Cambodian Youth NetworkCambodian Youth Network
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ

Monday 29 March 2021
  សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា ក្រុមការងាររបស់សមាគមបានរកឃើញមានការកើតឡើងបទល្មើសកាប់បំផ្លាញព្រៃឈើ ចំនួន ១០០ករណី ព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចាប់តាំងពីមានការរារាំងមិនឱ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលរួមល្បាតនៅក្នុងដែនជម្រកនេះមក។ នៅចន្លោះពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារគម្រោង អ្នកការពារព្រៃឈើ របស់បណ្តាញយុវជនកម្ពុជាបានប្រមូលភ័ស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលស្ថិតនៅក្នុងប្រជុំស្រុកចំនួនបីនៃខេត្ត ព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ ក្នុងរយៈចំងាយអង្កេតប្រវែង ៥៥គីឡូម៉ែត្រដោយចាប់ផ្តើមពីចំណុច(X= 503592 Y= 1531900) រហូតដល់ចំណុចភូមិសាស្ត្រភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ត្រង់ចំណុច(X=528854 Y=1527360) យើងបានរកឃើញបទល្មើសនៃការកាប់បំផ្លាញដើមឈើចំនួន ១០០ ករណី ភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃពុំអាចកាត់ថ្លៃ ដែលមានទំហំមុខកាត់ចាប់ពី ៤៥សង់ទីម៉ែត្រ រហូតដល់ ១.៣៥ ម៉ែត្រនៅក្នុងតំបន់ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគី និងសុក្រំជាដើម ហើយព្រមទាំងមានការដុតនិងឆ្ការ ផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។ សូមបញ្ជាក់ផងដែរថាសមាគមបណ្តាញយុវជនកម្ពុជា ធ្លាប់បានជូនដំណឹងពីការចុះទៅល្បាតការពារព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការតាមរយៈលិខិតលេខ០១៥/២១ប.យ.ក ចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ តែត្រូវបានមន្ទីរបរិស្ថានខេត្តព្រះវិហារ[…]
0
Read More
បទ​ពិសោធន៍​របស់កញ្ញា ហេង ណេង​លាង ក្នុងការ​ចូល​រួម​កម្មវិធី​បោះ​ជំរំ​ជាមួយ​បណ្តាញ​យុវជន​កម្ពុជា

បទ​ពិសោធន៍​របស់កញ្ញា ហេង ណេង​លាង ក្នុងការ​ចូល​រួម​កម្មវិធី​បោះ​ជំរំ​ជាមួយ​បណ្តាញ​យុវជន​កម្ពុជា

Sunday 30 September 2018
“​ក្នុង​នាម​ជា​យុវជនម្នាក់ តើយើងអាច​ធ្វើ​អ្វីបានខ្លះ​ដើម្បី​ចូលរួម​ការពារ​ធនធាន​ធម្មជាតិស្រស់បំព្រងនេះ?”   ក្នុងនាមខ្ញុំដែលជានិស្សិតកំពុងសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មមួយរូបនេះពិតជាមានអារម្មណ៏ត្រេកអរជាខ្លាំងបានចូលរួមក្នុងកម្មវិធីបោះជំរុំយុវជនស្តីពីភាពជាអ្នកដឹកនាំរួមវ័យក្មេងក្នុងការការពារធនធានធម្មជាតិ ដើម្បីពង្រឹងអំណាចយុវជនកម្ពុជាតាមរយះការលើកកម្ពស់អភិបាលកិច្ចល្អក្នុងសហគមន៏រួមទាំងការ សិក្សាពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន(EIA) និងការតស៊ូមតិរបស់យុវជនក្នុងការប្រើប្រាស់ ធនធានធម្មជាតិប្រកបដោយមាននិរន្តរភាព។   តាមរយៈដំណើរសិក្សាស្វែងយល់ជាមួយនឹងអង្គការបណ្តាញយុវជនកម្ពុជា(CYN)ទៅកាន់តំបន់អារ៉ែងនៅថ្ងៃទី២១ដល់២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នាងខ្ញុំបានរៀនសូត្រពីស្ថានភាពរបស់សហគមន៍អារ៉ែង និងការប្រឈមនៃតំបន់នេះ ព្រមទាំងការតស៊ូមតិក្នុងការការពារនៅទឹកដីដ៏សែនស្រស់បំព្រងមួយនេះ។ ដោយការចាប់អារម្មណ៍នៃសម្រស់ព្រៃឈើនិងការមើលឃើញនូវសេចក្តីលំបាករបស់ប្រជាជននៅតំបន់ នេះនាងខ្ញុំមានក្តីសង្វែកបន្ទាប់ពីបានសិក្សាស្វែងយល់ពីផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរពីគម្រោងសាងសងទំនប់វារីអគ្គិសនីដែលនឹងមាននៅលើទឹកដីនេះ។ បន្ទាប់ពីស្តាប់សកម្មជននិងប្រជាជនក្នុងសហគមន៍ ដែលពីមុនពួកគាត់រស់នៅតំបន់ដែលរងការគំរាមកំហែងឲ្យចេញពីទឹកដីនិងព្រៃឈើរបស់ពួកគាត់ ព្រម ទាំងជាការមើលឃើញពីកម្លាំងនិងមហិចតារបស់សកម្មជននិងអ្នកភូមិក្នុងការតស៊ូមតិដើម្បីការពារតំបន់អារ៉ែង “ខ្ញុំតែងតែសួរខ្លួនឯងថាក្នុង​នាម​ជា​យុវជនម្នាក់តើខ្ញុំ​អាច​ធ្វើ​អ្វីបានខ្លះ​ដើម្បី​ចូលរួម​ការពារ ធនធានធម្មជាតិក្នុងតំបន់នេះ” ។ បើតាមអនុសាសន៏របស់អតីតប្រធានសហគមន៏បានជ្រាបថាតំបន់អារ៉ែងឋិតក្នុងតំបន់ព្រៃការពារភ្នំ-ក្រវាញ ភាគកណ្ដាលដែលជាព្រៃក្រាស់ហើយធំជាងគេនៅតំបន់អាស៊ីភាគអាគ្នេយ៍។តំបន់ព្រៃស្តុកនេះមានទំហំប្រហែលជា ៣ទៅ៤ម៉ឺនហិកតាលាតសន្ធឹងកាត់ឃុំចំនួន៣ក្នុងស្រុកថ្មបាំងខេត្តកោះកុង។ តំបន់នេះជាជម្រករស់នៅដ៏សុខសាន្តរបស់ក្រុមជនជាតិដើមភាគតិចជងជាង ១.០០០ នាក់ ហើយពួកគាត់ប្រកបរបរចិញ្ចឹមជីវិតដោយការទាញយកអនុផលព្រៃឈើទៅតាមវប្បធម៌ ប្រពៃណីនិង ទំនៀមទម្លាប់តាំងពីដូនតាមកម្ល៉េះ។នៅទីនោះពោរពេញទៅដោយផ្នូរកប់សពដូនតារបស់ពួកគាត់ហើយ ផ្នូរទាំងនោះភាគច្រើនជាក្អមដែលគេដាក់នៅតាមជញ្ជាំងក្រហែងថ្ម ដែលជាហេតុផលជម្រុញពួកគាត់មានការតស៊ូមតិក្នុងការការពារទឹកដីនិងប្រពៃណីនេះ។ នៅក្នុងកម្មវិធីបោះជំរុំសិក្សាបីថ្ងៃនេះក្នុងការយល់ដឹងបន្ថែមពីផលប៉ះពាល់របស់ធនធានធម្មជាតិក្នុង ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ក្រុមពួកយើងក៏បានធ្វើដំណើរទៅស្ទឹងឆាយតាហ៊ីង ភ្នំ ម្រេចកង្កែបនិងតំបន់ទឹកជ្រោះធ្លាក់មួយចំនួនទៀតក្នុងតំបន់នេះនៅក្នុងទស្សនះកិច្ចសិក្សាពួកយើងបានបង្ហាញឆន្ទៈមិនចង់ឲ្យរដ្ឋាភិបាលអភិវឌ្ឍតំបន់នេះជាទំនប់វារីអគ្គិសនីទេ ប៉ុន្តែចង់ឲ្យអភិវឌ្ឍន៏ទៅជាតំបន់ទេសចរណ៍ធម្មជាតិជំនួសវិញ។ នៅត្រង់ចំណុចនេះហើយនាងខ្ញុំពិតជាចង់ស្នើទៅរដ្ឋាភិបាលឲ្យសិក្សាស្រាវជ្រាវឬពិនិត្យផលប៉ះពាល់ប្រកបដោយតម្លាភាពដោយមានការចូលរួមពីពលរដ្ឋក្នុងសហគមន៍ និងអង្គការសង្គមស៊ីវិលឯករាជ្យនានាមុននឹងមានការអភិវឌ្ឍន៏តំបន់អារ៉ែងសម្រាប់វិស័យផ្សេងៗនាថ្ងៃអនាគត។ តាមរយៈមើលឃើញនឹងបានយល់ដឹងយ៉ាងច្បាស់នូវទុក្ខលំបាករួមទាំងទឹកចិត្តយ៉ាងសកម្មរបស់សកម្មជននិងអ្នកភូមិក្នុងការការពារនៅទឹកដីនេះបន្ទាប់ពីកម្មវិធីបោះជំរុំនេះបានបញ្ចប់បានជម្រុញចិត្តអោយនាងខ្ញុំចង់យុវជននិងមិត្តភិក្តដទៃទៀតបានទៅស្គាល់សម្រស់ដ៏ល្អឆើតឆាយរបស់តំបន់អារ៉ែង ហើយក៏ដើម្បីអោយពួកគាត់បានចូលរួមនៅក្នុងកិច្ចការពារបរិស្ថាននិងលើកទឹកចិត្តយុវជនក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យមានតម្លាភាព។   អត្ថបទដោយ៖ ហេង ណេងលាង
0
Read More

Recent Posts

  • កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
  • ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
  • ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
  • វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
  • អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
  • កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

អាសយដ្ឋាន៖ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖+៨៥៥ (០) ១២ ៨៥៨ ៦៤២
អាសយដ្ឋាអ៊ីម៉ែលៈ[email protected]
[email protected]

 

មុីនុយ

  • ទំព័រដេីម
  • អំពីយេីង
  • ទាក់ទងមកយេីង
  • ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ
    • ប.យ.ក ក្នុងសារព័ត៌មាន

បណ្តាញសង្គម

 

Copyright © 2009-2023 Cambodian Youth Network All Right Reserve.