កាលពីថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជាបានរៀបចំកិច្ចប្រជុំស្ដីពី ការបើកបវេសនកាលថ្នាក់កុំព្យូទ័រថ្មី នៅសហភាពផ្ទះសាមគ្គី នៃការិយាល័យសមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក) រាជធានីភ្នំពេញ។
Wednesday 09 July 2025
កាលពីថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជាបានរៀបចំកិច្ចប្រជុំស្ដីពី ការបើកបវេសនកាលថ្នាក់កុំព្យូទ័រថ្មី នៅសហភាពផ្ទះសាមគ្គី នៃការិយាល័យសមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក) រាជធានីភ្នំពេញ។ នៅក្នុងវគ្គនេះមានអ្នកចូលរួមចំនួន៣០អង្គ/នាក់ ស្រ្តី២២នាក់ ដែលជាយុវជនមកពីសកលវិទ្យាល័យផ្សេងៗក្នុងរាជធានីភ្នំពេញ។ ប្រជុំសិស្សថ្នាក់កុំព្យូទ័រនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួបសំណេះសំណាលជាមួយយុវជនដែលជាសិស្សថ្នាក់កុំព្យូទ័រនិងសមាគមបណ្តាញយុវជនកម្ពុជា ធ្វើបទបង្ហាញពីសកម្មភាពនិងកម្មវិធីរបស់សមាគម ដើម្បីកសាងទំនាក់ទំនង និងចងក្រង រវាងសិស្សកុំព្យូទ័រនិងសមាគម។ក្រុមការងារបានធ្វើការចែករំលែកពីបេសកកម្ម ចក្ខុវិស័យ កម្មវិធី និងពេលវេលាដែលត្រូវរៀន នៅវគ្គ ចន្ទ-សុក្រ និងវគ្គថ្ងៃសៅរ៍-អាទិត្យ របស់សមាគម ក្នុងនោះសិស្សដែលកំពុងរៀនកុំព្យូទ័រក៏បានចែករំលែកពីបទពិសោធនដែលបានរៀនសូត្រ និងចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗជាមួយសមាគមទៅកាន់យុវជនដែលជាសិស្សថ្នាក់កុំព្យូទ័រថ្មី។ ជាចុងក្រោយ យុវជនដែលជាសិស្សថ្នាក់កុំព្យូទ័រនិងក្រុមការងារស្គាល់គ្នា យុវជនបានយល់ដឹងពីបេសកកម្ម ចក្ខុវិស័យ កម្មវិធី របស់សមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក)។
សមាជវិសាមញ្ញ របស់សមាគមបណ្តាញយុវជនកម្ពុជា
Monday 16 June 2025
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំសមាជលើកទី៥ ដើម្បីធ្វើជ្រើសរើសប្រធានប្រតិបត្តិថ្មី របស់សមាគមបណ្តាញយុវជនកម្ពុជា ដែលមានបេក្ខជនចំនួន០៣រូប ឈរឈ្មោះជាបេក្ខភាពប្រធានប្រតិបត្តិ។ ជាលទ្ធផល សមាជិក សមាជិកបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងសម្លេង ៤១ លើ ៦៣ សម្លេង ជូន លោក ម៉ើ ចាន់ដារ៉ា សម្រាប់ដឹកនាំក្នុងអាណត្តទី៥នេះ សម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ នៅក្នុងឆ្នាំនេះ យើងក៏បានដាក់បញ្ចូលដំណើការពិគ្រោះយោបល់ ដើម្បីប្រូលធាតុចូលសម្រាប់ផែនការយុទ្ធសាស្ត្រថ្មីនៅឆ្នាំ២០២៥-២០២៩ ដោយបានផ្តោតលើការធ្វើអន្តរាគមន៍ជាចម្បង តាមគោលបំណង និងសកម្មភាពជាយុទ្ធសាស្ត្រ។ ក្នុងនាមសមាគមបណ្តាញយុវជនកម្ពុជា ប.យ.ក នៅតែបន្តដំណើរដ៏មានតម្លាភាពរបស់ខ្លួន ដើម្បីលើកម្ពស់ភាពជាអ្នកដឹកនាំយុវជន និងការចូលរួមដ៏សកម្មរបស់ពួកយើង ក្នុងការបង្កើតតួនាទីរបស់យុវជន ក្នុងការចូលរួមលើកកម្ពស់ការ ការពារសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងការការពារធនធានធម្មជាតិ។ ក្នុងនាមសមាគមបណ្តាញយុវជនកម្ពុជា ប.យ.ក ពិតជាអរគុណយ៉ាងក្រៃលែងទៅកាន់សមាជិក សមាជិកា អង្គការដៃគូ និងម្ចាស់មូលនិធិរបស់យើង សម្រាប់ការចូលរួមយ៉ាងសកម្ម និងចូលរួមចំណែកដ៏មានតម្លៃក្នុងការពង្រឹងបេសកម្មរបស់យើង!
អបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥
Tuesday 10 June 2025
ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ អង្គការ សមាគម ចំនួន៨បានរួមគ្នាប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ៖ “គោលនយោបាយល្អ ការអនុវត្តត្រឹមត្រូវ កម្ពុជាស្អាត” ដោយក្តោបទៅនឹងប្រធានបទជុំវិញ គោលនយោបាយធនធានធម្មជាតិ បរិស្ថាន ប្លាស្ទិក និងការបំពុល ដោយមានមានអ្នកចូលរួមចំនួន១៥០អង្គ/នាក់ ស្រី្ត៧២នាក់។ គោលបំណងនៃកម្មវិធី ៖ ដើម្បីអបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥ នៅប្រទេសកម្ពុជា ជំរុញការអនុវត្តគោលនយោបាយជាតិ អន្តរជាតិព្រមទាំងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធអំពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ការចូលរួមពីសាធារណជនក្នុងការតាមដានការអនុវត្តគោលនយោបាយ ដើម្បីរក្សាបរិស្ថានស្អាត និងការពារធនធានធម្មជាតិ ជាពិសេសក្រើនរំលឹកពីផលប៉ះពាល់ ដោយសារការប្រើប្រាស់ប្លាស្ទិក និងការបំពុលខ្យល់។ ប្រមូលធាតុចូលពីប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន យុវជន ជាពិសេសសជនងាយរងគ្រោះ ដើម្បីដាក់ បញ្ចូលក្នុងសេចក្ដីថ្លែងការណ៍រួមអំពីបញ្ហាប្រឈម សំណួមពរដំណោះស្រាយពាក់ព័ន្ធនឹងការអនុវត្ត គោលនយោបាយបរិស្ថាន និងធនធានធម្មជាតិ។
ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ
Monday 12 April 2021
សេចក្តីប្រកាសព័ត៌មានអំពី ការចេញផ្សាយរបាយការណ៍ស៊ើបអង្កេត និង ស្រាវជ្រាវស្តីពី ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃហគមន៍ភ្នំសេះ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា សមាគមបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតនិងស្រាវជ្រាវ ស្តីពី ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុងនៃព្រៃសហគមន៍ភ្នំសេះ ក្នុងភូមិសាស្រ្តឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។ ការស៊ើបអង្កេតនិងស្រាវជ្រាវនេះ បានធ្វើឡើងតាមរយៈការប្រមូលទិន្នន័យមកពីការសម្ភាសន៍ប្រជាសហគមន៍ ការត្រួតពិនិត្យទីតាំងកាប់រានទន្ទ្រានដីព្រៃជាក់ស្តែង ការថតរូប ការថតវីដេអូអំពីទិដ្ឋភាពជាក់ស្ដែង និងការកំណត់កូអរដោណេភូមិសាស្ត្រនៃការកាប់រានទន្ទ្រានដីព្រៃសហគមន៍។
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ
Monday 29 March 2021
សមាគមបណ្តាញយុវជនកម្ពុជា CYN មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យបានជ្រាបថា ក្រុមការងាររបស់សមាគមបានរកឃើញមានការកើតឡើងបទល្មើសកាប់បំផ្លាញព្រៃឈើ ចំនួន ១០០ករណី ព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចាប់តាំងពីមានការរារាំងមិនឱ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលរួមល្បាតនៅក្នុងដែនជម្រកនេះមក។ នៅចន្លោះពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារគម្រោង អ្នកការពារព្រៃឈើ របស់បណ្តាញយុវជនកម្ពុជាបានប្រមូលភ័ស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលស្ថិតនៅក្នុងប្រជុំស្រុកចំនួនបីនៃខេត្ត ព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ ក្នុងរយៈចំងាយអង្កេតប្រវែង ៥៥គីឡូម៉ែត្រដោយចាប់ផ្តើមពីចំណុច(X= 503592 Y= 1531900) រហូតដល់ចំណុចភូមិសាស្ត្រភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ត្រង់ចំណុច(X=528854 Y=1527360) យើងបានរកឃើញបទល្មើសនៃការកាប់បំផ្លាញដើមឈើចំនួន ១០០ ករណី ភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃពុំអាចកាត់ថ្លៃ ដែលមានទំហំមុខកាត់ចាប់ពី ៤៥សង់ទីម៉ែត្រ រហូតដល់ ១.៣៥ ម៉ែត្រនៅក្នុងតំបន់ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគី និងសុក្រំជាដើម ហើយព្រមទាំងមានការដុតនិងឆ្ការ ផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។ សូមបញ្ជាក់ផងដែរថាសមាគមបណ្តាញយុវជនកម្ពុជា ធ្លាប់បានជូនដំណឹងពីការចុះទៅល្បាតការពារព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការតាមរយៈលិខិតលេខ០១៥/២១ប.យ.ក ចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ តែត្រូវបានមន្ទីរបរិស្ថានខេត្តព្រះវិហារ[…]
Recent Posts
- កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
- ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
- ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
- វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
- អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
- សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
- កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

