Cambodian Youth NetworkCambodian Youth Network
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
  • ទំព័រដើម
  • អំពីយើង
  • កម្មវិធី
    • កម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
    • កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ
  • ចូលរួម
    • ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ
      • ព័ត៌មាន និងបច្ចុប្បន្នភាព
      • ពត៌មាន ប.យ.ក
      • សេចក្តីថ្លែងការណ៍ និង សេចក្តីប្រកាសព័ត៌មាន
      • ប្លុក
      • របាយការណ៍ និងការបោះពុម្ពផ្សាយ
      • វីដេអូ
      • រូបភាព
      • គោលនយោបាយ ប.យ.ក
    • ចូលជាសមាជិក
    • កម្មសិក្សា
    • ស្ម័គ្រចិត្ត
  • ឱកាសការងារ
  • ទាក់ទង​មក​​យើង
  • បរិច្ចាក
  •  English
ការពង្រឹងសមត្ថភាពយុវជន ដើម្បីការពារ និងចីរភាពនៃអនាគតព្រៃឡង់

ការពង្រឹងសមត្ថភាពយុវជន ដើម្បីការពារ និងចីរភាពនៃអនាគតព្រៃឡង់

Thursday 27 February 2025
លោក ឡាយ ផល្លី ជាយុវជនសកម្ម មានអាយុ ៣៥ឆ្នាំ ដែលបានចូលរួមយ៉ាងសកម្មជាមួយនឹងបណ្តាញសហគមន៍ព្រៃឡង់ (PLCN) និងមានទីលំនៅភូមិកាំងចាម ខេត្តស្ទឹងត្រែង។ ចាប់តាំងពីឆ្នាំ២០១៩មក សមាគមបណ្តាញយុវជនកម្ពុជា បានផ្តល់ការពង្រឹង និងការកសាងសមត្ថភាពដល់យុវជនរូបនេះ អំពីភាពជាពលរដ្ឋសកម្ម និងសិទ្ធិបរិស្ថាន ដើម្បីបង្កើនការចូលរួមប្រកបដោយទំនុកចិត្តជាមួយបណ្តាញសហគមន៍ព្រៃឡង់ក្នុងកិច្ចការការពារព្រៃឈើ។ ផល្លី បានចូលរួមស្ម័គ្រចិត្តជាមួយបណ្តាញ ព្រៃឡង់ និង ប.យ.ក ដោយសារការចង់រួមចំណែកពេលវេលារបស់គាត់ដើម្បីការពារព្រៃឈើ ការធានាបាននិរន្តភាពសម្រាប់មនុស្សជំនាន់ក្រោយ និងការលើកកម្ពស់យុត្តិធម៌សង្គម។ ជាយុវជនសកម្មមួយរូបបានចូលរួមជាមួយនឹងបណ្តាញព្រៃឡង់ ចាប់តាំងពីឆ្នាំ២០១៥ ដោយសារតែការជឿជាក់ថាសកម្មភាពរបស់គាត់ អាចក្លាយជាគំរូភាពសម្រាប់យុវជន និងការចូលរួមរបស់ពួកគេក្នុងកិច្ចការការពារព្រៃឈើទៅថ្ងៃអនាគត។ ព្រៃឡង់បានផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់សហគមន៍មូលដ្ឋានជាច្រើន ដោយបានផ្ដល់ធនធានដូចជា អាហារ ផ្លែឈើ និងរុក្ខជាតិសម្រាប់ព្យាបាលជម្ងឺ និងគាំទ្រដល់ជីវភាពរបស់ពួកគេ។ ព្រៃនេះក៏រក្សាទុកចំណេះដឹង ទំនៀមទម្លាប់ ប្រពៃណី និងអំពីវប្បធម៌ ខណៈបានក្លាយជាមូលដ្ឋាននៃចំណូល ដែលអាចប្រើប្រាស់បានតាមរយៈធ្វើទេសចរណ៍បរិស្ថាន។ បន្ថែមពីនេះ ព្រៃឡង់ក៏ជួយការពារមូលដ្ឋានទឹក ត្រួតពិនិត្យនឹងការពារការប្រែប្រួលអាកាសធាតុ និងថែរក្សាបាននូវចម្រុះជីវជាតិ ដែលគ្រប់គ្រងសម្រាប់សុខុមាលភាពសេដ្ឋកិច្ច និងកសិកម្មរបស់សហគមន៍នៅជុំវិញ។ ព្រៃនេះមានសារៈសំខាន់សម្រាប់ការរក្សាសមតុល្យនៃបរិស្ថានដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បរិស្ថាននិងមនុស្សដែលពឹងពាក់លើវា។ ក្តីសុបិនរបស់ផល្លី គឺចង់ឃើញយុវជនជាច្រើនបន្ថែមទៀត បានមកចូលរួមក្នុងការងារ ក៏ដូចជាកិច្ចការ ការពារធនធានធម្មជាតិនៅកម្ពុជា។ គាត់មានជំនឿថាការចូលរួមរបស់យុវជន គឺជាចំណុចគន្លឹះដើម្បីធានាបាននិរន្តរភាពព្រៃឈើសម្រាប់សហគមន៍ និងការពារជីវៈចម្រុះ។ គាត់បានបង្ហាញក្តីសង្ឃឹមថា យុវជននឹងក្លាយជាផ្នែកមួយនៃដំណោះស្រាយសម្រាប់ការអប់រំ និងការលើទឹកចិត្តឱ្យមានការចូលរួមជាសាធារណៈ។ #CYN #CYNcambodia #P2ACE #YHRD #EnvironmentalJustice
Read More
ភាពជាអ្នកដឹកនាំរបស់ ចាន់ធូ ក្នុងកិច្ចការងារអភិរក្ស និងយុត្តិធម៌យេនឌ័រ

ភាពជាអ្នកដឹកនាំរបស់ ចាន់ធូ ក្នុងកិច្ចការងារអភិរក្ស និងយុត្តិធម៌យេនឌ័រ

Wednesday 26 February 2025
ចាន់ធូ គឺជាស្ត្រីអ្នកការពារព្រៃឡង់ដ៏សកម្មនៅក្នុងឃុំវឌ្ឍនៈ ខេត្តក្រចេះ។ ចាន់ធូ បានចូលរួមជាមួយនឹងបណ្តាញសហគមន៍ព្រៃឡង់ (PLCN) ចាប់តាំងពីឆ្នាំ ២០២១។ គឺជាសមាជិកនៃសមាគមបណ្តាញយុវជនកម្ពុជា ចាន់ធូ ទទួលបានការកសាងសមត្ថភាព អំពីភាពជាអ្នកដឹកនាំក្នុងកិច្ចការពារធនធានធម្មជាតិ និងភាពជាពលរដ្ឋសកម្ម។ ជាស្ត្រីដែលមានភាពជាអ្នកដឹកនាំនៅក្នុងសហគមន៍ ចាន់ធូ បានសម្របសម្រួលស្ត្រីនៅក្នុងសហគមន៍ជាច្រើនដើម្បីចូលរួមក្នុងកិច្ចការ ការពារដែនជម្រកសត្វព្រៃនៅក្នុងព្រៃឡង់នឹងរួមបញ្ចូលសកម្មភាពជាច្រើនទៀតដូចជា ការចូលរួមសកម្មភាពល្បាតព្រៃ ការលើកកម្ពស់សំឡេងរបស់ស្តី្រចំណោមបណ្តាញ PLCN, ការគាំទ្រដល់អ្នកការពារសិទ្ធិមនុស្ស បរិស្ថាននៅក្នុងសហគមន៍ និងការចូលរួមការសន្ទនាជាមួយនឹងអ្នកមានសមត្ថកិច្ច។ ក្នុងនាមជាស្ត្រីវ័យក្មេង ដែលបានចូលរួមការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលកសាងសមត្ថភាព ការលើកកម្ពស់យុត្តិធម៌យេនឌ័រ និងធានាបាននូវនិរន្តរភាពធនធានធម្មជាតិ។ ចាន់ធូនិងស្រ្តីនៅក្នុងសហគមន៍ ពួកគេក៏បានរួមចំណែកបង្កើតឱ្យមានបរិយាប័ន្នសម្រាប់ការចូលរួម និងការបង្កើតឱ្យមានបរិយាកាសសុវត្ថិភាពសម្រាប់ស្ត្រី ក្នុងការបង្កើនភាពជាអ្នកដឹកនាំដ៏សកម្មក្នុងកិច្ចការពារអភិរក្ស។ ដែនជម្រកសត្វព្រៃ ព្រៃឡង់ បានរួមចំណែកផ្តល់ឱកាសសម្រាប់ស្រ្តីវ័យក្មេង ទទួលបានការកសាងភាពជាអ្នកដឹកនាំ ការរួមចំណែកការពារបរិស្ថាន និងការតស៊ូមតិសម្រាប់លើកកម្ពស់យុត្តិធម៌យេនឌ័រ ជាមួយនឹងការកសាងសមត្ថភាព នឹងការចូលរួមរបស់សហគមន៍ក្នុងកិច្ចការពារធនធានធម្មជាតិ។ ការចូលរួមរបស់ចាន់ធូ បានក្លាយជាតំណាងនៃសំឡេងរបស់ស្តី្រ ការចូលរួមសកម្មភាពតស៊ូមតិជាមួយនឹងបណ្តាញរបស់ CYN និងការលើកកម្ពស់យុត្តិធម៌យេនឌ័រ។ នាងមានគោលបំណង ចង់ឱ្យមានការកើនឡើងចំនួនស្ត្រីវ័យក្មេងក្នុងការចូលរួមប្រកបដោយទំនុកចិត្តដើម្បីការពារធនធានធម្មជាតិនៅកម្ពុជា ដោយមានការធានានៅការពារសុវត្ថិភាពសម្រាប់ពួកគេ។ ចាន់ធូ មានការពេញចិត្តនឹងចូលរួមក្នុងការជំរុញសក្តានុពលរបស់ស្ត្រីវ័យក្មេងសម្រាប់បរិយាប័ន្ននៃការចូលរួម និងយុត្តិធម៌យេនឌ័រក្នុងការ ការពារធនធានធម្មជាតិ។ #CYN #CYNcambodia #P2ACE #YHRD #EnvironmentalJustice
Read More
រឿងនៃការផ្លាស់ប្រែ៖ ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯង!

រឿងនៃការផ្លាស់ប្រែ៖ ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯង!

Monday 17 February 2025
ស្ថិតនៅវ័យ២៤ឆ្នាំ យុវតី រ៉ុម យ៉ារ៉ីជាកូនស្រីទី២នៃបងប្អូន៤នាក់ ស្ថិតនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ារ៉ីជាកូនកសិករ ជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តបរិស្ថាន។ នៅពេលបច្ចុប្បន្នយ៉ារ៉ីបានចូលបម្រើការងារជាបុគ្គលិកជំនួយការនៅអង្គការដៃគូ “ភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ ក្រោយពីបញ្ចប់ជាយុវជនហាត់ការជាមួយប.យ.ក។ យ៉ារ៉ីបានយកចំណេះ ជំនាញដែលបានទទួលពីប.យ.កទៅប្រើប្រាស់នៅកន្លែងការងាររបស់នាង។ នាងពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់។ “បុគ្គលិកជាជំនួយការគម្រោងដែលតម្រូវការរបស់គេសុទ្ធសឹងតែជាអ្វីដែលខ្ញុំរៀនសូត្របានពីប.យ.កហើយខ្ញុំអាចនិយាយបានថាប.យ.ករួមចំណែកធំមួយនៅកន្លែងធ្វើការងារបច្ចុប្បន្ននេះ” នៅមុនឆ្នាំ២០២៣ យ៉ារ៉ីជាមនុស្សម្នាក់ដែលមិនមានភាពក្លាហាន សូម្បីតែការនិយាយ មិនចង់ទៅណា ទៅតែសាលាចេញពីសាលាទៅផ្ទះ។ ហើយជាមនុស្សម្នាក់ដែលមិនមានទំនុកចិត្តលើខ្លួនឯង អត់មានភាពជឿជាក់ក្នុងការចូលរួមចំណោមមនុស្សច្រើន ដោយសារតែមានការមាក់ងាយលើរូបរាងកាយ ពេលជិះកង់ត្រូវបានគេមើលងាយ មិនដែលហ៊ានជិះកង់មុខគេទេ សកម្មភាពនេះ បានធ្វើឱ្យយ៉ារ៉ីមានការបាក់ស្បាតមិនហ៊ានទៅកន្លែងដែលឃើញមនុស្សច្រើនជាពិសេសកន្លែងដែលមានមនុសប្រុសច្រើន គឺរឹតតែធ្វើឱ្យលែងហ៊ានចូលសូម្បីតែដើរកាត់ទៅក្នុងហាងកាហ្វេ រឺពេលទៅទិញបាយ។ យ៉ារ៉ីបាននិយាយទាំងទឹកភ្នែកហូរ៖ “ខ្ញុំជាមនុស្សម្នាក់មិនចូលចិត្តនិយាយក្នុងចំណោមមនុស្សច្រើនទេព្រោះតែខ្ញុំគ្មានភាពក្លាហាន មិនភាពជឿជាក់ ព្រោះត្រូវបានគេមើលងាយលើរូបរាងកាយ សូម្បីតែពេលជិះកង់ខ្ញុំមិនដែលហ៊ានជិះមុខគេទេ ជិះតែពីក្រោយគេសកម្មភាពនេះបានធ្វើឱ្យខ្ញុំបាក់ស្បាតអត់ហ៊ាននៅពេលដែលយើងឃើញមនុស្សច្រើនជាពិសេសកន្លែងដែលមានមនុសប្រុសច្រើន ”។  មួយវិញទៀតយ៉ារ៉ីមិនមានភាពក្លាហានក្នុងការនិយាយជាសាធារណៈដោយសារតែចំពោះការបញ្ចេញមតិ នៅកន្លែងដែលយ៉ារ៉ីរស់នៅគឺបានហាមឃាត់មិនឱ្យមានការនិយាយរឺចែករំលែកពីរឿងនយោបាយ រឿងប្រវត្តិសាស្រ្តដែលខុសពីសៀវភៅដែលបានចែង ប្រសិនជាមិនស្ដាប់តាមការហាមឃាត់នេះទេនឹងត្រូវបានគេយកទៅណែនាំ និងរារាំងមិនឱ្យមានការបញ្ចេញមតិសូម្បីតែនៅលើបណ្ដាញសង្គម។ បើក្រឡេកទៅមើលការរៀនសូត្រវិញគឺនៅថ្នាក់បរិញ្ញាបត្រយ៉ារ៉ីបានសិក្សាផ្នែកវិទ្យសាស្រ្តបរិស្ថាន គឺមិនបានរៀនសូត្របានពេញលេញនោះទេ រៀនបានត្រឹមតែទ្រឹស្ដីមិនមានការអនុវត្ត ដោយសារតែបញ្ហាកូវីដ១៩ ហេតុផលទាំងអស់នេះកាន់តែធ្វើឱ្យយ៉ារ៉ីបាត់បង់ទំនុកចិត្តលើខ្លួនឯងមួយកម្រិតទៀត។ យ៉ារ៉ីបាននិយាយទាំងមុខក្រៀមក្រំថា៖ “ការបញ្ចេញមតិនៅទីដែលខ្ញុំធំធាត់ កន្លែងដែលខ្ញុំរៀន មិនឱ្យមានការបញ្ចេញមតិលើរឿងនយោបាយ ទៅលើរឿងប្រវត្តិសាស្រ្តជ្រុលរឺយើងរៀនប្រវត្តិសាស្រ្តខុសពីសៀវភៅដែលបានចែងនៅពេលយើងនិយាយអីដែលបានដឹងក្រៅពីនោះនោពេលដែលយើងចែករំលែកសរសេរចំណងជើងដែលប៉ះពាល់ដល់អ្នកកាន់អំណាចគឺមានការណែនាំ រារាំងមិនឱ្យបញ្ចេញមតិ”។ ដោយឡែកនៅខែកុម្ភៈ ឆ្នាំ២០២៣ យ៉ារ៉ីបានស្គាល់សមាគមបណ្ដាញយុវជនកម្ពុជា យ៉ារ៉ីបានប្រែផ្លាស់ប្ដូរទៅជាមនុស្សដែលមានភាពជឿជាក់មានទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់ មានចំណេះដឹង មានភាពក្លាហាន មានគំនិតក្នុងការធ្វើសកម្មភាពដែលខ្លួនមិនធា្លប់ធ្វើពីមុន ចេះបត់បែន ហ៊ានឡើងនិយាយជាសាធារណៈ ហ៊ានក្នុងការលើកឡើងពីគំនិតរបស់ខ្លួនទៅកាន់មិត្តភក្តិថ្មី និងមនុស្សជុំវិញខ្លួន។ ការផ្លាស់ប្ដូរមួយនេះបាននៅពេលយ៉ារ៉ីបានចូលរួមវគ្គបណ្ដុះបណ្ដាលជាស៊េរីស្ដីពី ជំនាញការងារមូលដ្ឋាន និងជំនាញទន់ ការសិក្សាផ្នែកច្បាប់[…]
Read More
រឿងនៃការផ្លាស់ប្រែ៖ អនាគតអ្នក អាស្រ័យលើអ្នក!!!

រឿងនៃការផ្លាស់ប្រែ៖ អនាគតអ្នក អាស្រ័យលើអ្នក!!!

Monday 17 February 2025
នៅក្នុងវ័យ២៨ឆ្នាំ យុវជន ញឹប ពិសាល ជាកូនទីទី៣នៃគ្រួសារក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់ ដែលរស់នៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ពិសាល មានឳពុកម្ដាយជាកសិករ​រស់នៅពឹងផ្អែកលើវិស័យកសិកម្ម។ ដោយឡែកបងប្អូនប្រុសស្រីពិសាលបានរៀបចប់អស់ហើយ​ នៅឡើយពិសាលកំពុងបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តនយោបាយ។ ទោះបីកើតក្នុងគ្រួសារកសិករ តែពិសាលអាចរៀនបានចប់ចុងចប់ដើម ហើយពេលបច្ចុប្បន្នពិសាលកំពុងតែរៀនបណ្ដើរ និងធ្វើការងារក្រៅម៉ោងបណ្តើរដោយការងារដែលពិសាលធ្វើគឺជាគ្រូបង្រៀននៅសាលាឯកជនមួយកន្លែងនៅរាជធានីភ្នំពេញ។ ពិសាលមានភាពជឿជាក់ ជាមនុស្សដែលហ៊ានចែករំលែកចំណេះដឹង និងហ៊ានបញ្ចេញមតិរបស់ខ្លួនទៅកាន់អ្នកដទៃបានយ៉ាងល្អប្រសើរឡើង និងក្លាយជាមនុស្សដែលខ្វល់ខ្វាយពីរឿងសង្គម កិច្ចការពារធនធានធម្មជាតិនិងបរិស្ថាន។ ហេតុអ្វីបានជាលើកឡើងបែបនេះ? តើពិសាលពីមុនជាមនុស្សបែបណា?មុនមកចូលរួមសកម្មភាពជាមួយសមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក)? នាពេលបច្ចុប្បន្ន ពិសាលមានក្លាហាន មានភាពជឿជាក់លើខ្លួនឯងរហូត៧០% ប៉ុន្តែក្រឡែកទៅមើលពីអតីតកាលវិញ កាលពីពិសាលមិនទាន់បានស្គាល់ និងចូលរួមជាមួយប.យ.ក បញ្ហារបស់ពិសាល គឺពីមុនជាមនុស្សដែលចូលចិត្តនៅស្ងៀមស្ងាត់ ភាគច្រើនចំណាយពេលនៅតែហាងកាហ្វេ និងនៅផ្ទះធ្វើការស្វ័យសិក្សាដោយខ្លួនឯង មិនសូវចូលចិត្តបញ្ចេញអ្វីដែលខ្លួនមានទៅកាន់មនុស្សជុំវិញខ្លួននោះទេ។ និយាយជារួមមនុស្សស្ងប់ស្ងាត់ មិនសូវចិត្តនិយាយច្រើន ចំពោះសកម្មភាពក្នុងសង្គមក៏មិនសូវបានចូលរួមច្រើន មិនមានភាពជឿជាក់លើខ្លួនឯង មិនសូវខ្វល់ខ្វាយពីច្បាប់ ក៏ដូចជាពីសិទ្ធិក្នុងការចូលរួមការពារធនធានធម្មជាតិជាពិសេសការប្រែប្រួលអាកាសធាតុ។ ពិសាលបានរៀបរាប់ទាំងទឹកមុខញញឹមៗថា៖ “ខ្ញុំជាមនុស្សអត់សូវចេះនិយាយច្រើន មួយវិញទៀតសកម្មភាពសង្គមក៏មិនសូវបានចូលរួមច្រើនដែរ ព្រោះតែខ្ញុំផ្ដោតលើការសិក្សាច្រើន​ការងារសង្គមខ្ញុំអត់សូវដែលបានចូលរួម ហើយខ្ញុំខ្វះភាពជឿជាក់លើទាក់ទងនឹងសិទ្ធិរបស់ខ្លួនឯង សិទ្ធិក្នុងការចូលរួមធនធានធម្មជាតិពីមុនមកខ្ញុំនៅខ្វះច្រើនហើយមិនសូវបានតាមដានពីរឿងអស់ហ្នឹងទេ។ មុនចូលរួមជាមួយប.យ.ក មិនសូវជាខ្វល់ខ្វាយពីរឿងការប្រែប្រួលអាកាសធាតុទេ។ ភាពជឿជាក់លើខ្លួនឯងមានតែ២០%ប៉ុណ្ណោះ”។ ដោយឡែកនាដើមឆ្នាំ ២០២៤ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ ពិសាលបានចាប់ផ្ដើមចូលរួមជាមួយសកម្មភាពរបស់ប.យ.កដោយបានឱកាសក្លាយជាយុវជនហាត់ការសហគមន៍ទៅរស់នៅសហគមន៍នៅខេត្តព្រះវិហារចំនួន៦សប្ដាហ៍។​ ក្រោយពីបានចូលរួមវគ្គពង្រឹងសមត្ថភាពនេះមកពិសាលបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុងពីមនុស្សម្នាក់ដែលស្ងាត់ស្ងៀម មិនចូលចិត្តនិយាយស្ដី មិនចូលចិត្តចែករំលែកប្រកាន់ទស្សននៃគំនិតរបស់ខ្លួនជាប់។ ពិសាលបានផ្លាស់ប្ដូរឥរិយាបថទាក់ទងទៅនឹងទស្សននៃការគិត ដែលពិសាលគិតថាការអភិវឌ្ឍប្រទេសជាតិទាំងមូលគិតតែពីវិស័យសេដ្ឋកិច្ច ត្រូវអភិវឌ្ឍន៍តែទៅលើវិស័យសេដ្ឋកិច្ចជាចម្បង ប៉ុន្តែមិនដូច្នោះទេ រាល់ការអភិវឌ្ឍន៍ត្រូវតែគិតគូរពីផលប៉ះពាល់បរិស្ថានក៏ដូចជាបញ្ហាសង្គម ប្រសិនបើប៉ះពាល់សូមនៅត្រឹមកម្រិតតិចតួច។ មួយវិញទៀត ពិសាល ក៏បានផ្លាស់ប្ដូរឥរិយាបថនៃការរស់នៅគឺបានផ្លាស់ប្ដូរទម្លាប់ដោយបានគិតគូរពីការប្រែប្រួលអាកាសធាតុ ចាប់ផ្ដើមស្រឡាញ់ធនធានធម្មជាតិដែលបានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកងាកមកប្រើប្រាស់ដបទឹកបរិស្ថានជំនួសវិញ។ លើសពីនេះទៅទៀត ពិសាលបានផ្លាស់ប្ដូរលើអាកប្បកិរិយាគឺហ៊ានបញ្ចេញមតិរបស់ខ្លួនទៅកាន់សហគមន៍ក៏ដូចជាមិត្តភក្តិនៅជុំវិញខ្លួន[…]
Read More
រឿងនៃការផ្លាស់ប្រែ៖​ ក្ដីសង្ឃឹម!

រឿងនៃការផ្លាស់ប្រែ៖​ ក្ដីសង្ឃឹម!

Monday 17 February 2025
កញ្ញា ថុង ឈីងជាវ យុវតីវ័យ ១៨ឆ្នាំ​ ជាកូនស្រីច្បងនៅក្នុងគ្រួសារមានជីវភាពមធ្យមមួយដែលមានសមាជិកចំនួន ៣នាក់ មានទីលំនៅនៅភូមិព្រៃបឹង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។  ឈីងជាវ បានចាប់ផ្តើមស្គាល់សមាគមបណ្តាញយុវជនកម្ពុជាជាលើកដំបូងតាមរយៈការចូលរួមវេទិកាទិវាបរិស្ថានពិភពលោក ដែលបានរៀបចំឡើងកាលពីឆ្នាំ២០២៣ ស្តីពី” រួមគ្នាការពារបរិស្ថាន និងធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា”។ ជាលើកដំបូងនៃការចាប់ផ្តើមស្គាល់សមាគម តាមរយៈសារជំរុញលោក ហេង គឹមហុង ដែលបានជំរុញឱ្យយុវជនកម្ពុជា ចូលរួមសកម្មភាពការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងអនុវត្តសិទ្ធិរបស់យុវជនក្នុងក្លាយជាពលរដ្ឋសកម្មនៅក្នុងសង្គម។ តាមរយៈការស្គាល់សមាគម និងការចាប់អារម្មណ៍ពីកិច្ចការងាររបស់ប.យ.ក ឈីងជាវបាន ចូលរួមការងារស្ម័គ្រចិត្តជាលើកដំបូងជាមួយសមាគម គឺការចូលរួមធ្វើជាយុវជនសង្កេតការណ៍បោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ បន្ទាប់មកក៏ចូលរួមវគ្គបណ្តុះបណ្តាលជាមួយនឹងសមាគមដូចជា វគ្គបណ្តុះបណ្តាលពីសិទ្ធការងារ ការគ្រប់គ្រងសុវត្ថិភាពប្រព័ន្ធឌីជីថល សិទ្ធិចូលរួមការងារបរិស្ថាននិងធានធានធម្មជាតិ ព្រមទាំងវេទិកាយុវជនកម្ពុជាជាដើម។ ជាក្មេងស្រីដែលធ្លាប់តែផ្តោតលើការសិក្សាមួយមុខ មិនមានក្តីស្រម៉ៃច្បាស់លាស់ មានភាពខ្មាសអៀនច្រើន និងពុំធ្លាប់បានរៀបចំគោលដៅច្បាស់លាស់ ត្រូវបានផ្លាស់ស្ទើតែទាំងស្រុងចាប់តាំងពីបានចូលរួមសកម្មភាព និងបានក្លាយជាបុគ្គលិកហាត់ការបស់សមាគមចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក។ ឈីងជាវបាននិយាយ៖ “ខ្ញុំជាក្មេងដែលចូលចិត្តការសិក្សា និងជាមនុស្សដែលមិនសូវចេះនិយាយស្ដីច្រើនព្រោះតែអៀនច្រើន ណាមួយទៀតខ្ញុំមិនទាន់ដឹងពីអ្វីដែលខ្លួនស្រឡាញ់ពិតប្រាកដ”។ រយៈពេល១ឆ្នាំនៃការហាត់ការនៅសមាគមបណ្តាញយុវជនកម្ពុជា​ ឈីងជាវទទួលបានការពង្រឹងសមត្ថភាពទាំងជំនាញទំនាក់ទំនង និងជំនាញគ្រប់គ្រងគម្រោង រួមមានជំនាញក្នុងការតស៊ូមតិ ការនិយាយជាសាធារណៈ ការទំនាក់ទំនងជាមួយសហគមន៍ វិធីសាស្រ្តស្រាវជ្រាវ ការគិតស៊ីជម្រៅ ការសរសេររបាយការណ៍ ការធ្វើសំណើរគម្រោងថវិកា វិធីសាស្រ្តសម្របសម្រួលកម្មវិធី  ព្រមទាំងក្របខណ្ឌច្បាប់នានាពាក់ព័ន្ធនឹងសិទ្ធិមនុស្សជាដើម។ ឈីងជាវជាយុវតីដែលមានសេចក្តីអត់ធ្មត់ព្យាយាម និងខិតខំយ៉ាងខ្លាំងក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនឱ្យកា្លយជាយុវជនសកម្ម។ ឈីងជាវ បានបង្កើនសមត្ថភាព និងភាពក្លាហានក្នុងការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ព្រមទាំងមានសេចក្តីក្លាហានក្នុងការនិយាយជាសាធារណៈប្រកបដោយទំនុកចិត្ត។ ភាពក្លាហាន និងសមត្ថភាពដែលឈីងជាវ បង្ហាញខ្លាំងគួរឱ្យកត់សម្គាល់អាចមើលឃើញតាមរយៈ សមត្ថភាពនៃការសម្របសម្រួលកម្មវិធីផ្សាយផ្ទាល់របស់វិទ្យុសំឡេងសង្គមស៊ីវិល ជាវាគ្មិនក្នុងកម្មវិធីវិទ្យុរបស់សំឡេងសិទ្ធិកម្ពុជា​ ចូលរួមជិះកង់ដាក់ញត្តិដើម្បីទាមទារបញ្ឈប់ការនាំឈើចេញ[…]
Read More
កម្មវិធីកសាងក្រុមនៃឆ្នាំ២០២៥ របស់សមាគមបណ្ដាញយុវជនកម្ពុជា រួមជាមួយអង្គការដៃគូ និងបណ្ដាញយុវជន

កម្មវិធីកសាងក្រុមនៃឆ្នាំ២០២៥ របស់សមាគមបណ្ដាញយុវជនកម្ពុជា រួមជាមួយអង្គការដៃគូ និងបណ្ដាញយុវជន

Thursday 30 January 2025
ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែមករា ឆ្នាំ២០២៥ នៅសហគមន៍នេសាទកំពង់សាមគ្គីខេត្តកំពត អង្គការ សមាគមចំនួនបួនបានផ្ដួចផ្ដើមរៀបចំកម្មវិធីកសាងក្រុមដោយមានអ្នកចូលរួមសរុបចំនួន(២០នាក់) (ស្ដ្រី១០នាក់) សំណាកអង្គការដៃគូរួមមាន ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC), អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED), អង្គការជេសអេសស៊ី (JSC), អង្កការអាត់សិនអេតកម្ពុជា (AAC) រួមជាមួយក្រុមបណ្ដាញយុវជនគោលដៅ។ យើងមានសេចក្តីសោមនស្សរីករាយដែលបានបញ្ចប់សកម្មភាពការកសាងក្រុមរបស់យើងប្រកបដោយជោគជ័យក្នុងកិច្ចសហការសម្រាប់កម្មវិធីភាពជាដៃគូរសម្រាប់យុវជនក្នុងសកម្មភាពបរិស្ថាន។ គោលបំណងការកសាងក្រុមនៃកិច្ចសហការភាពជាដៃគូសម្រាប់យុវជនក្នុងសកម្មភាពបរិស្ថានមានដូចខាងក្រោម • ដើម្បីរៀបចំចក្ខុវិស័យ បេសកម្ម គុណតម្លៃស្នូល និងគោលដៅរួមសម្រាប់កិច្ចសហការក្នុងចំណោមអង្គការយុវជន។ • ធ្វើការបង្កើតនូវផែនការយុទ្ធសាស្រ្ដ និងសកម្មភាពសម្រាប់សកម្មភាពរួមទៅលើការចូលរួមរបស់យុវជន។ • ដើម្បីធ្វើការស្ទង់មតិមូលដ្ឋានស្តីពីការចូលរួមរបស់យុវជននៅកម្ពុជា។ • បង្កើនសកម្មភាពក្នុងការសិក្សាស្រាវជ្រាវនៃអង្គការយុវជនដែលចូលរួម។ តាមរយៈសកម្មភាពកសាងក្រុម ការធ្វើផែនការយុទ្ធសាស្រ្ត និងការបង្កើតឯកសារផ្ទៃក្នុងមួយចំនួនរបស់ក្រុម យើងបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហការក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងបញ្ហាសង្គម នយោបាយ និងបរិស្ថាន។ យើងរួមគ្នាបោះជំហានឆ្ពោះទៅកាន់ប្រទេសកម្ពុជាកាន់តែបៃតង! #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Read More
សមាគមបណ្តាញយុវជនកម្ពុជាបានបើកវគ្គរំលឹក​ឡើងវិញស្ដីពីសន្តិសុខឌីជីថល

សមាគមបណ្តាញយុវជនកម្ពុជាបានបើកវគ្គរំលឹក​ឡើងវិញស្ដីពីសន្តិសុខឌីជីថល

Thursday 30 January 2025
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជាបានបើកវគ្គរំលឹក​ឡើងវិញស្ដីពីសន្តិសុខឌីជីថលនៅក្នុងខេត្តព្រះវិហារ ដោយមានអ្នកចូលរួមចំនួន១៨នាក់/ស្រី៦នាក់ គោលបំណងនៃ​ការរំលឹកមេរៀនឡើងវិញនេះគឺចង់ដឹងពីការទទួលបានចំណេះដឹងពីអ្នកចូលរួមក្រោយពេលដែលសមាគមបានបណ្តុះបណ្តាលមេរៀនស្ដីពី៖ ក្រមសីលធម៌អ្នកប្រើប្រាស់ អ៉ិនធឺណិត សុវត្ថិភាពឧបករណ៍ចល័ត ការពង្រឹងសុវត្ថិភាពលើឧបករណ៍ទំនាក់ទំនង Facebook ការពង្រឹងសុវត្ថិភាពលើឧបករណ៍ទំនាក់ទំនង Telegram ការពង្រឹងសុវត្ថិភាពលើឧបករណ៍ទំនាក់ទំនង Signal នៅក្នុងវគ្គ​រំលឹកឡើងវិញនេះយើងឃើញថាអ្នកចូលរួមទទួលបាន​ចំណេះដឹងច្រើនហើយ​បានយកមេរៀនទៅអនុវត្តន៍នឹងប្រើប្រាស់ក្នុងបណ្ដាញសង្គមបានប្រសើរជាងមុន មិនតែប៉ុណ្ណោះក៏បាន​ចែករំលែកទៅកាន់បងប្អូននឹងសហគមន៍របស់ពួកគេផងដែរ។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Read More
ការចូលរួមយុវជនក្នុងការការពារបរិស្ថាន

ការចូលរួមយុវជនក្នុងការការពារបរិស្ថាន

Thursday 30 January 2025
សមាគម​បណ្តាញ​យុវជន​កម្ពុជា​ បាន​សហការ​រៀបចំ​កិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិ ស្តីពី «ការចូលរួមយុវជនក្នុងការការពារបរិស្ថាន» នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ។ ប្រទេសកម្ពុជាជួបប្រឈមនឹងបញ្ហាបរិស្ថាន រួមទាំងការកាប់បំផ្លាញព្រៃឈើ ការបំពុលទឹក និងការប្រែប្រួលអាកាសធាតុ។ ការជំរុញយុវជនឱ្យចូលរួមដោះស្រាយបញ្ហាទាំងនេះគឺមានសារៈសំខាន់ ព្រោះយុវជនគឺជាធនធានដ៏មានសក្ដានុពលក្នុងការផ្លាស់ប្ដូរប្រកបដោយនិរន្តរភាព។ កិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិ ជាវេទិកាសម្រាប់យុវជនជាអ្នកដឹកនាំ អ្នកតាក់តែងគោលនយោបាយ អ្នកជំនាញបរិស្ថាន និងសកម្មជនបរិស្ថាន ដើម្បីមកធ្វើការជជែកពិភាក្សាដោយបើកជំហរ អំពីបញ្ហាបរិស្ថាន សារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងការបង្កើតគោលនយោបាយ ដំណោះស្រាយឆ្លុះបញ្ចាំងពីទស្សនៈ និងតម្រូវការរបស់យុវជនទាក់ទងនឹងនិរន្តរភាពបរិស្ថាន។ សូមភាគីពាក់ព័ន្ធទាំងអស់រួមទាំងប្រជាពលរដ្ជ អាណាព្យាបាល អាជ្ញាធរ អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញបរិស្ថាន ចូលរួមគាំទ្រពង្រឹងសិទ្ធិអំណាចយុវជន​ និងសកម្មជនបរិស្ថានក្នុងកិច្ចការងាររបស់ពួកគេ។ #CYN #CYNcambodia #P2ACE #YHRD #EnvironmentalJustice
Read More

គោលនយោបាយស្ដីពីការប្រឆំាងអំពើពុករលួយរបស់សមាគមបណ្ដាញយុវជនកម្ពុជា

Saturday 04 January 2025
គោលនយោបាយស្ដីពីការប្រឆំាងអំពើពុករលួយរបស់សមាគមបណ្ដាញយុវជនកម្ពុជា សូមទាញយកឯកសសារតាមតាមរយៈតំណភ្ជាប់ខាងក្រោមនេះ 001-60677FCOPEK-Finalize the Anti-Corruption Policy of CYN 2024-20240702-FinalByFirstClassCSO-Stamp-khmer
Read More
កម្មវិធីប្រលែងកូនត្រីចំនួន១៦០០ក្បាល ដើម្បីលើកកម្ពស់ការអភិរក្សធនធានជលផល និងជីវភាពសហគមន៍នេសាទបឹងធំ ខេត្តកំពង់ធំ

កម្មវិធីប្រលែងកូនត្រីចំនួន១៦០០ក្បាល ដើម្បីលើកកម្ពស់ការអភិរក្សធនធានជលផល និងជីវភាពសហគមន៍នេសាទបឹងធំ ខេត្តកំពង់ធំ

Tuesday 24 December 2024
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា បានសហការជាមួយនឹងបណ្តាញយុវជនព្រៃឡង់សហគមន៍នេសាទបឹងធំ និងសហគមន៍ព្រៃឈើក្បាលខ្លា បានធ្វើការប្រលែងកូនត្រីចំនួន១៦០០ក្បាលទៅក្នុងបឹងអភិរក្សបឹងធំ ដែលមានទីតាំងស្ថិតនៅ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ការប្រលែងកូនត្រីនេះ ជាផ្នែកមួយនៃកម្មវិធីគាំទ្រចីរភាពជីវភាពសហគមន៍ការពារធនធានធម្មជាតិ សម្រាប់បង្កើនមេពូជនៅក្នុងប្រព័ន្ធអភិរក្សត្រី និងការបង្កើនការបំរុងទុកស្បៀងសម្រាប់ប្រើប្រាស់ក្នុងការល្បាតព្រៃសហគមន៍ និងតំបន់ព្រៃឡង់នៅក្នុងរដូវប្រាំងខាងមុខ។ សមាគមបណ្តាញយុវជនបន្តការគាំទ្រដល់ការពង្រឹងសិទ្ធិអំណាច និងការអនុវត្តសិទ្ធិរបស់យុវជន និងសហគមន៍ លើសពីនេះ យើងក៏បានបង្កើនការសហការជាមួយអង្គការសង្គមស៊ីវីល ក្នុងភាពជាដៃគូរដើម្បីលើកកម្ពស់ចីរភាពជីវភាពរបស់សហគមន៍មូលដ្ឋាន។ កម្មវិធីប្រលែកូនត្រីនេះបានរៀបចំឡើងដោយមានយុវជន និងតំណាងសហគមន៍ចូលរួមចំនួន ៣០នាក់ ដោយមានការគាំទ្រដោយអងុ្គការ Mission Alliance Cambodia ។ #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustic
Read More
Page 1 of 1312345...10...»Last »

Recent Posts

  • កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
  • ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
  • ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
  • វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
  • អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
  • កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

អាសយដ្ឋាន៖ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖+៨៥៥ (០) ១២ ៨៥៨ ៦៤២
អាសយដ្ឋាអ៊ីម៉ែលៈ[email protected]
[email protected]

 

មុីនុយ

  • ទំព័រដេីម
  • អំពីយេីង
  • ទាក់ទងមកយេីង
  • ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ
    • ប.យ.ក ក្នុងសារព័ត៌មាន

បណ្តាញសង្គម

 

Copyright © 2009-2023 Cambodian Youth Network All Right Reserve.