កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ”
Monday 15 December 2025
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានសហការរៀបចំដោយ សមាគមបណ្តាញយុវជនកម្ពុជា និងអង្គការអូរីដា កម្មវិធីស្តីពី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” ជាមួយអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រ្តី១៣នាក់ និង LGBTQ+ ១នាក់ នៅការិយាល័យសមាគមបណ្តាញយុវជនកម្ពុជា ប.យ. សាលារៀនអន្តរជាតិវីគីរីរម្យ ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះធ្វើឡើងកម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើតសមត្ថភាពនិងភាពជឿជាក់របស់យុវជនក្នុងការចូលរួមទីផ្សារការងារឱ្យមានការត្រៀមខ្លួនល្អក្នុងឪកាសទីផ្សាការងារ កម្មវិធីនេះមានគោលបំណងជាក់លាក់៖ ១. បណ្ដុះការយល់ដឹងអំពីការកំណត់គោលដៅ និងជំនាញសមសម្របជាមួយវិជ្ជាជីវៈ ២. បង្រៀនយុវជនអំពើវិធីសាស្រ្តសរសេរការសរសេរប្រវត្តិរូបសង្ខេប និងការត្រៀមសម្ភាសន៍ការងារ ៣. ផ្តល់ចំណេះដឹងអំពីការសរសេរគម្រោងខ្នាតតូច ៤. បង្កើតបណ្តាញទំនាក់ទំនងរវាងយុវជននិងយុវជន និងយុវជននិងអ្នកជំនាញ។ ជាលទ្ធផលអ្នកចូលរួមមានការយល់ដឹងអំពីបទពិសោធន៍ក្នុងការរៀបចំខ្លួនត្រៀមខ្លួនដើម្បីឈ្វេងការងារធ្វើបានសមរម្យមានដូចជា៖ ១. អ្នកចូលរួមរៀនពីរបៀបការសរសេរប្រវត្តិរូបសង្ខេប ២. អ្នកចូលរួមបានរៀនការសរសេរលិខិតអម ៣. អ្នកចូលរួមបានរៀនពីរបៀបយុទ្ធសាស្រ្តស្វែងរកការងារ ៤. អ្នកចូលរួមបានរៀនជំនាញការសម្ភាសន៍ការងារ ៥. អ្នកចូលរួមបានរៀនការសម្តែងសម្ភាសន៍ការងារ និងសាកល្បងសម្ភាស៍តាមរយៈ៦ក្រុម និងហើយមានពីរវគ្គ ៦. អ្នកចូលរួមបានរៀនពីការឆ្លុះបញ្ចាំងរួមពីកម្មវធីរួមមាន៖ ចំណុចរៀនសូត្របាន ចំណុចមតិយោបល់ពីអ្នកចូលរួម ចំណុចាប់អារម្មណ៍របស់យុវជនក្នុងចំណុចផែនការបន្តរបស់អ្នកចូលរួមដែលនិងដាក់ផែនការចែករំលែកទៅយុវជន ។
ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច
Monday 03 November 2025
កាលពីថ្ងៃទី១៧ ដល់ទី១៩ ខែតុលា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជា បានដឹកនាំយុវជនចូលរួម ការបោះជុំរុំស្ដីពី”យុវជនលើវិថីធុរះកិច្ច” ដែលបានសហការរវាងសមាគមបណ្តាញយុវជនកម្ពុជា និង អូរីដា ជាមួយអ្នកចូលរួមសរុបចំនួន ១១អង្គ/នាក់ ស្រ្តី ៧នាក់ ព្រះសង្ឃ ១អង្គ និងសរុបរួមមានចំនួន ៨៤អង្គ/នាក់ ស្រ្តីចំនួន៨២នាក់ នៅសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចម្បងចំនួនបី៖ ១. បង្កើនការយល់ដឹងពីសកត្តានុពលរបស់យុវជនដើម្បីចាប់យកអាជីពដែលឆ្លើយតបទៅនិងតម្រូវការទីផ្សារ ២. បង្កើនទំនាក់ទំនងរវាងយុវជននិងយុវជនរវាងយុវជនិងភាគីពាក់ព័ន្ធគាំទ្រ ៣. បង្កើនទំលាប់ក្នុងការចែករម្លែកព៌ត័មាននិងធនធានអោយគ្នាទៅវិញទៅមក។ លទ្ធផល និងសកម្មភាពសំខាន់ៗដែលសម្រេចបានក្នុងក្នុងការបោះជុំរុំរួមមាន៖ ១. ចែករំលែកពីបទពិសោធន៍ការងារ និងឪកាសសម្រាប់យុវជន ចែករំលែកដោយ លោក ហែង ពៅ ជាអភិបាលរងស្រុកទឹកឈូ បានលើកឡើងយុវជត្រូវស្គាល់ពីខ្លួនដើម្បីអាចអភិវឌ្ឍខ្លួន ២. កិច្ចពិភាក្សាលើប្រធានបទ កាហ្វេជនបទជាឪកាសយុវជនសម្រាប់ការរកចំណូល( ១០ នាក់ មតិស្រប ៥នាក់ និងមតិ ផ្ទុយ ៥នាក់ ) កិច្ចពិភាក្សាលើប្រធានបទ សាឡនជនបទជាឪកាសយុវជនសម្រាប់ការរកចំណូល( ១០ នាក់ មតិស្រប ៥នាក់ និងមតិ ផ្ទុយ ៥នាក់ ) ៣. ការលេងហ្គេមថាមពលនៅមាត់ឆ្នេរសមុទ្រកែប ពង្រឹងទំនាក់ទំនងរវាង យុវជនមកពីប.យ.ក យុវជនអូរីដា និងយុវជនមកពីប្រទេសណូរវែ។[…]
ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥!
Friday 31 October 2025
សមគមបណ្តាញយុវជនកម្ពុជា (CYN) ពិតជារីករាយក្នុងការចែករំលែកពីការចូលរួមដោយជោគជ័យរបស់យើងក្នុង សន្និសីទសង្គមស៊ីវិលអាស៊ាន/វេទិកាប្រជាជនអាស៊ាន (ACSC/APF) ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥! យើងបានគាំទ្រយ៉ាងសកម្មនូវបេសកកម្មរបស់វេទិកាក្នុងការពង្រីកសំឡេងប្រជាជនមូលដ្ឋាន និងពង្រឹងសាមគ្គីភាពឆ្លងដែន។ គណៈប្រតិភូរបស់យើងរួមមាន យុវជនឆ្នើម ៣ រូប, តំណាងសហគមន៍ ២ រូប, និងបុគ្គលិក ៤ នាក់ ដែលបានចូលរួមក្នុងការពិភាក្សា និងកិច្ចប្រជុំពេញអង្គដ៏សំខាន់ៗ លើប្រធានបទនានា ដូចជា គោលនយោបាយសេដ្ឋកិច្ចផ្ដោតលើប្រជាជន, ការកំណត់និយមន័យថ្មីនៃសន្តិភាព និងសន្តិសុខ, យុត្តិធម៌អាកាសធាតុ និងការធ្វើឱ្យសំឡេងរបស់ប្រជាជននៃអាស៊ានកាន់តែលេចធ្លោ។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងស្រុក ថ្នាក់ជាតិ និងថ្នាក់តំបន់ ឱ្យចូលរួមក្នុង ACSC/APF CYN បន្តលើកកម្ពស់ ភាពជាពលរដ្ឋសកម្ម និងធានាថា យុវជនអាចអនុវត្តសិទ្ធិ និងសេរីភាពរបស់ពួកគេប្រកបដោយអត្ថន័យ។ យើងប្តេជ្ញាកសាងអនាគតមួយដែលយុវជនជាអ្នកដឹកនាំការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជាមាន!
វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ»
Wednesday 17 September 2025
វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» ខេត្តសៀមរាប, ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ – សមាគមបណ្ដាញយុវជនកម្ពុជា (CYN) សហការជាមួយសាលាវិទ្យាល័យដំដែក ស្ថិតនៅស្រុកសូទ្រនិគម បានរៀបចំវគ្គចែករំលែកស្តីពី «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ»។ កម្មវិធីនេះមានអ្នកចូលរួមសរុប ២៣នាក់ ដែលក្នុងនោះមានស្រ្តី ១៦នាក់។ គោលបំណងសំខាន់គឺដើម្បីបង្កើនចំណេះដឹង និងការយល់ដឹងរបស់យុវជនអំពី៖ • សារៈសំខាន់នៃព្រៃឈើ និងបរិស្ថាន • ការថែរក្សាធនធានធម្មជាតិ • ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក • ការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាសកល ក្រៅពីវគ្គចែករំលែកនេះ សមាគមបណ្ដាញយុវជនកម្ពុជាក៏បានផ្ដល់ជូន ធុងសំរាមចំនួន ៣ ដល់សាលាវិទ្យាល័យដំដែក ដើម្បីប្រើប្រាស់ក្នុងសាលារៀនផងដែរ។
អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖
Wednesday 17 September 2025
អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ • ទី១. ដើម្បីអបអរទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៥។ • ទី២. ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ • ទី៣. ដើម្បីផ្ដល់ជាវេទិកាមួយសម្រាប់យុវជនក្នុងការបញ្ចេញមតិ និងតម្រូវការរបស់ពួកគេទៅកាន់ភាគីពាក់ព័ន្ធ។
សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
Wednesday 13 August 2025
សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ វេទិកានេះផ្តោតលើប្រធានបទ “សាមគ្គីភាពក្នុងគ្រាមានវិបត្តិ៖ ការគាំទ្របន្ទាន់ដល់គ្រួសារជនភៀសខ្លួន” ដើម្បីចូលរួមជួយដោះស្រាយបញ្ហាជនភៀសខ្លួនដែលបណ្ដាលមកពីជម្លោះកម្ពុជា – ថៃ តាមរយៈកម្មវិធីនេះ យុវជនបានចូលរួមក្នុងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដូចជា ស្បៀងអាហារ ជម្រក និងសម្ភារៈពេទ្យ ដើម្បីបំពេញតម្រូវការចាំបាច់របស់គ្រួសារដែលបានផ្លាស់ទីលំនៅ។
កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ”
Saturday 19 July 2025
កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកម្មវិធីការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ ទៅដែនជម្រកសត្វព្រៃសង្ឃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ ជាមួយនឹងអ្នកចូលរួមចំនួន ៣១នាក់ រួមមានស្រ្តី ១៣នាក់ LGBTIQ+ ១នាក់ និង ជនជាតិដើមភាគតិចកួយ ៣នាក់ ដែលជាសិស្សនិស្សិតនៅតាមសាកលវិទ្យាល័យនៅភ្នំពេញ សៀមរាប យុវជននិងសហគមន៍មកពីតំបន់ព្រៃឡង់។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើតនិងកសាងបណ្តាញ វេទិការៀនសូត្រសម្រាប់យុវជនដែលមកពីតំបន់ផ្សេងៗគ្នា និងផ្លាស់ប្តូរបទពិសោធន៍ លើសកម្មភាពការពារធនធានធម្មជាតិ និងបង្កើតផែនការសកម្មភាពរួមសម្រាប់បញ្ហាសង្គម ។ ជាលទ្ធផល អ្នកចូលរួមបានឈ្វេងយល់ពីបទពិសោធន៍របស់យុវជន និងសហគមន៍ព្រៃឡង់ទាក់ទងនឹងកិច្ចការពារធនធានធម្មជាតិ ព្រៃឈើ និងធនធានជីវៈចម្រុះបាតសមុទ្រ រួមទាំងបញ្ហាប្រឈម ការជម្នះតស៊ូលើកិច្ចការការពារធនធានធម្មជាតិ ការចងក្រងជាបណ្តាញ វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហានៅក្នុងសហគមន៍។ អ្នកចូលរួមក៏បានរៀនសូត្រពីអភិបាលកិច្ចល្អ គោលការណ៍ និងត្រាប់តាមការអនុវត្តគោលការណ៍អភិបាលកិច្ចល្អនៅក្នុងការដឹកនាំសហគមន៍មួយ។ បន្ថែមពីនេះ អ្នកចូលរួម បានស្តាប់ការចែករំលែកពីសហគមន៍អំពីសាវតារនៃការបង្កើតដែនជម្រកសត្វព្រៃសង្ឃសហគមន៍រុក្ខាវ័ន វិធីសាស្រ្តនៃការគ្រប់គ្រង និងវិធីសាស្រ្តក្នុងការទប់ស្កាត់បទល្មើសនៅក្នុងព្រៃ។ ក្រៅពីនេះ អ្នកចូលរួមក៏បានចូលរួមដាំកូនឈើចំនួន ៨០០០ដើម នៅក្នុងកម្មវិធីបុណ្យរុក្ខទិវា និងបានយល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិ និងផ្សាភ្ជាប់ខ្លួនជាធម្មជាតិ។
សមាគមបណ្តាញយុវជនកម្ពុជា (CYN) ពិតជាមានសេចក្តីសោមនស្សដែលបានចូលរួមក្នុង វេទិកាយុវជនស្ម័គ្រចិត្តអាស៊ាន ២០២៥ ស្តីពី “យុវជនអាស៊ាន៖ កម្លាំងចលករសម្រាប់សហគមន៍ប្រកបដោយបរិយាបន្ន និងចីរភាព” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី។
Monday 14 July 2025
សមាគមបណ្តាញយុវជនកម្ពុជា (CYN) ពិតជាមានសេចក្តីសោមនស្សដែលបានចូលរួមក្នុង វេទិកាយុវជនស្ម័គ្រចិត្តអាស៊ាន ២០២៥ ស្តីពី “យុវជនអាស៊ាន៖ កម្លាំងចលករសម្រាប់សហគមន៍ប្រកបដោយបរិយាបន្ន និងចីរភាព” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី។ នៅក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការកាត់បន្ថយគម្លាត៖ ការស្ម័គ្រចិត្តរបស់យុវជនដើម្បីកំណើនប្រកបដោយបរិយាបន្ន” តំណាងរបស់ CYN លោក វណ្ណ ប៊ុនណា ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិ បានចែករំលែកបទពិសោធន៍បទពិសោធន៍ផ្ទាល់ខ្លួន និងបេសកកម្មការងាររបស់សមាគមក្នុងការការពង្រឹងសិទ្ធិអំណាចយុវជនសម្រាប់កំណើនបរិយាន្ននិងចីរភាព។ វេទិកាយុវជនស្ម័គ្រចិត្តអាស៊ាន ២០២៥ នេះ ត្រូវបានរៀបចំឡើងដោយក្រសួងយុវជន និងកីឡា ម៉ាឡេស៊ី ដែលជាផ្នែកមួយនៃភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីឆ្នាំ២០២៥។ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមយុវជនអាស៊ាន អំពីសារៈសំខាន់នៃការស្ម័គ្រចិត្តជាកម្លាំងជំរុញការលើកកម្ពស់តម្លៃមនុស្សធម៌ សុខុមាលភាព ប្រជាធិបតេយ្យ សមធម៌ និងការពង្រឹងសេដ្ឋកិច្ច៕
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ
Thursday 10 July 2025
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រុមការងារសមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក) រួមជាមួយតំណាងសមាគម អង្គការសង្គមស៊ីវិល សហជីព និងសហព័ន្ធសហជីព បានរួមគ្នាគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ និងបាំងស្គូលបែបប្រពៃណីខ្មែរនៅវត្តពោធិយារាម (វត្តចាស់)។ ពិធីនេះធ្វើឡើងដើម្បីរំឭកខួបគម្រប់ ៩ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ក្នុងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ សមាគមបណ្ដាញយុវជនកម្ពុជា ក្រោមកិច្ចប្រតិបត្តិការសហការជាមួយ សាលាវិទ្យាល័យសណ្ដាន់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានរៀបចំវគ្គចែករំលែកស្ដីពី «បរិស្ថានស្អាត និងការប្រែប្រួអាកាសធាតុ» ។
Thursday 10 July 2025
កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ សមាគមបណ្ដាញយុវជនកម្ពុជា ក្រោមកិច្ចប្រតិបត្តិការសហការជាមួយ សាលាវិទ្យាល័យសណ្ដាន់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានរៀបចំវគ្គចែករំលែកស្ដីពី «បរិស្ថានស្អាត និងការប្រែប្រួអាកាសធាតុ» ។ កម្មវិធីនេះ ធ្វើឡើងដើម្បីចែករំលែកចំណេះដឹងពីសារៈសំខាន់ព្រៃឈើ ការថែរក្សាបរិស្ថាន ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងដើម្បីចូលរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាសកល ។ ក្រៅពីវគ្គចែករំលែក សមាគមបណ្ដាញយុវជនកម្ពុជាក៏មានជាធុងសំរាមចំនួនបីសម្រាប់ផ្ដល់ជូនសាលាទុកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ។ កម្មវិធីនេះមានអ្នកចូលរួមសរុប ៤៦ នាក់ (ស្រ្តី ៣២នាក់) ៕ #Red2Green #YouthClimateAction #FoudOurFuture #CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice
Recent Posts
- កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” Monday 15 December 2025
- ការបោះជុំរុំក្រោមប្រធានបទស្ដីពី”យុវជនលើវិថីធុរះកិច្ច Monday 03 November 2025
- ពង្រឹងសមត្ថភាពយុវជនក្នុងវេទិកាសង្គមស៊ីវិល/វេទិកាប្រជាជនអាស៊ាន ឆ្នាំ២០២៥! Friday 31 October 2025
- វគ្គចែករំលែកស្តីពី៖ «សិទ្ធិបរិស្ថាន និងការប្រែប្រួលអាកាសធាតុ» Wednesday 17 September 2025
- អបអរសាទរវេទិកាយុវជនឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមក្នុងសម័យឌីជីថល” វេទិកាយុវជនឆ្នាំ២០២៥នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ Wednesday 17 September 2025
- សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការដៃគូចំនួន ៧ បានសហការគ្នារៀបចំ “វេទិកាយុវជនកម្ពុជា ២០២៥” នៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ Wednesday 13 August 2025
- កម្មវិធី”ការកសាងទំនាក់ទំនងរវាងយុវជននិងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ” Saturday 19 July 2025

