សេចក្ដីថ្លែងការណ៍រួម: សេចក្ដីព្រាងច្បាប់ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈ ដែលរំលោភបំពានសិទ្ធិស្រ្តី
Friday 28 August 2020
យើងខ្ញុំជាតំណាងអង្គការ និងសមាគមដែលកំពុងបំពេញបេសកកម្មដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមសម្តែងកង្វល់យ៉ាងខ្លាំងចំពោះមាត្រាជាច្រើនដែលមានចែងនៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ (DLPO) ដែលរំលោភបំពានសិទ្ធិស្រ្តី។ យើងខ្ញុំក៏ចូលរួមគាំទ្រសំណើឱ្យទម្លាក់ចោលសេចក្ដីព្រាងច្បាប់នេះដែលបានលើកឡើងនៅក្នុង សេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ដែលបានផ្ញើជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ផងដែរ។ យើងខ្ញុំទទួលស្គាល់ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការវិជ្ជមានមួយចំនួន ដើម្បីដោះស្រាយបញ្ហាវិសមភាពយេនឌ័រ តាមរយៈការផ្ដួចផ្ដើមគំនិតក្នុងការបង្កើតគោលនយោបាយជាច្រើន រួមមាន ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ដំណាក់កាលទីបី (NAPVAW III) ដែលនឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ និងផែនការយុទ្ធសាស្ត្រលើកទីប្រាំ ដើម្បីសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីក្នុងប្រទេសកម្ពុជា (យុទ្ធសាស្ត្រនារីរតនៈទីV)។ ទោះជាយ៉ាងនេះក្ដី សេចក្ដីព្រាងច្បាប់នេះ បានធ្វើឱ្យពួកយើងមានការខ្វល់ខ្វាយយ៉ាងខ្លាំង ពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់នេះ ក្នុងការដាក់ទណ្ឌកម្មស្ត្រីចំពោះការស្លៀកពាក់ និងអាកប្បកិរិយា ដែលត្រូវបានបកស្រាយថាមានការបំពានលើក្រឹត្យក្រមសង្គមដែលមានលក្ខណៈរើសអើងទាក់ទងទៅនឹងការស្លៀកពាក់ និងការប្រព្រឹត្តរបស់ស្រ្តី។ យើងខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនអាចបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសម្រេចឱ្យបានសមភាពយេនឌ័រនោះទេ ខណៈដែលរាជរដ្ឋាភិបាលនៅតែបន្តបន្ទាបតម្លៃស្រ្តី និងដាក់ទោសទណ្ឌមកលើស្រ្តី ព្រោះតែស្រ្តីមិនប្រតិបត្តិតាមក្រមសីលធម៌ និងស្តង់ដារនៃការស្លៀកពាក់ ដែលមានចរិតបែបអភិរក្សនិយម និងរឹតត្បឹត ក្រោមលេសចោទប្រកាន់ថាស្រ្តីហាក់កំពុងបង្កគ្រោះថ្នាក់ដល់សង្គម ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏មិនអាចដោះស្រាយបញ្ហាអំពើហិង្សាផ្លូវភេទ និងការបៀតបៀនផ្លូវភេទក្នុងសង្គមដែលកំពុងតែមានអត្រាដ៏ខ្ពស់បានដែរ បើសិនជារាជរដ្ឋាភិបាលមិនមានការលើកកម្ពស់សិទ្ធិអំណាចពេញលេញរបស់ស្ត្រីក្នុងការគ្រប់គ្រងលើរាងកាយ និងស្វ័យភាពផ្នែកផ្លូវភេទដោយស្រ្តីខ្លួនឯង មិនថ្កោលទោស និងផ្តន្ទាទោសជនប្រព្រឹត្តអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់នោះ។ អនុសាសន៍ខាងលើនេះ ក៏ត្រូវបានគណៈកម្មាធិការទទួលបន្ទុកអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងលើស្ត្រី (គណៈកម្មាធិការ ស៊ីដ) លើកឡើងនៅក្នុងសេចក្ដីសង្កេតសន្និដ្ឋានឆ្នាំ ២០១៩ ជាពិសេសនៅក្នុងកថាខណ្ឌទី ១១(ង) ទី២៤(ក) និងទី ២៥។ សេចក្ដីព្រាងច្បាប់ដែលត្រូវបានស្នើឡើងនេះ អាចធ្វើឱ្យស្ត្រីបាត់បង់លទ្ធភាពទទួលបានសិទ្ធិរបស់ខ្លួន[…]
សេចក្ដីថ្លែងការណ៍រួម៖ សូមអាជ្ញាធរបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងការចាប់ខ្លួនអ្នកតវ៉ាដោយសន្ដិវិធី
Tuesday 18 August 2020
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះអាជ្ញាធរដែលបានប្រើប្រាស់អំពើហិង្សាទៅលើអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនជាង១០នាក់ កាលពីពេលថ្មីៗនេះ ។ កាលពីប៉ុន្មានសប្ដាហ៍មុន អាជ្ញាធរបានប្រើប្រាស់ការបង្រ្កាបបែបហិង្សាជាបន្តបន្ទាប់ទៅលើការតវ៉ាដោយសន្ដិវិធី ដែលបានចាប់ផ្ដើមកើតឡើងបន្ទាប់ពីការចាប់ខ្លួននិងការឃុំខ្លួនប្រធានសហជីព លោក រ៉ុង ឈុន ដាក់ពន្ធនាគារ កាលពីដើមខែសីហា ឆ្នាំ២០២០នេះ ។ ចាប់តាំងពីការចាប់ខ្លួនលោក រ៉ុង ឈុន មនុស្សចំនួន៦នាក់ទៀត ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ បន្ទាប់ពីអ្នកទាំងនោះ តស៊ូមតិទាមទារឱ្យដោះលែងលោក រ៉ុង ឈុន វិញ ។ អាជ្ញាធរក៏បានប្រើប្រាស់អំពើហិង្សា និងចាប់ខ្លួនសាច់ញាតិរបស់អតីតសមាជិកគណបក្សជំទាស់ដែលត្រូវបានរំលាយផងដែរ ខណៈដែលពួកគាត់ភាគច្រើនជាស្រ្តី កំពុងតវ៉ាប្រឆាំងនឹងការចាប់ខ្លួនសមាជិកក្រុមគ្រួសាររបស់ពួកគាត់ ។ ការអំពាវនាវឱ្យសមាជិកគ្រួសាររបស់អ្នកមានសេរីភាពពីពន្ធនាគារមកវិញ មិនមែនជាបទល្មើសទេ ។ ការសម្ដែងមតិជំទាស់ទៅនឹងការចាប់ខ្លួនមិត្តភក្ដិរបស់អ្នក មិនមែនជាបទល្មើសទេ ។ ការឈរគៀកស្មាគ្នាជាមួយមនុស្សនៅក្នុងសហគមន៍របស់អ្នក និងការទាមទាររកយុត្តិធម៌ ក៌មិនមែនជាបទល្មើសដែរ ។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិក្នុងការតវ៉ាដោយអហិង្សា ដែលមិនគួរត្រូវប្រឈមជាមួយនឹងការរុញច្រាន ការប្រើប្រាស់អំពើហិង្សា ឬអូសទាញ ពីសំណាក់នគរបាលទេ ។ យើងខ្ញុំសង្ឃឹមថា តុលាការនឹងអាចដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើពួកគាត់ឱ្យបានឆាប់ និងសង្ឃឹមថា រាជរដ្ឋាភិបាលនឹងអាចគោរពសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានពេញលេញ ។ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកទាំងយប់ និងកំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ បន្ទាប់ពីលោកបានអត្ថាធិប្បាយអំពីបញ្ហារបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយ ព្រំដែនជាមួយប្រទេសវៀតណាម ។ មុនពេលចាប់ខ្លួនលោកពីរបីថ្ងៃ លោកបានចូលរួមការតវ៉ាជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេររាប់រយនាក់ បន្ទាប់ពីរោងចក្រដែលពួកគាត់ធ្វើការត្រូវបានបិទដំណើរការ ដោយសារបញ្ហា […]
ការសិក្សាមួយ រកឃើញថា រយៈពេល២០ឆ្នាំ កម្ពុជា បាត់ព្រៃឡង់ជាង១សែនហិកតា
Tuesday 11 August 2020
ភ្នំពេញ៖ របាយការណ៍សិក្សាថ្មីមួយរបស់អង្គការ Jesuit of Service Cambodia(JSC) ក្រោមកិច្ចសហការជាមួយបណ្ដាញយុវជនកម្ពុជា (CYN) បង្ហាញថា រយៈពេល២០ឆ្នាំ កម្ពុជា បាត់បង់ព្រៃឡង់ជាង១សែនហិកតា គឺស្មើនឹង២៤ភាគរយនៃផ្ទៃដីព្រៃឡង់សរុប។ ការសិក្សានេះ គឺឡើងតាមការមើលទិដ្ឋភាពព្រៃឡង់នៅកម្ពុជា ពីផ្កាយរណប (Satellite) ៤លើកឡើង គឺឆ្នាំ១៩៩៩ ឆ្នាំ២០០០ ឆ្នាំ២០១៨ និង ឆ្នាំ២០១៩។ របាយការណ៍របស់ JSC និង CYN ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ សរសេរថា ព្រៃឈើនៅតំបន់ព្រៃឡង់ជាង១សែនហិកតា (១០២ ៤៣៦ហិកតា) ត្រូវបានបំប្លែងទៅជាដីចម្ការ និងទីតាំងស្នាក់នៅរបស់ពលរដ្ឋ។ របាយការណ៍ បន្តថា រូបភាពនៃការបាត់បង់ព្រៃឈើនេះ គឺអាចមើលឃើញយ៉ាងច្បាស់តាមរយៈផ្កាយរណប ដែលថតនៅអំឡុងឆ្នាំ២០១៩និង២០២០។ ផ្អែកលើរបាយការណ៍ដដែល ផ្ទៃដៃនៃព្រៃឡើងជាង១សែនហិកតា ដែលបាត់បង់នោះ បានក្លាយជាទីរហោឋាន ក្លាយជាចម្ការដំណាំផ្សេងៗ ក្លាយជាតំបន់ដើមឈើឡើងវិញ ដូចជា កៅស៊ូ ជាដើម និង ក្លាយជាតំបន់រស់នៅរបស់ប្រជាជន។ ព្រៃឡង់ ស្ថិតក្នុងខេត្ត៤ គឺក្រចេះ ស្ទឹងត្រែង កំពង់ធំ និង ព្រះវិហារ ត្រូវបានដាក់ជាតំបន់ការពារកាលពីឆ្នាំ២០១៦។ យ៉ាងណាក៏ដោយ បណ្ដាញសហគមន៍ព្រៃឡង់ នៅតែបន្តរាយការណ៍ពីការកើនឡើងនៃសកម្មភាពកាប់ព្រៃឈើនៅតំបន់ព្រៃឡង់ដដែល។ របាយការណ៍របស់អង្គការ Global Forest Watch បានបង្ហាញថា នៅចន្លោះឆ្នាំ២០០១ ដល់២០១៨[…]
ការសិក្សាបង្ហាញថាព្រៃឡង់ជាង១០ម៉ឺនហិកតាត្រូវបានបាត់បង់ក្នុងរយៈពេល២០ឆ្នាំ
Tuesday 11 August 2020
ការសិក្សាថ្មីមួយបង្ហាញថា ព្រៃឈើក្នុងតំបន់ព្រៃឡង់ ជាង១០ម៉ឺនហិកតា បានក្លាយទៅជាវាលរហោឋានឬត្រូវបានបំលែងទៅជាចំការដំណាំ ក្នុងរយៈពេល២០ឆ្នាំមកនេះ។ ការសិក្សានេះគឺគេចង់បង្ហាញថា ព្រៃឈើដ៏សំខាន់នៅតំបន់អាស៊ីមួយនេះកំពុងប្រឈមនឹងការបាត់បង់បន្តទៀត។ បើទោះបីជារដ្ឋាភិបាលបានដាក់តំបន់ព្រៃឡង់ទៅជាតំបន់ការពារកាលពីឆ្នាំ២០១៦ក៏ដោយ ក៏ព្រៃឡង់នៅតែបន្តបាត់បង់ដោយសារកត្តាជាច្រើន។ របាយការណ៍ដែលសរសេរជាភាសាអង់គ្លេស ដោយកម្មវិធីអេកូឡូស៊ីនៃអង្គការ Jesuit Service Cambodia (JSC) សហការជាមួយបណ្តាញយុវជនកម្ពុជា (CYN) ផ្សាយនៅថ្ងៃ១០សីហានេះ បង្ហាញថាព្រៃឈើទំហំ១០២.៤៣៦ ហិកតា ឬ២៤% នៃព្រៃឡង់ ត្រូវបានបាត់បង់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩។ គឺជាការប្រៀបធៀបតាមរយៈរូបភាពដែលថតបានពីផ្កាយរណប ដែលត្រូវបានថតក្នុងកំឡុងឆ្នាំ ១៩៩៩, ២០០០, ២០១៨ និង ២០១៩។ របាយការណ៍នេះ អះអាងថា ព្រៃឈើចំនួន ១០២.៤៣៦ ហិកតាត្រូវបានបាត់បង់ ដែលក្នុងនោះមានផ្ទៃដី ៥៨.១៣៨ ហិកតាត្រូវបានប្តូរពីព្រៃទៅជាចម្ការ ខណៈផ្ទៃដីចំនួន ១,១១១ ហិកតាត្រូវបានដុះព្រៃឡើងវិញដោយធម្មជាតិ និងការដាំដុះដោយកម្មវិធីដាំដើមឈើគិតត្រឹមឆ្នាំ ២០១៩។ លោក ស ម៉ូរី អ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃបណ្តាញយុវជនកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIបន្ថែមថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច នៅតំបន់ព្រៃឡង់ ទៅឲ្យក្រុមហ៊ុនឯកជន មុនពេលព្រៃឡង់ដាក់ទៅជាតំបន់ការពារ គឺជាមូលហេតុចំបងមួយនាំឲ្យមានការបាត់បង់ព្រៃឡង់។ ប៉ុន្តែទោះបីជាតំបន់នេះត្រូវបានដាក់ទៅជាតំបន់ការពារ នៅឆ្នាំ២០១៦ក៏ដោយ តែការលួចកាប់ឈើ និងការទន្ទ្រានយកដីព្រៃដើម្បីធ្វើកសិកម្មនៅតែបន្តកើតមាននៅតំបន់ព្រៃឡង់។ នេះបើតាម លោក ស ម៉ូរី។ លោក[…]
ព្រៃឡង់ជាង១០ម៉ឺនហិកតាត្រូវបាត់បង់ក្នុងរយៈពេល២០ឆ្នាំ
Tuesday 11 August 2020
លោក ស ម៉ូរី៖ «បើសិនបាត់បង់ព្រៃឡង់ទៅ នឹងបាត់ជីវៈចម្រុះ ធ្វើឱ្យបាត់បង់ដល់ជម្រកសត្វព្រៃជាង១០០ប្រភេទនៅក្នុងព្រៃឡង់។ ខ្ញុំគិតថា ការបាត់បង់ព្រៃនឹងប៉ះពាល់ទីជម្រាលហើយនិងការផ្គត់ផ្គង់ទឹកស្ទឹងជីនិតនិងស្ទឹងសែន ដែលស្ទឹងទាំងពីរដើរតួនាទីសំខាន់ក្នុងផ្គត់ផ្គង់ទឹកក្នុងអាងទន្លេសាប។
ផ្ទៃដីព្រៃឡង់ចំនួន ១០២,៤៣៦ ហិកតា ត្រូវបានបំលែងទៅជាដីកសិកម្ម និងលំនៅដ្ឋានក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ
Monday 10 August 2020
១០សីហា ២០២០ – ការសិក្សាមួយដែលធ្វើឡើងដោយ កម្មវិធីបរិស្ថាននៃអង្គការជេស្វីតសឺវិសកម្ពុជា សហការជាមួយ សមាគមបណ្តាញយុវជនកម្ពុជា ទៅលើទិន្នន័យនៃការប្រែប្រួលគម្របព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ នៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ រកឃើញថាផ្ទៃដីព្រៃចំនួន ១០២,៤៣៦ហិកតា ត្រូវបានបំលែងទៅជាផ្ទៃដីកសិកម្ម ចំការខ្នាតធំ និង ទៅជាដីលំនៅឋាននៅក្នុងរវាងឆ្នាំខាងលើ។ ចំនួននៃផ្ទៃដីខាងលើនេះគឺមានទំហំប្រមាណ២៤% នៃផ្ទៃដីព្រៃឡង់សរុបដែលនេះជាចំនួនដ៏ច្រើនគួរឲ្យកត់សម្គាល់។ ប្រព័ន្ធក្រិតពត៌មានភូមិសាស្រ្ត (QGIS) ដែលគេប្រើសម្រាប់ការវិភាគទៅលើរូបភាពទីតាំង ដែលត្រូវបានគេថតដោយរូបភាពផ្កាយរណបកំឡុងឆ្នាំ ១៩៩៩, ២០០០, ២០១៨ និងឆ្នាំ២០១៩ (រូបភាពផ្កាយរណប ឡេនសេត ៥ និងឡេនសេត ៨) ដោយកំណត់ទំហំ ៣០ម ពួកយើងបានបង្កើតផែនទី ដោយរកឃើញអំពីការប្រែប្រួលជាមួយនឹងស្ថិតិស្តីពីការបាត់បង់ និងការដុះថ្មីនៃព្រៃឈើ ដោយយោងទៅលើវិសាលភាពព្រៃឈើបច្ចុប្បន្ននៅក្នុងព្រំដែននៃតំបន់ការពារ។ ការសិក្សានេះបានរកឃើញថា៖ ផ្ទៃដីព្រៃចំនួន ១០២,៤៣៦ ហិកតា ដោយរាប់បញ្ជូលដីចំនួន ៥៨,១៣៨ ត្រូវបានបំលែងពីដីព្រៃទៅជាដីចំការ ផ្ទៃដីព្រៃដុះថ្មីចំនួន ១,១១១ ហិកតា ដែលនៅក្នុងឆ្នាំ២០០០ មិនមែនជាដីព្រៃក្លាយទៅជាដីដែលមានដើមឈើ (ដីព្រៃ) ក្នុងឆ្នាំ២០១៩ គម្របព្រៃឈើមានប្រមាណ ៣០២,១០៦ ហិកតា នៅតែរក្សាដដែលរហូតមកដល់ឆ្នាំ២០១៩ ចំការដាំដុះ ឬដំណាំមិនត្រូវបានរាប់បញ្ចូលក្នុងប្រភេទ “ព្រៃឈើ” ទេ។ ទោះបើដោយយោងតាមអង្គការស្បៀងអាហារ និងកសិកម្មពិភពលោករបស់អង្គការសហប្រជាជាតិ រាប់បញ្ចូលចំការដំណាំក្នុងការកំណត់គម្របព្រៃឈើក៏ដោយ ប៉ុន្ដែយើងបានធ្វើការឯកភាពជាមួយស្ថាប័ន ដៃគូជាច្រើនទៀតនៅជុំវិញពិភពលោកលើការ ប្រកាសនិងកំណត់និយមន័យពិតរួមមួយគឺ ព្រៃឈើអាច ព្រៃឈើជួយ គឺជាការទ្រទ្រង់ជីវចម្រុះ រក្សាមុខងារផ្សេងៗក្នុងមានប្រព័ន្ធប្រព័ន្ធអេកូឡូស៊ី និងមានអាចធ្វើនិយ័តកម្មអេកូឡូស៊ី[…]
សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីពដែលត្រូវបានចាប់ខ្លួន
Monday 03 August 2020
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន នៅពេលយប់ និងសង្ឃឹមថា រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ចោលការចោទប្រកាន់ទាំងអស់និងដោះលែងរូបលោក ពីការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ឱ្យបានឆាប់ ។ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបាននគរបាលចាប់ខ្លួន នៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល បានអំពាវនាវជាសាធារណៈឱ្យអាជ្ញាធរចាត់វិធានការចំពោះលោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយជុំវិញទស្សនៈកិច្ចរបស់លោកទៅកាន់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ ។ លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ដល់បទសម្ភាសន៍តាមវិទ្យុមួយនៅមុនពេលមានការចាប់ខ្លួនលោកប៉ុន្មានម៉ោង ដោយបានបដិសេធលើការចោទប្រកាន់ថា រូបលោកបានចែករំលែកព័ត៌មានមិនពិតតាមរយៈ សេចក្ដីថ្លែងការណ៍ជាសាធារណៈមួយ កាលពីសប្ដាហ៍មុន ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋលើកឡើងពីការបាត់បង់ដីសហគមន៍នៅតាមបណ្ដោយព្រំដែន ។ លោក រ៉ុង ឈុន ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ និងត្រូវបានចោទប្រកាន់ពី “បទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម” តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ មុនពេលលោកត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ នៅមណ្ឌលអប់រំកែប្រែទី១ ដែលមានសភាពចង្អៀតណែនខ្លាំង ។ អ្នកគាំទ្ររាប់សិបនាក់ បានជួបជុំគ្នានៅខាងមុខតុលាការនៅថ្ងៃចុងសប្ដាហ៍នេះ ដើម្បីស្នើសុំឱ្យមានការដោះលែងប្រធានសហជីពរូបនេះវិញ ទោះបីជាកងកម្លាំងសន្ដិសុខជាច្រើននាក់ បញ្ជាឱ្យពួកគាត់បំបែកការជួបជុំគ្នានេះវិញក៏ដោយ ។ ការចោទប្រកាន់ដែលធ្វើឱ្យលោក រ៉ុង ឈុន ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ[…]
យុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ សូមអំពាវនាវ សូមឱ្យដកសិទ្ធិអភិវឌ្ឈន៍កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី និងដាក់កោះកុងក្រៅទាំងមូលជាតំបន់អភិរក្សធនធានធម្មជាតិ
Friday 31 July 2020
យើងខ្ញុំជាយុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ ដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយពេលដែលរាជរដ្ឋាភិបាល បានផ្ដល់សិទ្ធិអភិវឌ្ឈន៍កោះកុងក្រៅទាំងមូលទៅឱ្យក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី (KOH KONG S E ZCO., LTD.) ដែលជារបស់លោកឧកញ៉ា លី យ៉ុងផាត់ ហើយត្រូវបានសាធារណជនជាតិ និងអន្តរជាតិដឹងថា ពាក់ព័ន្ធនឹងរឿងការរំលោភសិទិ្ធមនុស្ស សិទិ្ធដីធ្លី និងធនធានធម្មជាតិ ។ ការផ្ដល់សិទ្ធិឱ្យទៅក្រុមហ៊ុនមួយនេះដើម្បីអភិវឌ្ឈន៍កោះកុងក្រៅ និងអាចផ្ដល់ជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិនៅលើកោះនិងជីវៈចម្រុះក្នុងសមុទ្រ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការសាងសង់អាគារលើឆ្នេរសមុទ្រ ការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ការបាត់បង់សោភណភាពធម្មជាតិនៃកោះ និងការបាត់បង់ប្រយោជន៍សម្រាប់ប្រជាជនខ្មែរទាំងមូល ។ល។ ជាក់ស្ដែងដូចជានៅលើកោះរ៉ុងសន្លឹម មានការសាងសង់អាគាររំលោភដីឆ្នេរ និងការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ។ រីឯនៅលើកោះសង្សារវិញ ក្រោយពេលត្រូវបានអភិវឌ្ឍន៍ ប្រជាពលរដ្ឋខ្មែរភាគច្រើន មិនមានលទ្ធភាពស្នាក់នៅលើកោះនោះទេ ដោយសារតម្លៃនៃការស្នាក់នៅថ្លៃខ្លាំងក្នុងមួយយប់ ។ ហេតុដូចនេះហើយ យើងខ្ញុំមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះគោលបំណងក្នុងការផ្តល់សិទិ្ធអភិវឌ្ឍន៍កោះនេះទៅឱ្យបុគ្គល ឬក្រុមហ៊ុនឯកជន និងសូមអំពាវនាវឱ្យរាជរដ្ឋាភិបាល សូមដកសិទ្ធិអភិឌ្ឍន៍កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេស អ៊ីហ្ស៊ិត ខូអិលធីឌី (KOH KONG S E Z CO., LTD.) ដើម្បីទុកជាប្រយោជន៍សាធារណជន និងអភិរក្សធនធានជីវចម្រុះទាំងក្នុងសមុទ្រនិងលើដីកោះ ។ នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានចេញលិខិតលេខ[…]
ផ្អាកជាបណ្តោះអាសន្ននូវគម្រោងអភិវឌ្ឍន៍នានាដែលកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំពុន ឬជើងឯក
Monday 27 July 2020
របាយការណ៍ថ្មីបង្ហាញពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញបរិស្ថាននៅពេលការអភិវឌ្ឍន៍របស់ឯកជន គំរាមកំហែងធ្វើឱ្យមានការជន់លិចនៅក្នុងរាជធានីភ្នំពេញ អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បណ្តាញយុវជនកម្ពុជា (CYN) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត (STT) ប្រជាពលរដ្ឋជាងមួយលាននាក់នៅក្នុងរាជធានីភ្នំពេញកំពុងប្រឈមនឹងការកើនឡើងនូវទឹកជំនន់ និងមានមនុស្សជាងមួយពាន់គ្រួសារទៀតកំពុងប្រឈមនឹងការបណ្តេញចេញ ការបាត់បង់ប្រាក់ចំណូល និងអសន្តិសុខស្បៀង ខណៈដែលគម្រោងអភវិឌ្ឍន៍ អាយ អិន ជី ស៊ីធី (ING City) និង គម្រោងផ្សេងៗទៀតបាននិងកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំបន់ ឬជើងឯកដែលស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ។ របាយការណ៍ស្រាវជ្រាវដែលមានចំណងជើងថា ការបាត់បង់បឹងទំពុន៖ ការវាយ តម្លៃហេតុ ប៉ះពាល់សង្គម និងសិទ្ធិមនុស្សពីការបំផ្លិចបំផ្លាញតំបន់បឹងទំពុន ឬជើងឯក បានរកឃើញថាប្រជាជនកម្ពុជា រាប់លាននាក់ទំនងជានឹងរងផលប៉ះពាល់ពីការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់បឹងទំពុន ឬជើងឯក ដោយ ក្រុមហ៊ុន អាយ អិន ជី ហូលឌីង (ING Holdings) និងសាជីវកម្មឯកជនផ្សេងៗទៀត រួមមានក្រុមហ៊ុន ជីបម៉ុង អ៊ីអនម៉ល អ័រគីដេវីឡា និងបុរីប៉េងហួត។ល។ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើ វិស័យសិទិ្ធមនុស្ស និងបរិស្ថានបានស្ទង់មតិជាមួយនឹងប្រជាពលរដ្ឋចំនួន ៤៦៩ គ្រួសារ ដែលកំពុងរស់នៅ ឬប្រើប្រាស់តំបន់បឹងនេះ និងទន្លេ។ ជាលទ្ធផល របាយការណ៍បង្ហាញពីផលប៉ះពាល់គួរឱ្យព្រួយបារម្ភក្នុង តំបន់បឹងទំពុន ឬជើងឯក ក្នុងផ្ទៃក្រឡាប្រមាណ ១.៥០០ ហិកតា ដែលកំពុងតែជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកាកសំណល់ និងការពារទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ។ “ខ្ញុំគិតថា វានឹងប៉ះពាល់ដល់ប្រជាជនក្រីក្រដែលដាំបន្លែ និងនេសាទត្រីនៅក្នុងតំបន់បឹងនេះ ដោយសារតែយើងពឹងផ្អែកលើបឹងសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើង។” សម្តីរបស់សមាជិកសហគមន៍មកពីតំបន់បឹងទំពុន ឬជើងឯក កាលពី[...]
សៀវភៅក្រមសីលធម៌អ៊ីនធឺណិត
Wednesday 27 May 2020
ការចេញផ្សាយសៀវភៅណែនាំស្តីពី ក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ិនធឺណិត។ ថ្ងៃនេះ បណ្តាញយុវជនកម្ពុជា (CYN) ចេញផ្សាយ សៀវភៅលណែនាំស្តីពី “ក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ិនធឺណិត“។ សៀវភៅណែនាំនេះ បង្កើតឡើងដើម្បីធ្វើជាឯកសារពិគ្រោះសម្រាប់បង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អ៊ិនធឺណិត; លើកកម្ពស់សេរីភាពនៃបញ្ចេញមតិប្រកបដោយការគោរព និងការទទួលខុសត្រូវ ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិត; កាត់បន្ថយការប្រឈម, សកម្មភាពអសីលធម៌ និងការប្រព្រឹត្តខុសច្បាប់ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា។ សៀវភៅណែនាំស្តីពីក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតនេះ ត្រូវបានចងក្រងឡើងក្នុងទម្រង់សាមញ្ញ ជាអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើក្នុងការប្រើប្រាស់អ៊ីនធឺណិតដើម្បីបង្កភាពងាយស្រួលយល់ដល់អ្នកអានគ្រប់កម្រិតជាពិសេសអ្នកប្រើប្រាស់អ៊ិនធឺណិតនៅកម្ពុជា។ ទាញយកសៀវភៅណែនាំជាភាសារខ្មែរ ទម្រង់ pdf តាមរយៈដំណរភ្ជាប់នេះ៖ https://bit.ly/3aMqldv Cambodian Youth Network (CYN) is publishing a handbook on “Internet Code of Ethics”. This handbook was developed as a guide for serving as a document to inform internet users about internet ethics, promote freedom of expression with respect and responsibility especially with the internet users[...]
Recent Posts
- កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
- ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
- ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
- វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
- អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
- សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
- កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

