កម្មវិធី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ”
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានសហការរៀបចំដោយ សមាគមបណ្តាញយុវជនកម្ពុជា និងអង្គការអូរីដា កម្មវិធីស្តីពី “បោះជំរំយុវជនស្តីពីការតម្រង់ទិសការងារ” ជាមួយអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រ្តី១៣នាក់ និង LGBTQ+ ១នាក់ នៅការិយាល័យសមាគមបណ្តាញយុវជនកម្ពុជា
ប.យ. សាលារៀនអន្តរជាតិវីគីរីរម្យ ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះធ្វើឡើងកម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើតសមត្ថភាពនិងភាពជឿជាក់របស់យុវជនក្នុងការចូលរួមទីផ្សារការងារឱ្យមានការត្រៀមខ្លួនល្អក្នុងឪកាសទីផ្សាការងារ កម្មវិធីនេះមានគោលបំណងជាក់លាក់៖ ១. បណ្ដុះការយល់ដឹងអំពីការកំណត់គោលដៅ និងជំនាញសមសម្របជាមួយវិជ្ជាជីវៈ ២. បង្រៀនយុវជនអំពើវិធីសាស្រ្តសរសេរការសរសេរប្រវត្តិរូបសង្ខេប និងការត្រៀមសម្ភាសន៍ការងារ ៣. ផ្តល់ចំណេះដឹងអំពីការសរសេរគម្រោងខ្នាតតូច ៤. បង្កើតបណ្តាញទំនាក់ទំនងរវាងយុវជននិងយុវជន និងយុវជននិងអ្នកជំនាញ។ ជាលទ្ធផលអ្នកចូលរួមមានការយល់ដឹងអំពីបទពិសោធន៍ក្នុងការរៀបចំខ្លួនត្រៀមខ្លួនដើម្បីឈ្វេងការងារធ្វើបានសមរម្យមានដូចជា៖
១. អ្នកចូលរួមរៀនពីរបៀបការសរសេរប្រវត្តិរូបសង្ខេប
២. អ្នកចូលរួមបានរៀនការសរសេរលិខិតអម
៣. អ្នកចូលរួមបានរៀនពីរបៀបយុទ្ធសាស្រ្តស្វែងរកការងារ
៤. អ្នកចូលរួមបានរៀនជំនាញការសម្ភាសន៍ការងារ
៥. អ្នកចូលរួមបានរៀនការសម្តែងសម្ភាសន៍ការងារ និងសាកល្បងសម្ភាស៍តាមរយៈ៦ក្រុម និងហើយមានពីរវគ្គ
៦. អ្នកចូលរួមបានរៀនពីការឆ្លុះបញ្ចាំងរួមពីកម្មវធីរួមមាន៖ ចំណុចរៀនសូត្របាន ចំណុចមតិយោបល់ពីអ្នកចូលរួម ចំណុចាប់អារម្មណ៍របស់យុវជនក្នុងចំណុចផែនការបន្តរបស់អ្នកចូលរួមដែលនិងដាក់ផែនការចែករំលែកទៅយុវជន ។














