Cambodian Youth NetworkCambodian Youth Network
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
សេចក្តីថ្លែងការណ៍ ស្តីពី ស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពីរដូសជាមុន

សេចក្តីថ្លែងការណ៍ ស្តីពី ស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពីរដូសជាមុន

Friday 04 June 2021
រាជធានីភ្នំពេញ,ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ សមាគម សហជីព អង្គការសង្គមស៊ីវិល មានកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ លេខ១៧៨៣ មស.សជណ បានតម្រូវឱ្យបេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ចំនួន៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយ
0
Read More
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ

Monday 29 March 2021
  សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា ក្រុមការងាររបស់សមាគមបានរកឃើញមានការកើតឡើងបទល្មើសកាប់បំផ្លាញព្រៃឈើ ចំនួន ១០០ករណី ព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចាប់តាំងពីមានការរារាំងមិនឱ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលរួមល្បាតនៅក្នុងដែនជម្រកនេះមក។ នៅចន្លោះពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារគម្រោង អ្នកការពារព្រៃឈើ របស់បណ្តាញយុវជនកម្ពុជាបានប្រមូលភ័ស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលស្ថិតនៅក្នុងប្រជុំស្រុកចំនួនបីនៃខេត្ត ព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ ក្នុងរយៈចំងាយអង្កេតប្រវែង ៥៥គីឡូម៉ែត្រដោយចាប់ផ្តើមពីចំណុច(X= 503592 Y= 1531900) រហូតដល់ចំណុចភូមិសាស្ត្រភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ត្រង់ចំណុច(X=528854 Y=1527360) យើងបានរកឃើញបទល្មើសនៃការកាប់បំផ្លាញដើមឈើចំនួន ១០០ ករណី ភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃពុំអាចកាត់ថ្លៃ ដែលមានទំហំមុខកាត់ចាប់ពី ៤៥សង់ទីម៉ែត្រ រហូតដល់ ១.៣៥ ម៉ែត្រនៅក្នុងតំបន់ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគី និងសុក្រំជាដើម ហើយព្រមទាំងមានការដុតនិងឆ្ការ ផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។ សូមបញ្ជាក់ផងដែរថាសមាគមបណ្តាញយុវជនកម្ពុជា ធ្លាប់បានជូនដំណឹងពីការចុះទៅល្បាតការពារព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការតាមរយៈលិខិតលេខ០១៥/២១ប.យ.ក ចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ តែត្រូវបានមន្ទីរបរិស្ថានខេត្តព្រះវិហារ[…]
0
Read More
សេចក្ដីថ្លែងការណ៍រួម សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីពដែលត្រូវបានចាប់ខ្លួន

សេចក្ដីថ្លែងការណ៍រួម សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីពដែលត្រូវបានចាប់ខ្លួន

Wednesday 09 September 2020
០៩-កញ្ញា-2020៖ យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង អំពី ការចាប់ខ្លួនសកម្មជនជាយុវជនក្មេងៗចំនួន ៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសូមអំពាវ នាវ ឱ្យអាជ្ញាធរទំលាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដែលត្រូវបានធ្វើឡើងចំពោះក្រុមយុវជនទាំង នោះ ។ យើងខ្ញុំ ក៏ស្នើសុំឱ្យអាជ្ញាធរបញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាប មកលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានវ័យក្មេង និងការតវ៉ាដោយអហិង្សារបស់អ្នកទាំងនោះ ហើយនិងស្នើសុំឱ្យអាជ្ញាធរធានានូវការ គោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសិទ្ធិរបស់អ្នក ទាំងនោះ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ដែលអ្នកទាំងនោះរស់នៅ ។ កាលពីថ្ងៃច័ន្ទ ទី៧ ខែកញ្ញា សមាជិកក្រុមយុវជន ខ្មែរថាវៈ លោក ថា ឡាវី ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលដែលលោកបំរុងចេញពីមកកង់ ដើរទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមពីវាដោយ អហិង្សាអំពាវនាវសូមឱ្យមានការដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន ។ សមាជិកក្រុមយុវជន ខ្មែរ ថាវៈ ម្នាក់ទៀត កញ្ញា អេង ម៉ាឡៃ ត្រូវបាននគរបាលតាមដាន ក្រោយពីចូលរួមតវ៉ាអហិង្សា ហើយត្រូវបាន ចាប់ខ្លួន ក្រោយពេលដែលកញ្ញាចាកចេញពីការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួល (UNOHCHR) 1 ការឃុំខ្លួនយុវជនទាំងនោះ ត្រូវបានធ្វើឡើងក្រោយពេលដែលសកម្មជនបរិស្ថានជាយុវជនចំនួន ៣ នាក់ ត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែកញ្ញា ។ ការចាប់ខ្លួន ត្រូវបានធ្វើឡើង នៅ[…]
1
Read More
សេចក្ដីថ្លែង​ការណ៍រួម៖ សូម​អាជ្ញាធរ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ និង​ការ​ចាប់ខ្លួន​អ្នកតវ៉ា​ដោយ​សន្ដិវិធី

សេចក្ដីថ្លែង​ការណ៍រួម៖ សូម​អាជ្ញាធរ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ និង​ការ​ចាប់ខ្លួន​អ្នកតវ៉ា​ដោយ​សន្ដិវិធី

Tuesday 18 August 2020
យើងខ្ញុំ​ ជាក្រុម​សង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាងក្រោម​ សូម​សម្ដែង​ការសោក​ស្ដាយ​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​ដែលបាន​ប្រើប្រាស់​អំពើហិង្សា​ទៅលើ​អ្នកតវ៉ា​ដោយ​សន្តិវិធី​ និង​ការ​ចាប់ខ្លួន​សកម្មជន​ជាង​១០នាក់​ កាល​ពី​ពេល​ថ្មីៗ​នេះ ។​ កាលពី​ប៉ុន្មាន​សប្ដាហ៍មុន​ អាជ្ញាធរ​បាន​ប្រើប្រាស់​ការបង្រ្កាប​បែប​ហិង្សា​ជាបន្តបន្ទាប់​ទៅលើ​ការតវ៉ា​ដោយសន្ដិវិធី​ ដែល​បាន​ចាប់ផ្ដើម​កើតឡើង​បន្ទាប់ពី​ការចាប់ខ្លួន​និង​ការឃុំខ្លួន​ប្រធាន​សហជីព​ លោក រ៉ុង ឈុន​ ដាក់ពន្ធនាគារ​ កាល​ពីដើម​ខែសីហា​ ឆ្នាំ២០២០នេះ ។​ ចាប់តាំងពី​ការចាប់ខ្លួន​លោក រ៉ុង ឈុន​ មនុស្ស​ចំនួន៦នាក់​ទៀត​ ត្រូវបាន​ចាប់ខ្លួន​និង​បញ្ជូន​ទៅឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ ​បន្ទាប់ពី​អ្នកទាំងនោះ​    តស៊ូមតិ​ទាមទារ​ឱ្យដោះលែង​លោក រ៉ុង ឈុន វិញ ។​ អាជ្ញាធរ​ក៏បាន​ប្រើប្រាស់​អំពើហិង្សា​ និង​ចាប់ខ្លួន​សាច់ញាតិ​របស់​អតីត​សមាជិក​គណបក្ស​ជំទាស់​ដែល​ត្រូវបាន​រំលាយ​ផងដែរ​ ខណៈដែល​ពួកគាត់​ភាគច្រើន​ជាស្រ្តី ​កំពុងតវ៉ា​ប្រឆាំងនឹង​ការចាប់ខ្លួន​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគាត់ ។​ ការអំពាវនាវ​ឱ្យ​សមាជិក​គ្រួសារ​របស់​អ្នក​មាន​សេរីភាព​ពី​ពន្ធនាគារ​មកវិញ​ មិនមែន​ជាបទល្មើសទេ ។​ ការសម្ដែង​មតិ​ជំទាស់​ទៅនឹង​ការចាប់ខ្លួន​មិត្តភក្ដិ​របស់​អ្នក មិនមែន​ជាបទល្មើសទេ ។​ ការឈរគៀកស្មា​គ្នាជាមួយ​មនុស្ស​នៅក្នុង​សហគមន៍​របស់អ្នក​ និង​ការ​ទាមទារ​រកយុត្តិធម៌​ ក៌មិនមែន​ជាបទល្មើសដែរ ។​ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មានសិទ្ធិ​ក្នុងការ​តវ៉ា​ដោយ​អហិង្សា​ ដែល​មិនគួរ​ត្រូវប្រឈម​ជាមួយ​នឹង​ការរុញច្រាន​ ការប្រើប្រាស់​អំពើហិង្សា ​ឬអូសទាញ​ ពីសំណាក់​នគរបាលទេ ។​ យើងខ្ញុំ​សង្ឃឹមថា​ តុលាការ​នឹងអាច​ដោះលែង​អ្នកដែល​ត្រូវបាន​ចាប់ខ្លួន​ និង​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​ទៅលើ​ពួកគាត់​ឱ្យបានឆាប់​ និង​សង្ឃឹមថា​ រាជរដ្ឋាភិបាល​នឹងអាច​គោរពសិទ្ធិ​ក្នុងការ​បញ្ចេញមតិ ​និងសិទ្ធិ​ក្នុងការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យបានពេញលេញ ។​ លោក ​រ៉ុង ឈុន​ ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​របស់​លោក​ទាំងយប់​ និង​កំពុង​ស្ថិតនៅ​ក្រោមការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ បន្ទាប់​ពី​លោក​បាន​អត្ថាធិប្បាយ​អំពី​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដោយ ​  ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ។​​ មុនពេល​ចាប់ខ្លួន​លោក​ពីរបីថ្ងៃ ​លោក​បាន​ចូលរួម​ការតវ៉ា​ជាមួយ​កម្មករ​ កម្មការិនីរោងចក្រ​កាត់ដេរ​រាប់រយនាក់​ បន្ទាប់ពី​រោងចក្រ​ដែល​ពួកគាត់​ធ្វើការ​ត្រូវបានបិទ​ដំណើរការ​ ដោយសារ​បញ្ហា​ […]
1
Read More
សូមទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះលោក​ រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន​

សូមទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះលោក​ រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន​

Monday 03 August 2020
យើងខ្ញុំ​ ជាក្រុមសង្គមស៊ីវិល​ដែលមានរាយនាម​ដូចខាងក្រោម ​សូមសម្ដែង​ការសោកស្ដាយ​ជាខ្លាំង​ចំពោះ​ការចាប់ខ្លួន​លោក រ៉ុង ឈុន​ នៅពេលយប់​ និងសង្ឃឹមថា​ រាជរដ្ឋាភិបាល​ និង​សាលាដំបូងរាជធានីភ្នំពេញ​ នឹងអាច​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​និង​ដោះលែង​រូបលោក​ ពីការឃុំខ្លួនបណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ឱ្យបានឆាប់ ។​ ​ ប្រធាន​សហភាព​សហជីព​កម្ពុជា ​លោក រ៉ុង ឈុន​ ត្រូវបាន​នគរបាល​ចាប់ខ្លួន​ នៅផ្ទះ​របស់លោក ​កាលពីយប់ថ្ងៃសុក្រ​ បន្ទាប់ពី​គណៈកម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​ បានអំពាវនាវ​ជាសាធារណៈ​ឱ្យអាជ្ញាធរ​ចាត់វិធានការ​ចំពោះ​លោក រ៉ុង ឈុន​ ដែលបាន​អត្ថាធិប្បាយ​ជុំវិញ​ទស្សនៈកិច្ច​របស់លោក​ទៅកាន់​ព្រំដែន​រវាង​ប្រទេសកម្ពុជា​ និង​ប្រទេស​វៀតណាម​ កាលពីថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២០​ ថ្មីៗនេះ ។​ លោក រ៉ុង ឈុន​ ដែលជា​តំណាងក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា​ បានផ្ដល់​បទសម្ភាសន៍​តាមវិទ្យុមួយ​នៅមុនពេល​មានការ​ចាប់ខ្លួន​លោក​ប៉ុន្មានម៉ោង​ ដោយ​បានបដិសេធ​លើការចោទប្រកាន់ថា​ រូបលោក​បានចែករំលែក​ព័ត៌មាន​មិនពិត​តាមរយៈ ​សេចក្ដីថ្លែងការណ៍​ជាសាធារណៈមួយ​ កាលពីសប្ដាហ៍មុន​ ពាក់ព័ន្ធ​នឹងករណី​ប្រជាពលរដ្ឋ​លើកឡើង​ពីការបាត់បង់​ដីសហគមន៍​នៅតាម​បណ្ដោយព្រំដែន ។​ លោក រ៉ុង ឈុន​ ត្រូវបាន​នាំខ្លួន​ទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញ​ កាលពីព្រឹកថ្ងៃសៅរ៍ ​និងត្រូវបាន​ចោទប្រកាន់​ពី “បទញុះញង់ ​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្ដិសុខសង្គម”​ តាមបញ្ញត្តិ​មាត្រា ​៤៩៤​ និង​មាត្រា​៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ មុនពេល​លោកត្រូវបាន​បញ្ជូន​ទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ នៅមណ្ឌល​អប់រំកែប្រែទី១​ ដែលមាន​សភាព​ចង្អៀតណែនខ្លាំង ។​ អ្នកគាំទ្រ​រាប់សិបនាក់​ បានជួបជុំគ្នា​នៅខាង​មុខ​តុលាការ​នៅថ្ងៃចុងសប្ដាហ៍នេះ​ ដើម្បី​ស្នើសុំ​ឱ្យមាន​ការដោះលែង​ប្រធាន​សហជីពរូបនេះវិញ​ ទោះបីជា​កងកម្លាំង​សន្ដិសុខ​ជាច្រើននាក់​ បញ្ជាឱ្យ​ពួកគាត់​បំបែក​ការជួបជុំគ្នា​នេះវិញ​ក៏ដោយ ។​ ការចោទប្រកាន់​ដែលធ្វើឱ្យ​លោក រ៉ុង ឈុន​ ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូតដល់​ ២ឆ្នាំ[…]
2
Read More
យុវជន​ ក្រុម​សង្គម​ស៊ីវិល​ និង​សហគមន៍​ សូមអំពាវនាវ​ សូមឱ្យ​ដកសិទ្ធិ​អភិវឌ្ឈន៍​កោះកុង​ក្រៅ​ទាំងមូល​ពីក្រុមហ៊ុន​ កោះកុង​ អេស​ អ៊ី​ ហ្ស៊ិត​ ខូអិល​ ធីឌី និងដាក់​កោះកុង​ក្រៅ​ទាំងមូល​ជាតំបន់​អភិរក្សធនធាន​ធម្មជាតិ

យុវជន​ ក្រុម​សង្គម​ស៊ីវិល​ និង​សហគមន៍​ សូមអំពាវនាវ​ សូមឱ្យ​ដកសិទ្ធិ​អភិវឌ្ឈន៍​កោះកុង​ក្រៅ​ទាំងមូល​ពីក្រុមហ៊ុន​ កោះកុង​ អេស​ អ៊ី​ ហ្ស៊ិត​ ខូអិល​ ធីឌី និងដាក់​កោះកុង​ក្រៅ​ទាំងមូល​ជាតំបន់​អភិរក្សធនធាន​ធម្មជាតិ

Friday 31 July 2020
យើងខ្ញុំ​ជាយុវជន​ ក្រុមសង្គមស៊ីវិល​ និង​សហគមន៍​ ដែលមាន​រាយនាម​ដូចខាងក្រោម​ មានការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្រោយពេល​ដែល​រាជរដ្ឋាភិបាល​ បានផ្ដល់​សិទ្ធិ​អភិវឌ្ឈន៍​កោះកុង​ក្រៅ​ទាំងមូលទៅ​ឱ្យក្រុមហ៊ុន​ កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី​ (KOH KONG S E ZCO., LTD.)​ ដែលជា​របស់​លោកឧកញ៉ា​ លី យ៉ុងផាត់​ ហើយត្រូវបាន​សាធារណជនជាតិ​ និង​អន្តរជាតិ​ដឹងថា​ ពាក់ព័ន្ធ​នឹង​រឿងការ​រំលោភសិទិ្ធ​មនុស្ស​ សិទិ្ធដីធ្លី​ និង​ធនធាន​ធម្មជាតិ ។​ ការផ្ដល់សិទ្ធិឱ្យ​ទៅក្រុមហ៊ុន​មួយនេះ​ដើម្បីអភិវឌ្ឈន៍​កោះកុង​ក្រៅ​ និងអាច​ផ្ដល់ជា​ការគំរាម​គំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្មជាតិ​នៅលើ​កោះនិងជីវៈចម្រុះ​ក្នុងសមុទ្រ ​ការកាប់បំផ្លាញ​ព្រៃឈើ ​ការបរបាញ់​សត្វព្រៃ ​ការសាងសង់​អាគារ​លើឆ្នេរសមុទ្រ​ ការបង្ហូរ​ទឹកកខ្វក់​ចូលសមុទ្រ​ ការបាត់បង់​សោភណភាពធម្មជាតិ​នៃកោះ ​និងការ​បាត់បង់​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរទាំងមូល ។​ល។ ជាក់ស្ដែង​ដូចជា​នៅលើ​កោះរ៉ុងសន្លឹម​ មានការសាងសង់​អាគារ​រំលោភដីឆ្នេរ​ និងការ​បង្ហូរទឹក​កខ្វក់​ចូលសមុទ្រ ។ រីឯ​នៅលើកោះសង្សារវិញ​ ក្រោយពេល​ត្រូវបាន​អភិវឌ្ឍន៍​ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ មិនមាន​លទ្ធភាព​ស្នាក់នៅ​លើកោះនោះទេ​ ដោយសារ​តម្លៃនៃការស្នាក់នៅ​ថ្លៃខ្លាំង​ក្នុងមួយយប់ ។​ ហេតុដូចនេះហើយ​ យើងខ្ញុំ​មានក្ដីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​គោលបំណង​ក្នុងការ​ផ្តល់សិទិ្ធអភិវឌ្ឍន៍​កោះនេះទៅ​ឱ្យបុគ្គល​ ឬក្រុមហ៊ុន​ឯកជន​ និង​សូមអំពាវនាវ​ឱ្យរាជរដ្ឋាភិបាល​ សូមដក​សិទ្ធិអភិឌ្ឍន៍​កោះកុងក្រៅទាំងមូល​ពីក្រុមហ៊ុន​ កោះកុង​ អេស អ៊ីហ្ស៊ិត ខូអិលធីឌី​ (KOH KONG S E Z CO., LTD.)​ ដើម្បី​ទុកជាប្រយោជន៍​សាធារណជន​ និង​អភិរក្ស​ធនធាន​ជីវចម្រុះ​ទាំង​ក្នុងសមុទ្រ​និងលើដីកោះ ។​ នៅថ្ងៃទី​ ០៣​ ខែមិថុនា ឆ្នាំ២០២០​ ក្រសួង​បរិស្ថាន​បានចេញ​លិខិតលេខ​[…]
1
Read More
ក្រុមសង្គមស៊ីវិលកម្ពុជាថ្កោលទោសការវាយប្រហារដែលកំពុងកើតមានលើសេរីភាពសារព័ត៌មាន

ក្រុមសង្គមស៊ីវិលកម្ពុជាថ្កោលទោសការវាយប្រហារដែលកំពុងកើតមានលើសេរីភាពសារព័ត៌មាន

Friday 15 May 2020
យើងជាក្រុមសង្គមស៊ីវិលដែលចុះហត្ថលេខាខាងក្រោមសូមថ្កោលទោសចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជាជាមួយនឹងការលក់កាសែតភ្នំពេញប៉ុស្តិ៍ដែលស្រអាប់និងការជ្រៀតជ្រែកភ្លាមៗរបស់ម្ចាស់ថ្មីក្នុងឯករាជ្យភាពវិចារណកថារបស់កាសែតដែលបាន បង្ខំឲ្យ បុគ្គលិកជាន់ខ្ពស់និងអ្នកយកព័ត៌មានចំនួន ១៣ នាក់លាឈប់និង នាំឱ្យមានការបណ្តេញនិពន្ធនាយកក្រដាស។
0
Read More
Page 2 of 2«12

Recent Posts

  • កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
  • ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
  • ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
  • វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
  • អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
  • កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

អាសយដ្ឋាន៖ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖+៨៥៥ (០) ១២ ៨៥៨ ៦៤២
អាសយដ្ឋាអ៊ីម៉ែលៈ[email protected]
[email protected]

 

មុីនុយ

  • ទំព័រដេីម
  • អំពីយេីង
  • ទាក់ទងមកយេីង
  • ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ
    • ប.យ.ក ក្នុងសារព័ត៌មាន

បណ្តាញសង្គម

 

Copyright © 2009-2023 Cambodian Youth Network All Right Reserve.