![ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា](https://www.cyncambodia.org/wp-content/uploads/2023/11/20230915091736_IMG_8062-01-830x460.jpeg)
ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា
ថ្ងៃព្រហស្បតិ៍ 23 វិច្ឆិកា 2023
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្សព្វផ្សាយរបាយការណ៍សង្កេត ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) មានកិត្តិយសសូមជំរាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ស្ថាប័នដៃគូរ និងសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជា នឹងរៀបចំការធ្វើបទបង្ហាញលទ្ធផលនៃរបាយការណ៍អង្កេតស្តីពី “ការជួញដូរសាច់សត្វព្រៃ នៅជុំវិញតំបន់ព្រៃឡង់ នៃប្រទេសកម្ពុជា” និងកិច្ចពិភាក្សាស្តីពីការព្រួយបារម្ភរបស់សហគមន៍ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅសណ្ឋាគាសាន់វេ នៃរាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា រយៈ៣ខែ ដោយរាប់ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារស្រាវជ្រាវបានរកឃើញសំណាក និងទីតាំងដាក់លក់់សាច់សត្វព្រៃ និងត្រីអភិរក្សដោយខុសច្បាប់ចំនួន ៥៧សំណាក/ទីតាំង នៅជុំវិញតំបន់ការពារធនធានធម្មជាតិនៅភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ ក្រុមការងារស្រាវជ្រាវ បានធ្វើដំណើរចុះប្រមូលទិន្នន័យចំនួន៦លើក ដោយចៃដន្យ ដើម្បីធ្វើការសង្កេត និងប្រមូលទិន្នន័យសកម្មភាពដាក់លក់ ការជួញដូរ ការដាក់លក់នៅតាមភោជនីយដ្ឋាន និងតំបន់ទេសចរណ៍នូវប្រភេទសត្វព្រៃ សាច់សត្វព្រៃ និងត្រីអភិរក្ស នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ។ លទ្ធផលនៃការប្រមូលទិន្នន័យរយៈពេល ៩០ថ្ងៃនេះ ក្រុមការងារប្រមូលសំណាកទិន្នន័យសាច់សត្វព្រៃចំនួន ៣៤សំណាក ទីតាំងភោជនីយដ្ឋានចំនួន១១ និងរមណីយដ្ឋានចំនួន ២កន្លែងដែលមានដាក់លក់សាច់សត្វព្រៃ។ ចំណែកប្រភេទត្រីអភិរក្សត្រូវបានរកឃើញចំនួន ៥ប្រភេទ មានចំនួន១២ក្បាល ភាគច្រើនស្ថិតនៅក្នុងខេត្តតាមបណ្តោយដងទន្លេមេគង្គគឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។[…]
ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច
ថ្ងៃសៅរ៍ 03 កញ្ញា 2022
ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ **** ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ជូនចំពោះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងខ្ញុំជាសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋខ្មែរដែលស្រលាញ់ធនធានធម្មជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន សមាគម អង្គការសង្គមស៊ីវិល និងការបន្តបាត់បង់គម្របព្រៃឈើ។ រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ស្ថានភាពគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះយ៉ាងរហ័សពីចំនួន ៦១.១៥% នៅឆ្នាំ២០០២ មកត្រឹមតែ ៤៦.៨៦% គិតត្រឹមឆ្នាំ២០១៨ ។ ប្រទេសកម្ពុជាធ្លាប់ខកខានមិនបានបំពេញតាមសូចនាករណ៍គោលដៅអភិឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលមានគោលដៅរួមលុបបំបាត់នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការធានានិរន្តរភាពបរិស្ថាន និងការថែរក្សាឱ្យបានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០១៥។[1] និន្នាការបន្តធ្លាប់ចុះនៃគម្របព្រៃឈើនេះ ជាសញ្ញាបង្ហាញពីការព្រួយបារម្ភ ចំពោះការខកខានម្តងទៀត ពីការមិនអាចអនុវត្តន៍បាននូវទិសដៅក្នុងការបង្កើតគម្របព្រៃឈើឡើងវិញឱ្យបាន ៦០% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៩។[2] ទន្ទឹមនឹងការធ្វើអាជីវកម្មឈើ ការរត់ពន្ធឈើខុសច្បាប់ក៏នៅតែជាកត្តាព្រួយបារម្ភ ។ កាលពីខែឧសភា ឆ្នាំ២០២១កន្លងមក អាជ្ញាធរហុងកុង បានធ្វើការផ្សព្វផ្សាយពីការរឹបអូសកំណាត់ឈើប្រភេទឈើកម្រជិតផុតពូជ និងមានតម្លៃចំនួន ២១១តោន ដែលមានតម្លៃជាប្រាក់ប្រមាណ ១,១លានដុល្លារហុងកុង ឬស្មើនឹង១៤០,០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងការិយាល័យគយ Kwai Chung និង Tsing Yi នៅចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥[...]
សេចក្តីថ្លែងការណ៍រួម ទិវាបរិស្ថានពិភពលោកឆ្នាំ២០២២
ថ្ងៃសៅរ៍ 03 កញ្ញា 2022
សេចក្តីថ្លែងការណ៍រួម ទិវាបរិស្ថានពិភពលោក ឆ្នាំ២០២២ ភ្នំពេញ, ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ ក្រោមមូលបទស្តីពី “លើកកម្ពស់ការចូលរួមការពារបរិស្ថានដើម្បីចីរភាពធនធានធម្មជាតិ និងសុខុមាលភាពមនុស្សជាតិ” បានបន្តមានការព្រួយបារម្ភជាខ្លាំងចំពោះ វិបត្តិបរិស្ថាន សិទ្ធិបរិស្ថាន និងការមិនទាន់អនុវត្តឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយទៅលើគោលនយោបាយស្តីពីកិច្ចការពារ ថែរក្សា តំហែទាំ ភាពព្រងើយកន្តើយ និងពុំបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាក្តីកង្វល់នានា ជុំវិញបញ្ហា បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ការគ្រប់គ្រងធនធានធម្មជាតិ យើងខ្ញុំសង្កេតឃើញថា ទោះបីជារាជរដ្ឋាភិបាល បានខិតខំបង្កើននូវចំនួនតំបន់ការពារធនធានធម្មជាតិក្តី តែវាពុំបានឆ្លើយតបជាមួយការកើនឡើង នូវសកម្មភាពកាប់បំផ្លាញ និងឈូសឆាយដីព្រៃជាច្រើនហិកតា ទាំងនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បឹងពែរ ព្រៃព្រះរការ និងតំបន់ដ៏ទៃទៀតជារៀងរាល់ថ្ងៃនោះទេ ។សកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់១៤.២៩%[1] ត្រឹមឆ្នាំ២០១៨។ ទន្ទឹមនឹងនេះនិន្នាការនៃការទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ បានបន្ត គំរាមកំហែងយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតដល់តំបន់ព្រៃឈើ តំបន់ការពារធម្មជាតិ តំបន់បឹងទន្លេសាប និងព្រៃសហគមន៍ ។ ចំពោះវិស័យថាមពល រដ្ឋាភិបាលមិនគួរដាក់ផែនការអភិវឌ្ឍវិស័យថាមលទៅលើតែជម្រើសនៃការសាងសង់ទំនប់វារីអគ្គីសនី និងរោងចក្រផលិតថាមពលអគ្គីសនីដើរដោយធ្យូងថ្ម ដូចអ្វីដែលកម្ពុជាបានប្តេជ្ញាចិត្តក្នុងសន្និសិទ្ធក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុលើទី២៦ ក្នុងការមិនសាងសងរោងចក្រធ្យូងថ្មថ្មី និងទំនប់វារីអគ្គីសនី នៅតាមដងទន្លេមេគង្គ។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការធានាអំពីឯករាជ្យភាពនៃថាមពល ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលនាំចូលដែលមានតម្លៃខ្ពស់ នឹងមិនមានលក្ខណៈស្ថិតស្ថេរ ជាភាពវិជ្ជមានសម្រាប់គោលនយោបាយថាមពល។ ទន្ទឹមជាមួយគ្នា ការធ្វើវិមជ្ឍការថាមពលតាមរយៈការផ្តល់សិទ្ធិពេញលេញដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមសម្រេចចិត្តជ្រើសរើសយកប្រភពថាមពលកកើតឡើងវិញក្នុងមូលដ្ឋានរបស់ពួកគេមកប្រើប្រាស់ គឺជាយន្តការយ៉ាងមានប្រសិទ្ធិភាពសម្រាប់ចូលរួមចំណែកអនុវត្តគោលនយោបាយអធិបតេយ្យភាពថាមពល។ ការអភិវឌ្ឍដោយការលុបបឹងធម្មជាតិយ៉ាងឆាប់រហ័ស នៅតែបន្តជាការព្រួយបារម្ភចំពោះបញ្ហាបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែងក្នុងអំឡុងពេលជាង២ឆ្នាំ នៃការរីករាលដាលជំងឺកូវីដ-១៩[…]
![ព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន](https://www.cyncambodia.org/wp-content/uploads/2022/09/20220511110248_IMG_3069-01-830x460.jpeg)
ព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន
ថ្ងៃសុក្រ 02 កញ្ញា 2022
សមាគមបណ្តាញយុវជនកម្ពុជា និងក្រុមអង្គការសង្គមស៊ីវិលបានរៀបចំព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រឆ្លងកាត់ខេត្តកំពង់កំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ បន្ទាប់ក្រុមអ្នកជិះកង់ដែលមានសមាជិក២៨នាក់ បានត្រឡប់កាន់កំពង់ធំវិញ ដោយជិះកង់កាត់តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ ព្រឹត្តការណ៍ ក៏ត្រូវបានរៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ផងដែរ។ ការប្រារព្ធកម្មវិធីទិវាបរិស្ថានដោយក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជន មានគោលបំណងសំខាន់ចំនួន៣ រួមមាន ១). លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងកិច្ចថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ តាមរយៈសកម្មភាពជំរុញឱ្យមានការឈ្វេងយល់អំពីផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ ការលុបបឹងធម្មជាតិ ការប្រើប្រាស់ប្លាស្ទិច និងឥន្ធនៈជាដើម។ ២).ជំរុញឱ្យរដ្ឋាភិបាល និងមន្ត្រីសាធារណៈអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន ក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ និង ៣). ជំរុញឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន និងចូលរួមលើកឡើងពីបញ្ហាទាក់ទិននឹងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបម្រែបម្រួលអាកាសធាតុទៅកាន់អ្នកធ្វើសេចក្តីសម្រេចចិត្តដើម្បីស្វែងរកដំណោះស្រាយ។ នៅក្នុងអំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកនៅឆ្នាំនេះ ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជននៅក្នុងប្រទេសកម្ពុជា នឹងមានការរៀបចំព្រឹត្តិការណ៍ជិះកង់ ការធ្វើយុទ្ធនាការនៅលើបណ្តាញសង្គម និងកម្មវិធីសិក្ខាសាលានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ជិះកង់ចំនួនពីរដែលនឹងរៀបចំឡើង គឺ “ព្រឹត្តការណ៍ជិះកង់ ៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន” ដែលមានអ្នកជិះចំនួន២៥នាក់ ដែលនឹងជិះក្នុងរយៈចំងាយឆ្ងាយប្រមាណជា៦០០គីឡូម៉ែត្រ ដោយប្រើពេល១១ថ្ងៃ។
![អបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២](https://www.cyncambodia.org/wp-content/uploads/2022/09/4-scaled-830x460.jpg)
អបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២
ថ្ងៃសុក្រ 02 កញ្ញា 2022
សមាគមបណ្តាញយុវជនកម្ពុជា បានសហការជាមួយអង្គការសង្គមស៊ីវិលចំនួន ១០ ដើម្បីរៀបំទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ស្តីពី ពង្រឹ ងសិទ្ធិអំណាចយុវជន ដើម្បីចូលរួមបង្កើតសាមគ្គីភាពមនុស្សជាតិអន្តរជំនាន់។ កម្មវិទិយុវជនអន្តរជាតិឆ្នាំ២០២២ ដែលបានរៀបចំដោយផ្ទាល់ចំនួនជាង៤០០នាក់នេះ ត្រូវបានប្រារព្ធជួបជុំគ្នាដោយផ្ទាល់ជាដំបូងបង្អស់ក្រោយការបិតបញ្ចប់វិបត្តិកូវិដ-១៩។ កម្ពុជាជាប្រទេសដែលមានភ័ព្វសំណាងបំផុតដែលមានយុវជននិងប្រជាជនវ័យក្មេងប្រមាណជា ៦០%នៃរបាយប្រជាជនសរុបក្នុងប្រទេស នេះបើយោងតាមរបាយការណ៍ជំរឿងឆ្នាំ២០១៨។ ការកើនឡើងនៃប្រជាសាស្ត្រយុវជន ផ្តល់នូវតួនាទីដ៏សំខាន់ដល់យុវជន និងគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងឱកាសសម្រាប់ពួកគេក្នុងការទទួលបានព័ត៌មាន និងការចូលរួមនៅក្នុងការអភិវឌ្ឍជាតិ ប៉ុន្តែក៏អាចនឹងក្លាយជាសំណាងអាក្រក់ទៅវិញទេ ប្រសិនបើមិនមានការផ្តល់ឱកាសឱ្យពួកគេមានការចូលរួម ក្នុងកិច្ចការងារសង្គម និងនយោបាយឲ្យបានពេញលេញ។ ការធានានូវការគាំទ្រយ៉ាងសកម្មរបស់យុវជន និងយុវនារីក្នុងការលើកទឹកចិត្តពីរដ្ឋាភិបាល គឺចាំបាច់ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ឱកាស និងជួយពួកគេឱ្យមានតួនាទី និងទំនួលខុសត្រូវខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនៃជីវភាពសង្គម និងសេដ្ឋកិច្ច។ ឱកាសកាន់តែច្រើនក្នុងការរួមបញ្ចូលយុវជនកម្ពុជា នឹងជួយ បង្កើនតំណាងភាពរបស់ពួកគេ និងជួយពួកគេឱ្យចូលរួមក្នុងការតស៊ូមតិជាសាធារណៈខណៈដែលសំឡេងរបស់ពួកគេត្រូវបានពិចារណានិងបញ្ជ្រាបកាន់តែមានប្រសិទ្ធភាព។ នៅកម្ពុជាក្នុងឆ្នាំ២០២២នេះ ការប្រារព្ធទិវាយុវជនអន្តរជាតិ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៣សំខាន់ៗ រួមមាន៖ 1. លើកកម្ពស់ការចូលរួមរបស់យុវជន និងការប្រមូលផ្តុំសក្តានុពលអន្តរជំនាន់ក្នុងការកសាងសាមគ្គីភាព និងសុខដុមរមនីយកម្មរបស់មនុស្សជាតិ។ 2. ជំរុញឱ្យមានការចូលរួមយ៉ាងសកម្មរបស់យុវជន សម្រាប់កិច្ចការគោរពសិទ្ធិមនុស្ស កិច្ចការពារបរិស្ថាន និងនីតិរដ្ឋ។ 3. ផ្តល់សិទ្ធិអំណាច និងយកចិត្តទុកដាក់លើតម្រូវការរបស់យុវជន ដើម្បីបង្កើនសំឡេងរបស់ពួកគេ ឱ្យបានចូលរួមកាន់តែសកម្មក្នុងការអភិវឌ្ឍសង្គម និងពង្រឹងលំហសេរីភាព។
![សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ](https://www.cyncambodia.org/wp-content/uploads/2021/11/1-1-830x460.jpg)
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ
ថ្ងៃច័ន្ទ 01 វិច្ឆិកា 2021
សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា សមាគមបានរកឃើញការសាងសង់លំនៅដ្ឋានដោយខុសច្បាប់ ចំនួន១៤៣ករណី
![លោកហេង គឹមហុង៖ត្រឹមតែ៥ថ្ងៃ បទល្មើសព្រៃឈើជាង៣០០ករណីបានកើតឡើងនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ](https://www.cyncambodia.org/wp-content/uploads/2021/08/123145880_1922858837852206_676478846413169369_n-830x460.jpg)
លោកហេង គឹមហុង៖ត្រឹមតែ៥ថ្ងៃ បទល្មើសព្រៃឈើជាង៣០០ករណីបានកើតឡើងនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ
ថ្ងៃព្រហស្បតិ៍ 26 សីហា 2021
សមាគមបណ្ដាញយុវជនកម្ពុជា(CYN) និងបណ្ដាញសហគមន៍ព្រៃឡង់បានរកឃើញបទល្មើសព្រៃឈើដល់ទៅ៣៦៦ករណីនៅក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារក្នុងរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ពោល គឺពីថ្ងៃទី០៩ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ លោកហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)បានកត់សម្គាល់ថា នេះ គឺជាបទល្មើសព្រៃឈើដ៏ច្រើនករណី ហើយថា វាបានបង្ហាញពីស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នៅតែកើតមានដដែល។ បើតាមលោកហេង គឹមហុង ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគួរតែចាប់ដៃសហការគ្នាជាមួយក្រុមអ្នកការពារព្រៃឈើ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើទាំងនេះឱ្យមានប្រសិទ្ធភាព។
![ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ចក្រភពអង់គ្លេសក៏គួរធ្វើការជាមួយអង្គការសង្គមស៊ីវិល សកម្មជន និងសហគមន៍មូលដ្ឋាន](https://www.cyncambodia.org/wp-content/uploads/2021/06/199018420_2126202604184494_7111842259492807144_n-830x460.jpg)
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ចក្រភពអង់គ្លេសក៏គួរធ្វើការជាមួយអង្គការសង្គមស៊ីវិល សកម្មជន និងសហគមន៍មូលដ្ឋាន
ថ្ងៃច័ន្ទ 28 មិថុនា 2021
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ចក្រភពអង់គ្លេសក៏គួរធ្វើការជាមួយអង្គការសង្គមស៊ីវិល សកម្មជន និងសហគមន៍មូលដ្ឋានលើការងារការពារបរិស្ថានដែរ៖ «ទាំងសង្គមស៊ីវិល ទាំងប្រជាពលរដ្ឋ ទាំងទីភ្នាក់ងារអង្គការអន្តរជាតិផ្សេងៗដែលនៅកម្ពុជាហ្នឹង គួរតែជាចំណែកមួយនៃកិច្ចសហប្រតិបត្តិការក្នុងការប្រតិបត្តិការការងាររបស់ខ្លួន (ចក្រភពអង់គ្លេស) ជាជាងតែការធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលតែម្យ៉ាង ហើយទទួលបានព័ត៌មានតែពីរដ្ឋាភិបាលតែម្យ៉ាង។ កន្លងមកយើងដឹងហើយថា រដ្ឋាភិបាលតែងតែព្យាយាមបង្ហាញតែចំណុចល្អ មិនហ៊ានបង្ហាញពីចំណុចអាក្រក់។ បើអង់គ្លេសធ្វើបែបនេះ ហាក់បីដូចជា គ្រាន់តែមកធ្វើកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ប៉ុន្តែមិនបានយកចិត្តទុកដាក់ចំពោះជនរងគ្រោះ ចំពោះប្រជាពលរដ្ឋ និងចំពោះអនាគតធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសកម្ពុជានោះទេ»។
![ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ សង្កេតឃើញថា យុវជនបរិស្ថានទាំង ៦នាក់ មានសក្ដានុពលក្នុងការការពារបរិស្ថាន](https://www.cyncambodia.org/wp-content/uploads/2021/06/545a1da9-848a-4a39-8272-d6a5b255065c.jpeg)
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ សង្កេតឃើញថា យុវជនបរិស្ថានទាំង ៦នាក់ មានសក្ដានុពលក្នុងការការពារបរិស្ថាន
ថ្ងៃច័ន្ទ 28 មិថុនា 2021
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ សង្កេតឃើញថា យុវជនបរិស្ថានទាំង ៦នាក់ មានសក្ដានុពលក្នុងការការពារបរិស្ថាន។ លោកបន្តថា ពួកគេក៏ជាយុវជនមានចំណេះដឹង មានជំនាញផ្នែកបរិស្ថាននិងមានបេះដូងស្រលាញ់ធនធានធម្មជាតិ។ លោកក៏សង្កេតឃើញថា សកម្មភាពរបស់ពួកគេកន្លងមកជាផ្នែកមួយជួយដល់កិច្ចការងារបរិស្ថានឲ្យមានភាពប្រសើរនៅកម្ពុជា។ អ្នកឃ្លាំមើលសិទ្ធិរូបនេះ ជំរុញឲ្យមានការដោះលែង
![ក្រុមយុវជនថា អំពើពុករលួយនៅតែមានក្នុងចំណោមអ្នកមានអំណាចដែលឃុបឃិតឲ្យឈ្មួញកាប់ឈើ](https://www.cyncambodia.org/wp-content/uploads/2021/06/80296488_2450370958424627_4981389312844103680_n-830x460.jpg)
ក្រុមយុវជនថា អំពើពុករលួយនៅតែមានក្នុងចំណោមអ្នកមានអំណាចដែលឃុបឃិតឲ្យឈ្មួញកាប់ឈើ
ថ្ងៃអង្គារ 15 មិថុនា 2021
ក្រុមយុវជនថា អំពើពុករលួយនៅតែមានក្នុងចំណោមអ្នកមានអំណាចដែលឃុបឃិតឲ្យឈ្មួញកាប់ឈើ មេដឹកនាំអង្គការយុវជនដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស បរិស្ថាន និងយុវជនក្នុងប្រទេសកម្ពុជាលើកឡើងថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបោសសំអាតអំពើពុករលួយក្នុងចំណោមមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដើម្បីទប់ស្កាត់មហន្តរាយព្រៃឈើនៅកម្ពុជា។ លោក អ៊ុល វ៉ាន់ ប្រធានអង្គការសមាគមបណ្តាញយុវជនកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែមិថុនាថា៖ «ទោះបីជារដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើ មានក្រសួងបរិស្ថាន ឬក្រសួងកសិកម្មជាដើមហ្នឹង យើងឃើញថា ប្រសិទ្ធភាពនៅតែមិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបាន ដោយសារតែយើងសង្កេតឃើញថា មានអំពើពុករលួយ មានការឃុបឃិត[គប់គិត] គ្នាជាប្រព័ន្ធ ការសហការគ្នាជាប្រព័ន្ធក្នុងចំណោមក្រុមហ៊ុនក៏ដូចជាអ្នកមានអំណាចក្នុងប្រទេសកម្ពុជា»៕
Recent Posts
- សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង ថ្ងៃសុក្រ 05 មករា 2024
- ការជួញដូរសាច់សត្វព្រៃនៅជុំវិញតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា ថ្ងៃព្រហស្បតិ៍ 23 វិច្ឆិកា 2023
- ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ថ្ងៃសៅរ៍ 03 កញ្ញា 2022
- សេចក្តីថ្លែងការណ៍រួម ទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ ថ្ងៃសៅរ៍ 03 កញ្ញា 2022
- ព្រឹត្តការណ៍ជិះកង់៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន ថ្ងៃសុក្រ 02 កញ្ញា 2022
- អបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ថ្ងៃសុក្រ 02 កញ្ញា 2022
- សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញលំនៅដ្ឋានខុសច្បាប់នៅក្នុងសហគន៍ព្រៃឈើភ្នំសេះ ថ្ងៃច័ន្ទ 01 វិច្ឆិកា 2021