក្នុងសង្គមប្រជាធិបតេយ្យ ទី២.កិច្ចពិភាក្សាតុមូល វេទិកាការបញ្ចេញមតិ និងកម្មវិធីសំណួរចម្លើយ។ វេទិកានេះ ជាកន្លែងសុវត្ថិភាពសម្រាប់ពលរដ្ឋវ័យក្មេង ក្នុងការបន្លឺសំឡេង ការលើកពីបញ្ហាឈម ការបញ្ចេញមតិ ការឈ្វេងយល់ពីស្ថានភាពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងតួនាទីយុវជនក្នុងនាមជាពលរដ្ឋសកម្ម។ #diakoniacambodia #sweden #CYNCambodia ប្រភពរូបភាពនៃកម្មវិធី ថតរូបដោយ៖ លោក ខេម ស៊៊ុនរ៉ា
សុន្ទរកថាស្វាគមន៍ និងបើកកិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២៤ នៃសមាជិក សមាជិកា របស់សមាគមបណ្តាញយុវជនកម្ពុជា
ថ្ងៃសៅរ៍ 29 មិថុនា 2024
សុន្ទរកថាស្វាគមន៍ និងបើកកិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២៤ នៃសមាជិក សមាជិកា របស់សមាគមបណ្តាញយុវជនកម្ពុជា សណ្ឋាគាប៉ូឡូវៃ ភ្នំពេញ,ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ជាបឋម ខ្ញុំបាទហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា សូមគោរពសមាជិកគណៈកម្មការនាយក សមាជិកស្ថាបនិក សមាជិកកិត្តិយស ជាទីគោរព! និងសួស្តីបងប្អូនសមាជិក សមាជិក និងក្រុមការងារសមាគមបណ្តាញយុវជនកម្ពុជាជាទីរាប់អាន! អស់រយៈពេលពេញមួយឆមាសដំបូងនៃឆ្នាំ២០២៤ ក៏ជារយៈពេល៦ខែដែលខ្ញុំបាទ ហេង គឹមហុង ទទួលបានសេចក្តីទុកចិត្តពីសមាជិក សមាជិកាសម្រាប់ការបំពេញតួនាទីជាប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា ដែលមានអាយុកាល ១៥ឆ្នាំមួយនេះ។ នាឱកាសនេះ ក៏ជាឱកាសដែលខ្ញុំមានចំណាប់អារម្មណ៍ស្វាគមន៍ និងបច្ចុប្បន្នភាពការងារជូនដល់បងប្អូនទាំងអស់គ្នា អំពីកិច្ចការរបស់គណៈកម្មការប្រតិបត្តិ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ក្រុមការងារសមាគមទាំង២៣រូប ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ការប្តេជ្ញាចិត្តដោយពុំគិតអំពីភាពហត់នឿយដើម្បីបម្រើនូវទស្សនវិស័យ និងបេសកម្មរបស់ប.យ.ក ដែលចង់បានសង្គមមួយ ដែលមានយុវជនចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងការពារបរិស្ថាន-ធនធានធម្មជាតិ។ នាពេលនេះ ខ្ញុំនឹងរំលេចចេញអំពីចំណុចសំខាន់ៗនៃការងាររបស់ប.យ.ក មួយចំនួននៅក្នុងក្របខណ្ឌទំនាក់ទំនង អភិបាលកិច្ច ការកៀរគរថវិកា និងប្រតិបត្តិការដែលជំរុញឱ្យមានភាពល្អប្រសើរ ដោយចំណុចលំអិតផ្សេងទៀត ប្រធានកម្មវិធី និងអ្នកតំណាងនឹងធ្វើបទបង្ហាញដោយលំអិត។ ដើម្បីពង្រឹងកិច្ចការអភិបាលកិច្ចផ្ទៃក្នុងឱ្យកាន់តែមានភាពល្អប្រសើរ គោលនយោបាយចំនួន២ ត្រូវបានដាក់ឱ្យប្រើប្រាស់គឺគោលនយោបាយស្តីពី ការប្រឆាំងអំពើពុករលួយ និងយន្តការបណ្តឹង ចំណែកឯគោលការណ៍សុវត្ថិភាពអ៊ីនធឺណិត ដែលបានព្រាងតាំងពីកំឡុងពាក់កណ្តាលឆ្នាំ២០២៣ ក៏ត្រូវបានជំរុញដាក់ឱ្យធ្វើការប្រើប្រាស់ផងដែរ។ ចំណែកផែនការយុទ្ទសាស្ត្រដែលបានជាប់គាំងអស់មួយឆ្នាំ ក៏ត្រូវបានពិនិត្យឡើងវិញដោយទីប្រឹក្សាឯករាជ្យ ដោយព្យាករណ៍ថា ផែនការយុទ្ធសាស្ត្រថ្មី៥ឆ្នាំ ពីឆ្នាំ២០២៤ ដល់២០២៨នេះ អាចនឹងដាក់ឱ្យប្រើប្រាស់យ៉ាងយូរបំផុតនៅក្នុងកំឡុងពេលត្រីមាសទី៤ នៃឆ្នាំ២០២៤នេះ។ ទន្ទឹមនឹងនេះ ការធ្វើកំណែទម្រង់កិច្ចការប្រតិបត្តិការប្រចាំថ្ងៃ បទបរិយាយនិងការទទួលខុសត្រូវការងារ ព្រមទាំងវិធីសាស្ត្រមួយចំនួនក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់។[…]
សេចក្តីថ្លែងការណ៍រួម សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់ ពាក់ព័ន្ធនឹងរបាយការណ៍រោងចក្រកាន់តែប្រសើរ
ថ្ងៃសៅរ៍ 29 មិថុនា 2024
ការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃ ក្នុងការពិនិត្យមើល ទៅលើញត្តិដែលបានទទួល និងមើលអំពីលទ្ធភាពដែលអាចធ្វើការស៊ើបអង្កេតលើ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ឬ អង្គការ សង់ត្រាល់ ពាក់ព័ន្ធនឹងការចេញផ្សាយរបាយការណ៍របស់ស្ថាប័ននេះ អំពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) គឺជាការឆ្លើយតបបែបអវិជ្ជមាន និងជាការព្យាយាមបំភិតបំភ័យទៅលើអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើការងារដើម្បីជួយធ្វើឱ្យកាន់តែប្រសើរឡើង នូវសេរីភាពរបស់សហជីព សម្រាប់កម្មករ និងសហជីពនៅកម្ពុជា ។ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាកម្មវិធីមួយរួមគ្នារវាងពីអង្គការការងារអន្តរជាតិ (ILO) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ។ ទាំងអង្គការការងារអន្តរជាតិ និង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ យល់យ៉ាងច្បាស់ថា សង្គមស៊ីវិលគួរតែត្រូវបានអនុញ្ញាតឱ្យមានការចូលរួម ផ្តល់យោបល់ និងរិះគន់ដោយសេរី ទៅលើសកម្មភាពរបស់ស្ថាប័នទាំងពីរ ដើម្បីពង្រឹងប្រសិទិ្ធភាពការងាររបស់ខ្លួន ។ របាយការណ៍របស់អង្គការ សង់ត្រាល់ គឺជាសកម្មភាពចូលរួមយ៉ាងច្បាស់ ដោយអំពាវនាវដល់គម្រោងរោងចក្រកាន់តែប្រសើរ ឱ្យធ្វើការកែប្រែ ឱ្យរបាយការណ៍របស់ខ្លួនអាចឱ្យសហជីពនិងកម្មករទាញយកបាន ឱ្យបង្កើតយន្តការបណ្តឹងសារទុក្ខសម្រាប់ចំនុចដែលមិនត្រឹមត្រូវនៅក្នុងរបាយការណ៍វាយតម្លៃរបស់គម្រោង ។ របាយការណ៍ក៏បានលើកឡើងនូវបញ្ហាមួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងវិស័យការងារ ។ អនុសាសន៍មួយចំនួននៃរបាយការណ៍នេះ ផ្តោតទៅលើកម្មករមួយចំនួន នៅក្នុងការវាយតម្លៃរោងចក្រដែលមានផលិតផលនាំចេញ ដែលស្ថិតនៅក្រោមគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ។ ការអះអាងដែលថារបាយការណ៍នេះ “ធ្វើឱ្យប៉ះពាល់អវិជ្ជមាន” ដល់គម្រោងរោងចក្រកាន់តែប្រសើរ ឬដល់ស្ថានភាពរបស់កម្មករ និងសហជីពនៅកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ។ លើសពីនេះ សកម្មភាពនេះ ហាក់ដូចជាលេសមួយ ដើម្បីបំភិតបំភ័យស្ថាប័នមួយដែលកំពុងការពារសិទិ្ធកម្មករ ។ ការអះអាងនេះ គួរត្រូវបានបដិសេធឱ្យបានឆាប់រហ័ស ពីគ្រប់ស្ថាប័នទាំងអស់ ដែលពាក់ព័ន្ធក្នុងការធានានូវការគោរពសិទិ្ធការងារ និងសិទិ្ធមនុស្ស នៅកម្ពុជា[…]
អបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤
ថ្ងៃពុធ 05 មិថុនា 2024
អបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤ កាលពីថ្ងៃអាទិត្យទី២ ខែមិថុនា ឆ្នាំ២០២៤ អង្គកាសមាគមសហជីពចំនួន១១ស្ថាប័ន បានរួមគ្នាប្រារព្ធកម្មវិធីទិវាបរិស្ថានក្រោមប្រធានបទ «សុខុមាលភាពភពផែនដី ជាការទទួលខុសត្រូវរបស់យើង» ដោយមាននាក់ចូលរួមចំនួន២២៤នាក់/ស្រី១១១នាក់ គោលបំណង • ដើម្បីអបរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤នៅប្រទេសកម្ពុជា • ដើម្បីលើកកម្ពស់ការយល់ដឹងទៅដល់សាធារណៈជនពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ • ជំរុញការអនុវត្តគោលនយោបាយជាតិ អន្តរជាតិនានា ព្រមទាំងការទទួលខុសត្រូវរបស់យើងអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុពីគ្រប់ភាគីពាក់ព័ន្ធ • ប្រមូលធាតុចូលដោយផ្តោតលើបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរពីសំណាក់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន យុវជន អង្គការសង្គមស៊ីវិល សមាគម ជាពិសេសស្ត្រី ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណៈជន អំពីបញ្ហាបរិស្ថាន ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ កម្រងរូបភាព Credit pitures by Khem Sunra
វីដេអូរខ្លីអំពីការចូលរួមព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន
ថ្ងៃច័ន្ទ 20 ឧសភា 2024
ព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដេីម្បីបរិស្ថាន ធ្វើដំណើរពីខេត្តរតនគិរី ឆ្ពោះទៅខេត្តកំពត ក្រោមមូលបទ៖ « សុខុមាលភាពពិភពលោកជាការទទួលខុសត្រូវរបស់យើង » វីដេអូរខ្លីអំពីការចូលរួមព្រឹត្តិការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន កញ្ញា ដាំ សុស្រីនាង ជាជិកស្នូល នៃសមាគមបណ្តាញយុវជនកម្ពុជា
Recent Posts
- សិក្ខាសាលាស្តីពីការពង្រឹងសម្ថភាពយុវជនកម្ពុជាក្នុងជំនឿនិងការការពារព្រៃឈើ ថ្ងៃពុធ 06 វិច្ឆិកា 2024
- តួនាទីសំខាន់របស់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន និងការកសាងសន្តិភាព ថ្ងៃច័ន្ទ 04 វិច្ឆិកា 2024
- តើអ្វីទៅជា COP-16 ស្តីពីជីវៈចម្រុះ? ថ្ងៃពុធ 23 តុលា 2024
- ការពង្រឹងសិទ្ធិអំណាចយុវជនសកម្ម ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមល្អប្រសើរ ថ្ងៃច័ន្ទ 21 តុលា 2024
- អបអរសាទរខួប១៥ឆ្នាំសមាគមបណ្ដាញយុវជនកម្ពុជា ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
- កម្រស្នាដៃគំនូរឌីជីថលរបស់យុវជនសម្រាប់អបអរសាទរខួប១៥ឆ្នាំនៃសមាគមបណ្តាញយុវជនកម្ពុជា ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
- សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ថ្ងៃព្រហស្បតិ៍ 17 តុលា 2024