សេចក្តីថ្លែងការណ៍ ស្តីពី ស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពីរដូសជាមុន
ថ្ងៃសុក្រ 04 មិថុនា 2021
រាជធានីភ្នំពេញ,ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ សមាគម សហជីព អង្គការសង្គមស៊ីវិល មានកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ លេខ១៧៨៣ មស.សជណ បានតម្រូវឱ្យបេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ចំនួន៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយ
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ
ថ្ងៃច័ន្ទ 29 មិនា 2021
សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា ក្រុមការងាររបស់សមាគមបានរកឃើញមានការកើតឡើងបទល្មើសកាប់បំផ្លាញព្រៃឈើ ចំនួន ១០០ករណី ព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចាប់តាំងពីមានការរារាំងមិនឱ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលរួមល្បាតនៅក្នុងដែនជម្រកនេះមក។ នៅចន្លោះពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារគម្រោង អ្នកការពារព្រៃឈើ របស់បណ្តាញយុវជនកម្ពុជាបានប្រមូលភ័ស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលស្ថិតនៅក្នុងប្រជុំស្រុកចំនួនបីនៃខេត្ត ព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ ក្នុងរយៈចំងាយអង្កេតប្រវែង ៥៥គីឡូម៉ែត្រដោយចាប់ផ្តើមពីចំណុច(X= 503592 Y= 1531900) រហូតដល់ចំណុចភូមិសាស្ត្រភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ត្រង់ចំណុច(X=528854 Y=1527360) យើងបានរកឃើញបទល្មើសនៃការកាប់បំផ្លាញដើមឈើចំនួន ១០០ ករណី ភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃពុំអាចកាត់ថ្លៃ ដែលមានទំហំមុខកាត់ចាប់ពី ៤៥សង់ទីម៉ែត្រ រហូតដល់ ១.៣៥ ម៉ែត្រនៅក្នុងតំបន់ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគី និងសុក្រំជាដើម ហើយព្រមទាំងមានការដុតនិងឆ្ការ ផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។ សូមបញ្ជាក់ផងដែរថាសមាគមបណ្តាញយុវជនកម្ពុជា ធ្លាប់បានជូនដំណឹងពីការចុះទៅល្បាតការពារព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការតាមរយៈលិខិតលេខ០១៥/២១ប.យ.ក ចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ តែត្រូវបានមន្ទីរបរិស្ថានខេត្តព្រះវិហារ[…]
សេចក្ដីថ្លែងការណ៍រួម សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីពដែលត្រូវបានចាប់ខ្លួន
ថ្ងៃពុធ 09 កញ្ញា 2020
០៩-កញ្ញា-2020៖ យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង អំពី ការចាប់ខ្លួនសកម្មជនជាយុវជនក្មេងៗចំនួន ៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសូមអំពាវ នាវ ឱ្យអាជ្ញាធរទំលាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដែលត្រូវបានធ្វើឡើងចំពោះក្រុមយុវជនទាំង នោះ ។ យើងខ្ញុំ ក៏ស្នើសុំឱ្យអាជ្ញាធរបញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាប មកលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានវ័យក្មេង និងការតវ៉ាដោយអហិង្សារបស់អ្នកទាំងនោះ ហើយនិងស្នើសុំឱ្យអាជ្ញាធរធានានូវការ គោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសិទ្ធិរបស់អ្នក ទាំងនោះ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ដែលអ្នកទាំងនោះរស់នៅ ។ កាលពីថ្ងៃច័ន្ទ ទី៧ ខែកញ្ញា សមាជិកក្រុមយុវជន ខ្មែរថាវៈ លោក ថា ឡាវី ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលដែលលោកបំរុងចេញពីមកកង់ ដើរទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមពីវាដោយ អហិង្សាអំពាវនាវសូមឱ្យមានការដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន ។ សមាជិកក្រុមយុវជន ខ្មែរ ថាវៈ ម្នាក់ទៀត កញ្ញា អេង ម៉ាឡៃ ត្រូវបាននគរបាលតាមដាន ក្រោយពីចូលរួមតវ៉ាអហិង្សា ហើយត្រូវបាន ចាប់ខ្លួន ក្រោយពេលដែលកញ្ញាចាកចេញពីការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួល (UNOHCHR) 1 ការឃុំខ្លួនយុវជនទាំងនោះ ត្រូវបានធ្វើឡើងក្រោយពេលដែលសកម្មជនបរិស្ថានជាយុវជនចំនួន ៣ នាក់ ត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែកញ្ញា ។ ការចាប់ខ្លួន ត្រូវបានធ្វើឡើង នៅ[…]
សេចក្ដីថ្លែងការណ៍រួម៖ សូមអាជ្ញាធរបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងការចាប់ខ្លួនអ្នកតវ៉ាដោយសន្ដិវិធី
ថ្ងៃអង្គារ 18 សីហា 2020
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះអាជ្ញាធរដែលបានប្រើប្រាស់អំពើហិង្សាទៅលើអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនជាង១០នាក់ កាលពីពេលថ្មីៗនេះ ។ កាលពីប៉ុន្មានសប្ដាហ៍មុន អាជ្ញាធរបានប្រើប្រាស់ការបង្រ្កាបបែបហិង្សាជាបន្តបន្ទាប់ទៅលើការតវ៉ាដោយសន្ដិវិធី ដែលបានចាប់ផ្ដើមកើតឡើងបន្ទាប់ពីការចាប់ខ្លួននិងការឃុំខ្លួនប្រធានសហជីព លោក រ៉ុង ឈុន ដាក់ពន្ធនាគារ កាលពីដើមខែសីហា ឆ្នាំ២០២០នេះ ។ ចាប់តាំងពីការចាប់ខ្លួនលោក រ៉ុង ឈុន មនុស្សចំនួន៦នាក់ទៀត ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ បន្ទាប់ពីអ្នកទាំងនោះ តស៊ូមតិទាមទារឱ្យដោះលែងលោក រ៉ុង ឈុន វិញ ។ អាជ្ញាធរក៏បានប្រើប្រាស់អំពើហិង្សា និងចាប់ខ្លួនសាច់ញាតិរបស់អតីតសមាជិកគណបក្សជំទាស់ដែលត្រូវបានរំលាយផងដែរ ខណៈដែលពួកគាត់ភាគច្រើនជាស្រ្តី កំពុងតវ៉ាប្រឆាំងនឹងការចាប់ខ្លួនសមាជិកក្រុមគ្រួសាររបស់ពួកគាត់ ។ ការអំពាវនាវឱ្យសមាជិកគ្រួសាររបស់អ្នកមានសេរីភាពពីពន្ធនាគារមកវិញ មិនមែនជាបទល្មើសទេ ។ ការសម្ដែងមតិជំទាស់ទៅនឹងការចាប់ខ្លួនមិត្តភក្ដិរបស់អ្នក មិនមែនជាបទល្មើសទេ ។ ការឈរគៀកស្មាគ្នាជាមួយមនុស្សនៅក្នុងសហគមន៍របស់អ្នក និងការទាមទាររកយុត្តិធម៌ ក៌មិនមែនជាបទល្មើសដែរ ។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិក្នុងការតវ៉ាដោយអហិង្សា ដែលមិនគួរត្រូវប្រឈមជាមួយនឹងការរុញច្រាន ការប្រើប្រាស់អំពើហិង្សា ឬអូសទាញ ពីសំណាក់នគរបាលទេ ។ យើងខ្ញុំសង្ឃឹមថា តុលាការនឹងអាចដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើពួកគាត់ឱ្យបានឆាប់ និងសង្ឃឹមថា រាជរដ្ឋាភិបាលនឹងអាចគោរពសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានពេញលេញ ។ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកទាំងយប់ និងកំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ បន្ទាប់ពីលោកបានអត្ថាធិប្បាយអំពីបញ្ហារបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយ ព្រំដែនជាមួយប្រទេសវៀតណាម ។ មុនពេលចាប់ខ្លួនលោកពីរបីថ្ងៃ លោកបានចូលរួមការតវ៉ាជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេររាប់រយនាក់ បន្ទាប់ពីរោងចក្រដែលពួកគាត់ធ្វើការត្រូវបានបិទដំណើរការ ដោយសារបញ្ហា […]
សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីពដែលត្រូវបានចាប់ខ្លួន
ថ្ងៃច័ន្ទ 03 សីហា 2020
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន នៅពេលយប់ និងសង្ឃឹមថា រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ចោលការចោទប្រកាន់ទាំងអស់និងដោះលែងរូបលោក ពីការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ឱ្យបានឆាប់ ។ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបាននគរបាលចាប់ខ្លួន នៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល បានអំពាវនាវជាសាធារណៈឱ្យអាជ្ញាធរចាត់វិធានការចំពោះលោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយជុំវិញទស្សនៈកិច្ចរបស់លោកទៅកាន់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ ។ លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ដល់បទសម្ភាសន៍តាមវិទ្យុមួយនៅមុនពេលមានការចាប់ខ្លួនលោកប៉ុន្មានម៉ោង ដោយបានបដិសេធលើការចោទប្រកាន់ថា រូបលោកបានចែករំលែកព័ត៌មានមិនពិតតាមរយៈ សេចក្ដីថ្លែងការណ៍ជាសាធារណៈមួយ កាលពីសប្ដាហ៍មុន ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋលើកឡើងពីការបាត់បង់ដីសហគមន៍នៅតាមបណ្ដោយព្រំដែន ។ លោក រ៉ុង ឈុន ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ និងត្រូវបានចោទប្រកាន់ពី “បទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម” តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ មុនពេលលោកត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ នៅមណ្ឌលអប់រំកែប្រែទី១ ដែលមានសភាពចង្អៀតណែនខ្លាំង ។ អ្នកគាំទ្ររាប់សិបនាក់ បានជួបជុំគ្នានៅខាងមុខតុលាការនៅថ្ងៃចុងសប្ដាហ៍នេះ ដើម្បីស្នើសុំឱ្យមានការដោះលែងប្រធានសហជីពរូបនេះវិញ ទោះបីជាកងកម្លាំងសន្ដិសុខជាច្រើននាក់ បញ្ជាឱ្យពួកគាត់បំបែកការជួបជុំគ្នានេះវិញក៏ដោយ ។ ការចោទប្រកាន់ដែលធ្វើឱ្យលោក រ៉ុង ឈុន ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ[…]
យុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ សូមអំពាវនាវ សូមឱ្យដកសិទ្ធិអភិវឌ្ឈន៍កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី និងដាក់កោះកុងក្រៅទាំងមូលជាតំបន់អភិរក្សធនធានធម្មជាតិ
ថ្ងៃសុក្រ 31 កក្កដា 2020
យើងខ្ញុំជាយុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ ដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយពេលដែលរាជរដ្ឋាភិបាល បានផ្ដល់សិទ្ធិអភិវឌ្ឈន៍កោះកុងក្រៅទាំងមូលទៅឱ្យក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី (KOH KONG S E ZCO., LTD.) ដែលជារបស់លោកឧកញ៉ា លី យ៉ុងផាត់ ហើយត្រូវបានសាធារណជនជាតិ និងអន្តរជាតិដឹងថា ពាក់ព័ន្ធនឹងរឿងការរំលោភសិទិ្ធមនុស្ស សិទិ្ធដីធ្លី និងធនធានធម្មជាតិ ។ ការផ្ដល់សិទ្ធិឱ្យទៅក្រុមហ៊ុនមួយនេះដើម្បីអភិវឌ្ឈន៍កោះកុងក្រៅ និងអាចផ្ដល់ជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិនៅលើកោះនិងជីវៈចម្រុះក្នុងសមុទ្រ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការសាងសង់អាគារលើឆ្នេរសមុទ្រ ការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ការបាត់បង់សោភណភាពធម្មជាតិនៃកោះ និងការបាត់បង់ប្រយោជន៍សម្រាប់ប្រជាជនខ្មែរទាំងមូល ។ល។ ជាក់ស្ដែងដូចជានៅលើកោះរ៉ុងសន្លឹម មានការសាងសង់អាគាររំលោភដីឆ្នេរ និងការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ។ រីឯនៅលើកោះសង្សារវិញ ក្រោយពេលត្រូវបានអភិវឌ្ឍន៍ ប្រជាពលរដ្ឋខ្មែរភាគច្រើន មិនមានលទ្ធភាពស្នាក់នៅលើកោះនោះទេ ដោយសារតម្លៃនៃការស្នាក់នៅថ្លៃខ្លាំងក្នុងមួយយប់ ។ ហេតុដូចនេះហើយ យើងខ្ញុំមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះគោលបំណងក្នុងការផ្តល់សិទិ្ធអភិវឌ្ឍន៍កោះនេះទៅឱ្យបុគ្គល ឬក្រុមហ៊ុនឯកជន និងសូមអំពាវនាវឱ្យរាជរដ្ឋាភិបាល សូមដកសិទ្ធិអភិឌ្ឍន៍កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេស អ៊ីហ្ស៊ិត ខូអិលធីឌី (KOH KONG S E Z CO., LTD.) ដើម្បីទុកជាប្រយោជន៍សាធារណជន និងអភិរក្សធនធានជីវចម្រុះទាំងក្នុងសមុទ្រនិងលើដីកោះ ។ នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានចេញលិខិតលេខ[…]
ក្រុមសង្គមស៊ីវិលកម្ពុជាថ្កោលទោសការវាយប្រហារដែលកំពុងកើតមានលើសេរីភាពសារព័ត៌មាន
ថ្ងៃសុក្រ 15 ឧសភា 2020
យើងជាក្រុមសង្គមស៊ីវិលដែលចុះហត្ថលេខាខាងក្រោមសូមថ្កោលទោសចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជាជាមួយនឹងការលក់កាសែតភ្នំពេញប៉ុស្តិ៍ដែលស្រអាប់និងការជ្រៀតជ្រែកភ្លាមៗរបស់ម្ចាស់ថ្មីក្នុងឯករាជ្យភាពវិចារណកថារបស់កាសែតដែលបាន បង្ខំឲ្យ បុគ្គលិកជាន់ខ្ពស់និងអ្នកយកព័ត៌មានចំនួន ១៣ នាក់លាឈប់និង នាំឱ្យមានការបណ្តេញនិពន្ធនាយកក្រដាស។
Recent Posts
- សិក្ខាសាលាស្តីពីការពង្រឹងសម្ថភាពយុវជនកម្ពុជាក្នុងជំនឿនិងការការពារព្រៃឈើ ថ្ងៃពុធ 06 វិច្ឆិកា 2024
- តួនាទីសំខាន់របស់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន និងការកសាងសន្តិភាព ថ្ងៃច័ន្ទ 04 វិច្ឆិកា 2024
- តើអ្វីទៅជា COP-16 ស្តីពីជីវៈចម្រុះ? ថ្ងៃពុធ 23 តុលា 2024
- ការពង្រឹងសិទ្ធិអំណាចយុវជនសកម្ម ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមល្អប្រសើរ ថ្ងៃច័ន្ទ 21 តុលា 2024
- អបអរសាទរខួប១៥ឆ្នាំសមាគមបណ្ដាញយុវជនកម្ពុជា ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
- កម្រស្នាដៃគំនូរឌីជីថលរបស់យុវជនសម្រាប់អបអរសាទរខួប១៥ឆ្នាំនៃសមាគមបណ្តាញយុវជនកម្ពុជា ថ្ងៃព្រហស្បតិ៍ 17 តុលា 2024
- សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ថ្ងៃព្រហស្បតិ៍ 17 តុលា 2024