មន្រ្តីផ្នែករដ្ឋបាល
សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបានទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈលិខិតលេខ៧៩៤ ស.ជ.ណ។ ប.យ.កគឺជាសមាគមយុវជនសមាជិកភាព ឯករាជ្យ និងប្រជាធិបតេយ្យដែលកំពុងធ្វើការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់យុវជន ពង្រឹងសិទ្ធិអំណាច
យុវជនតាមរយៈការចងក្រង អភិវឌ្ឍន៍សមត្ថភាពនិងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គមដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន និងធនធានធម្មជាតិនិងការអភិវឌ្ឍប្រកបដោយនិរន្តភាព។
បច្ចុប្បន្ន ប.យ.ក ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣នាក់ ដែលមានសមត្ថភាពក្នុងការបំពេញការងារក្នុងមុខតំណែងជាប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ចំនួន១នាក់ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាចយុវជន ១នាក់ និង មន្រ្តីផ្នែករដ្ឋបាល ចំនួន១នាក់ ប្រចាំនៅការិយាល័យរាជធានីភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសមានកាតព្វកិច្ច និងការទទួលខុសត្រូវ ដូចខាងក្រោម៖
Announcement Positions
Admin / Supervisory, Accounting, Banking / Finance
- Location:Phnom Penh Capital
- Schedule:Full-time
- Salary:$354 – $406
ទីកន្លែងការងារ ៖ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ
របាយការណ៍ជូន ៖ ប្រធានផ្នែកប្រតិបត្តិការ
មន្រ្តីរដ្ឋបាល ធ្វើការងារប្រចាំនៅការិយាល័យ និងជាជំនួយការរបស់គណៈកម្មការប្រតិបត្តិ។ មន្ត្រីរដ្ឋបាល ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងឯកសាររដ្ឋបាលទាំងអស់របស់ស្ថាប័ន ផ្គត់ផ្គង់សម្ភារៈការិយាល័យ និងសម្ភារៈចាំបាច់មួយចំនួនដែលជាតម្រូវការរបស់អង្គភាព។ បុគ្គលិកផ្នែករដ្ឋបាលជាជំនួយការដល់គណៈកម្មការប្រតិបត្តិ ក្នុងការតាមដានវត្តមានរបស់បុគ្គលិកដទៃទៀតក្នុងការមកបំពេញការងារ។មន្ត្រីរដ្ឋបាលមានភារកិច្ចនិងការទទួលខុសត្រូវជាក់លាក់លើការងារដូចខាងក្រោម៖
Duties
- ការទទួលខុសត្រូវផ្នែករដ្ឋបាល
- ទទួលខុសត្រូវក្នុងការរៀបចំ និងគ្រប់គ្រងលិខិតរដ្ឋបាលនានាដើម្បីដាក់ជូនប្រធានប្រតិបត្តិឬប្រធានផ្នែកប្រតិបត្តិការ ដើម្បីពិនិត្យ។
- បែងចែកលិខិតបទដ្ឋាននានាទៅតាមផ្នែកនានា។
- ធើ្វកាត លិខិតបញ្ជាក់វិញ្ញាបនបត្ររដ្ឋបាល វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗជូនសិស្ស សមាជិក និងបុគ្គលិកស្ម័គ្រចិត្ត ។
- ទទួលបន្ទុកក្នុងការជួយដល់ការិយាល័យ/មន្ត្រីហិរញ្ញវត្ថុក្នុងការធ្វើលទ្ធកម្មរបស់ប.យ.ក។
- ជាអ្នករៀបចំកិច្ចប្រជុំ វេទិកា សិក្ខាសាលា និងកម្មវិធីដទៃទៀតរបស់ប.យ.ក។
- ធ្វើរបាយការណ៍ប្រជុំផ្ទៃក្នុងរបស់ ប.យ.ក ។
- ការគាំទ្រសម្ភារៈការិយាល័យ
- ធ្វើសំណើរទៅ ប្រធានប្រតិបត្តិ ឬប្រធានផ្នែកប្រតិបត្តិការក្នុងការទិញសម្ភារៈចាំបាច់ដើម្បីផ្គត់ផ្គង់ការិយាល័យគ្រប់ផ្នែកទាំងអស់ ។
- គ្រប់គ្រង ថែទាំ និងទំនាក់ទំនងសម្រាប់ការជួសជុលការិយាល័យ។
- ការទទួលខុសត្រូវផ្នែកមជ្ឈមណ្ឌលសិក្សានិងការងារ
- គ្រប់គ្រងទិន្នន័យសមាជិក និងយុវជនដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៃមជ្ឈមណ្ឌល់សិក្សា និងការងារ។
- ទទួលខុសត្រូវក្នុងការសម្របសម្រួលមជ្ឈមណ្ឌលបណ្តុះបណ្តាលកុំព្យូទ័រ។
- ទទួលខុសត្រូវក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញការងារមូលដ្ឋាន និងជំនាញទន់ (Soft Skills)។
- កៀរគរសមាជិក និងយុវជន ចូលរួមកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗរបស់ ប.យ.ក។
- ទទួលខុសត្រូវកិច្ចការផ្សេងទៀត តាមការស្នើពីគណៈកម្មាធិការប្រតិបត្តិ។
Requirements
- ចំណេះដឹងៈ
- បញ្ចប់ការសិក្សា យ៉ាងហោចណាស់កម្រិតបរិញ្ញាប័ត្រ ផ្នែកគ្រប់គ្រង ផ្នែកច្បាប់ ផ្នែកសង្គម ឬមានសញ្ញាប័ត្រប្រហាក់ប្រហែល។
- មានចំណេះដឹងនិងបទពិសោធន៍អំពីការសម្របសម្រួលកម្មវិធីបណ្តុះបណ្តាលជាមួយយុវជន។
- មានចំណេះដឹងអំពី វិធីសាស្ត្រក្នុងការកសាងសមត្ថភាព ការរៀនសូត្រ និងបង្កើតបរិយាកាសរៀនសូត្រសម្រាប់ក្រុមយយុវជន។
- មានចំណេះដឹងអំពីកាងារផ្នែករដ្ឋបាល និងឯកសាររដ្ឋបាលផ្សេងៗ។
- បទពិសោធ
- មានបទពិសោធការងារផ្នែករដ្ឋបាលយ៉ាងហោចណាស់១ឆ្នាំ។
- មានបទពិសោធន៍ធ្វើការងារជាមួយយុវជន។
- មានបទពិសោធន៍សម្របសម្រួលការងារបណ្តុះបណ្តាល និងពង្រឹងសិទ្ធិអំណាចដល់យុវជន(លើកទឹកចិត្ត)។
- មានបទពិសោធន៍ក្នុងការដឹកនាំ និងសម្របសម្រួលការប្រជុំ។
- បទពិសោធន៍ផ្សេងៗទៀតដែលប្រហាក់ប្រហែល។s
បេក្ខជនដែលមានសមត្ថភាពសូមផ្ញើប្រវត្តិរូបសង្ខេប (CV) ឈ្មោះអ្នកធានាចំនួន២នាក់ និងលិខិតចំណាប់អារម្មណ៍តាមរយៈអ៊ីម៉ែលនៅក្នុងព័ត៌មានទំនាក់ទំនងលំអិត ឬទៅអាសយដ្ឋានការិយាល័យរបស់សមាគមអោយបានមុនថ្ងៃផុតកំណត់ទទូលពាក្យ។
- បិទបញ្ជីចំរាញ់បេក្ខភាព : ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០
- កាលបរិច្ឆេទនៃការសម្ភាសន៍ : ថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២០
បញ្ជាក់៖ បេក្ខភាពជាស្ត្រី និងសមាជិករបស់ សមាគមបណ្តាញយុវជនកម្ពុជា ត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ។
ចំពោះបេក្ខជនដែលមិនបានបញ្ជាក់ពីតួនាទីដែលខ្លួនចង់ដាក់ពាក្យស្នើសុំការងារ នឹងមិនត្រូវបានពិចារណា។ មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្ភាសន៍តែប៉ុណ្ណោះ នឹងត្រូវបានទំនាក់ទំនងសម្រាប់ការសម្ភាសន៍។

