Cambodian Youth NetworkCambodian Youth Network
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
សេចក្តីថ្លែងការណ៍រួម ការផ្តន្ទាទោស​​​​លើសកម្មជន​ចលនា​មាតា​ធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់

សេចក្តីថ្លែងការណ៍រួម ការផ្តន្ទាទោស​​​​លើសកម្មជន​ចលនា​មាតា​ធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់

Thursday 04 July 2024
សេចក្តីថ្លែងការណ៍រួម ការផ្តន្ទាទោស​​​​លើសកម្មជន​ចលនា​មាតា​ធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៤ សេចក្តីសម្រេចរបស់សាលាដំបូង​រាជធានី​ភ្នំពេញ ដែលបានផ្តន្ទាទោសទៅលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ចំនួន ១០រូប ដោយដាក់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ ហើយចាប់ខ្លួនអ្នកទាំងនោះនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះគឺជារឿងដែលគួរឱ្យអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជាតិយើង​ ។ ការបំបិទសំឡេងរបស់សកម្មជនបរិស្ថាន និងការចោទប្រកាន់ថា សកម្មភាពតស៊ូមតិដោយសន្តិវិធីរបស់ពួកគេ ជាការគំរាមកំហែងដល់សន្តិសុខជាតិ នេះគឺធ្វើឱ្យប្រព័ន្ធយុត្តិធម៌រងភាពអាម៉ាស់ ។ អាជ្ញាធរ​មាន​សមត្ថកិច្ចគួរតែស្តាប់ និងចូលរួមធ្វើការជាមួយយុវជន និង​សកម្មជនបរិស្ថាន ហើយសូមមេត្តាបញ្ឈប់ការចំណាយធនធាន ដើម្បីធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងដាក់ទោសទៅលើ​យុវជនក្មេងៗដែល​ក្លាហាន និងមាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​បំផុត​របស់​កម្ពុជា ។ សកម្មជន ៤រូប ដែលរួមមាន លោក ថុ​ន​ ​រដ្ឋា​ ​អាយុ​ ​៣​២ ​ឆ្នាំ​ ​លោក លី​ ​ចាន់​ដារ៉ា​វុ​ត​ ​អាយុ​ ​២​៤​ ​ឆ្នាំ កញ្ញា​ ​ឡុង​ ​គន្ធា​ ​អាយុ​ ​២​៦​ ​ឆ្នាំ​ ​និងកញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​អាយុ​ ​២​៣​ ​ឆ្នាំ​ ​អ្នកទាំង ៤ បានជួបជុំជាមួយអ្នកគាំទ្រ និងគ្រួសាររបស់ពួកគេនៅខាងក្រៅតុលាការដើម្បីស្តាប់ការប្រកាសសាលក្រម ។ កងកម្លាំងនគរបាលយ៉ាងតិចណាស់ ៥០[…]
Read More
សេចក្តីថ្លែងការណ៍រួម សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់ ពាក់ព័ន្ធនឹងរបាយការណ៍រោងចក្រកាន់តែប្រសើរ

សេចក្តីថ្លែងការណ៍រួម សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់ ពាក់ព័ន្ធនឹងរបាយការណ៍រោងចក្រកាន់តែប្រសើរ

Saturday 29 June 2024
ការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃ ក្នុងការពិនិត្យមើល ទៅលើញត្តិដែលបានទទួល និងមើលអំពីលទ្ធភាពដែលអាចធ្វើការស៊ើបអង្កេតលើ ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ (​CENTRAL​) ឬ អង្គការ សង់ត្រាល់ ពាក់ព័ន្ធនឹងការចេញផ្សាយរបាយការណ៍របស់ស្ថាប័ននេះ អំពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) គឺជាការឆ្លើយតបបែបអវិជ្ជមាន និងជាការព្យាយាមបំភិតបំភ័យទៅលើអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើការងារដើម្បីជួយធ្វើឱ្យកាន់តែប្រសើរឡើង នូវសេរីភាពរបស់សហជីព សម្រាប់កម្មករ និងសហជីពនៅកម្ពុជា ។   គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាកម្មវិធីមួយរួមគ្នារវាងពីអង្គការការងារអន្តរជាតិ (ILO) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ។ ទាំងអង្គការការងារអន្តរជាតិ និង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ យល់យ៉ាងច្បាស់ថា សង្គមស៊ីវិល​គួរតែត្រូវបានអនុញ្ញាតឱ្យមានការចូលរួម ផ្តល់យោបល់ និងរិះគន់ដោយសេរី ទៅលើសកម្មភាពរបស់ស្ថាប័ន​​ទាំងពីរ ដើម្បីពង្រឹងប្រសិទិ្ធភាពការងាររបស់ខ្លួន ។ របាយការណ៍របស់អង្គការ សង់ត្រាល់ គឺជាសកម្មភាពចូលរួមយ៉ាងច្បាស់ ដោយអំពាវនាវដល់គម្រោងរោងចក្រកាន់តែប្រសើរ ឱ្យធ្វើការកែប្រែ ឱ្យរបាយការណ៍របស់ខ្លួនអាចឱ្យសហជីពនិងកម្មករទាញយកបាន ឱ្យបង្កើតយន្តការបណ្តឹងសារទុក្ខសម្រាប់ចំនុចដែលមិនត្រឹមត្រូវនៅក្នុងរបាយការណ៍វាយតម្លៃរបស់គម្រោង ។ របាយការណ៍ក៏បានលើកឡើងនូវបញ្ហាមួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងវិស័យការងារ ។   អនុសាសន៍មួយចំនួននៃរបាយការណ៍នេះ ផ្តោតទៅលើកម្មករមួយចំនួន នៅក្នុងការវាយតម្លៃរោងចក្រដែលមានផលិតផលនាំចេញ ដែលស្ថិតនៅក្រោមគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ។ ការអះអាងដែលថារបាយការណ៍នេះ “ធ្វើឱ្យប៉ះពាល់អវិជ្ជមាន” ដល់គម្រោងរោងចក្រកាន់តែប្រសើរ ឬដល់ស្ថានភាពរបស់កម្មករ និងសហជីពនៅកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ។ លើសពីនេះ សកម្មភាពនេះ ហាក់ដូចជាលេសមួយ ដើម្បីបំភិតបំភ័យស្ថាប័នមួយដែលកំពុងការពារសិទិ្ធកម្មករ ។ ការអះអាងនេះ គួរត្រូវបានបដិសេធឱ្យបានឆាប់រហ័ស ពីគ្រប់ស្ថាប័នទាំងអស់ ដែលពាក់ព័ន្ធក្នុងការធានានូវការគោរពសិទិ្ធការងារ និងសិទិ្ធមនុស្ស នៅកម្ពុជា[…]
Read More
សេចក្តីថ្លែងការណ៍រួម ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ លើ​អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន​ លោក កើត សារ៉ាយ

សេចក្តីថ្លែងការណ៍រួម ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ លើ​អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន​ លោក កើត សារ៉ាយ

Tuesday 09 April 2024
សេចក្តីថ្លែងការណ៍រួម ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ លើ​អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន​ លោក កើត សារ៉ាយ រាជធានីភ្នំពេញ ថ្ងៃទី​ ០៨ ខែមេសា ឆ្នាំ២០២៤ ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ មានការសោកស្តាយ ជាខ្លាំងចំពោះការចាប់ឃុំខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និងជាអ្នក​ការពារសិទ្ធិមនុស្សដ៏សកម្មមួយរូប។ សូមបញ្ជាក់ថាលោក កើត សារ៉ាយ ត្រូវបានមន្ត្រីនគរបាលរាជធានីភ្នំពេញចូលចាប់ខ្លួន ខណៈលោក កំពុងបំពេញការងារនៅការិយាល័យ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវេលា ម៉ោង១៥.៤៥នាទី កាលពីថ្ងៃទី០៥ ខែមេសា​ ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងដីកានោះបានត្រឹមបញ្ជាក់ ថាពាក់ព័ន្ធករណី ញុះញង់បង្ក​ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះធ្វើឡើងដោយមិន បានផ្តល់ព័ត៌មានជាក់លាក់ អំពីបទចោទប្រកាន់ទៅកាន់លោកកើត សារ៉ាយ និងក្រុមគ្រួសាររបស់ លោកឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសារដំបូងរាជធានីភ្នំពេញ បានប្រកាសថាលោក កើត សារ៉ាយក៏បានប្រឈមនឹងការចោទប្រកាន់បន្ថែមពីបទ មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈឹម ព្រមទាំងបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ ការឃាត់ខ្លួន និងឃុំខ្លួន លោកកើត សារ៉ាយ  គឺជាការបន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងបង្ក្រាបទៅលើសកម្មជនសិទិ្ធមនុស្ស និងបរិស្ថាន​​ ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទិ្ធសេរីភាព[…]
Read More
សេចក្តីថ្លែងការណ៍រួមទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពដល់សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល

សេចក្តីថ្លែងការណ៍រួមទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពដល់សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល

Thursday 28 March 2024
សេចក្តីថ្លែងការណ៍រួម ទិវាព្រៃឈើអន្តរជាតិ ខួបទី១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” ភ្នំពេញ, ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤ ក្នុងឱកាសនៃការប្រារព្ធទិវា ព្រៃឈើពិភពលោក ខួបទី១៣ ឆ្នាំ២០២៤ ក្រោមមូលបទស្តីពី “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សូមអំពាវនាវដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន មេត្តា​បើក​លំហសេរីភាពឱ្យ សហគមន៍មូលដ្ឋាន ក៏ដូចជាក្រុមសង្គមស៊ីវិល អាចចូលរួមការពារព្រៃឈើ ដោយអាចចូលល្បាតព្រៃឡើង វិញដោយសេរី និងគ្មានការគំរាមកំហែង និងបំភិតបំភ័យក្នុងគ្រប់រូបភាព ។ ទន្ទឹមនឹងនេះ យើងខ្ញុំមានព្រួយបារម្ភជា​ ខ្លាំង ចំពោះការមិនទាន់អនុវត្តឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយ ទៅលើគោលនយោបាយស្តីពីកិច្ចការពារព្រៃឈើ ការព្រងើយកន្តើយ និងពុំបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាក្តីកង្វល់នានាដែលបាន លើកឡើងដោយសាធារណជន ជុំវិញបញ្ហាវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះ យើងខ្ញុំមើលឃើញថារាជរដ្ឋាភិបាល បានខិតខំបង្កើននូវចំនួនតំបន់ការពារធនធានធម្មជាតិ ច្បាប់ និងបទដ្ឋានគតិយុត្តិផ្សេងៗជាច្រើន ក្នុងន័យការពារ និងអភិរក្សធនធានធម្មជាតិ ក៏ប៉ុន្តែវិធានការណ៍ទាំងនេះ ពុំទាន់បានដោះស្រាយនូវបញ្ហានៃការកើនឡើងនូវសកម្មភាពកាប់បំផ្លាញ និងឈូសឆាយដីព្រៃជាច្រើនហិកតា ទាំងនៅក្នុងដែនជម្រកសត្វព្រៃដូចជា ព្រៃឡង់ បឹងពែរ ព្រៃព្រះរកា និងតំបន់ព្រៃឈើ​ដទៃទៀតជារៀងរាល់ថ្ងៃ នោះទេ។ ការកែប្រែដីតំបន់ការពារទៅជាទម្រង់ដីសម្បទានកិច្ច និងការអនុប្រយោគក្នុងរូបភាពជួល អំណោយ និងផ្ទេរកម្មសិទ្ធិ នៅតែបន្តកើតមានឡើង ។ សកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់១៤.២៩%[1] ត្រឹមឆ្នាំ២០១៨[…]
Read More
សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ​ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង

សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ​ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង

Friday 05 January 2024
សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ​ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង                                                                                              ថ្ងៃទី២ ដល់ ៣ ខែមករា ឆ្នាំ២០១៤ – ថ្ងៃទី២ ដល់ ៣ ខែមករា ឆ្នាំ២០២៤ ក្នុងនាមជាជនរងគ្រោះ និង​សាច់ញាតិ យើងខ្ញុំទាំងអស់គ្នាបានប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍ សូមធ្វើការអំពាវនាវ​ដល់រាជរដ្ឋាភិបាល​ ធ្វើការដោះស្រាយនូវបញ្ហាដែលបានកើតឡើងមកលើកម្មករ ខណៈពេលដែលពួកគេបានប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្ម​ និងយុត្តិធម៌ដល់កម្មករ[…]
Read More

ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច

Saturday 03 September 2022
ព្រះរាជាណាចក្រកម្ពុជា​ ជាតិ សាសនា ព្រះមហាក្សត្រ **** ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ជូនចំពោះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ   យើងខ្ញុំជាសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច​ និងប្រជាពលរដ្ឋខ្មែរដែលស្រលាញ់ធនធានធម្មជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន សមាគម អង្គការសង្គមស៊ីវិល និងការបន្តបាត់បង់គម្របព្រៃឈើ។      រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ស្ថានភាពគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះយ៉ាងរហ័សពីចំនួន ៦១.១៥% នៅឆ្នាំ២០០២ មកត្រឹមតែ ៤៦.៨៦% គិតត្រឹមឆ្នាំ២០១៨ ។ ប្រទេសកម្ពុជាធ្លាប់ខកខានមិនបានបំពេញតាមសូចនាករណ៍គោលដៅអភិឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលមានគោលដៅរួមលុបបំបាត់នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការធានានិរន្តរភាពបរិស្ថាន និងការថែរក្សាឱ្យបានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០១៥។[1] និន្នាការបន្តធ្លាប់ចុះនៃគម្របព្រៃឈើនេះ ជាសញ្ញាបង្ហាញពីការព្រួយបារម្ភ ចំពោះការខកខានម្តងទៀត ពីការមិនអាចអនុវត្តន៍បាននូវទិសដៅក្នុងការបង្កើតគម្របព្រៃឈើឡើងវិញឱ្យបាន ៦០% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៩។[2] ទន្ទឹមនឹងការធ្វើអាជីវកម្មឈើ ការរត់ពន្ធឈើខុសច្បាប់ក៏នៅតែជាកត្តាព្រួយបារម្ភ ។ កាលពីខែឧសភា ឆ្នាំ២០២១កន្លងមក អាជ្ញាធរហុងកុង បានធ្វើការផ្សព្វផ្សាយពីការរឹបអូសកំណាត់ឈើប្រភេទឈើកម្រជិតផុតពូជ​ និងមានតម្លៃចំនួន​ ២១១តោន ដែលមានតម្លៃជាប្រាក់ប្រមាណ ១,១លានដុល្លារហុងកុង ឬស្មើនឹង១៤០,០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងការិយាល័យគយ Kwai Chung និង Tsing Yi នៅចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥[...]
Read More

សេចក្តីថ្លែងការណ៍រួម ទិវាបរិស្ថានពិភពលោកឆ្នាំ២០២២

Saturday 03 September 2022
សេចក្តីថ្លែងការណ៍រួម ទិវាបរិស្ថានពិភពលោក ឆ្នាំ២០២២ ភ្នំពេញ, ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២   ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ ក្រោមមូលបទស្តីពី “លើកកម្ពស់ការចូលរួមការពារបរិស្ថានដើម្បីចីរភាពធនធានធម្មជាតិ និងសុខុមាលភាពមនុស្សជាតិ” បានបន្តមានការព្រួយបារម្ភជាខ្លាំងចំពោះ វិបត្តិបរិស្ថាន សិទ្ធិបរិស្ថាន និងការមិនទាន់អនុវត្តឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយទៅលើគោលនយោបាយស្តីពីកិច្ចការពារ ថែរក្សា តំហែទាំ ភាពព្រងើយកន្តើយ និងពុំបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាក្តីកង្វល់នានា ជុំវិញបញ្ហា       បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ការគ្រប់គ្រងធនធានធម្មជាតិ យើងខ្ញុំសង្កេតឃើញថា ទោះបីជារាជរដ្ឋាភិបាល បានខិតខំបង្កើននូវចំនួនតំបន់ការពារធនធានធម្មជាតិក្តី តែវាពុំបានឆ្លើយតបជាមួយការកើនឡើង នូវសកម្មភាពកាប់បំផ្លាញ និងឈូសឆាយដីព្រៃជាច្រើនហិកតា ទាំងនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បឹងពែរ ព្រៃព្រះរការ និងតំបន់ដ៏ទៃទៀតជារៀងរាល់ថ្ងៃនោះទេ ។សកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់១៤.២៩%[1] ត្រឹមឆ្នាំ២០១៨។ ទន្ទឹមនឹងនេះនិន្នាការនៃការទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ បានបន្ត គំរាមកំហែងយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតដល់តំបន់ព្រៃឈើ តំបន់ការពារធម្មជាតិ តំបន់បឹងទន្លេសាប និងព្រៃសហគមន៍ ។ ចំពោះវិស័យថាមពល រដ្ឋាភិបាលមិនគួរដាក់ផែនការអភិវឌ្ឍវិស័យថាមលទៅលើតែជម្រើសនៃការសាងសង់ទំនប់វារីអគ្គីសនី និងរោងចក្រផលិតថាមពលអគ្គីសនីដើរដោយធ្យូងថ្ម ដូចអ្វីដែលកម្ពុជាបានប្តេជ្ញាចិត្តក្នុងសន្និសិទ្ធក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុលើទី២៦ ក្នុងការមិនសាងសងរោងចក្រធ្យូងថ្មថ្មី និងទំនប់វារីអគ្គីសនី នៅតាមដងទន្លេមេគង្គ។  ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការធានាអំពីឯករាជ្យភាពនៃថាមពល ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលនាំចូលដែលមានតម្លៃខ្ពស់ នឹងមិនមានលក្ខណៈស្ថិតស្ថេរ ជាភាពវិជ្ជមានសម្រាប់គោលនយោបាយថាមពល។ ទន្ទឹមជាមួយគ្នា  ការធ្វើវិមជ្ឍការថាមពលតាមរយៈការផ្តល់សិទ្ធិពេញលេញដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមសម្រេចចិត្តជ្រើសរើសយកប្រភពថាមពលកកើតឡើងវិញក្នុងមូលដ្ឋានរបស់ពួកគេមកប្រើប្រាស់ គឺជាយន្តការយ៉ាងមានប្រសិទ្ធិភាពសម្រាប់ចូលរួមចំណែកអនុវត្តគោលនយោបាយអធិបតេយ្យភាពថាមពល។ ការអភិវឌ្ឍដោយការលុបបឹងធម្មជាតិយ៉ាងឆាប់រហ័ស នៅតែបន្តជាការព្រួយបារម្ភចំពោះបញ្ហាបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែងក្នុងអំឡុងពេលជាង២ឆ្នាំ នៃការរីករាលដាលជំងឺកូវីដ-១៩[…]
Read More
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ

Monday 01 November 2021
សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា សមាគមបានរកឃើញការសាងសង់លំនៅដ្ឋានដោយខុសច្បាប់ ចំនួន១៤៣ករណី
0
Read More
ទិវាបរិស្ថានពិភពលោកឆ្នាំ២០២១ សង្គមស៊ីវិលចំនួន ១២ ស្នើឱ្យអាជ្ញាធរបញ្ឈប់ការរឹតត្បឹត

ទិវាបរិស្ថានពិភពលោកឆ្នាំ២០២១ សង្គមស៊ីវិលចំនួន ១២ ស្នើឱ្យអាជ្ញាធរបញ្ឈប់ការរឹតត្បឹត

Friday 04 June 2021
ចាប់ពីពីថ្ងៃទី១ ដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ  សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានសហការជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័ន នឹងរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោក២០២១
0
Read More
លិខិតចំហស្តីពី “ការស្នើសុំទម្លាក់ចោលបទចោទលើសកម្មជនបរិស្ថានចំនួន បីរូប”

លិខិតចំហស្តីពី “ការស្នើសុំទម្លាក់ចោលបទចោទលើសកម្មជនបរិស្ថានចំនួន បីរូប”

Friday 04 June 2021
(ភ្នំពេញ, ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១)   គិតត្រឹមខែ ឧសភា ឆ្នាំ ២០២១ នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសកម្មជន បរិស្ថានចំនួនបីរូប
0
Read More
Page 1 of 212»

Recent Posts

  • កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
  • ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
  • ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
  • វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
  • អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
  • កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

អាសយដ្ឋាន៖ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖+៨៥៥ (០) ១២ ៨៥៨ ៦៤២
អាសយដ្ឋាអ៊ីម៉ែលៈ[email protected]
[email protected]

 

មុីនុយ

  • ទំព័រដេីម
  • អំពីយេីង
  • ទាក់ទងមកយេីង
  • ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ
    • ប.យ.ក ក្នុងសារព័ត៌មាន

បណ្តាញសង្គម

 

Copyright © 2009-2023 Cambodian Youth Network All Right Reserve.